30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣២,៤១៩
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧៨៨,២៣៣
សរុប ៣៩០,៨៧០,៧១៧
អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៦,៣៨៦ ដង)

ប្រេត​ទាំង​ឡាយ​មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង



 
រឿង​តិ​រោ​កុឌ្ឌ​ប្រេត​

(ព្រះ​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា​) ប្រេត​ទាំង​ឡាយ​ មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង​​ទាំង​ឡាយ​ខ្លះ​ នា​ផ្លូវ​បែក​ជា​ ៤ និង​ផ្លូវ​បែក​ជា​ ៣ ទាំង​ឡាយ​ខ្លះ ជិត​ទ្វារ​ក្រុង​ និង​ទ្វារ​ផ្ទះ​ទាំង​ឡាយ​ខ្លះ ។

កាល​បើ​បាយ​ ទឹក​ បង្អែម​ ចំអាប​ដ៏​ច្រើន​ ដែល​ពួក​ញាតិ​ ចូល​ទៅ​តាំង​ទុក​ហើយ​ ញាតិ​ណា​មួយ​ មិននឹក​រលឹក​ដល់​ប្រេត​ទាំង​ឡាយ​នោះ​ ព្រោះ​បច្ច័យ​ គឺ​កម្ម​របស់​សត្វ​ទាំង​ឡាយ​ ។
ជន​ទាំង​ឡាយ​ណា​ជា​អ្នក​អនុ​គ្រោះ​ ជន​ទាំង​នោះ​ រមែង​ឲ្យ​នូវ​ទឹក​និង​ភោជន​ ដ៏​ហ្មត់​ចត់​ប្រ​សើរ​ ជា​របស់​គួរ​តាម​កាល​ ដើម្បី​ញាតិ​ទាំង​ឡាយ យ៉ាង​នេះ​ថា​ ទាន​នេះ​ ចូរ​សម្រេច​ ដល់​ញាតិ​ទាំង​ឡាយ​ សូម​ឲ្យ​ញាតិ​ទាំង​ឡាយ​ដល់​នូវ​សេ​ចក្តី​សុខ​ចុះ ។​

ឯ​ប្រេត​ជា​ញាតិ​ទាំង​នោះ​ មក​ប្រ​ជុំ​គ្នា​ក្នុង​ទី​ដែល​ឲ្យ​ទាន​នោះ ជា​អ្នក​មក​ល្អ​ហើយ កាល​បើ​បាយ​នឹង​ទឹក​ដ៏​ច្រើន​ (ដែល​គេ​ឧទ្ទិស​ដល់​ខ្លួន​) គប្បី​អនុ​មោទនា​ ដោយ​គោរ​ព​ថា​ យើង​ទាំង​ឡាយ​បា​ន​ (​ទទួល​ផល​) ព្រោះ​ហេតុ​នៃ​ពួក​ញាតិ​ណា​ សូម​ញាតិ​ទាំង​នោះ​ របស់​យើង​ រស់​នៅ​អស់​កាល​យូរ​ចុះ ការ​បូជា​ឈ្មោះ​ថា​ញាតិ​ទាំង​ឡាយ​បាន​ធ្វើ​ហើយ ដល់​ពួក​យើង​ ឯ​អ្នក​ឲ្យ​ទាន​ មិន​មែន​ជា​មិន​មាន​ផល​ឡើយ​ ។

កសិកម្ម​គឺ​ការ​ភ្ជួរ​រាស់​ ក៏​មិន​មាន​ ក្នុង​ភូមិ​នៃ​ប្រេត​នោះ គោរក្ខ​កម្ម​គឺ​ការ​រក្សា​គោ​ ក៏​មិន​មាន​ ក្នុង​ភូមិ​នៃ​ប្រេត​នោះ វណិ​ជ្ជ​កម្ម​ គឺ​ការ​ជួញ​ប្រែ​ដែល​ជា​ហេតុ​ បាន​នូវ​សម្បត្តិ​ ដូច្នោះ​ក៏​មិន​មាន​ ការ​រលក់ចេញ​ ទិញ​ចូល​ ដោយ​ប្រាក់​ក៏​មិន​មាន​ ។

បុគ្គល​ទាំង​ឡាយ​ ធ្វើ​កាល​កិរិយា​ ទៅ​កើត​ជា​ប្រេត​ រមែង​ញ៉ាំង​អត្ត​ភាព​ ឲ្យ​ប្រ​ព្រឹត្ត​ទៅ​ ក្នុង​ប្រេត​វិស័យ​ នោះ​ដោយ​សា​រ​ តែ​ផល​ទាន​ ដែល​ញាតិ​ឲ្យ​ហើយ​ អំពី​លោក​នេះ ។ ទឹក​ធ្លាក់​ចុះ​ក្នុង​ទី​ទួល​ រមែង​ហូរ​ទៅ​កាន់​ទី​ទាប​ ដូច​ម្តេច​មិញ ទាន​ដែល​បុគ្គ​ល​ឲ្យ​ហើយ​ អំពី​លោ​ក​នេះ រមែង​សម្រេច​ផ​ល​ ដល់​ប្រេត​ទាំង​ឡាយ​ ដូច្នោះ​ដែរ​ ។ ផ្លូវ​ទឹក​ទាំង​ឡាយ​ ដ៏​ពេញ រមែង​ញ៉ាំង​សា​គរ​ឲ្យ​ពេញ​ប្រៀប​ ដូច​ម្តេច​មិញ ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ អំពី​លោក​នេះ​ រមែង​សម្រេច​ផល​ ដល់​ប្រេត​ទាំង​ឡាយ​ ដូច្នោះ​ដែរ ។

បុគ្គល​កាល​រលឹក​ឃើញ​នូវ​ឧ​ប​ការ​គុណ​ ដែល​ញាតិ​និង​មិត្ត​ជា​ដើម​ បាន​ធ្វើ​ដល់​ខ្លួន​ ក្នុងកាល​មុន​ថា​ អ្នក​ឯ​ណោះ​បាន​ឲ្យ​ (​របស់​នេះ​) ដល់​អា​ត្មា​អញ​ អ្នក​ឯ​ណោះ​បាន​ធ្វើ​ (គុណ​នេះ​) ដល់​អាត្មា​អញ​ ជន​ទាំង​​នោះ​ ជា​ញាតិ​មិត្ត​ ជា​សំឡាញ់​ របស់​អាត្មា​អញ ដូច្នេះ​ហើយ គួរ​ឲ្យ​ទក្ខិ​ណា​ទាន ដល់​ប្រេត​ទាំង​ឡាយ ។

ការ​យំ​ក្តី ការ​សោក​ក្តី ឬ​សេចក្តី​ខ្សឹក​ខ្សួល​ណា​ដទៃ​ក្តី បុគ្គល​មិន​គប្បី​ធ្វើ​ឡើយ​ ព្រោះ​កិច្ច​មាន​យំ​សោក​ជា​ដើម​ មិន​ជា​ប្រយោជន៍​ ដល់​អ្នក​ដែល​ទៅ​កាន់​បរលោក​ឡើយ​ ញាតិ​ទាំង​ឡាយ​ (​ដែល​ទៅ​កាន់​បរ​លោក​នោះ​) ក៏​ឋិត​នៅ​យ៉ាង​នោះ​ដដែល​ (​ឥត​បាន​ដឹង​ឮ​ឡើយ​) ។

ចំណែក​ទក្ខិ​ណា​ទាន​ ដែល​បុគ្គល​បាន​ឲ្យ​ហើយ​នេះ​ឯង​ ជា​ទាន​ដំកល់​ទុក​នៅ​ល្អ​ហើយ​ ក្នុង​ព្រះ​សង្ឃ​ រមែង​សម្រេច​ផល​ ដើម្បី​ជា​ប្រយោជន៍ដល់​ញាតិ​នោះ​ អស់​កាល​ដ៏​យូរ​អង្វែង​ តាម​ឋានៈ​គឺ​ទី​ដែ​ល​គួរ​សម្រេច​បាន​ ។ ក៏ញាតិ​ធម៌​នោះ មហា​រាជ​បាន សម្តែង​ជា​បែប​យ៉ាង​ហើយ ការ​បូជា​ដ៏​ថ្លៃ​ថ្លា​ ចំពោះ​ប្រេត​ទាំង​ឡាយ​ មហា​រាជ​បាន​ធ្វើ​ហើយ កម្លាំង​កាយ​របស់​ភិក្ខុ​ទាំង​ឡាយ មហា​រាជ​បាន​ បំពេញ​ហើយ បុណ្យ​ដ៏​ច្រើន​មហា​រាជ​ក៏​បាន​សន្សំ​ហើយ ។

ដកស្រង់​ពី​ព្រះ​ត្រៃ​បិដកភាគ ៥៦ ទំព័រ ៤-៦
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៧,៤០១ ដង)
ទោសនៃការប្រព្រឹត្តខុសសីល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥៨៨ ដង)
សិក្សារៀនសូត្រនាំមកនូវបញ្ញា
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១២,១២១ ដង)
សិរី​ជា​ទ្រព្យ​ដ៏​ប្រសើរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.65
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿