30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៩,២៤៧
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៤២៦,០២៣
សរុប ៣៩០,៥០៨,៥០៧
អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៦១,៧៨៤ ដង)

អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ



ស្តាប់សំឡេង
 
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ

ភិក្ខុ​ដែល​ប្រកប​រឿយៗ នូវ​មរណស្សតិ​នេះ រមែង​ជា​អ្នក​មិន​ប្រមាទ​ជានិច្ច បាន​អនភិរតិសញ្ញា ( ការ​សំគាល់​ថា​មិន​គួរ​ឲ្យ​រីករាយ ) ក្នុង​ភព​ទាំង​ពួង លះ​បង់​សេចក្ដី​ត្រេកអរ​ក្នុង​ជីវិត ជា​អ្នក​តិះដៀល​បាប មិន​ច្រើន​ទៅ​ដោយ​ការ​សន្សំ​ប្រាស​ចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ ក្នុង​បរិក្ខារ​ទាំង​ឡាយ​លោក​ក៏​ដល់​នូវ​ការ​ជំនាញ​ក្នុង​អនិច្ចសញ្ញា ម្យ៉ាង​ទៀត ទុក្ខ​សញ្ញា​និង​អនត្តសញ្ញា ក៏​ប្រាកដ​ទៅ​តាម​គន្លង​នៃ​អនិច្ចសញ្ញា​នោះ​ដែរ សត្វ​ទាំង​ឡាយ​ដែល​មិន​បាន​អប់រំ​រឿង​ស្លាប់ ពេល​ស្លាប់ រមែង​ដល់​នូវ​ការ​តក់​ស្លុត ភ័យ​ខ្លាច វង្វេង ដូច​បុគ្គល​ត្រូវ​សត្វ​សាហាវ យក្ស ពស់ ចោរ និង​អ្នក​សម្លាប់​មនុស្ស​វាយ​ប្រហារ ( ភ្លាមៗ ) យ៉ាង​ណា លោក​មិន​ដល់​នូវ​ភាព​ដូច្នោះ ជា​អ្នក​មិន​ខ្លាច មិន​វង្វេង ក្នុង​ការ​ធ្វើ​កាល​កិរិយា បើនៅ​មិន​ទាន់​បាន​សម្រេច នូវ​អមតៈ​ក្នុង​ទិដ្ឋធម៌ កាល​កាយ​បែប​ធ្លាយ​ហើយ រមែង​ជា​អ្នក​មាន​សុគតិ​ជាទី​ប្រព្រឹត្ត​ទៅ​ខាង​មុខ ព្រោះ​ហេតុ​នោះ អ្នក​មាន​បញ្ញា​ល្អ គប្បី​ធ្វើ​សេចក្ដី​មិន​ប្រមាទ ក្នុង​មរណស្សតិ ដែល​មាន​អានុភាព​ច្រើន​យ៉ាង​នេះ គ្រប់​ពេល​ចុះ។

នេះ​ជា​កថាមុខ ដោយ​ពិស្ដារ​ក្នុង​មរណស្សតិ។

...ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​មួយ ដែល​បុគ្គល​ចម្រើន​ហើយ ធ្វើ​ឲ្យ​រឿយៗ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​នឿយ​ណាយ ដើម្បី​ប្រាស​ចាក​តម្រេក ដើម្បី​រំលត់ ដើម្បី​ ( ស្ងប់ ) រម្ងាប់ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​ព្រះនិព្វាន​ដោយ​ពិត។ ធម៌​មួយ​គឺ​អ្វី? គឺ មរណស្សតិ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ធម៌​មួយ​នេះ​ឯង ដើម្បី​នឿយ​ណាយ ដើម្បី​ប្រាស់​ចាក​តម្រេក ដើម្បី​រំលត់ ដើម្បី ( ស្ងប់​ ) រម្ងាប់ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​ព្រះនិព្វាន​ដោយ​ពិត ។...

( បិដក​លេខ ៤០ ទំព័រ ៦៨-៦៩ )

ដកស្រង់ចេញពីសៀវភៅ មរណស្សតិ
រៀប​រៀង​ដោយ ង៉ែត សុផាន់
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១២,៣១២ ដង)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០០៣ ដង)
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២០,០៣៥ ដង)
គួរចាប់ផ្តើមការរស់នៅដោយធម៌
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៩,៣៨១ ដង)
សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៥២ ដង)
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿