30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,៧៤៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៨៨,៣៦១
សរុប ៣៨៩,៦៧០,៨៤៥
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៩៤៨ ដង)

ពេល​ព្រឹក​ខ្ញុំ​សម្រាល​កូន​៥នាក់ ​ពេល​ល្ងាចសម្រាល​កូន​៥នាក់​



ស្តាប់សំឡេង
 
រឿង​បញ្ច​បុត្ត​ខា​ទិ​ប្រេត​

(​ព្រះ​ថេរ​ទាំង​ឡាយ​សួរ​ថា​) នាង​ជា​ស្រ្តី​អា​ក្រាត​ មាន​រូប​មាន​សម្បុរ​អាក្រក់​ មាន​ក្លិន​អា​ក្រក់​ស្អុយ​ តែ​ង​បក់​ចេញ​ទៅ នាង​មាន​ហ្វូង​រុយ​ចោម​រោម​ហើយ តើ​នាង​ជា​ស្រ្តី​អ្វី​ មក​ឋិន​នៅ​ក្នុង​ទី​នេះ ។

(ប្រេត​ស្រី​តប​ថា​) ប​ពិ្រ​លោក​ទាំង​ឡាយ​ដ៏​ចម្រើន ខ្ញុំ​ជា​ស្រ្តី​ប្រេត​ ដល់​នូវ​សេច​ក្តី​ទុក្ខ​ ជា​យម​លោក​សត្វ​ ស្លាប់​អំពី​មនុស្ស​លោក​នេះ​ហើយ​ បាន​ទៅ​កាន់​បេត​លោក ព្រោះ​ធ្វើ​អំពើ​អាក្រក់​ ។ ក្នុង​ពេល​ព្រឹក​ ខ្ញុំ​សម្រាល​កូន​ ៥​នាក់ ក្នុង​ពេល​ល្ងាច​សម្រាលកូន ៥​នាក់​ទៀត រួច​ហើយ​ទំពា​ស៊ី​នូវ​កូន​ទាំង​អស់​នោះ ក៏​មិន​គ្រាន់​ដល់​ខ្ញុំ​ឡើយ ។ ហឫ​ទ័យ​របស់​ខ្ញុំ​ក្តៅ​ក្រ​ហាយ​ហុយ​ផ្សែង​ ព្រោះ​សេចក្តីសេច​ឃ្លាន ខ្ញុំ​ផឹក​ទឹក​ក៏​មិន​បាន​ លោក​ម្ចាស់​ចូរ​មើល​ខ្ញុំ​ ដែល​ជា​អ្នក​ដល់​នូវ​សេចក្តី​វិ​នាស​ចុះ ។

(​ព្រះ​ថេរ​ទាំង​ឡាយ​សួរ​ថា​) ចុះ​អំពើ​អា​ក្រក់​ដែល​នាង​បាន​ធ្វើ​ហើយ​ដោយ​កាយ វា​ចា​ ចិត្ត​ តើ​ដូច​ម្តេច​ នា​ង​ទំពា​ស៊ី​សាច់​កូន តើ​ព្រោះ​​វិបាក​​របស់​កម្ម​ ដូច​ម្តេច​ ។

(​ប្រេត​ស្រី​តប​ថា​) ស្រី​រួម​ប្តី​របស់​ខ្ញុំ ជា​ស្រី​មាន​គក៌​ ខ្ញុំ​បាន​គិត​នូវ​អំពើ​ដ៏​អា​ក្រក់​ដល់​ស្រី​រួម​ប្តី​នោះ ខ្ញុំ​នោះ​មាន​ចិត្ត​ប្រ​ទូស្ត​បាន​ធ្វើ​នូវ​កា​រ​ញ៉ាំងគក៌​ឲ្យ​ធ្លាក់​ចុះ​ ។ គក៌​របស់​ស្រី​រួម​ប្តី​នោះ បាន​តែ​ត្រឹម​២ខែ​ ឈាម​ក៏​ហូរ​ចេញ​មក ។ ឯ​មាតា​របស់​ស្រី្ត​រួម​ប្តី​នោះ ក៏​ក្រេវ​ក្រោ​ធ​នឹង​ខ្ញុំ ហើយ​បាន​បបួល​ញាតិ​ទាំង​ឡាយ​ញ៉ាំង​ខ្ញុំ​ឲ្យ​ធ្វើ​សម្បថ​ផង ឲ្យ​ផ្តា​សា​ខ្លួន​ឯង​ផង ។ ខ្ញុំ​នោះ​ ក៏​បាន​ពោ​ល​នូវ​សម្បថ​ដ៏​ឃោរ​ឃៅ​ផង​ នូវ​ពាក្យ​មុសាវាទ​ផង ថា បើ​ខ្ញុំ​បាន​ធ្វើ​អំពើ​អា​ក្រក់​នេះ​មែន​ សូម​ឲ្យ​ខ្ញុំ​ទំ​ពា​ស៊ី​សាច់​នៃ​កូន ។ ដោយ​ផល​នៃ​កម្ម​នោះ​ផង ដោយ​ផល​នៃ​មុសាវាទ​ផង ទាំង​ពី​រ​នេះ​ខ្ញុំ​ទើប​បាន​ទំពា​ស៊ី​សាច់​កូន ខ្លួន​ប្រ​ឡាក់​ដោយ​ខ្ទុះ​និង​ឈាម ដូច្នេះ ។

ចប់​ រឿង​បញ្ច​បុត្ត​ខា​ទិ​ក​ប្រេត​
ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដកភាគ ៥៦ ទំព័រ ៧-៨
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៨៥៥ ដង)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៩៥៤ ដង)
ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១១,០៥៨ ដង)
ពុទ្ធកាល (កាលរបស់ព្រះសម្មាសម្ពុទ្ធ)
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៧,៦៨៤ ដង)
ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,៥១៨ ដង)
មាន​សម្បត្តិ​តែ​ក្របុណ្យ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៨,៧៤៩ ដង)
ជីវិត​ដែល​មិន​ត្រូវ​ប្រមាទ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.01
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿