ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៧,៦៥៥
Today
ថ្ងៃម្សិលមិញ ៦៨,៧៩១
ខែនេះ ៦១៥,៨៧៦
សរុប ១៣៨,៨៦៧,៣៥២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤៧៣៦ ដង)

ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ



 
ជីវិតអន្ធការ

ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ ជា​របស់ដែល​មាន​ជា​ធម្មតា​ប្រចាំ​លោក​នេះ​ឲ្យ​តែ​ទី​ណា​ខ្វះ​ពន្លឺ ងងឹត​ក៏​នឹង​មាន​នៅ​ក្នុង​ទី​នោះ។ អវិជ្ជា ក៏​ជា​ធម្មជាតិ​ម្យ៉ាង កើត​អាស្រ័យ​នឹង​ជីវិត​សត្វ​លោក​គ្រប់​គ្នា វៀរ​លែង​តែ​បុគ្គល​ដែល​បាន​សម្រេច​ថា​ព្រះអរហន្ត។ តាម​ន័យ​នៃ​បដិច្ចសមុប្បាទ​សម្ដែង​ថា អវិជ្ជា គឺ​ជា​មេនៃ​សង្ខារ​ធម៌​ទាំង​ឡាយ បើ​និយាយ​ឲ្យ​ងាយ​ស្ដាប់ អវិជ្ជាគឺ​ជា​មេនាំ​អាទិ៍​ឲ្យ​មាន​តួជីវិតនេះ​ឯង។

អវិជ្ជា ដែល​ជា​ស្បៃ​ងងឹត​នៃ​ជីវិត​មាន​ ៨ យ៉ាង​គឺ
១- ទុក្ខេ អញ្ញាណំ មិនដឹង​ក្នុង​សេចក្ដី​ទុក្ខ គឺ​មិន​ដឹង​ក្នុង​ទុក្ខ​ទាំង ១២ កង មាន​ជាតិ​ទុក្ខ​ជា​ដើម ដែល​ជា​ទុក្ខ​សច្ចៈ។
២- ទុក្ខសមុទយេ អញ្ញាណំ មិន​ដឹង​នូវ​ធម៌​ដែល​ជា​ហេតុនាំ​ឲ្យ​កើត​ទុក្ខ គឺ​មិនដឹង​នូវ​តណ្ហា សេចក្ដី​ប្រាថ្នាគ្រប់​យ៉ាង ដែលជាទុក្ខសមុទយសច្ចៈ។
៣- ទុក្ខនិរោធេ អញ្ញណំ មិនដឹង​នូវ​ព្រះនិព្វាន​ជាទី​រំលត់នូវ​សេចកក្ដី​ទុក្ខ ដែល​ជានិរោធសច្ចៈ។
៤- ទុក្ខនិរោធគាមិនីបទាយ អញ្ញាណំ មិន​ដឹង​នូវ​ផ្លូវ​ជាទីចូល​ទៅ​រំលត់នូវ​សេចក្ដី​ទុក្ខ ដែល​ជា​មគ្គសច្ចៈ។
៥- បុព្វន្តេ អញ្ញាណំ សេចក្ដី​មិនដឹង​ក្នុង​ខន្ធ អាយតនៈ​ធាតុ ដែល​ជា​អតីត គឺ​មិន​ដឹង​នូវ​ជាតិ​ដំណើត ដែល​ធ្លាប់​កើត​ក្នុង​ជាតិ​មុនៗ។
៦- អប់រន្តេ អញ្ញាណំ សេចក្ដីមិន​ដឹង​ក្នុង​ខន្ធ​អាយតនៈ ធាតុ ដែល​ជា​អនាគត គឺមិន​ដឹងនូវជាតិកំណើត​ដែល​នឹង​កើត​ត​ទៅ​ក្នុង​ជាតិ​ខាង​មុខៗ​ទៀត។
៧- បុព្វន្តាបរន្ដេ អញ្ញាណំ សេចក្ដី​មិន​ដឹង​ក្នុង​ខន្ធ អាយតនៈ ធាតុ ទាំង​ក្នុង​អតីត ទាំង​ក្នុង​អនាគត។
៨- ឥទប្បច្ចយតាបដិច្ចសមុប្បន្នេសុ ធម្មេសុ អញ្ញាណំ សេចក្ដីមិនដឹង​ក្នុង​នាម​រូប ដែល​កើត​ឡើងដោយ​អាស្រ័យ​ហេតុ​បច្ច័យ តាម​ន័យ​ក្នុងបដិច្ចសមុប្បាទ។

ធម៌​ដែល​លើក​មក​សម្ដែង​នេះ មាន​ជម្រៅ​ណាស់ទាល់​តែ​ស្ដាប់ និង​សិក្សា​ស្រាវជ្រាវ​ច្រើន​ទើប​មិន​មាន​ការ​យល់​ខុស បើ​និយាយ​យក​ន័យ​ដោយ​ខ្លី សំដៅយក​អវិជ្ជាដែល​មិន​ដឹង​ក្នុង​លក្ខណៈ ៣ យ៉ាង​គឺ
១- មិន​ដឹងថា ជីវិត​គឺ​ជា​អ្វី
២- មិនដឹង​ហេតុ​នាំ​ឲ្យ​កើត​ជីវិត
៣- មិនដឹង​ថា ជីវិត​គឺជា​ផល​របស់​ហេតុ។

អវិជ្ជាទាំង​នេះ មិន​មែន​មាន​សម្រាប់​តែ​អ្នក​មាន​កាន់សាសនា ឬសម្រាប់​តែ​អ្នក​កាន់​សាសនា​ផ្សេងៗ​ទេ សូម្បី​តែ​អ្នក​កាន់​ព្រះពុទ្ធសាសនាក៏ដោយ ដរាបណានៅ​ក្នុង​ភាព​ជា​បុថុជ្ជន តែង​តែ​មាន​គ្រប់​គ្នា​ទាំង​អស់ ប្លែក​គ្នា​ត្រង់​ថា បើ​បុថុជ្ជន​នុ៎ះ បាន​អាស្រ័យ​នឹង​ធម៌របស់​ព្រះមានព្រះភាគ​ច្រើន អវិជ្ជា​ក៏​មិន​សូវ​គ្របសង្កត់​ខ្លាំង ប្រសិន​បើ​មិន​បាន​យក​ធម៌​របស់​ព្រះមានព្រះភាគ​ជាទី​តាំងទេ អវិជ្ជាក៏​គ្របសង្កត់ខ្លាំង​តាម​លំដាក់ រហូត​ធ្វើ​ឲ្យ​អ្នក​នុ៎ះជឿរឿង​មង្គលភ្ញាក់​ផ្អើល​ផ្សេងៗ មានការ​បន់ស្រន់ ស្រោចទឹក រំដោះគ្រោះ​ជាដើម ដែល​ជា​ជំនឿ​ឆ្វេង ហើយ​ផ្ទុយគ្នា​ស្រឡះ​អំពី​ធម៌របស់ព្រះសម្មាសម្ពុទ្ធ។

ជីវិត​ដែល​កើត​មក​នេះ គឺ​ងងឹត​ស្រាប់​ទៅ​ហើយ បើ​មាន​នូវ​សេចក្ដី​ប្រមាទ​ធ្វេសប្រហែស​បន្ថែម​ទៀត តើ​ជីវិត​នឹង​ក្លាយទៅ​ជា​យ៉ាង​ណា! ព្រោះ​តែ​សត្វ​លោក​ស្ទើរ​តែ​ទាំង​អស់ មាន​ជីវិត​រស់​នៅ​ក្នុង​ភាព​អន្ធការ​យ៉ាង​នេះ ទើប​ព្រះមានព្រះភាគ​ជាម្ចាស់​ទ្រង់​ត្រាស់​សម្ដែង ក្នុង​គម្ពីរខុទ្ទកនិកាយ ធម្មបទ​គាថា​លោកវគ្គ ថា
អន្ធ​ភូតោ អយំ លោកោ តនុកេត្ថ វិបស្សតិ  សកុណោ ជាលមុត្តោវ អប្បោ សគ្គាយ គច្ឆតិ ។ លោកិយ​មហា​ជននេះ ជាមនុស្ស​ងងឹត​បណ្ដា​ជន​ទាំង​នេះ ជន​តិច​គ្នា​ដែល​ឃើញ​ច្បាស់​ (នូវ​ខន្ធា​ទិលោក​នេះ ដោយ​អំណាច​​ អនិច្ចលក្ខណៈ​ ជាដើម) ជនតិចគ្នា ដែលទៅ​កាន់​ឋានសួគ៌ ដូចសត្វស្លាប (ដែល​ជាប់​សំណាញ់​របស់​ព្រាន​ហើយ) តិច​ណាស់ ដែល​រួច​អំពីសំណាញ់ដូច្នោះ។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១៩៤៧ ដង)
ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧២៨៧៤ ដង)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕