30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៥,០៦១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣២,៩៩៥
សរុប ៣៨៥,៦១៩,៦៨៨
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៨,៦៥៨ ដង)

បម្រើ​មាតាបម្រើ​បិតា​



ស្តាប់សំឡេង
 
បម្រើ​មាតាបម្រើ​បិតា​

ទឹក​​ម​ហា​សមុទ្រ​ដ៏​​ធំ​ធេង​ មិន​ងាយ​អ្នក​ណា​អាច​វាស់​បាន​ឡើយ យ៉ាង​ណា​ទឹ​ក​ចិត្ត​ស្រឡាញ់​របស់​ឪពុក​ម្តាយ​មក​លើ​យើង​គ្រប់​គ្នា​ ក៏​មិន​អាច​ប៉ាន់​ប្រ​មាណ​បាន​ដែរ​ ដូច្នេះ​ យើង​ត្រូវ​តប​ស្នង​គុណ​គាត់​ដោយ​ការ​ទំនុក​បម្រុង​ឲ្យ​សម​នឹង​ទឹក​ចិត្ត​របស់​គាត់ ។

១. មាតា​បិ​តា​ មាន​ន័យ​ដូច​ម្តេច​?
-មាតា​ ប្រែ​ថា ស្រ្តី​អ្នក​រាប់​អាន​កូន ។
-​បិតា​ ប្រែ​ថា បុរស​អ្នក​រាប់​អាន​កូន​ ។
នេះ​ ប្រែ​តាម​ស័ព្ទ​ បាលី ។
សរុប​មក​វិញ មាតា​បិតា គឺ​អ្នក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​ប្រុស​ស្រី​ឲ្យ​រស់​រាន​មាន​ជីវិត​ ទោះ​បីគាត់​បាន​ឆ្លង​កាត់​ឧបសគ្គ​ការ​លំបាក​ច្រើន​ឥត​គណនា​ យ៉ាង​ណា​ក៏​ដោយ ។

២. មាតា​បិតា​ មាន​ឈ្មោះ​ ៤​យ៉ាង​
តាម​ព្រះ​ពុទ្ធ​តម្រាស់​ត្រាស់​ថា មា​តា​បិតា​ មាន​ឈ្មោះ​ ៤​យ៉ាង​ គឺ៖
ក. បុព្វា​ចារ្យ​ ជា​គ្រូ​បង្រៀន​ដើម​ ​បាន​ដល់​គ្រូ បង្រៀន​ ស្លៀក​ពាក់​ ស៊ីចុក ដើរ​ដេក​ និយាយ​ស្តី ជុះ​នោម​ជា​ដើម មុន​គ្រូ​បង្រៀន​នៅ​សាលា​ទាំង​អស់ ។
ខ. បុព្វ​ទេ​វា ទេ​វតា​ដើម​ យើង​តែង​សង្ឃឹម​ថា ទេព​រក្ស​ អ្នក​តា​ ទេព្តា​ នៅ​ក្នុង​ព្រៃ​ព្រឹក្សា​ជួយ​ថែ​រក្សា​យើង​ តែ​បើ​ជញ្ជឹង​គិត​បន្តិច​ទៅ​នឹង​ឃើញ​ថា ទេ​វតា​ដែល​គាំ​ពារ​រក្សា​ទំនុក​បម្រុង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំ​ផុត​ជាង​ទេ​វ​តា​ទាំង​អស់​នោះ គឺ​មាតា​បិតា​ ។
គ. ព្រហ្មា ព្រះ​ព្រហ្ម​ ព្រហ្ម​មាន​មុខ​ ៤ ឪ​ពុក​ម្តាយ​ឲ្យ​ឈ្មោះ​ថា ព្រះ​ព្រហ្ម​ ព្រោះ​គាត់​មាន​​ព្រហ្ម​វិហា​រ​ធម៌ ៤​ យ៉ាង​គឺ​ មេត្តា​ ករុ​ណា មុ​ទិ​តា ឧបេក្ខា​ ។
ឃ. អរហន្ត ព្រះ​អរហន្ត​មិន​ចេះ​ចាប់​ទោស​អូស​ដំណើរ​អ្នក​ណា​មួយ​មក​ទុក​ក្នុង​ព្រះ​ទ័យ​ព្រះ​អង្គ​ឡើយ យ៉ាង​ណា​ មាតា​បិតា​មិន​ចេះ​រំពៃ​រក​ទោស ចាប់​កំហុស​កូន​ឡើយ​ មាន​តែ​មេត្តា​ ករុណា​ អាណិត​អា​សូរ​ ជួយ​បិទ​បាំង​អំពើ​ខុស​ឆ្គង​របស់​កូន​ទៀត​ផង ។

ឪ​ពុក​ម្តាយ​បាន​បូ​ជា​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ លះ​បង់​ញើស​ឈាម​ ទ្រព្យ​សម្ប​ត្តិ​គ្រប់​បែប​យ៉ាង​ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ឡើយ ដើម្បី​ចិញ្ចឹម​យើង​ជា​កូន​ប្រុ​សស្រី ។ ព្រោះ​ហេតុ​ដូច្នោះ យើង​ត្រូវ​សម្តែង​នូវ​កត​ញ្ញូក​ត​វេ​ទិ​តា​ធម៌​ ចំពោះ​គាត់​វិញ ដោយ​ការ​បម្រើ​ ជួយ​ធ្វើ​កិច្ច​ការ​ងារ​គាត់ និង​ចេះ​ស្តាប់​បង្គាប់​គាត់ ធ្វើ​យ៉ាង​ណា​ កុំ​ឲ្យ​គាត់​លំបាក​ចិត្ត​ដោយ​សារ​យើង​ ។
* សុខន​អា​ស្រ័យ​ក្រពះ​រស់​នៅ​ក្នុង​ផ្ទះ​ តែ​ដឹង​គុណ​ជួយ​រក្សា​ម្ចាស់​ផ្ទះ​យ៉ាង​ណា​ សូម្បី​អ្នក​រស់​រាន​មាន​ជីវិត​ ព្រោះ​អា​ស្រ័យ​មាតា​បិតា​ សូម​កុំ​រមិល​គុណ​លោក​ កុំ​ធ្វើ​ឲ្យ​លោក​លំបាក​ចិត្ត​ សូម​កុំ​អន់​ជាង​សត្វ​តិរច្ឆាន​ឡើយ ។

៣. ព្រះ​រស់
បុគ្គល​ខ្លះ​បន់​ស្រន់​ព្រះ​សំពះទេវ​តា ស្វែង​រក​ព្រះ​ដើម្បី​គោរ​ព​ថ្វាយ​បង្គំ បូជា​យក​បុណ្យ បែរ​ជា​ដើរ​ហួស​រំលង​ព្រះ​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ថែម​ទាំង​មិន​យក​ចិត្ត​គោរ​ព​បម្រើ​គាត់​ទៀត​ផង​ ។ តាម​ពិត​ បើ​សិន​ជា​គ្មាន​ព្រះ​រស់​នេះ​ទេ យើង​ក៏​គ្មាន​ថ្ងៃ​ឃើញ​ព្រះ​ខាង​ក្រៅ​ដែរ ។​

៤. គុណ​ធម៌​របស់​កូន
ក. កត​ញ្ញូ ដឹង​គុណ​ឪ​ពុក​ម្តាយ​ដែល​លោក​បាន​ចិញ្ចឹម​កូន​ដោយ​គ្មាន​ទាម​ទារ​ប្រាក់​ខែ​ប្រាក់​ថ្ងៃ​អ្វី​ទាំង​អស់​ ជា​ខ្ញុំ​របស់​កូន​តាំង​ពី​តូច​ដល់​ធំ ។ ដូច្នេះ​ កូន​ត្រូវ​មាន​វិចារណ​ញាណ​ពិ​ចារ​ណា​ឲ្យ​បាន​ជាក់​ច្បាស់​ ដោយ​ស្មា​រតី​ កុំ​យល់​ថា គាត់​ចិញ្ចឹម​ខ្ញុំ​ ខ្ញុំ​ចិញ្ចឹម​កូន​ខ្ញុំ​ ដូច្នេះឡើយ ។
ខ. កត​វេទី ធ្វើ​តប​គឺ​ពេល​ណា​បាន​ដឹង​ថា ឪ​ពុក​ម្តាយ​ មាន​មហា​ករុណា​ទិគុណ​មក​លើ​យើង​ហើយ យើង​ត្រូវ​ទំនុក​បម្រុង​បម្រើ​ ឲ្យ​អស់​ពី​ចិត្ត​បំពេញ​តួ​នាទី​ជា​កូន​ល្អ​ឲ្យ​បាន​ហ្មត់​ចត់​ជា​ទី​បំផុត ។

៥. តួ​នាទី​កូន​ល្អ ៥យ៉ាង
កូន​ល្អ​ត្រូវ​បំពេញ​តួ​នា​ទី​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដូច​ខាង​ក្រោម​៖
ក. កូន​ល្អ​ត្រូវ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​មា​តា​បិ​តា​
ខ. កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​កិច្ច​ការ​ងារ​របស់​មាតា​បិតា កុំ​គេច​វេស​ ខ្ជិលច្រ​អូស​ឡើយ
គ. កូន​ល្អ​ត្រូវ​ចេះ​ថែ​រក្សា​ពូ​​ជ​ពង្ស​ វង្ស​ត្រ​កូល​ ។
ឃ. កូន​ល្អ​ត្រូវ​ចេះ​ ប្រ​តិ​បត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ្តិ៍​មត៌ក​របស់​មាតា​បិតា
ង. ពេ​ល​ឪពុក​ម្តាយ​ស្លាប់​ទៅ ត្រូវ​ធ្វើ​បុណ្យ​ឧ​ទិ្ទស​ជូន​គាត់

៦. អា​និសង្ស​នៃ​ការ​បម្រើ​មា​តា​បិតា​
-ឈ្មោះ​ថា ជា​សប្បុរស​
-មាន​គេ​ស្រឡាញ់​ចូល​ចិត្ត​ច្រើន
-មាន​កិត្តិ​យស​​ កេរ្តិ៍​ឈ្មោះ​ល្អ
-មាន​សេចក្តី​រុង​រឿង​រីក​ចម្រើន​ ក្នុង​សង្គម​គ្រួ​សារ​
-ជា​ទិដ្ឋានុ​គតិ​ដល់​ជន​ទូ​ទៅ​
-ស្លាប់​ទៅ​ហើយ ទៅ​កើត​ស្ថាន​សួគ៌ ។

ដក​ស្រង់​ពី​សៀវភៅ " មង្គល​ជីវិត " រៀប​រៀង​ដោយ ភិក្ខុ គូ-សុភាព
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ៧,៨៩៦ ដង)
វិសាខបូជានៅប្រទេសកម្ពុជា និងវីដេអូអត្ថាធិប្បាយ​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩០៦ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.3
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿