30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១,៥៩១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨៩,៥២៥
សរុប ៣៨៥,៤៧៦,២១៨
អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៩,៤០២ ដង)

ទ្រព្យ​៧យ៉ាង​



 
ឧ​គ្គ​រាជ​ម​ហា​មាត្រ​ បាន​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ​ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ​ ។

លុះ​ឧគ្គ​រាជ​មហា​មាត្រ​ អង្គុយ​ក្នុង​ទី​សម​គួរ​​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​មា​ន​ព្រះ​ភាគ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ អស្ចារ្យ​ណាស់​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចម្លែក​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ព្រោះ​មិគារ​សេដ្ឋី​ជា​ចៅ​របស់រោ​ហណ​សេដ្ឋី​នេះ ពេញ​ជា​មនុស្ស​ស្តុក​ស្តម្ភ​ផង ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ផង​ មាន​ភោគៈ​ច្រើន​ផង​ ។  

ម្នាល​ឧគ្គៈ​ មិគារ​សេដ្ឋី​ ជា​ចៅ​របស់​រោហ​ណ​សេដ្ឋី​ ស្តុក​ស្តម្ភ​ តើ​អាស្រ័យ​របស់​អ្វី មាន​ទ្រព្យ​ច្រើន​ តើ​អាស្រ័យ​របស់​អ្វី​ មា​ន​ភោគៈ​ច្រើន​ តើ​អាស្រ័យ​របស់​អ្វី ។


បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ មាស​រាប់​បាន​ជា​សែន​ទៅ​ហើយ ចាំ​បាច់​ពោល​ទៅ​ថ្វី​ដល់​រូបិយ​វត្ថុ ។ ម្នាល​ឧគ្គៈ​ ទ្រព្យ​នុ៎ះមាន​មែន​ហើយ​ ម្នាល​ឧគ្គៈ តថាគត​មិន​និយាយ​ថា ទ្រព្យ​នុ៎ះ​គ្មាន​ទេ ប៉ុន្តែ​ទ្រព្យ​នោះ​ឯង​ ជា​សា​ធារណៈ​ ដល់​ភ្លើង​ ទឹក ពួក​ស្តេច ពួក​ចោរ​និង​ពួក​ញាតិ​ ​មិន​ជា​ទី​ស្រឡាញ់​ ។

ម្នាល​ឧគ្គៈ​ ទ្រព្យ​នេះ​មាន​ ៧ យ៉ាង​ជា​របស់​មិន​សា​ធារ​ណៈ​ ដល់​ភ្លើង ទឹក​ ពួក​ស្តេច​ ពួក​ចោរ​និង​ពួក​ញាតិ​ មិន​ជា​ទី​ស្រឡាញ់ ។ ៧ យ៉ាង​តើ​អ្វី​ខ្លះ ។ សទ្ធា​ធនៈ ១ សីល​ធនៈ​ ១ ហិរិធនៈ​ ១ ឱត្ត​ប្ប​ធនៈ​ ១ សុត​ធនៈ ១ ចាគ​ធនៈ​ ១ បញ្ញា​ធនៈ​ ១ ។ ម្នាល​ឧគ្គៈ ទ្រព្យ ៧​ យ៉ាង​នេះ ឯង​ មិន​សាធារណៈ​ដល់​ភ្លើង​ ទឹក​ ពួក​សេ្តច​ ពួក​ចោរ​ និង​ពួក​ញាតិ​មិន​ជា​ទី​ស្រឡាញ់ បាន​ឡើយ ។


សទ្ធា​ធនៈ សីល​ធនៈ ហិរិធនៈ ឱត្ត​ប្ប​ធនៈ​ សុត​ធនៈ​ ចាគ​ធនៈ​ បញ្ញា​ធនៈ​ ជា​គម្រប់​ ៧ ។ បុគ្គល​ណា​ទោះ​ជា​ស្រី្ត​ក្តី​ បុរស​ក្តី​ មាន​ទ្រព្យ​ទាំង​នេះ បុគ្គល​នោះ​​ឯង​ឈ្មោះ​ថា មាន​ទ្រព្យ​ច្រើន​ ដែល​អ្នក​ណា​មួយ​មិន​គប្បី​ផ្ចាញ់​បាន​ ក្នុង​ទេវ​លោក​ និង​មនុស្ស​លោក​ ។ ហេតុ​ដូច្នោះ​ អ្នក​ប្រាជ្ញ​កាល​រលឹក​នូវ​ពាក្យ​ប្រៀន​ប្រ​ដៅ​ របស់​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ គប្បី​ប្រ​កប​រឿយ​ៗ​ នូវ​សទ្ធា​សីល​សេច​ក្តី​ជ្រះ​ថ្លា​ និង​ការ​ឃើញ​នូវ​ធម៌ ។

ដកស្រង់​ពី​ព្រះ​ត្រៃ​បិដកភាគ ៤៧ ទំព័រ ១០-១១
ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ៣១,៣៥០ ដង)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២០,៩១១ ដង)
អ្នកបរិភោគ សាច់សត្វ ជាហេតុ​នាំឱ្យគេ​សម្លាប់​សត្វ ?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៣២ ដង)
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២២,២៧៧ ដង)
តុល្យ​ការ​នៃ បញ្ញា និង​ករុណា​ធម៌
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៥៣៨ ដង)
ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿