ថ្ងៃ អង្គារ ទី ១៨ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤២,០១៧
Today
ថ្ងៃម្សិលមិញ ៩២,៤៤៩
ខែនេះ ១,៥០៦,២១៤
សរុប ២៤២,៧២៦,៨១៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩១៨ ដង)

ព្រហ្មយាន​ពិត​ប្រាកដ



 
ព្រហ្មយាន​ពិត​ប្រាកដ

វីតសោកត្ថេរៈ បានសន្សំបុណ្យទុកមកតាំងពីភពមុនៗ ក្នុង ព្រះសាសនា​នៃ​ព្រះពុទ្ធសិទ្ធត្ថៈបានកើតក្នុងត្រកូលព្រាហ្មណ៍ សិក្សា សម្រេច​ក្នុងវិជ្ជា និង សិល្ប​សាស្ត្ររបស់ព្រាហ្មណ៍ ហើយលះ​បង់ កាមទាំងឡាយ បួសជា​តាបស​នៅ​ក្នុង​ព្រៃ ។

ពេលមួយ បានដឹង ដំណឹង​អំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ក៏មាន​ចិត្ត​រំភើប រីករាយ ហើយគិតថា ការបានចូលគាល់ព្រះសម្មាសម្ពុទ្ធ ជាការក្រ ណាស់ ដូច្នេះ យើង​គួរចូ​ល​គាល់​ព្រះអង្គ​ក្នុង​កាល​ឥឡូវ​នេះ ។ នៅ សល់​តែ​មួយ​​យោជន៍​កន្លះ​ទៀត​ប៉ុណ្ណោះ នឹង​បាន​គាល់​ព្រះពុទ្ធអង្គ ស្រាប់​​តែ​កើត​ខ្យល់​​ចាប់​ធ្វើកាលកិរិយា នៅតាមផ្លូវនោះឯង ។

ដោយសញ្ញាដែលបញ្ជូនទៅហើយក្នុងព្រះពុទ្ធ ព្រះតាបសបាន កើតក្នុង​ទេវ​លោក ។ ចុះឡើងក្នុងទេវតានិងមនុស្សទាំងឡាយ ជា ច្រើនជាតិ ទើប​ជាតិ​ចុង​ក្រោយនេះ កើតជាប្អូនប្រុសពៅបង្អស់ របស់ព្រះបាទធម្មាសោក មាន​ព្រះ​នាមថា វីតសោកៈ ។


វីតសោករាជកុមារ ចម្រើនវយហើយ ក៏បានដល់នូវសេចក្តី សម្រេចក្នុងវិជ្ជា និង សិល្បសាស្ត្រ ដោយបានសិក្សារួមគ្នានឹង ខត្តិយកុមារទាំងឡាយ ថែម​ទាំង​បានសិក្សានូវព្រះសុត្តន្តបិដក និង ព្រះអភិធម្មបិដក ទាំង​ដែល​ខ្លួន​នៅ​ជា​គ្រហស្ថ ដោយអាស្រ័យ ព្រះគិរិទត្តត្ថេរៈ ។

ថ្ងៃមួយបានទទួលកញ្ចក់អំពីដៃនៃជាងកាត់សក់ ក្នុងវេលាដាក់ព្រះមស្សុ (កោរ​ពុកមាត់ពុកចង្កា ) បានសម្លឹងមើល ព្រះវរកាយ ឃើញ​មាន​ស្បែក​ជ្រួញ​ សក់ស្កូវជាដើម ក៏ស្លុតសង្វេគ ញ៉ាំងចិត្តឱ្យធ្លាក់ចុះក្នុងវិបស្សនា លើក​ឡើង​កាន់ភាវនាជាព្រះ​សោតាបន្ន លើអាសនៈនោះឯង បន្ទាប់មកក៏ចូល​កាន់​​ផ្នួសក្នុង សម្នាក់ព្រះគិរិទត្តត្ថេរៈ ហើយសម្រេច​ព្រះអរហត្ត​ក្នុងកាល​មិន​ជា យូរប៉ុន្មានឡើយ ។


ក្នុងបិដកលេខ ៥៦,ទំព័រ ១៨៣ ព្រះវីតសោកត្ថេរៈ បាន សម្តែងថា ៖ កាល​ដែល​កប្បកបុរស (ជាងកាត់សក់ ) ចូលមករកយើង ដោយគិតថា នឹង​កាត់​សក់​របស់យើង ទើបយើងទទួលយកកញ្ចក់ អំពីដៃនៃកប្បកបុរសនោះ ហើយ​ឆ្លុះមើលសរីរៈ ។ រាងកាយ ប្រាកដជារបស់ទទេ ភាពងងឹត​គឺអវិជ្ជា​ក្នុង​​កាយនេះ ដែលជាដើម ហេតុនៃអំពើល្ងង់ខ្លៅ បានប្រាសចេញហើយ កិលេស​ដូចជាសំពត់ ចាស់ដែលដាច់ដាច ឬដូចជាពួកចោរ ដោយសេ​ច​ក្តី​ថា​លួច​ប្លន់នូវ កុសល យើងបានផ្តាច់ចោលហើយ ឥឡូវនេះ ភពថ្មី​មិន​មាន​ទេ​ ។

ព្រះថេរ​គាថា អស់ត្រឹមប៉ុណ្ណេះ រឿងរ៉ាវនៃជីវិតរបស់ ព្រះវីតសោកត្ថេរៈ បង្ហាញ​ឱ្យយល់ថា កំពុងឆ្លុះកញ្ចក់ សតិប្បដ្ឋាន ក៏កើតឡើងបាន ព្រហ្ម​យាន​ដ៏ប្រសើរ​​បាន​មក​ដល់​ក្នុង​ខណៈនោះ បុគ្គលនោះ ជាអ្នកប្រាជ្ញ អាស្រ័យ​ព្រហ្ម​​យាន​ចេញចាកលោក ។ នៅ​សង្ស័យ​​ទៀត​ទេ អ្វីជាតួបដិបត្តិ ?

មិនមែន​ត្រង់នៅស្រុក ឬ​នៅព្រៃ ឬក៏នៅ​ត្រង់ធ្វើអ្វីៗដែល ជាការខុស​ប្រក្រតី​នៃជីវិត​នោះទេ ។ បដិបត្តិធម៌ គឺបានដល់ បាន ដឹង បានឃើញ នូវធម៌​ពិតជា​បរមត្ថ ជា​សភាវ​ធម៌​នៅ​ក្នុង​លោក ៦ លោកឯណានីមួយ មាន​លោក​ភ្នែក​ជា​ដើម ។

បដិបត្តិធម៌បាន ឃើញលោកសូន្យចាកមនុស្ស សត្វ វត្ថុ និង កន្លែង​ណាៗ​ទាំ​ងអស់ រូបារម្មណ៍ជាសភាវរូបក្នុងលោកភ្នែក ទោះជាចិត្តក្នុងមនោទ្វារគិត ថាជា​មនុស្ស ឬ​វត្ថុ​នេះ​នោះ ឬក៏ជាទីក្រុង ជាវាលស្រែ ជាព្រៃ ជា អ្វីក៏ដោយ តែរូបជា​​សភាវៈប្រាកដ​ក្នុង​លោកភ្នែក មិន​មែនសំឡេង មិនមែនក្លិន មិន​មែន​រស​ មិនមែនផោដ្ឋព្វៈ និង មិនមែនជា​ចក្ខុ​វិញ្ញាណ​​ដែល​ជាតួ​ឃើញរូប​នោះ​ឡើយ ។


បដិបត្តិធម៌ដំបូង គឺកម្ចាត់អត្តសញ្ញា នៅពេលដែលបរមត្ថ​ធម៌ប្រាក​ដ​ដល់​បដិបត្តិ​ធម៌​នោះ ។ បដិបត្តិធម៌គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មា​សតិ និង សម្មាសមាធិ ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ២២៩៦៣ ដង)
ពាក្យ​ចាក់​ដោត​​របស់​ជន​ដ​ទៃ​ បុ​គ្គល​មិនគួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០១៦ (អាន: ៥៨០៧៤ ដង)
ផ្កាឈូកផុតចាកទឹក និង ឧបមាផ្កាឈូក
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៤២៦៧ ដង)
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៩៣០៣ ដង)
មនុស្ស​យើង​តែង​តែ​ទាស់​ចិត្ត​ចំពោះ​សេចក្តី​ពិត
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៤៥០០២ ដង)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿