ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៣,៨៥៥
Today
ថ្ងៃម្សិលមិញ ៦១,៩១៥
ខែនេះ ១,៦១៤,១១០
សរុប ៥១,៣៩៨,៧៩៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២០ មិថុនា ឆ្នាំ២០១៧ (អាន: ៣៥៣៥ ដង)

សតិសូត្រ



 
សតិសូត្រ សតិវគ្គ
(សំយុត្តនិកាយ សគាថវគ្គ)

(៥៧) ទេវតា​នោះ ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន ពោល​គាថានេះ ក្នុង​សំណាក់​នៃព្រះ​ដ៏មាន​ព្រះ​ភាគ​ថា ៖

ភិក្ខុអ្នក​​មាន​ស្មារតី គប្បី​ប្រញាប់វៀរ ដើម្បីលះ បង់នូវកាមរាគៈ ដូចជាបុរស​ដែលគេ​ប្រហារ​ដោយ លំពែង ឬដូច​ជា​បុគ្គល​ដែលភ្លើងឆេះលើក្បាល

 
សារត្ថប្បកា​សិនី​អត្ថ​កថា
អត្ថ​កថា​សតិសូត្រ

សួរថា ក្នុងគាថានេះ ទេវតាពោលយ៉ាងណា?
ឆ្លើយថា ទេវតាពោលថា បុរសត្រូវចាក់ដោយ លំពែង ប្រញាប់ព្យាយាម​ធ្វើនូវការ​ខ្នះខ្នែង​រហ័ស​រហួន ដើម្បីនឹងរក្សាមុខរបួស ដោយការដកនូវលំពែងចេញ និង បុរសដែល​ត្រូវភ្លើង​ឆេះ​នៅ​លើក្បាល ប្រញាប់​ព្យា​យាម ធ្វើ​នូវការខ្នះខ្នែងភ្លាមៗ ដើម្បីពន្លត់ភ្លើង យ៉ាងណា បពិត្រ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់  ភិក្ខុក៏​ត្រូវ​យ៉ាងនោះដែរ គប្បី មានសតិមិនប្រមាទ ដើម្បីលះបង់​នូវ​កាមរាគៈ ។

លំដាប់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ព្រះ តម្រិះថាគា​ថាដែល​ទេវតានេះ​នាំមក​តាំង​ទុក ធ្វើសេចក្តី ឧបមាយ៉ាងមាំទាំ ប៉ុន្តែកាន់យកប្រយោជន៍បានបន្តិចបន្តួច សូម្បីមាន​ការ​ពោល​​ដដែល​ៗឱ្យច្រើនដងក៏ដោយ ព្រោះគេ ពោលដល់ការលះ ដោយការ​គ្របសង្កត់​កាម​រាគៈ​តែ ប៉ុណ្ណោះ ។

កាមរាគៈដែលមគ្គនៅមិនទាន់បានដកចេញលះ ចោលដរាបណា ដរាបនោះ ក៏នៅមាន​​ការ​តា​ម​ចងជាប់ ជានិច្ចកាលតទៅ ។

ព្រោះដូច្នោះ កាលដែលព្រះអង្គទ្រង់កាន់យកនូវ សេចក្តីឧបមានោះៗឯង ហើយទ្រង់​ផ្លាស់ប្តូរ​ការ​សម្តែង ឱ្យ មកជាការលះបង់កិលេសដោយអំណាចអរិយមគ្គវិញ ទើបទ្រង់​ត្រាស់​នូវព្រះ​គាថា​ទី ២បន្ត អំពីគាថារបស់ទេវតា ដូច្នោះថា ៖

(៥៨) សត្តិយា វិយ ឱមដ្ឋោ
ឌយ្ហមានេវ មត្ថកេ
សក្កាយទិដ្ឋិប្បហានាយ
សតោភិក្ខុ បរិព្វជេតិ ។
ប្រែថា ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់វៀរ ដើម្បីលះបង់នូវសក្កាយទិដ្ឋិ ដូចជាបុរសដែលត្រូវ គេប្រហារ​ដោយ​លំពែង ឬ​ដូច​ជា​បុគ្គល​ដែលភ្លើងឆេះលើ ក្បាល ។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ៤៥២ ដង)
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ០៨ មេសា ឆ្នាំ២០១៧ (អាន: ៣១១៤៤ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ២៥០៥៩ ដង)
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៤៦៥៧១ ដង)
អនុ​ភាពនៃ​ការ​អនុមោទនា​បុណ្យ​
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦៩២៧ ដង)
សុខ​ដទៃ​ក្រៅ​ពី​សេចក្តី​ស្ងប់​មិន​មាន​ឡើយ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro