ថ្ងៃ អង្គារ ទី ១២ ខែ ធ្នូ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៦,៦៤៥
Today
ថ្ងៃម្សិលមិញ ៦៦,៤២៥
ខែនេះ ៧៨៩,១៧២
សរុប ៥២,៥៨៥,៧៧៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៣៨៤៦ ដង)

បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា



ស្តាប់សំឡេង
 

បុគ្គល​ណា​ ពិ​ចារ​ណា​ឃើញ​ នូវ​កិច្ច​ជា​ប្រ​យោជន៍ និង​មិនជា​ប្រយោជន៍ ទាំង​ពីរ​នោះ ដែល​មិន​ទាន់​មក​ដល់​ទុក​ជា​មុន ជន​ទាំង​ឡាយ ជា​សត្រូវ​ក្តី ជាអ្នក​ស្វែង​រក​ប្រ​យោជន៍ក្តី កាល​គយ​គន់​មើល រមែង​មិន​ឃើញ នូវ​ទោស​នៃ​បុគ្គល​នោះ​ឡើយ ។

អានាបាន​ស្សតិ​ ដែល​ព្រះ​យោគា​វចរ​ណា បាន​ចម្រើន​ល្អ​គ្រប់​គ្រាន់​ហើយ​ បាន​សន្សំ​ហើយ តាម​លំ​ដាប់​ ដូច​ព្រះ​ពុទ្ធ​ទ្រង់​សម្តែង​មក​ ព្រះ​យោគា​វចរ​នោះ រមែង​ញ៉ាំង​លោក​នេះ ឲ្យ​ភ្លឺ​ច្បាស់ ដូច​ព្រះ​ចន្ទ្រ​ផុត​ចាក​ពពក ។ ឱ ចិត្ត​របស់​អញ ស រក​ប្រ​មាណ​មិន​បាន​ អាត្មាអញ​ បាន​អប់​រំ​ល្អ​ហើយ​ផង បាន​ផ្គង​ជា​និច្ច​ផង​ ញ៉ាំង​​ទិស​ទាំង​ពួង​ឲ្យ​ភ្លឺ​ផង​ ។ បុគ្គល​ប្រ​កប​ដោយ​ប្រាជ្ញា បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា ។ ប្រាជ្ញ​ជា​គ្រឿង​វិនិច្ឆ័យ​នូវ​សុតៈ​ ប្រាជ្ញា ជា​គ្រឿង​ញ៉ាំង​កិត្តិ​សព្ទ និង​សេចក្តី​សរសើរ​ឲ្យ​ចម្រើន នរ​ជន​ប្រ​កប​ដោយ​ប្រាជ្ញា រមែង បាន​នូវ​សេច​ក្តី​សុខ សូម្បី​ក្នុង​សភាវៈ​ដែល​ជា​ទុក្ខ ។

ធម៌​នេះ​មិន​មែន​ជា​ធម៌​ទើប​នឹង​មាន ក្នុង​ថ្ងៃ​នេះ​ទេ ជា​ធម៌​មិន​អស្ចារ្យ មិន​មែន​ជា​ធម៌​ចំឡែក​ទេ សត្វ​កើត​ស្លាប់​ ក្នុង​លោក​ណា​ ហេតុ​តិច​តួច​ក៏​មិន​ចំឡែក ក្នុង​លោក​នោះ ។ សេចក្តី​ពិត​ថា បន្ទាប់​អំពី​ការ​កើត​មក មាន​សេចក្តី​ស្លាប់​ចាក​ជីវិត ជ​ា​ធម្មជាតិ​ទៀង​ទាត់​ សត្វ​ទាំង​ឡាយ ដែលកើត​ហើយ​ៗ​ រមែង​ស្លាប់​ ក្នុងលោក​នេះ ព្រោះ​ថា សត្វ​ទាំង​ឡាយ មាន​សភាព​យ៉ាង​នេះឯង ។

សេចក្តី​សោកស្តាយ​ណា របស់​បុគ្គល​ ទាំង​ឡាយ​ដទៃ ដើម្បី​ជីវិត សេចក្តី​សោក​ស្តាយ​នុ៎ះ​ មិន​មែន​​ដើម្បី​ប្រ​យោជន៍​ដល់​សត្វ​ដែល​ស្លាប់​ទៅ​ ហើយ​ទេ ការ​យំ​ចំពោះ​សត្វ​ ដែល​ស្លាប់​ហើយ មិន​មែន​ជា​យស​ មិន​មែន​ជា​ការ​ល្អ​ទេ សមណ​ព្រាហ្មណ៍ ទាំង​ឡាយ​ មិន​សរ​សើរ​ការ​យំ​ឡើយ ។ ការ​យំ​រមែង​បៀត​បៀន​ នូវ​ចក្ខុ​និង​សរីរៈ (​របស់​បុគ្គល​អ្នក​យំ) ពណ៌​សម្បុរ​ក្តី កម្លាំង​ក្តី ប្រាជ្ញ​ក្តី នៃ​អ្នក​យំ​រមែង​សាប​សូន្យ ពួក​សត្រូវ​របស់​អ្នក​យំ​នោះ ក៏​មាន​សេចក្តី​ត្រេក​អរ​ ពួក​បុគ្គល​អ្នក​ស្វែង​រក​ប្រ​យោជន៍ ឲ្យ​បុគ្គលអ្នក​យំ​ នោះ​បាន​នូវ​សេចក្តី​ទុក្ខ​ ។

ព្រោះ​ហេតុ​នោះ​ ពួក​ជន​ឆ្លង​នូវ​កិច្ច​របស់​ខ្លួន​ ដោយ​កម្លាំង​ប្រាជ្ញា​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ណា​ ដូច​ពួក​ជន​ឆ្លង​នូវ​ទន្លេ​មាន​ទឹក​ពេញ​ដោយ​ទូក​ បុគ្គល​គប្បី​ប្រាថ្នា​នូវ​អ្នក​ប្រាជ្ញ​ ជា​ពហុស្សូត នោះ ឲ្យ​នៅ​ក្នុង​ត្រកូល​ (របស់​ខ្លួន​) ។

មហា​កប្ប​និ​ត្ថេរ​
ដកស្រង់​ពី​ព្រះត្រៃ​បិដកភាគ ៥៧ ទំព័រ​ ១៧-១៩
ដោយ​៥០០០​ឆ្នាំ

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៩ មេសា ឆ្នាំ២០១៤ (អាន: ៥៣៩៤ ដង)
ប្រ​វត្តិ​របស់​ឧ​គ្គ​ត​គ​ហ​បតី​ឧ​បាសក​
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៦០៣១ ដង)
សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ៦៤៦១ ដង)
សេចក្តី​ព្រម​ព្រៀង​នៃ​ពួក​ក្រុម​នាំ​មក​នូវ​សេចក្តី​សុខ​
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០១៧ (អាន: ១១៩៩៧ ដង)
អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​ធម៌​អសប្បុរស​ទេ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro