30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០១,៦០៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៥២,២២៣
សរុប ៣៨៩,៨៣៤,៧០៧
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៦២៦ ដង)

មហាកច្ចាយន​ត្ថេរ​



 
បព្វជិត​មិនគប្បី​ធ្វើ​នូវ​កម្ម​ច្រើន​ទេ គប្បី​លះបង់​ជន (បាប​មិត្ត​) មិន​គប្បី​ខ្វល់ខ្វាយ​ (​ដើម្បី​​លាភ​​ទេ​) ព្រោះ​បព្វ​ជិត​អ្នក​ខ្វល់​​ខ្វាយ​ជាប់​ចិត្ត​ក្នុង​រស​ រមែង​លះបង់​ប្រ​យោជន៍​ ដែល​នាំ​មក​នូវ​សេចក្តី​សុខ ។ ការ​ថ្វាយ​បង្គំ​នឹង​ការ​បូជា​ណា ក្នុង​ត្រកូល​ទាំង​ឡាយ​ ពួក​​អរិយៈ​ ដឹង​ច្បាស់​នូវ​ការ​ថ្វាយ​បង្គំ​ នោះ​ថា​ដូច​ជា​ភក់​ ទាំង​ដឹង​ថា​ជា​សរ​ដ៏​ឆ្មារ​ គេ​កម្រ​ដក​បាន​ ជា​គ្រឿង​សក្ការៈ ដែល​បុរស​អា​ក្រក់​ លះ​បង់​បាន​ដោយ​កម្រ​ ។

បុគ្គល​មិន​គប្បី​សេព​នូវ​អំពើ​អា​ក្រក់​ដោយ​ខ្លួន​ឯង​ ​ព្រោះ​បំពេញ​(ទុក្ខ​)ដល់​សត្វ​ដទៃ (​ទាំង​មិនញ៉ាំង​បុគ្គល​ដទៃ​ឲ្យ​សេព​នូវ​អំពើ​អា​ក្រក់​នោះ) ព្រោះ​ថា​សត្វ​ទាំង​ឡាយ​ មាន​កម្ម​ជា​ផៅពង្ស​ ។ បុគ្គលជា​ចោរ​ ព្រោះ​ពាក្យ​អ្នក​ដទៃ​ក៏​ទេ បុគ្គល​ជា​អ្នក​ប្រាជ្ញ​ ព្រោះ​ពាក្យ​អ្នក​ដទៃ​ក៏​ទេ បុគ្គល​ដឹង​ខ្លួនឯង​ យ៉ាង​ណា​ សូម្បី​ពួក​ទេ​វតា​ក៏​ដឹង​បុគ្គល​នោះ​ដូច្នោះ​ដែរ ។

ពួក​ជន​ផ្តេស​ផ្តាស​ រមែង​​មិន​ដឹង​ច្បាស់​ថា​ យើង​ទាំង​ឡាយ​នឹង​លំបាក​ ក្នុង​លោក​នេះ​ តែ​ពួក​ជន​ណា​ ដឹង​ច្បាស់​ក្នុង​ដំណើរ​នោះ ការ​ជំលោះ​តែង​ស្ងប់​រម្ងាប់​ទៅ អំពី​សំណាក់​ពួក​ជន​នោះ ។ បុគ្គល​ប្រ​កប​ដោយ​បញ្ញា​ បើ​ទុក​ជា​អស់​សម្បត្តិ​រលីង​ធេង ក៏​ឈ្មោះ​ថា​រស់​នៅ ឯ​បុគ្គល​មាន​សម្បត្តិ​ ឈ្មោះ​ថា​ មិន​រស់​នៅ​ ព្រោះ​ការ​មិន​បាន​នូវ​បញ្ញា​ ។

បុគ្គល​រមែង​ស្តាប់​នូវ​សម្លេង​ទាំង​អស់​បាន ដោយ​សារ​ត្រ​ចៀក​ បុគ្គល​មាន​ចក្ខុ​រមែង​ឃើញ​រូប​គ្រប់​យ៉ាង​ ចំណែក​អ្នក​ប្រាជ្ញ​មិន​គួរ​លះ​ចោល​ (ឬប្រ​កាន់​) នូវ​អារម្មណ៍​ទាំង​ពួង​ដែល​ខ្លួន​ឃើញ​ ហើយ​ឮ​ហើយ​ឡើយ ។ បុគ្គល​អ្នក​មាន​ភ្នែក​ គប្បី​ធ្វើ​ដូចជា​ខ្វាក់​ បុគ្គល​​អ្នក​មាន​ត្រ​ចៀក​ គប្បី​ធ្វើ​ដូច​ជា​ថ្លង់​ បុគ្គល​អ្នក​មាន​បញ្ញា​ គប្បី​ធ្វើ​ដូច​ជា​គ បុគ្គល​មាន​កម្លាំង​ គប្បី​ធ្វើ​ដូច​ជា​អ្នក​ខ្សោយ​កម្លាំង តែ​កាល​បើ​ហេតុ (មិន​គួរ​ធ្វើ) កើត​ឡើង​ហើយ ត្រូវ​ដេក​ដូច​ជា​ដេក​ស្លាប់ ។

មហាកច្ចាយន​ត្ថេរ​
ដកស្រង់​ពី​ព្រះត្រៃ​បិដកភាគ ៥៧ ទំព័រ​ ៧-៨
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៣៤ ដង)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៤២,៩១៦ ដង)
មិន​គួរ​មើល​ងាយ​បាប​ថា មាន​ប្រ​មាណ​តិច
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១០,៧២០ ដង)
ឈ្នះ​និង​សុខ (រឿងក្នុងគ្រួសារ)
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៩,៥៩០ ដង)
បុណ្យ​ត្រេក​អរក្នុង​ផ្នួស​ត្រឹម​៧​ថ្ងៃ​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៧,៩៩៨ ដង)
ការសម្តែងព្រះធម៌ និង​ការ​ស្តាប់​ព្រះធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿