ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១០,១៨១
Today
ថ្ងៃម្សិលមិញ ១៥២,៦៤៩
ខែនេះ ២,១០៥,៩៣៤
សរុប ២៦៩,២៩៣,៦៥២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៦,១១១ ដង)

ភ្លើងជីវិត



ស្តាប់សំឡេង
 
ភ្លើងជីវិត


ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវិញ្ញាណ ដែល​ដឹង​ច្បាស់នូវ​អារម្មណ៍ទាំង​នោះ ព្រម​ទាំង​វេទនា ទាំង​ឡាយ​ដែល​សោយតាម​ទ្វារ​ភ្នែក ទ្វារត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺ​ជា​តួជីវិតដែល​ជា​របស់​ក្ដៅ។

នៅ​ក្នុង​អាទិត្ត​បរិយាយសូត្រ ព្រះមានព្រះភាគ​ទ្រង់ត្រាស់សម្ដែងអំពី​របស់​ក្ដៅ មាន ២៤ ចំណុចធំៗ​គឺ
១- ភ្នែក ជា​របស់​ក្ដៅ
២- រូប គឺ​ពណ៌ ជារបស់​ក្ដៅ
៣- ចក្ខុវិញ្ញាណ គឺវិញ្ញាណ​ដែល​ដឹង​ច្បាស់នូវរូប​នោះ​ជា​របស់​ក្ដៅ
៤- ការ​សោយ​នូវ​អារម្មណ៍ គឺ​វេទនាជា​សុខក្ដី ជាទុក្ខក្ដី​មិនមែន​ទុក្ខ​មិន​មែន​សុខ​ក្ដី កើត​ឡើង​ព្រោះ​ចក្ខុសម្ផស្ស​ជា​បច្ច័យជា​របស់​ក្ដៅ។
៥- ត្រចៀក ជារបស់​ក្ដៅ
៦- សម្លេង ជារបស់ក្ដៅ
៧- សោតវិញ្ញាណ គឺ​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​សម្លេង​នោះ ជា​របស់​ក្ដៅ
៨- ការ​សោយនូវ​អារម្មណ៍ គឺ​វេទនា​ជា​សុខក្ដី ជា​ទុក្ខក្ដី មិនមែន​ទុក្ខ​មិនមែន​សុខ​ក្ដី កើត​ឡើងព្រោះ​សោត​សម្ផស្សជាបច្ច័យ​ជារបស់​ក្ដៅ។
៩- ច្រមុះ ជា​របស់​ក្ដៅ
១០- ក្លិន ជារបស់​ក្ដៅ
១១- ឃានវិញ្ញាណ គឺ​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​ក្លិន​នោះ​ជា​របស់​ក្ដៅ
១២- ការសោយនូវអារម្មណ៍ គឺវេទនា​ជា​សុខក្ដី ជាទុក្ខក្ដី មិនមែន​ទុក្ខមិនមែន​សុខក្ដី កើត​ឡើង​ព្រោះ​ឃានសម្ផស្សជាបច្ច័យ​ជារបស់​ក្ដៅ។
១៣- អណ្ដាត ជារបស់​ក្ដៅ
១៤- រសទាំង​ឡាយ ជារបស់​ក្ដៅ
១៥- ជិវ្ហាវិញ្ញាណ គឺ​វិញ្ញាណ​ដែលដឹង​ច្បាស់​នូវ​រស​នោះជា​របស់​ក្ដៅ
១៦- ការសោយនូវអារម្មណ៍ គឺវេទនាជា​សុខ​ក្ដី ជា​ទុក្ខ​ក្ដី មិនមែន​ទុក្ខ​មិន​មែន​សុខ​ក្ដី កើត​ឡើងព្រោះ​ជិវ្ហាសម្ផស្សជាបច្ច័យជារបស់​ក្ដៅ។
១៧- កាយ ជារបស់​ក្ដៅ
១៨- ផោដ្ឋព្វៈ គឺសភាព ក្ដៅ ត្រជាក់ ទន់ រឹង កម្រើក ញ័រ ជារបស់ក្ដៅ
១៩- កាយវិញ្ញាណ គឺវិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​ផោដ្ឋព្វៈ​នោះ ជារបស់​ក្ដៅ
២០- ការសោយ​នូវ​អារម្មណ៍ គឺ​វេទនា​សុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខ​មិនមែន​សុខក្ដី កើត​ឡើងព្រោះ​កាយ​សម្ផស្ស​ជាបច្ច័យ​ជារបស់​ក្ដៅ។
២១- ចិត្ត ជារបស់​ក្ដៅ
២២- ធម៌ទាំងឡាយ គឺ​អារម្មណ៍​ទាំង​ឡាយ ដែលដឹង​តាម​ផ្លូវ​ចិត្ត ជា​របស់​ក្ដៅ
២៣- មនោវិញ្ញាណ គឺវិញ្ញាណដែល​ដឹង​ច្បាស់នូវ​ធម៌ទាំង​ឡាយ​នោះ ជារបស់​ក្ដៅ
២៤- ការ​សោយ​នូវ​អារម្មណ៍ គឺ​វេទនា​ជា​សុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខ​មិនមែន​សុខក្ដី​កើត​ឡើង​ព្រោះ​មនោសម្ផស្ស​ជាបច្ច័យជារបស់ក្ដៅ។

ធម៌ទាំង​ឡាយ​នេះ មិនមែន​ក្ដៅ​ឯង​ៗ​ទេ គឺ​ក្ដៅ​ព្រោះ​បច្ច័យ ដូច្នោះ​ហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​បញ្ជាក់​បន្ថែម​ថា អាទិត្តំ រាគគ្គិនា ទោសគ្គិនា  មោហគ្គិនា អាទិត្តិ ជាតិយា ជរាមរណេន  សោកេហិ បរិ​ទេ​វាហិ ទុក្ខេហិ  ទោមនស្សេហិ ឧបាយាសេហិ អាទិត្តន្តិ  វទាមិ ។  តថាគត​ពោល​ថា ក្ដៅ​ដោយ​ភ្លើង​គឺ រាគៈ ដោយ​ភ្លើង​គឺ​ទោសៈ ដោយ​ភ្លើង​គឺ មោហៈ ក្ដៅ​ដោយ​សេចក្ដី​កើត ដោយ​សេចក្ដី​ចាស់​គ្រាំគ្រា និង​សេច​ក្ដីស្លាប់ ក្ដៅ​ដោយ​សេចក្ដី​សោក ដោយសេចក្ដីខ្សឹកខ្សួល ដោយសេចក្ដីទុក្ខ​ក្នុង​កាយ ដោយ​សេច​ក្ដីទុក្ខ​ក្នុង​ចិត្ត​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់​ក្នុង​ចិត្ត​ទាំង​ឡាយ។

នាពេល​បច្ចុប្បន្ន​នេះ បើ​ទុក​ជា​មិន​មាន​អ្នក​ណា​ប្រាប់​ក៏​យើង​អាច​ដឹង​បាន​ថា សត្វ​លោក​កំពុង​តែ​រស់​នៅ​ក្នុង​​កម្ដៅ​ហើយកម្ដៅ​នេះ កាន់តែមាន​កំណើន​កើន​ឡើង​ជា​លំដាប់។ សភាព​ទាំង​អស់​នេះ ក៏​ព្រោះ​តែ​ភ្លើង​គឺ​កិលេស មានរាគៈ ជាដើម ដែល​អាស្រ័យ​នៅ​ក្នុង​ចិត្ត​របស់​សត្វ​លោក​កាន់​តែមាន​ចំហេះ​ខ្លាំង​ឡើងៗ ដោយ​ហេតុ​ថា សត្វ​លោក​កាន់​តែ​ឆ្លាត មាន​ល្បិច​កល​ពិសពុល ក្នុង​ការ​ផ្គុំ​ភ្លើង​តណ្ហា​ឲ្យកាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ ជាលំដាប់។

សត្វ​លោក​រឹត​តែ​គ្មាន​ជំនឿ គ្មាន​ប្រកាន់​យក​ថា ការ​ពន្លត់​ភ្លើងរាគៈ ទោសៈ មោហៈ គឺ​ជា​ចំណុច​ត្រជាក់​ដ៏​កំពូល​នោះ​ទេ ផ្ទុយមក​វិញ គេ​ច្រើន​តែ​ស្វែង​រក​សេចក្ដី​សប្បាយ​រីករាយ​លើ​បញ្ចកាមគុណ ដែល​ជា​ការ​ពង្រីក​ភ្នក់ភ្លើងជីវិតឲ្យ​កាន់​តែ​ធំ​ដោយ​គំនិត​បញ្ជេះច្រើន​ជាង​គំនិតពន្លត់។ សកលលោក បាន​ក្លាយ​ទៅជាលោក​ដែលមាន​កម្ដៅ​ទាំង​មនុស្ស ទាំង​សត្វ ទាំង​សកលធាតុ ក៏​ព្រោះ​តែ​មនុស្ស​ក្នុង​ពិភពលោក នាំ​គ្នា​ស្ទាប​អង្អែល​នូវ​បញ្ចកាមគុណ នាំ​គ្នា​បម្រើ​សេចក្ដីសប្បាយ​បោកប្រាស់ ប្រកប​ដោយ​ចិត្ត​ពោរពេញ​ដោយ​រាគៈ ទោសៈ មោហៈ លើសពីសម័យ​មុន ១ ជា ១០ ឬ ១ ជា ២០ ក៏​អាច​ថាបាន។

សព្វ​ថ្ងៃ​នេះ មនុស្ស​បាន​នាំ​គ្នា​ពពាក់ពពូន​ជំពាក់ជំពិនទៅ​លើអំពើ​ដុត​កម្ដៅ​ខ្លួន​ឯង គឺ​នាំ​គ្នា​ថ្ងូរ នាំ​គ្នា​ជូរចត់ក្នុង​ជីវិត​របស់ខ្លួន នាំ​គ្នាបង្កើនកិលេស​របស់​ខ្លួន ខ្លះទៀត​ប្រាថ្នា​លើក​ខ្លួន​របស់​គេ​ជា​ម្ចាស់​ពិភពលោក។
ជាង​នេះ​ទៅ​ទៀត គំនិត​របស់​សត្វ​លោក​ម្នាក់ៗ តែង​មាន​ការ​ប្រកាន់​យក​នូវ​របស់​មិន​ទៀង ជាទុក្ខ ជា​អនត្តាថាជារបស់​ទៀត ជា​សុខ ជាអត្តា។ ប៉ុន្តែ​ការ​ប្រកាន់ និងគំហើញ​ទាំង​នេះ លទ្ធ​ផល​ចុង​ក្រោយ គឺ​សំណើច​លាយទំនួញ សំអប់លាយ​សម្លាញ់ សម្លូត​លាយ​កំណាចជាដើម​ដែល​ផ្លាស់ប្ដូរ​គ្នា​វិញ​ទៅ​មក​ឥត​ឈប់ឈរ ស្ថិត​ក្រោម​លក្ខណៈ​ដុត​បំផ្លាញ​ជីវិត​ខ្លួន​ឯង​ដោយ​វិធី​ផ្សេងៗ យ៉ាង​គួរឲ្យ​សង្វេគ​ខ្លោច​ផ្សាដោយ​គ្មាន​ដឹង​ខ្លួន​ឡើយ។

ក្នុង​ពិភព​លោក​នេះ មិន​មាន​ទីណា​មួយ ដែល​មាន​សភាព​សុខ​ត្រជាក់​ពិត​ប្រាកដ​សម្រាប់​សត្វ​លោក ដែល​នៅ​មាន​កិលេស​ឡើយ ទោះ​បី​សត្វលោក​ខំគេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយយ៉ាង​ណា​ក៏ដោយ ឲ្យតែ​នៅ​មាន​កិលេស ជីវិត​នៅ​តែ​ក្ដៅ​ជានិច្ច។ ពេល​ភ្លើង​ឆេះ​ផ្ទះ វិធី​ដែល​សមស្រប មិនមែន​ត្រូវយកឧស​ទៅ​ដាក់​បន្ថែម ឬ​លើក​ផ្ទះ​រត់​ឡើង គឺ​ត្រូវ​តែ​យក​ទឹក​ទៅ​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​នុ៎ះឯង យ៉ាង​ណាមិញជីវិត​ដែល​ក្ដៅ​គគុក​នេះ ក៏​មិន​ខុស​អំពី​ផ្ទះ​ដែល​ភ្លើង​កំពុង​តែឆេះដែរ សេចក្ដីឧបមានោះ យ៉ាងនេះគឺ
-ជីវិតដែលមានកិលេស ដូច​ជា​ផ្ទះ​ដែលភ្លើង​កំពុងឆេះ
-ការ​ស្វែង​រកកាមគុណ គឺ​សេចក្ដី​សប្បាយ​មក​បន្លប់​ដូច​ជា​ការ​ដាក់​ឧសបន្ថែម
-ការរត់​គេច​ពី​បញ្ហា ដូច​ជា​ការ​លើក​ផ្ទះ​ដែល​ភ្លើង​កំពុង​ឆេះ​រត់​ទៅ
-ការ​សិក្សា​ធម៌​ចម្រើន​ប្រាជ្ញា ដូច​ជា​ការ​យក​ទឹក​ទៅ​ពន្លត់​ភ្លើង

ដូច្នេះ ជីវិត​ដែល​ត្រូវ​ភ្លើង​ឆេះ គឺ​មាន​ចំពោះ​តែ​ជីវិត​ដែល​មាន​កិលេស​ជា​គ្រឿង​ដុត​រោល បើ​កិលេស​មិន​មាន​ហើយ ភាព​ក្ដៅក្រហាយ​នៃ​ជីវិត​រមែង​មិន​មាន មាន​តែ​សភាពត្រជាក់ ទាំង​ពេល​ដែល​មាន​ជីវិត និង​ពេល​ដែល​លាចាក​លោក​នេះ​ទៅ។ សូម​មនុស្ស​គ្រប់​គ្នា បាន​សិក្សា​អំពីវិធីពន្លត់​ភ្លើង​ជីវិតផង សូម​កុំ​ឆ្លាត​តែខាង​បញ្ឆេះ។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥,១៦៤ ដង)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ២០,៨៦០ ដង)
ហ្វឹកហាត់កាយវាចា រក្សាចិត្ត ជីវិត​ឧត្ដម
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៣០០ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ១,០៧៨ ដង)
គុណ​អ្នក​ស្ដាប់​សុភាសិត​ជា​សាធារណៈ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦២,១០៩ ដង)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី៥
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿