30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៥,៦៣១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៩៦,២៤៩
សរុប ៣៨៩,៧៧៨,៧៣៣
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,២១៤ ដង)

អទ្ធានបរិច្ឆេទតោ



 
អទ្ធានបរិច្ឆេទតោ
(ជីវិត​មាន​ការកំណត់)

បទ​ថា អន្ធានបរិច្ឆទតោ ធអិប្បាយថា កាល​នៃ​ជីវិត​របស់​មនុស្ស​ទាំង​ឡាយ​ក្នុង​​សម័យ​នេះ អ្នក​ដែល​រស់​នៅ​បាន​យូរ​ អ្នក​នោះ​ក៏​បាន​រស់​នៅ​បាន ខ្ទង់​ ១០០ ឆ្នាំ លើស​ពី​នោះ​ទៅ ក៏​មាន​ខ្លះ​តែ​តិច​តួច​ទេ, ព្រោះ​ហេតុ​នោះ ព្រះមានព្រះភាគ​ទើប​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អាយុ​របស់​មនុស្ស​មាន​ប្រមាណ​តិច សម្បរាយភព​នឹង​ត្រូវ​ទៅ ទើប​គួរ​ធ្វើកុសល ប្រព្រឹត្ត​ព្រហ្មចារ្យ ការ​មិន​ស្លាប់​នៃ​សត្វ​ដែល​កើត​ហើយ​មិន​មាន​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ណា​ដែល​រស់​នៅ​បាន​យូរ អ្នក​នោះ​ក៏​រស់​នៅ​ខ្ទង់ ១០០ ឆ្នាំ ច្រើន​ជាងនោះក៏​មាន​ខ្លះ តែ​តិច​ទេ។

និគមគាថា

អប្បមាយុ មនុស្សានំ ហិឡេយ្យ នំ សុចោរិសោ
ចរេយ្យទិត្តសីសោវ នត្តិ មច្ចុស្ស នាគមោ។

អាយុរបស់​មនុស្ស​ទាំង​ឡាយ​តិច សប្បុរស​គួរ​ខ្ពើម​ឆ្អើម​អាយុ​នោះ បុគ្គល​គួរ​ខំ​ប្រព្រឹត្ត ( សុចរិត ) ដូច​បុគ្គល​ដែល​ភ្លើង​កំពុង​ឆេះ​ក្បាល ( ព្រោះ) ដំណើរ​មិន​មក នៃ​សេចក្ដីស្លាប់ មិន​មាន​ឡើយ។ ( បិ.២៩ ទំ.២៩៥ )

ទ្រង់ត្រាស់​ទុក​ក្នុង​សូត្រ​មួយ​ទៀត​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ រឿង​ធ្លាប់​មាន​មក​ហើយ មាន​សាស្ដាឈ្មោះ​អរកៈ​ដូច្នេះ​ជាដើម ព្រះសូត្រ​ប្រកប​ដោយ​ឧបមា ៧ យ៉ាង បណ្ឌិតគប្បី​នាំ​មក​ឲ្យ​ពិស្ដារ​ចុះ។ ( បិដកលេខ៤៧ ទំព័រ២៤៨តទៅ )

ទ្រង់​ត្រាស់ទុក​ក្នុង​ទីដទៃ​ទៀត​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ចម្រើន​មរណស្សតិ​យ៉ាង​នេះ​ថា ឱហ្ន៎! យើង​អាច​រស់​នៅ​បាន​រយៈ​ពេល​ ១ យប់ ១ ថ្ងៃ ដូច្នោះ យើង​ប្រញាប់​ធ្វើ​ទុក​ក្នុង​ចិត្ត ដល់​ពាក្យ​ប្រៀន​ប្រដៅ របស់​ព្រះមានព្រះភាគ​សេចក្ដី​នោះ​ជា​ឧបការៈ​ដល់​យើង ដូច្នេះ​ក្ដី, ភិក្ខុ​ចម្រើន​រណស្សតិ​យ៉ាង​នេះ​ថា ឱហ្ន៎! យើង​អាចរស់​នៅ​បាន​កន្លះ​ថ្ងៃ​យើង​គួរ​ធ្វើ​ទុក​ក្នុង​ចិត្ត ដល់​ពាក្យ​ប្រៀន​ប្រដៅ របស់​ព្រះមានព្រះភាគ សេចក្ដី​នោះ​ជា​ឧបការៈ​ដល់​យើង​ហ្ន៎! ក្ដី, ភិក្ខុ​ចម្រើន​មរណស្សតិ​ហយ៉ាង​នេះ​ថា ឱហ្ន៎! យើង​អាច​រស់​នៅ​បានក្នុងរយៈ​ពេល​ត្រឹម​ឆាន់​បិណ្ឌបាត ១ ពេល​ ដូច្នោះ យើងគួរធ្វើ​ទុកក្នុង​ចិត្ត ចំពោះ​ពាក្យ​ប្រៀនប្រដៅ របស់​ព្រះមានព្រះភាគ​សេចក្ដី​នោះ​ជា​ឧបការៈ​ដល់​យើងហ្ន៎! ក្ដី, ភិក្ខុ​ចម្រើន​មរណស្សតិយ៉ាង​នេះ​ថា យើង​អាច​រស់​នៅ​បាន ត្រឹម​រយៈ​ពេល​ទំពាអាហារ​លេប​បាន ៤-៥ ដុំ ដូច្នោះ​យើង​គួរ​ធ្វើ​ទុកក្នុង​ចិត្តដល់​ពាក្យ​ប្រៀន​ប្រដៅ របស់ព្រះមានព្រះភាគ​ចុះ សេចក្ដី​នោះ ជាឧបការៈដល់​យើងហ្ន៎! ដូច្នេះក្ដី, ម្នាល​ភិក្ខុ​ទាំង​ឡាយភិក្ខុ​នេះ​តថាគត​ពោលថា នៅ​ជា​អ្នក​ប្រមាទ​នៅឡើយ ចម្រើនមរណស្សតិ​នៅ​យឺតយូរ ដើម្បី​នឹង​អស់​អាសវៈ, ម្នាល​ភិក្ខុ​ទាំង​ឡាយ រីឯភិក្ខុ ចម្រើន​មរណស្សតិ យ៉ាង​នេះ​ថា​ ឱហ្ន៎! យើង​អាច​រស់​នៅ បាន​ត្រឹម​រយៈ​ពេល​នៃ​ការ​លេប​អាហារ ១ ដុំ យើង​គួរ​ប្រញាប់ធ្វើ​ទុក​ក្នុង​ចិត្ត ដល់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះមានព្រះភាគ​ចុះ សេចក្ដី​នោះ នឹង​ជា​ឧបការៈ​ដល់​យើង​ច្រើន​ហ្ន៎! ដូច្នេះ​ក្ដី, ភិក្ខុ​ចម្រើន​មរណស្សតិ​យ៉ាង​នេះ​ថា ឱហ្ន៎! យើង​អាច​រស់​នៅ​បាន ត្រឹម​រយៈ​ពេល​នៃ​ការ​ដក​ដង្ហើម​ចូល​ហើយ​ចេញ ឬ ដក​ដង្ហើម​ចេញ​ហើយ​ចូល ដូច្នោះ​យើង​គួរ​ធ្វើ​ទុក​ក្នុង​ចិត្ត ដល់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះមានព្រះភាគ​ចុះ សេចក្ដី​នោះ​ជា​ឧបការៈ​ដល់​យើង​ច្រើន​ហ្ន៎! ដូច្នេះ​ក្ដី​ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនេះ​តថាគត​ពោលថា ជា​អ្នក​មិន​មាន​ប្រមាទ ចម្រើន​មរណស្សតិ ប្រញាប់​ដើម្បី​អស់​អាសវៈ ( បិ.៤៦ ទំ.៥១ ) ។

ជីវិត​មាន​រយៈ​ខ្លី មិន​គួរ​ដាក់​ចិត្ត​ដល់​ទៅ​ក្នុង​រយៈ​ទំពាអាហារ ៤-៥ ដុំ ដូច្នេះ​ឡើយ ព្រះ​យោគាវចរ គប្បី​រឮក​ដល់​សេចក្ដី​ស្លាប់ ដោយ​ជីវិត​មាន​កាល​កំណត់ តាម​ន័យ​ដូច្នេះ​ចុះ។

ដកស្រង់ចេញពីសៀវភៅ មរណស្សតិ

រៀប​រៀង​ដោយ ង៉ែត សុផាន់

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៧,១០៦ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៦៤ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.87
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿