ថ្ងៃ អង្គារ ទី ២៤ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥
Today
ថ្ងៃម្សិលមិញ ៩៩,២៩៩
ខែនេះ ១,៨៥០,០៤៧
សរុប ៤៩,១១៣,៧៣៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៤៣៨៥ ដង)

ជីវិត​ និង​ ​ពេលវេលា



ស្តាប់សំឡេង

 

គេ​តែង​និយាយ​ថា " ពេលវេលា គឺ​ជា​មាសប្រាក់ " តាម​ពិត ពាក្យ​និយាយ​នេះ មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ ព្រោះ​ថា​មាស​ប្រាក់​ដែល​បាត់​បង់​ទៅ ជួន​កាល​អាច​រក​មក​វិញ​បាន តែ​ពេល​វេលា​ដែល​កន្លង​ទៅ មិន​អាច​ត្រឡប់​មកវិញ​បាន​ទេ ។ ដូច្នេះ តម្លៃ​នៃ​ពេល​វេលា មិន​អាច​រក​របស់​ខាង​ក្រៅ​ខ្លួន​ណា​មួយ​មក​វាស់​វែង​បាន​ឡើយ។ បើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ មាន​តែ​ជីវិត​ប៉ុណ្ណោះ ដែល​អាច​វាស់​វែង​ទៅ​នឹង​ពេល​វេលា​បាន ព្រោះ​ថា ជីវិត​ក៏​ជា​របស់​ដែលបាត់​បង់​ហើយ មិន​អាច​ត្រឡប់​មក​វិញ​បាន​ដូច​ជា​ពេល​វេលា​ដែរ។

តាម​ន័យ​នៃ​បរមត្ថធម៌ ពេល​វេលា​ជារបស់​ដែល​មិន​មាន​ដោយ​សភាវៈ ត្រឹម​ត្រូវ​ជា​ការ​បញ្ញត្តិ និង​កំណត់​ចំណាំ​ឲ្យ​ដឹង​គ្នា​តែ​ប៉ុណ្ណោះ ឯ​របស់​ដែល​មាន​ពិត គឺ​ការ​កើត​និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះ​ឯង បើ​មិន​មាន​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះទេ ក៏​មិន​មាន​ការ​បញ្ញត្តិ​ឬ​កំណត់​ចំណាំ​ពេល​វេលា​សម្រាប់​ហៅ​ដែរ ។

ពេល​វេលា​កន្លង​ទៅ​មួយ​ថ្ងៃ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ថ្ងៃ ពេល​វេលា​កន្លង​ទៅ​មួយ​ខែ ជីវិត​ក៏​ត្រូវ​បាត់​បង់អស់​មួយ​ខែ ពេល​វេលា​កន្លង​ទៅ​មួយ​ឆ្នាំ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ឆ្នាំ ពេល​វេលា​កន្លង​ទៅ​ច្រើន​ប៉ុណ្ណា ជីវិត​ក៏ត្រូវ​បាត់​បង់​ទៅ​ច្រើន​ប៉ុណ្ណោះ ព្រោះហេតុ​ដូច្នោះ មិន​គួរ​ទុក​ដាក់​ពេល​វេលា​ស្មើ​ត្រឹម​តែ​មាស​ប្រាក់​ឡើយ ។

យើង​អាច​និយាយ​បាន​ថា ពេលវេលា គឺ​ជា​អាយុជីវិត, ដូច្នេះទើប​ពេលវេលា​មាន​តម្លៃ​សម្រាប់​បំពេញ​កិច្ចការ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​រក​មាស​ប្រាក់ ព្រោះ​ជីវិត​នេះ​មិន​មែន​អស់​នូវ​ទុក្ខកង្វល់ ដោយ​គ្រាន់​តែ​មាន​មាស​ប្រាក់​សោះ​ឡើយ ប្រសិន​បើ​មាស​ប្រាក់ ពិត​ជា​អាច​ដោះ​ស្រាយ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង​បាន​មែន ម្ល៉េះ​សមពួក​អ្នក​មានទ្រព្យ​ច្រើន​លែង​ចេះ​ឈ្លោះ​ទាល់​ទែង​គ្នា សម្លាប់​គ្នា និង​ការ​ធ្វើ​អត្តឃាត​ទៅ​ហើយ ។

ក្នុង​សង្គម ធ្លាប់​បាន​ឮ​ថា មនុស្ស​ជាច្រើន ពេល​ដែល​គេ​បបួល​ឲ្យ​ស្ដាប់​ធម៌ ឬ​សិក្សា​ព្រះធម៌ តែង​តែឆ្លើយ​ថា " ចង់​ដែរ តែ​មិន​មាន​ពេល ព្រោះ​ជាប់​ការងារ " នេះ​គ្រាន់​តែ​ជា​ពាក្យ​ដោះ​សា​ប៉ុណ្ណោះ។ សួរ​ថា បើ​ពិត​ជា​រវល់​មែន ហេតុ​អ្វី​ក៏​មាន​ពេល​កម្សាន្ត​ច្រើន​ម្លេះ? ដូច​ជា ពេល​ដើរ​លេង ពេល​ជប់លៀង ពេល​ស្ដាប់​ចម្រៀង ពេល​និយាយដើម​គេ ពេល​មើល​ទូរទស្សន៍​ជាដើម ។

ដូច្នេះ ការ​ឆ្លើយ​ថា " ដែល​ខ្ញុំ​ស្ដាប់ ឬ​សិក្សា​ធម៌ មិន​បាន​ព្រោះ​តែ​ខំរវល់​ពេល " នេះ គឺ​ជា​ចម្លើយ​មិន​សមហេតុ​ផល​ទេ ចម្លើយ​ដែល​ត្រូវ​គួរ​ឆ្លើយថា " ការ​ដែល​ខ្ញុំ​ស្ដាប់ ឬ សិក្សា​ធម៌​មិន​បាន ព្រោះ​តែ​ខ្ញុំ​មិន​មាន​សទ្ធា " នេះ​ទើប​សម​ហេតុ​ផល ព្រោះ​ថាកាល​មាន​សទ្ធា​ហើយ ពិត​ជា​អាច​ឆ្លៀត​ពេល​បាន​គ្រប់ៗ​គ្នា​ទាំង​អស់ បើ​ទុក​ជា​មិន​អាច​ទៅ​ស្ដាប់ ឬ​សិក្សា​ផ្ទាល់​អំពី​ព្រះធម្មកថិក ក៏​អាច​ឆ្លៀត​ស្ដាប់​តាម​វិទ្យុ ឬ​កាសែត ឬ​ក៏​អាច​សៀវភៅ​ធម៌​នៅ​តាម​ផ្តះ​បាន​ខ្លះ​មិន​ខាន ។ 
 
អ្នក​ខ្លះ​ទៀត មិន​មែន​ថា​គេ​មិន​ចង់​ស្ដាប់ មិន​ចង់​សិក្សា​ទេ តែ​គេ​មាន​គំនិត​ជា​ទុទិដ្ឋិនិយម​ថា ពេល​ដែល​នៅ​វ័យ​ក្មេង គេ​មិន​ទាន់​ត្រូវ​ការ​ធម៌​ទេ ព្រោះ​ត្រូវ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត ដល់​ពេល​ចាស់ គេ​មុខ​ជា​នឹង​ចូល​ទៅ​រកធម៌​មិន​ខាន ការ​និយាយ​បែប​នេះ​ហាក់​ដូច​ជា​ច្បាស់​ក្នុង​ចិត្ត​ថា គេ​មិន​ស្លាប់​ពី​ក្មេង​ឡើយ ។

សូម​ផ្ដាំ​មនុស្ស​គ្រប់​ជំនាន់​ថា យើង​អាច​ដាក់​កាល​វិភាគ​សម្រាប់​ធ្វើ​ការងារ​ផ្សេងៗ​បាន តែ​មិន​អាច​ដាក់​កាល​វិភាគ​សម្រាប់​ស្លាប់​បាន​ទេ បើ​ទុក​ជា​ចង់​ដាក់ ក៏​ដាក់មិន​ត្រូវ​ដែរ វៀរ​លែង​តែ​មនុស្ស​ធ្វើ​អត្តឃាត ដោយ​សេចក្ដី​ថា ទោះ​បីជា​យើង​រវល់​រហូត​គ្មាន​ពេល​ចូល​បង្គន់​ក៏​ដោយ តែ​មិន​អាច​រវល់​រហូត​ដល់​គ្មាន​ថ្ងៃ​ស្លាប់​នោះ​ទេ ។ 

អ្នក​ណា​ទុក​ពេល​វេលា​ស្មើនឹង​មាស​ប្រាក់ អ្នក​នោះ​ឈ្មោះ​ថា ទុក​ជីវិត​ខ្លួន​ឯង​ស្មើ​នឹង​មាស​ប្រាក់ ហើយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​មាស​ប្រាក់​រហូត ។ តាម​ពិត​ ជីវិត​នេះ​ថ្លៃ​ណាស់ មិន​មែន​មាន​តម្លៃ​ស្មើ​តែ​នឹង​មាស​ប្រាក់​ឡើយ ព្រោះ​ថា បើ​ទុក​ជា​មាន​នរណា​ម្នាក់​យក​លុយ​ច្រើន​ប៉ុណ្ណា​ក៏​មក​ទិញ​ជីវិត​យើង ៗ ពិត​ជា​មិន​ព្រម​លក់​ជា​ដាច់​ខាត។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
ដោយ​៥០០០​ឆ្នាំ 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ សីហា ឆ្នាំ២០១៧ (អាន: ៥២២៣ ដង)
ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង
ផ្សាយ : ២៥ មេសា ឆ្នាំ២០១៧ (អាន: ១៩៣១០ ដង)
កុំ​បង្រៀន​កូន​ឲ្យ​ខ្ជិល​និង​ខូច
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៣៨១៦ ដង)
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro