ថ្ងៃ សៅរ៍ ទី ២៥ ខែ ឧសភា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨,៩៦៧
Today
ថ្ងៃម្សិលមិញ ៦៣,៩៨៣
ខែនេះ ១,៨៩៧,៨៨៣
សរុប ១០០,៩៧៦,០៨៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០១ ឧសភា ឆ្នាំ២០១៩ (អាន: ៤៨៥៥ ដង)

ធម៌ពិត​គឺជីវិត​នេះឯង



 
ធម៌ពិត​គឺជីវិត​នេះឯង

ពុទ្ធបរិស័ទយើង​ដោយច្រើន​យល់ថា ធម៌ពិត​ដោយឡែក ផ្សេង​អំពី​ជីវិត​រស់​នៅរា​ល់ថ្ងៃ​នេះ ប៉ុន្តែ កាលដែល​បានសិក្សា ព្រះធម៌​ហើយ ទើប​ដឹងថា ធម៌​ពិត​​គឺ​ជីវិត​រាល់ថ្ងៃ​នេះ​ឯង ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់​ត្រាស់​​សម្តែងអំ​ពី​លោភៈ​ គឺ​សេច​ក្តី​ប្រាថ្នា ដោយ​ការ​ជាប់​ជំពាក់​​សព្វ​បែប​យ៉ាង ដែល​​យើង​មិន​​មាន​សតិរលឹក ដឹង​ថា​ជា​ធម៌​​ពិត ពេល​ខ្លះ ចេះ​គិ​ត​ចង់​លះ​លោភៈ​ ទាំង​ដែល​​មិន ដឹង​​ថា លោភៈ​ជា​ធម៌​ពិត ធ្វើកិច្ចធ្វើ​នាទីរបស់​ខ្លួន​ប៉ុណ្ណោះ ។

លោភៈក្នុងជីវិតរាល់ថ្ងៃ ជាធម៌ពិតមួយ​បែប ឬជា​យើងអ្នក ស្រ​ឡាញ់​ជាប់​ជំពាក់ ? 
តាម​​ពិត ពាក្យថាយើងស្រឡាញ់ យើងជាប់ជំពាក់ គ្រាន់ តែ​សន្មត​ប៉ុណ្ណោះ​ ​ឯ​​ធម៌​ពិត​មាន​ត្រឹម​តែ​លោភៈ ដែល​កើត​ហើយ រលត់ទៅ កន្លងទៅ លោភៈ​​ខ​ណៈ​ថ្មី ដួងថ្មីកើតបន្ត ។

ព្រះដ៏មាន​ព្រះភាគទ្រង់ត្រាស់អំពីទោសៈ គឺការថ្នាំងថ្នាក់ ការអាក់អន់ចិត្ត ពិតជា​​ជីវិត​រាល់ថ្ងៃ ។ ព្រះអង្គត្រាស់អំពីមេត្តា ករុណា ការឃើញ ការឮ សុខ​ទុក្ខ​ជាដើម ។ ធម្ម​ទេស​នា​របស់ ព្រះដ៏​មាន​ព្រះភាគ គឺទ្រង់​ប្រកាសធម៌ពិត ដើម្បី​ឱ្យអ្នកស្តាប់​មាន ស្មារតី​រលឹក​​សិក្សា កើត​​បញ្ញា​​ដឹង​​ថា អ្វីៗគ្រប់​យ៉ាង​គឺ​ជា​ធម៌ពិត ហើយរលត់នូវអត្តានុទិដ្ឋិ ។

ក្នុង​សតិ​ប្បដ្ឋាន​សូត្រ ព្រះអង្គទ្រង់​ត្រាស់​សម្តែង​ឱ្យ​រលឹក ដឹងធម៌​ពិត​ក្នុង​ជីវិត​រាល់ថ្ងៃ ។ ក្នុងព្រះធម៌​ទេសនា បាន​សម្តែងថា ចំពោះ​ជីវិតនេះ តាំង​ពី​កើតដល់ស្លាប់ សុទ្ធ​​តែ​​ជាធម៌​ពិត​ទាំង​អស់។ កំពុងឃើញជាដើម ធ្លាប់​តែ​យល់​ថា ជាតួខ្លួនយើង ជាអ្នកនេះ ជា អ្នកនោះ តែសេចក្តីពិត ជា​សភាវ​ធម៌​មួយ​បែប​ដែលមានពិត ។ ធម៌ដែល​មាន​ពិត ជា​បរមត្ថ កាន់​តែ​ប្រាកដ ព្រោះ​មា​ន​សតិរលឹក។ ធម៌ដែល​មានពិត ជា​បរមត្ថ​ទាំង​នេះ ធ្វើកិច្ច​ក្នុង​​លោក​ ៦ ជា​​លោក របស់​មច្ចុរាជ ចំណែក​សតិ​ថ្នាក់​សតិប្ប​ដ្ឋាន សាង​ព្រ​ហ្មយាន​ចេញ ចាក​លោក ។

ធម៌ដែល​មានពិត ឥឡូវនេះ កំពុងតែ​ធ្វើកិច្ចធ្វើ​នាទីជំនួស យើង នេះ​ជា​ការ​មាន​សតិរលឹក ។ បើយើងមិនបានស្តាប់ព្រះធម៌ ទេ ក៏អាចគិតថា យើង​បាន​ស្គាល់​​ខ្លួន​​ឯង​យ៉ាង​ច្បាស់​លាស់ ទាំង រូប​​កាយ ទាំង​ចិត្ត​គំនិត លុះដល់បា​ន​សិក្សា​​ព្រះ​ធម៌​ហើយ ទើប​ដឹង ថា ការដែល​ធ្លាប់​យល់ពីមុនមកនោះឯង សុទ្ធ​តែ​ខុស ព្រោះមិន ស្គាល់​ធម៌ពិត ។

ការយល់ខុសគឺមិន​ត្រូវ​តាម​ការ​ពិតដែលព្រះដ៏​មាន​ព្រះភាគ​ទ្រង់​ត្រាស់​ដឹង ដូច​ជា​យល់​ថា កំពុង​ឃើញ​ខណៈ​នេះ ជា​យើង កំពុង​នឹក​គិត​ខណៈ​នេះក៏​ជា​យើង​ដែរ ពោលគឺជា​ខ្លួន ​យើង​ទាំង​ឃើញ ទាំង​នឹកគិត ។ មុនបាន​ស្តាប់​ព្រះ​ធ​ម៌ អ្វីៗក៏ជា យើង​ដែរ លុះដល់​បាន​ស្តាប់​យល់ គឺយល់ថា ធម៌ពិត បាន​ដល់​​អ្វីៗ ទាំងអស់ដែល​កើត​មានក្នុងជីវិត ការគិត​ក៏​ជា​ធម៌​ពិតមួយបែប ការ ឃើញ​ក៏ជាធម៌ពិតមួយ​បែប មិន​មែនយើងឡើយ ។ 


ខណៈដែល​កំពុង​ស្តាប់​ឮ​ឥឡូវនេះ មិនងាយនឹងឃើញ​តាម ព្រះ​ធម៌ ដែល​បាន​សម្តែងថា មិន​មែន​យើង​នោះ​ឡើយ ។ អាការ​ឮ ជាសភាវ​ធម៌មួយ​បែប​ដែល​មាន​ពិត ប៉ុន្តែ វា​សែន​លំបាក ដែល​នឹង អាច​ឃើញត្រឹ​ម​ត្រូវ​យ៉ាង​នោះ​ទៅ​បា​ន ។

ពុទ្ធបរិស័ទ ស្តាប់ហើយ ពិចា​រណា​ដូច្នេះថា បើមិនមាន​សំឡេង​ប៉ះ​ត្រចៀក​ទេ​ តើសោត​វិញ្ញាណកើតបាន​យ៉ាងដូច​ម្តេចទៅ ។ ដូច្នេះ សំឡេង​ជាធម៌ពិត មួយ​បែប មិនអាចប៉ះនឹង​បសាទរូប​ដទៃក្រៅអំពី​​សោត​ប្ប​សាទ បាន​ឡើយ ។ សោតប្ប​​សាទ​​រូប ជារូប​ដែលមាន​លក្ខណៈ​ពិសេស ក្នុង​រាង​កាយ អាច​ប៉ះ​នឹង​សំឡេងបាន រូបដទៃដែលមិនមែនជា សោតប្ប​សាទ មិនអាច​ប៉ះ​នឹង​សំឡេង​បានទេ ។ ពិចារណារឿយៗ យល់ឡើងៗ គឺយល់ថា សំឡេង​ជា​សភាវ​រូប​មួយបែបដែលមាន ពិតៗ សោត​ប្ប​សាទ​​ក៏ជា​សភាវ​រូប​មួយ​បែប​ទៀត​ ដែលមានពិតៗ ដូច្នោះ សោត​វិញ្ញាណ​គឺការ​ឮកើត​ឡើង​ក៏រមែង​មាន​ពិត​ៗដែរ តើ មានអ្នកណា​ជាអ្នក​ឮផ្សេង​ទៀតនោះ ។


ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០២ មីនា ឆ្នាំ២០១៩ (អាន: ១៧៧៦៦ ដង)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៨ (អាន: ៩៨៤៦ ដង)
បុណ្យ​មាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១៣ (អាន: ៨៨៥៦ ដង)
ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)
ផ្សាយ : ០២ ឧសភា ឆ្នាំ២០១៤ (អាន: ៥៦១០ ដង)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​កូន​ថ្វាយ​បង្គំ
ផ្សាយ : ០៥ មេសា ឆ្នាំ២០១៧ (អាន: ៧២៥៥៩ ដង)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦៤៥៤ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ វិច្ឆិកា នេះមានដូចជា ៖           ឧបាសក ម៉ៅ សុខ ៥៤ដុល្លា       |    ស៊ីម ប៉ូឡូ និង ភរិយា ព្រមទាំងបុត្រ  ២០ដុល្លា       |    ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា       |    ឧបាសក ឈឹម រី ៥០ដុល្លា       |    គង់ សំណាង  នៅកូរ៉េ   ១០០ដុល្លា       |    ឧបាសកខ្មៅ សាវន និងឧ.សិ មុទិតា និងកូនៗ   ២៥ដុល្លា       |    .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |         ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​ សម្រាប់ប្រចាំឆ្នាំ២០១៩            |              ឧបាសក ចន្ទ ដារ៉ារិទ្ធ សម្រាប់ប្រចាំឆ្នាំ២០១៩ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...