30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤១,៧៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣១៩,៧២៣
សរុប ៣៨៥,៦០៦,៤១៦
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៣៣,៩៩៦ ដង)

ព្រាត់ប្រាស



ស្តាប់សំឡេង
 
ព្រាត់ប្រាស

សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ អាត្មាអញគង់​តែ​ព្រាត់ប្រាស និរាសចាក​សត្វ​និង សង្ខារ​ជាទីស្រឡាញ់​ពេញ​ចិត្ត​ទាំង​អស់​ពុំ​ខាន។

សត្វ​លោក​តែង​ភ័យ​ខ្លាច​ចំពោះ​សត្វ​និង​សង្ខារ ដែល​មិន​ជាទី​ស្រឡាញ់​ពេញ​ចិត្ត ហើយ​ប្រាថ្នា​ចង់​បាន​នូវ​សត្វ​និង​សង្ខារ​ដែរ​ជាទីស្រឡាញ់​ពេញ​ចិត្ត តែ​គេមិន​បាន​ដឹង​ទាល់តែ​សោះ​ថា របស់​ដែល​ជាទី​ស្រឡាញ់​នោះ​ហើយ គឺ​ជា​ប្រភព​នៃ​សេចក្ដី​ទុក្ខ​កង្វល់។

រឿង​រ៉ាវ​ក្នុង​ជីវិត មិន​មែន​ចេះ​តែ​សម្រេច​ទៅ​តាម​ការ​ប្រាថ្នា​ទេ ប៉ុន្តែ​របស់​ទាំង​អស់​តែង​ជាគូ​នឹង​គ្នា​គឺ បាន​ ជា​គូការ​បាត់​បង់ ជួប ជាគូនឹង​ការ​ព្រាត់​ប្រាស​ជា​ដើម ព្រោះ​ជា​របស់​ដែល​មាន​សភាព​ប្រែប្រួល​​ទៅ ដូច​ជា​ខ្សែរ​ទឹក​ក្នុង​ស្ទឹង​តែង​ហូរ​ពី​ទី​ខ្ពស់​ទៅ​កាន់​ទី​ទាប​ជា​និច្ច​ដូច្នោះ។

កាល​បើ​យើង​មិ​ន​បាន​ពិចារណា​ អំពី​បម្រែបម្រួល​នៃ​សង្ខារ​ធម៌​ឲ្យ​បាន​រឿយៗ​ទេ ពេល​ដែល​របស់​ជាទីស្រឡាញ់​ព្រាត់ប្រាសទៅ លទ្ធផល​ជាក់ស្ដែង​គឺ​សេចក្ដី​សោក​សង្រេងយ៉ាង​គួរ​ឲ្យ​អាណិត ព្រោះហេតុ​ដូច្នោះ​ទើប​ព្រះមានព្រះភាគ​ជាម្ចាស់​ទ្រង់​ត្រាស់​សម្ដែង​ក្នុង​គម្ពីរ ខុទ្ទកនិកាយ ធម្មបទគាថា បិយវគ្គ ថា

សេចក្ដី​សោក​កើត​អំពី​សេចក្ដី​ស្រឡាញ់ ភ័យ​កើត​អំពី​សេចក្ដី​ស្រឡាញ់ កាល​បើ​រួច​ស្រឡះ​ចាក​សេចក្ដី​ស្រឡាញ់​ហើយ សេចក្ដី​សោក​ក៏​លែង​មាន​ ភ័យ​នឹង​មាន​មក​ពី​ណា។

របស់​របរ​ជុំវិញ​ជីវិត​នេះ ពេល​ដែល​បាត់​បង់​ទៅ បើស្រឡាញ់ខ្លាំង ទុក្ខ​ក៏​ខ្លាំង ស្រឡាញ់​តិច​ទុក្ខ​ក៏​តិច ព្រោះហេតុ​ដូច្នោះ ទើបព្រះពុទ្ធ​អង្គ​ប្រៀន​ប្រដៅ​មិន​ឲ្យ​សត្វ​លោក​ប្រកាន់មាំ​ក្នុង​របស់​អ្វី​មួយ ឲ្យ​ច្រើន​កើន​ពេក មិន​ឲ្យ​ស្រឡាញ់​រហូត​វង្វេង មិន​ឲ្យ​តាំង​សេចក្ដី​សង្ឃឹម​ពិត​ស្អិត ជាប់​ក្នុង​របស់​ណា​មួយឡើយ ព្រោះ​កាល​ខុស​បំណង​ក៏​នាំ​ឲ្យ​កើត​ទុក្ខ​កង្វល់។

និយាយ​យ៉ាង​នេះ មិន​មែន​ឲ្យ​យើង​លះ​បង់​សេចក្ដី​សង្ឃឹម​ក្នុង​ជីវិត​នោះ​ទេ យើង​ក៏​អាចមាន​សេចក្ដី​សង្ឃឹម​បាន​ដែរ ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​សព្វ​គ្រប់ ទុក​សម្រាប់​តទល់​នឹង​ផល​ទាំង​ពីរ​យ៉ាង​របស់​វា គឺ​សេចក្ដី​សមបំណង និង​សេចក្ដី​ខុស​បំណង។

ការងារ​គ្រប់​យ៉ាង​មាន​គតិ​ជា​ពីរ គឺ​បាន​សម្រេច​និង​រលំរលាយ កីឡា​គ្រប់​យ៉ាង​មាន​ផល​ពីរ គឺ​ចាញ់​និង​ឈ្នះ បើ​ស្រឡាញ់​ការ​លេង​កីឡា យើង​ត្រូវ​ព្រម​ទទួល​ផល​ទាំង​ពីរ​យ៉ាង​ដូច្នោះ​ដែរ មិនមាន​មនុស្ស​ណាម្នាក់ បាន​ទទួល​តែ​រស​ជាតិ​ផ្អែម​ល្ហែម​តែ​ម្យ៉ាង ឬ​រស​ជាតិ​ជូរ​ចត់​តែ​ម្យ៉ាង រហូត​មួយ​ជាតិ​ទេ ព្រោះហេតុ​ដូច្នោះ គ្រប់​គ្នា​ត្រូវ​តែ​ត្រៀម​ខ្លួន​ទុក​ជា​មុន បើ​មិន​ដូច្នោះ​ទេ ពិត​ជា​នឹង​ក្រឡក​ចិត្តមិនខាន។

អ្នក​ដែល​បាន​ពិចារណា​តាម​មាតិកាធម៌នេះ ឈ្មោះ​ថា ជា​អ្នក​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន គេ​រមែង​ញញឹម​ជានិច្ច ទាំងគ្រាបាន ទាំង​គ្រាបង់ ទាំង​គ្រាសមបំណង ទាំង​គ្រាខុសបំណង ជីវិត​របស់​គេនឹង​រឹងប៉ឹង​ឡើង​ជាលំដាប់ រហូតដល់​មាន​ខ្លួន​ឯង​ជាទីពឹង​ពិត​ប្រាកដ។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦២,៦៨០ ដង)
សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេត​ពន​
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤១,២៣៨ ដង)
ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៤៤០ ដង)
ចិត្តស្ងប់ព្រោះបញ្ចប់គំនុំ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៣៣,៧៣២ ដង)
នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៤,៥៥០ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៣៧៦ ដង)
ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿