30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១១,៥៩៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨៩,៥២៧
សរុប ៣៨៥,៥៧៦,២២០
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៨,៩២១ ដង)

អនុ​ភាពនៃ​ការ​អនុមោទនា​បុណ្យ​



ស្តាប់សំឡេង
 
វិហារ​វិមាន​

ព្រះ​អនុ​រុទ្ធ​ត្ថេរ​សួរ​ថា ម្នាល​ទេ​វតា នាង​មាន​សម្បុរ​ដ៏​រុង​រឿង​ ។ល។ ដូច​ផ្កាយ​ព្រឹក​ កាល​នាង​កំពុង​រាំ​នោះ​សម្លេង​ទិព្វ​ទាំង​ឡាយ​ គួរ​ស្តាប់​ គួរ​រីក​រាយ​ នៃ​ចិត្ត រមែង​លាន់​ឮ​ អំពី​អវយវៈ​តូច​ធំ​ដោយ​សព្វ​គ្រប់​ កាល​ដែល​នាង​កំពុង​រាំនោះ​ ក្លិន​ទិព្វ​ទាំង​ឡាយ​ មាន​ក្លិន​ក្រអូប​ ជា​ទីរីក​រាយ​នៃ​ចិត្ត រមែង​ផ្សាយ​ចេញ​អំពី​​អវ​យវៈ​តូច​ធំ​ ដោយ​សព្វ​គ្រប់​ កាល​នាង​ងាក​កាយ គ្រឿង​ប្រ​ដាប់​ទាំង​ឡាយ​ឰ​ដ៏​ផ្នូង​សក់ ក៏​ឮ​សូរ​គឹក​កង ដូច​តូរ្យ​តន្រ្តី​ប្រ​កប​ដោយ​អង្គ​ ៥ គ្រឿង​ប្រ​ដាប់​ត្រ​ចៀក​ ត្រូវ​ខ្យល់​បក់​ប៉ះ​ ក៏​កម្រើក​ដោយ​ខ្យល់​ ឮ​សូរ​គឹក​កង​ដូច​តូរ្យ​តន្ត្រី​ ប្រ​កប​ដោយ​អង្គ​ ៥ ផ្កា​កម្រង​ណា​ឰ​សិរ្សៈ​របស់​នាង​ មាន​ក្លិន​ក្រ​អូប​ ជា​ទី​រីក​រាយ​នៃ​ចិត្ត (ក្លិន​នៃ​ផ្កា​កម្រង​នោះ) រមែង​ផ្សាយ​ទៅ​សព្វ​ទិស​ ដូច​ដើម​ឪឡោក​ នាង​តែ​ធុំ​ក្លិន​ក្រអូប​នោះ តែង​ឃើញ​រូប​ ដែល​មិន​មែន​​ជា​របស់​មនុស្ស​ ម្នាល​ទេ​វតា អាត្មា​សួរ​ហើយ នាង​ចូរ​ប្រាប់​ នេះ ជា​ផល​នៃ​កម្ម​អ្វី ។

ទេវតា​ឆ្លើយ​ថា​ ប​ពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចម្រើន​ (នាង​វិសា​ខា) ជា​សម្លាញ់​របស់​ខ្ញុំ​ បាន​ឲ្យ​ជាង​ធ្វើ​មហា​វិហារ​ទៀប​ក្រុង​សា​វត្ថី​ឧ​ទ្ទិស​ចំពោះ​សង្ឃ​ ខ្ញុំ​ជ្រះ​ថ្លា​ រីក​រាយ ចំពោះ​វិហារ​នោះ ព្រោះ​ឃើញ​នូវ​ផ្ទះ​គឺ​វិហារ​ ជា​ទី​ស្រ​ឡាញ់​នេះ ទើប​វិមាន​ដែល​ខ្ញុំ​បាន​ហើយ ដោយ​អនុ​មោទនា​ ដ៏​បរិ​សុទ្ធ​នោះ​ឯង ជា​វត្ថុ​អស្ចារ្យ​ គួរ​រមិល​មើល​ ក៏​ខ្ពស់​ទៅ​ឰ​ដ៏​អា​កាស​ អស់​១៦យោជន៍​ជុំ​វិញ ដោយ​បុញ្ញ​រឹទ្ធិ​នៃ​ខ្ញុំ​ ផ្ទះ​កំពូល​ ជា​លំនៅ​របស់​ខ្ញុំ​ ដូ​ច​គេ​ចែក​ដោយ​ចំណែក​ស្មើ​គ្នា​ រុង​រឿង​ទូ​ទៅ​អស់ ១០០​យោជន៍​ជុំ​វិញ ឯ​ស្រះ​បោ​ក្ខ​រណី ទាំង​ឡាយ របស់​ខ្ញុំ​ ក្នុង​ទី​នេះ ដែល​ពួក​ត្រី​ទិព្វ​នៅ​អា​ស្រ័យ​ហើយ មាន​ទឹក​រង​ថ្លា​ក្រាល​ដោយ​ខ្សាច់​មាស​ ដេរ​ដាស​ដោយ​ឈូក​ផ្សេង​ៗ​ ធ្លូក​ដោយ​​ឈូក​សទាំង​ឡាយ​ មាន​ក្លិន​ក្រ​អូប​ ជា​ទី​គាប់​ចិត្ត​ ដែល​ខ្យល់​បក់​ផ្សាយ​ទៅ​ ដើម​ព្រីង​ ខ្នុរ​ ត្នោត​ ដូង​ ព្រៃ​និង​ឈើ​ផ្សេង​ៗ​ ទាំង​ឡាយ​ ដុះ​ជិត​លំ​នៅ​ ខាង​ក្នុង មិន​បាច់​ដាំ​ឡើយ (​វិមាន​នោះ​)​សឹង រងំ​ដោយ​តូរ្យ​តន្រ្តី​ផ្សេង​ៗ​ គឹក​កង​ ដោយ​ពួក​ស្រី្ត​អប្សរ​ ទោះ​ជន​ណា​ ឃើញ​ ខ្ញុំ​ក្នុងការ​យល់​សប្តិ ជន​នោះ​ឯង គង់​ត្រេក​អរ ​វិមាន​បែប​នេះ ជា​ទី​អស្ចារ្យ​ គួរ​រមិល​មើល ភ្លឺ​ព្រោង​ព្រាត ដោយ​សព្វ​គ្រប់​ កើត​ឡើង ដោយ​បុញ្ញ​កម្ម​ទាំង​ឡាយរបស់​ខ្ញុំ​ បុគ្គល​គួរ​ធ្វើ​នូវ​បុណ្យ​ទាំង​ឡាយ ។

ព្រះ​អនុ​រុទ្ធ​ត្ថេរ​សួរ​ថា វិមាន​ដែល​នាង​បាន​ហើយ ដោយ​អនុ​មោ​ទនា​ ដ៏​បរិសុទ្ធ​នោះ ឯង ជា​ទី​អស្ចារ្យ​ គួរ​រមិល​មើល​ ម៉្យាង​ទៀត​ នារី​ណា​ បាន​ឲ្យ​នូវ​ទាន នាង​ចូរ​ប្រាប់​នូវ​គតិ របស់​នារី​នោះ តើ​ទៅ​កើត​ក្នុង​ទី​ណា ។

ទេវតា​ឆ្លើយ​ថា ប​ពិត្រ​លោក​ដ៏​ចម្រើន​ ស្រី​សំឡាញ់​របស់​ខ្ញុំ​ណា​បាន​ឲ្យ​ជាង​ធ្វើ​ម​ហា​វិហារ​ដើម្បី​សង្ឃ​ ស្រី​សំឡាញ់​នោះ (​គឺ​នាង​វិសាខា​) ជា​ស្រ្តី​មាន​ធម៌​ ដឹង​ច្បាស់​ បាន​ឲ្យ​ទាន​ហើយ បាន​ទៅ​កើត​ក្នុង​ទេ​វ​លោក​ជាន់​ និម្មាន​រតី បាន​ជា​បជាបតី​នៃ​​ទេ​វ​រាជ​ ឈ្មោះ​សុនិមិ្មត​ លោក​ម្ចាស់​សួរ​រក នូវ​នា​រី​ណា​ថា​ នា​រី​នោះ​ទៅ​កើត​ក្នុង​​ទី​ណា ផល​នៃ​កម្ម​របស់​នា​រី​នោះ គប្បី​គិត​ឡើយ ។

បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​បាន​ដោះ​ស្រា​យ​ តាម​សេច​ក្តី​ពិត​ មិន​ប្រែ​ប្រួល​ ព្រោះ​ហេតុ​នោះ លោក​ម្ចាស់​ចូរ​បបួល​ពួក​ជ​នដទៃ ថា អ្នក​ទាំង​ឡាយ​ ចូរ​ត្រេក​អរ​ឲ្យ​ទាន​ចំពោះ​សង្ឃ​ផង អ្នកទាំង​ឡាយ​ចូរ​មាន​ចិត្ត​ជ្រះ​ថ្លា​ ស្តាប់​ធម៌​ផង ការ​បាន​អត្ត​ភាព​ជា​មនុស្ស​ ដែល​គេ​កម្រ​បាន ដោយ​ងាយ អ្នក​ទាំង​ឡាយ ក៏​បាន​ហើយ ព្រះ​ពុទ្ធ​ មាន​សម្លេង​ដូច​ព្រហ្ម​ មាន​ព្រះ​ចម្មា​ដូច​មាស ជា​អធិ​បតី​ក្នុងផ្លូវ បាន​សម្លែង​នូវ​ទាន​ ជា​ផ្លូវ​ណា​ ទក្ខិ​ណា​ទាន (​ដែល​បុគ្គល​ឲ្យ​ហើយ​) ចំពោះ​សង្ឃ​ណា ជា​ទាន​មាន​ផល​ច្រើន​ អ្នក​ទាំង​ឡាយ​ ចូរ​ត្រេក​អរ​ឲ្យ​ទាន​ទាំង​ឡាយ (នោះ)​ចំពោះ​សង្ឃ​ (នោះ)​ ចុះ បុគ្គល​ទាំ​ង​ឡាយ​ណា​ ៨ ពួក​ដែល​សប្បុរស​ទាំង​ឡាយ សរសើរ​ហើយ បើ​រាប់​ជា​គូរ​បាន​ ៤​គូ បុគ្គល​ទាំង​ឡាយ​នោះ ជា​សាវ័ក​នៃ​ព្រះ​សុគត លោក​គួរ​ដល់​ទក្ខិណា​ទាន​ ទាំង​ឡាយ ដែល​បុគ្គល​ឲ្យ​ហើយ​ ចំពោះ​ទក្ខិ​ណេយ្យ​បុគ្គល​ទាំង​ឡាយ​នុ៎ះ​ ជា​ទាន​មាន​ផល​ច្រើន​ បុគ្គល​ ៤​ ពួក តាំង​នៅ​ក្នុង​មគ្គ​ បុគ្គល​ ៤​ ពួក​តាំង​នៅ​ក្នុង​ផល​ នេះ​ឈ្មោះ​ថា​ព្រះ​សង្ឃ​ លោក​ប្រ​តិ​បត្តិ​ត្រង់​ ប្រ​កប​ដោយ​បញ្ញា​និង​សីល​ បុណ្យ​ឲ្យ​ផល​ ក្នុង​បច្ចុប្ប​ន្ន​ ដែល​ពួក​សត្វ​ជា​មនុស្ស​ប្រាថ្នា​ នូ​វ​បុណ្យ​កាល​បូ​ជា​កាល​ធ្វើ​ បាន​ឲ្យ​ហើយ​ចំពោះ​សង្ឃ​ ជា​ទាន​មាន​ផល​ច្រើន ព្រោះ​ថា ព្រះ​សង្ឃ​នុ៎ះ ជា​ព្រះ​សង្ឃ​មាន​គុណ ធំ​ទូ​លាយ​ ព្រះ​សង្ឃ​នុ៎ះ ដូច​ជា​សាគរ​ ដែល​ទ្រ​ទ្រង់​នូវ​ទឹក​ មាន​ជម្រៅ​រាប់​មិន​បាន ពួក​សាវ័ក​អ្នក​មាន​សេចក្តី​ព្យា​យាម ប្រ​សើរ​ជាង​នរៈ​ទាំង​នេះ ជា​អ្នក​ប្រ​សើរ​មែន​ពិត​ ជា​អ្នក​ធ្វើ​នូវ​ពន្លឺ​ គឺ​ញាណ​ សម្តែង​នូវ​ធម៌​ ពួក​សត្វ​ណា​បាន​ឲ្យ​ទាន ឧ​ទ្ទិស​ចំពោះ​សង្ឃ​ (​ទាននោះ​)​ ឈ្មោះ​ថា ពួក​សត្វ​ទាំង​នោះ បាន​ឲ្យ​ល្អ​ហើយ បូជា​តូច​ ល្អ​ហើយ បូជា​ធំ ល្អ ហើយ សង្ឃ​គតា​ ទក្ខិ​ណា​ទាន​នោះ​ ដែល​បុគ្គល​ដំកល់​ទុក​ល្អ​ហើយ​ជា​ទាន មាន​ផល​ច្រើន ដែល​ព្រះ​ពុទ្ធ​ទ្រង់​ជ្រាប​ច្បាស់ នូវ​លោក ទ្រង់​ត្រាស់​សរ​សើរ​ហើយ​ថា ជន​ទាំង​ឡាយ​ណា​ កាល​រឮក​រឿយ​នូវ​បុណ្យ​ ប្រាកដ​ដូច្នោះ រមែង​កើត​សេ​ចក្តី​ត្រេក​អរ​ ត្រាច់​រង្គាត់​ទៅ​ក្នុង​លោក ជន​ទាំង​នោះ កម្ចាត់​បង់​នូវ​មន្ទិល គឺ​សេចក្តី​កំណាញ់ ព្រម​ទាំង​ឬស​ ជា​អ្នក​មិន​មាន​គេ​តិះ​ដៀល​បាន រមែង​ទៅ​កាន់​ឋាន​សួគ៌ ។

ចប់​វិហារ​វិមាន
ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៥ ទំព័រ​ ៩១-៩៥
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៣,៨៧១ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,៨៨២ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៤០៩ ដង)
បានប្រាក់ខែ តែជីវិត​ត្រូវ​អស់ ៣០ ថ្ងៃ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៦,៧៧១ ដង)
តួនាទី​មាតា​បិតា ៥ សិក្ខាបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៨០ ដង)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿