30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២០,៦៦១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៧០,៣៨១
សរុប ៣៨៣,៧៥៧,០៧៤
អានអត្ថបទ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៣៣,៦៩២ ដង)

នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​



ស្តាប់សំឡេង
 
នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​

១.​ អ្នក​ជា​ស្វា​មី​ប្រ​ភេ​ទ​ណា?
ស្វាមី​ ៧​ជំពូក៖
-វ​ធកា​ស្វា​មីៈ ស្វាមី​ដូច​ពេជ្ឃ​ឃាត​ រង់​ចាំ​តែ​រក​រឿង​វាយ​តប់​និង​សម្លាប់​ភ​រិយា​ខ្លួន​ ចិត្ត​មិន​ត្រា​ប្រ​ណី​ ដូច​ជា​ពេជ្ឃ​ឃាត​ដែល​មិន​ត្រា​ប្រ​ណី​ ចំពោះ​អ្នក​ទោស​របស់​ខ្លួន ។
-ចោរ​ស្វា​មីៈ ស្វា​មី​ដូច​ចោរ​ មិន​ត្រង់​នឹង​ភរិយា​ខ្លួន​ ចាំ​តែ​លួច​បំ​បាត់​ទ្រ​ព្យ​សម្ប​ត្តិ​ ឬ​លាក់​លាម​រឿង​អ្វី​ៗ​នឹង​ប្រ​ពន្ធ​ ដូច​ជា​ចោរ​ដែល​ចាំ​តែ​លួច​ទ្រព្យ​គេ​ និង​លាក់​បំ​បាត់​រឿង​អា​ក្រក់​មិន​ឲ្យ​គេ​ដឹង ។
-អ​យ្យា​ស្វា​មីៈ ស្វា​មី​ដូច​ជា​ចៅ​ហ្វាយ​ ចាំ​តែ​ចង្អុល​បញ្ជា​ ខុស​ស្តី​បន្ទោស​ ប្រើ​ប្រ​ពន្ធ​ធ្វើ​ការ​ដូច​ខ្ញុំ​បម្រើរបស់​ខ្លួន ។
-បិ​តា​ស្វា​មីៈ ស្វា​មី​ដូច​ជា​ឪ​ពុក មាន​ចិត្ត​ស្រ​ឡាញ់​ថ្នាក់​ថ្នម​ប្រ​ពន្ធ​ដូច​កូន មើល​ការ​ខុស​ត្រូវ​ រវាំង​មិន​ឲ្យ​កូន​ធ្វើ​ខុស​ ការ​ពារ​កូន​គ្រប់​ទិស​ទី​ ។
-ជេដ្ឋា​ស្វាមីៈ ស្វា​មី​ដូច​​បង​ប្រុស​ ស្រ​ឡាញ់​ថែ​ទាំ​ប្រ​ពន្ធ ដូច​បង​ប្រុស​ស្រឡាញ់​ប្អូន​ ការ​ពា​រ​ប្អូន ។
-​សខី​ស្វា​មីៈ ស្វា​មី​ដូច​មិត្ត​ភក្តិ​ គឺ​ទុក​ភ​រិ​យា​ខ្លួ​ស្មើ​នឹង​មិត្ត​ពេល​ជួ​ប​គ្នា​ក៏​រីក​រាយ បាន​អ្វី​ក៏​ចែក​គ្នា​តាម​នា​ទី​មិត្ត​គោរ​ព​មិត្ត​ រួម​ទុក្ខ​រួម​សុខ​គ្នា ។
-ទា​សា​ស្វា​មីៈ ស្វា​មី​ដូច​ទា​សា ស្តាប់​បង្គាប់​ភ​រិយា​ ធ្វើ​ការ​គ្រប់​បែប​យ៉ាង​មិន​ឲ្យ​ភ​រិយា​ខ្លួ​ន​ព្រួយ​ឡើយ ។

ស្វា​មី​ ៣​ជំពូក​ខាង​លើ​មិន​ល្អ​ឡើយ លោក​ឲ្យ​ចៀស​វាង​ចេញ​ កុំ​ប្រ​ព្រឹត្ត​និង​ឲ្យ​រើស​យក​យ៉ាង​ណា​មួយ​ ក្នុង​ចំណោម​ ៤ យ៉ាង​ខាង​ក្រោម ។

២. ចំណុច​ខ្សោយ​របស់​អ្នក​ជា​ស្វា​មី
ចំណុច​ខ្សោយ​ ១០​យ៉ាង​ខាង​ក្រោម​ អ្នក​ជា​ស្វា​មី​គប្បី​ដឹង​ និង​ពិ​និត្យ​កែ​ខៃ​ខ្លួន​ឲ្យ​បាន​ល្អ​ និង​ទាន់​ពេល​វេលា ព្រោះ​ចំណុច​ខ្សោយ​នេះ ជា​កត្តា​ដែល​អាច​ឲ្យ​ភ​រិ​យា​ របស់​ខ្លួន​មើល​ងាយ​ ឬ​ធុញ​ទ្រាន់​មកលើ​ខ្លួន​បានៈ
-ជា​មនុស្ស​ក្រ មិន​មាន​ទ្រ​ព្យ​សម្បត្តិ​អ្វី​សោះ ។ ក្រ​នេះ​អាច​រួម​ដល់​ការ​ ក្រ​គំនិត ក្រ​បញ្ញា​ ឬ​ដូច​សម្តេ​ច​ព្រះ​សង្ឃ​រាជ​លោក​តែ​ង​ជា​កាព្យ​ថា " ក្រកិច្ច ក្រ​កល់ ក្រ​ដឹង ក្រយល់​ ក្រ​វៃ​ឆ្នៃ​ទាស់ " ។
-ជា​មនុស្ស​ដែល​មាន​ជំ​ងឺ​ជាប់​ជា​និច្ច​ ជំ​ងឺ​រ៉ាំ​រ៉ៃ​ មួយ​ថ្ងៃ​កាត់​ មួយ​ថ្ងៃ​កោរ​ រក​ថ្ងៃ​ជា​នោះ​តិច​ បន្តិច​ឈឺៗ ។
-ជា​មនុស្ស​ចាស់​ គ្រាំ​គ្រា ទុ​ព្វ​ល​ភាព រាង​កាយ​មិនមាំ​មួន ចាស់​ជរា ចូល​តម្រា​តា​ជូ​ជក​ និង​នាង​អមិត្ត​ធី​តា ធ្វើ​អ្វី​មិន​កើត​ ត្រូវ​ពឹង​ភរិ​យាខ្លួន ។
-ជា​មនុស្ស​ស្រ​វឹង​អ៊ួ​ទីនួ ដើរ​ដេក​តាម​ផ្លូវ​ក្រ​បី ឬ​តាម​ផ្លូវជា​ដើម ពេល​ស្រ​វឹង​ ក៏​ធ្វើ​អា​ការៈ ថោក​ទាប​ អា​ក្រាត​ខ្លួន ឬ​ពុំ​នោះ​សោត​ ក៏​វាយ​ប្រ​ពន្ធ​កូន ។
-​ជា​មនុស្ស​ល្ងង់​ ទក់​មក់ ទ្រើក​ៗ មិន​សូវ​គ្រប់​ ១០ ។
-ជា​មនុស្ស​ធ្វេស​ប្រ​ហែស​ ខ្ជី​ខ្ជា គ្មាន​សតិ​ មាន​សេចក្តី​ប្រ​មាទ​ច្រើន​ ។
-ធ្វើ​អ្វី​ ធ្វើ​មិន​ជាក់​លាក់​ ចាប់​នេះ​ ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា​ ធ្វើ​នេះ​បន្តិច​ ចាប់​ការ​ឲ្យ​ពីស​ពាស​ មិន​ច្បាស់​អ្វី​សោះ ។
-ខ្ជិល​ច្រ​អូស​ មិន​ធ្វើ​ការ​ងារ​ ដេក​ចាំ​តែ​ស៊ី​ ចាំ​តែ​អង្គុយ​បង្ហាញ ពឹង​តែ​កម្លាំង​ប្រ​ពន្ធ​ រក​ស៊ី​ដូច​សត្វ​ប្រ​ឡាំង​កាស ។
-មិន​ប្រឹង​ប្រែង​រក​ទ្រ​ព្យ​សម្ប​ត្តិ​យក​មក​ទុក​ដាក់ ។
-​បំ​ផ្លាញ​ទ្រ​ព្យ​សម្ប​ត្តិ​ឲ្យ​វិ​នាស​ទៅ​ដោយ​អ​បាយ​មុខ​ ឬ​ដោយ​ប្រ​ការ​ណា​មួយ​ ។

៣. ស្គាល់​ពី​ភ​រិ​យា​របស់​អ្នក​
ការ​រួម​រស់​ជា​មួយ​គ្នា មិន​មែន​ជា​ការ​ស្រួល​ទេ បើ​គេ​ពុំ​បាន​ស្គាល់​គ្នា​ ឬ​ប្រ​ពន្ធ​ ឬ​ពុំ​ព្រម​ស្គាល់​គ្នា​​ឲ្យ​បាន​ច្បាស់​លាស់ ។ ស្វាមី​ស្គាល់​ភ​រិយា​ ភ​រិយា​ស្គាល់​ស្វា​មី​ជា​ពាក្យ​ដែល​មាន​ន័យ​ថា ស្វា​មី​ភរិយា​ខ្លួន​មិន​មែន​ជា​អ្នក​ដទៃ មិន​មែន​ជា​​មនុស្ស​ប្លែក​មុខ​ ឬ​សត្រូវ​ទេ ។ ការ​ស្គាល់​នេះ មិន​មែន​ស្គាល់​ដូច​ស្គាល់​គោ​ក្រ​បី​នោះ​ទេ គឺ​ស្គាល់ចរិត​ ស្គាល់​ចរិត​ ស្គាល់​កិរិ​យា​មា​រយាទ ស្គាល់​ការ​ចូល​ចិត្ត​ ស្គាល់​សុខ​ ស្គាល់​ទុក្ខ​របស់​អ្នក​ម្ខាង​ទៀត ។

ម៉្យាង​ទៀត​ បើ​យើង​ស្គាល់​ ហើយ​ចំណាំ​បាន​ថា ស្វាមី​ភ​រិយា​របស់​យើង​ធ្លាប់​មាន​ការ​ប្រ​ព្រឹត្ត​យ៉ាង​នេះ​ៗ លុះ​ដល់​យើង​ឃើញ​ប្លែក​ខុស​ពី​ប្រ​ក្រ​តី​ ក៏​នឹង​អាច​ឲ្យ​យើង​ពិ​ចារ​ណា​ ឬ​តាម​ដាន​មើល​ថា មាន​អ្វី​កើត​ឡើង​ចំពោះ​ស្វា​មី​ខ្លួន ហើយ​អាច​នឹង​ការ​ពារ​បាន​ចំពោះ​អន្ត​រាយ​ណា​មួយ ដែលនឹង​កើត​ឡើង​ចំពោះ​ដៃ​គូ​ខ្លួន​​ជា​មិន​ខាន​ ឬ​បើ​មាន​រឿង​កើត​ឡើង​នោះ​ ក៏​នឹង​មិន​ធ្ងន់​ធ្ងរ​ពេក ។

នៅ​ក្នុង​ជា​តក រឿង​កុណាល​ជា​តក (​ជាតក​រឿង​តាវៅ) បាន​និយាយ​ពី​លក្ខ​ណៈ​របស់​ភរិយា​មិន​ល្អ ទុក​ជា​ច្រើន​ប្រ​ការ​ សម្រាប់​ឲ្យ​ស្វា​មី​ពិនិត្យ​ និង​ធ្វើ​ការ​ប្រុង​ប្រ​យ័ត្ន ។

ដកស្រង់ចេញពី "សៀវភៅជីវិត​អា​ពាហ៍​ពិ​ពាហ៍" រៀប​រៀង​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង​ មណី​ចិន្តា​

ដោយ​៥០០០​ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៩,០៥៥ ដង)
បុណ្យកេីតអំពីការរក្សាសីល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៩៤ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៩,២៨៦ ដង)
សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៨,៧៥១ ដង)
ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿