ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៣,៩៨៥
Today
ថ្ងៃម្សិលមិញ ១២២,៥៦១
ខែនេះ ៣,០៤៤,០១៥
សរុប ១៤៧,៩៨៣,៥៩៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០ (អាន: ៥៤៨៨៤ ដង)

វិជ្ជា៨ ប្រការ



ស្តាប់សំឡេង
 
ក្នុងអត្ថបទ​មុនយើងបានស្គាល់ពីវិជ្ជា៣ របស់​ព្រះសម្មា​សម្ពុទ្ធរួច​ហើយ​ ឥឡូវនេះ​សូមស្វែង​​យល់​អំពីវិជ្ជាប្រាំបីប្រការ​ដូចតទៅៈ​

១- វិបស្សនាញាណ ពិចារណា​ឃើញរូប​និងនាម។ ​សំដៅយក​ប្រាជ្ញា សម្រាប់​ពិចារណាឃើញច្បាស់នូវ​បញ្ចក្ខន្ធ ព្រមទាំង​ការញែក​​បញ្ចក្ខន្ធ​ចេញជារូប​ ជានាម​ដោយ​ចំណែកៗ ​និង​​ការ​ឃើញ​ច្បាស់​​នូវធម៌​ជាបច្ច័យ​របស់នាម​និងរូប។​

 
២- មនោមយិទ្ធិ ឫទ្ធិដែលសម្រេចដោយចិត្ត ។ សំដៅយកឫទ្ធិដែលកើត​ឡើង​បាន​ដោយ​អំណាចចិត្តគឺថា​ បើចិត្តចង់និម្មិតកាយ​របស់ខ្លួនពីមុន​ឲ្យឃើញ​ទៅ​​ជា​កាយ​​ដទៃវិញ ​ដូចជា​គេដក​បណ្តូល​ស្មៅយ៉ាប្លង​ចេញពីទង​ស្មៅយ៉ាប្លង ឬដូចជា​គេ​ហូត​ដាវ​ចេញពីស្រោម។ មួយទៀត ឫទ្ធិរបស់ចិត្ត​ដែលបាន​អប់រំល្អហើយ ជា​ហេតុ​​ឲ្យ​ក្លៀវក្លា អង់អាច គិតការអ្វីបាន​ដូច​ចិត្ត​គ្រប់​យ៉ាង​មិនមាន​ការទើស​ទាក់​សល់​ជំពាក់​។​

៣- ឥទ្ធិវិធៈ សំដែងឫទ្ធិបាន។ សំដៅយកការ​សំដែងឫទ្ធិ​ផ្សេងៗបាន ​ដែល​ហួសវិស័យរបស់ជន​សាមញ្ញ ដូចយ៉ាងមនុស្សម្នាក់​អាចនិម្មិតឲ្យ​ទៅជាច្រើន​នាក់​បាន​​ដើរពាន់​កាត់​គ្រឿងបិទបាំង​ដូចជា​ជញ្ជាំងឬកំពែង​ក៏បាន​ មុជក្នុងដី​ដូចមុជ​ក្នុងទឹក​ក៏​បាន ​ដើរលើទឹកដូចដើរលើដីក៏បាន ហោះទៅ​លើអាកាស​ដូចសត្វ​បក្សី​ហើរ​​ក៏បាន ​ស្ទាបអង្អែលព្រះអាទិត្យ​ព្រះចន័្ទ​​ដោយ​ដៃ​ក៏​បាន។​



៤- ទិព្វសោតៈ ត្រចៀកទិព្វ។ សំដៅយកការស្តាប់សំឡេង​ក្នុងទីជិត​ឆ្ងាយ​បាន​ ទោះបីជា​​សំឡេង​មនុស្សឬជា​សំឡេងទេវតា​ ជាត្រចៀក​កន្លងហួស​វិស័យនៃ​ត្រចៀក​សាមញ្ញជន​។​

៥- ចេតោបរិយញ្ញាណ កំណត់ដឹង​ចិត្តអ្នកដទៃបាន​។ សំដៅ​យកការ​ទា​យ​ចិត្តគំនិត​របស់អ្នកដទៃ​ដែល​ត្រិះរិះគិត​ទៅរក​​ហេតុណា​​មួយ​ក៏អាច​ដឹងបាន​ដោយ​ការ​កំណត់​អធិដ្ឋានចិត្តា​​នុភាព​របស់ខ្លួនទៅស្ទាក់​ដេញតាមរក​ចិត្តគំនិត​របស់​​បុគ្គល​​ដទៃដោយ​ចិត្តដ៏បរិសុទ្ធ​រ​បស់ខ្លួន​ដូច​មានសេចក្តីដឹង​ថា​ចិត្ត​របស់បុគ្គលនោះ​ៗបរិសុទ្ធឬសៅហ្មង​ជាដើម។​

៦- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវ​ខន្ធបញ្ចកៈ​(ខន្ធ៥) ​ក្នុងជាតិមុន។​ ការដឹងនូវជាតិ​ គឺការរលឹក​ឃើញនូវ​ខន្ធបញ្ចកៈ​ដែលធ្លាប់​កើត ធ្លាប់នៅក្នុងភពមុនបាន គឺរលឹកឃើញ ជាតិថយ​ក្រោយ​ក្នុង​កាល​ដែលកន្លងទៅ​ហើយ តាំងអំពីមួយ​​ជាតិ ពីរ​ជាតិ បីជាតិ រហូត​ដល់​អនេក​ជាតិថា​ “ក្នុងកាល​នោះអាត្មាអញ​បានកើតក្នុងទីនោះ មាន​ឈ្មោះ​យ៉ាងនេះ​ មាន​គោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ ​មានអាហារយ៉ាងនេះ មាន ​សុខទុក្ខយ៉ាងនេះ មានអាយុ ប៉ុណ្ណេះៗជាដើម។ លុះច្យុត​​អំពីជាតិនោះ​ហើយ ​ក៏ទៅកើតក្នុង​ ទីនោះៗ ​លុះមកអំពីទីនោះក៏មក​កើតក្នុងទីនេះ”។ ការយល់ធ្លុះ​ធ្លាយឃើញព្រឹត្តិការណ៍ ​របស់ជាតិក្នុងកាលមុនដូច្នេះ ទើប​ឈ្មោះ​ថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់​តាម​យថាកម្ម​របស់សត្វ។

៧- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់​ឃើញនូវចុតិនិង​បដិសន្ធិនៃ​ពួកសត្វ។ ​ការដឹងច្បាស់នូវចុតិ​និងបដិសន្ធិ គឺការឃ្លាតចាក​ជីវិតនិង​ការ​ចាប់​កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏មាន ​ដឹងច្បាស់ថា​ “ពួកសត្វទាំង​នោះមាន​គតិផ្សេង​ៗគ្នា​ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាច​ផលវិបាក​នៃការ​​ប្រព្រឹត្តរបស់​ពួកសត្វ”។​ ការដឹងច្បាស់នូវ​ចុតិនិង​បដិសន្ធិនៃ ​ពួកសត្វដូច្នេះ ទើបឈ្មោះ​ថា “ចុតូបបាតញ្ញាណ”។​



៨- អាសវក្ខយញ្ញាណ ​ញាណក្នុងការធ្វើឲ្យអស់​នូវអាសវៈ ។​ ការដឹងច្បាស់​នូវ​ហេតុ​ជាទីអស់​ទៅនៃអាសវៈ​នោះ​ បានដល់​ការដឹង​ច្បាស់​តាម​ពិត​ថា ​“នេះ​ជាទុក្ខ នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះ​​ជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជា​ហេតុដែល​អោយ​​កើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹង​ច្បាស់ដូច្នេះ​ហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ​និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់​អាត្មា​អញ​អស់​ហើយ ​ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់​ហើយ ​ករណីកិច្ចរបស់អញ​ បាន​សម្រេច​ហើយ កិច្ចដែលត្រូវចម្រើន​តទៅ​ទៀតពុំមាន​ឡើយ”។ ទាំងប្រាំបីនេះប្រការនេះហៅថា វិជ្ជា៨ ប្រការ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៣៦០ ដង)
ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៥៤៩៣ ដង)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩៥៤ ដង)
ស្ត្រី​ចូល​ទៅ​កាន់​ត្រកូល​ស្វាមី​មាន​ ៥ យ៉ាង
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩ (អាន: ៣១៦៣២ ដង)
ជីវិតមនុស្ស​ពិតជាបាន​ដោយបុណ្យ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៤៣៨២ ដង)
តថាគតបានប្រព្រឹត្តក្នុងរវាង ៤អសង្ខេយ្យ កម្រៃមួយសែនកប្ប
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧១៨៦ ដង)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕