ថ្ងៃ ច័ន្ទ ទី ២៤ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,២០៣
ថ្ងៃម្សិលមិញ ៤៦,៧៥៨
ខែនេះ ១,១០៩,២២០
សរុប ៤៥,៣៩៤,៩៨៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៤៨៩០៨ ដង)

សមជីវតា



ស្តាប់សំឡេង
 
សមជីវតា

ដោយច្រើន មនុស្សដែល​ចេះ​ចាយ​វាយ​ទ្រព្យ​បាន​ល្អ ដឹង​ខ្ទង់​ដែល​ត្រូវ​ចំណាយ ក៏​គឺ​ជា​មនុស្ស​ដែល​ឧស្សាហ៍ ហើយ​ខិតខំ​ប្រឹងប្រែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​កម្លាំង​ខ្លួន​ឯង។

មនុស្ស​ខ្លះ ចាយ​វាយ​ខ្ជះខ្ជាយ មិន​ចេះ​សន្សំ​សំចៃ​សោះ ព្រោះទ្រព្យ​ដែល​ខ្លួន​បាន​មក​នោះ​ គឺ​បាន​ដោយ​ស្រួលៗ​ពេក ដែល​ថា​បាន​ដោយ​ស្រួល​ក្នុង​ទី​នេះ គឺ​សំដៅ​ទៅ​លើ​ទ្រព្យ​ដែល​មិន​មែន​បានមក​ដោយ​កម្លាំង​របស់​ខ្លួន​ឯង។

កូន​ប្រុស​ស្រី​ដោយ​ច្រើន ដែល​មិន​មានការ​អប់រំ​ល្អ មិន​ដែល​ក្លាយ​ខ្លួន​ជា​អ្នក​គ្រប់គ្រង​គ្រួសារ ហើយ​ថែម​ទាំង​មិន​ទាន់​ចេះ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ម្ដង​ផង តែ​ការ​ចាយវាយ​របស់​គេ​ហាក់​ដូច​ជា​មាន​លុយ​ដាក់​ធនាគា រាប់កោដិ​អ៊ីចឹង​ឯង។ ពេល​គេ​ត្រូវ​ការ គេ​អាង​តែ​សុំ​ពី​ឪពុកម្ដាយ​របស់​គេ ដោយ​គេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ថា តើ​ឪពុកម្ដាយ​របស់​គេ មាន​ការ​លំបាក​យ៉ាង​ណា​ខ្លះ ទម្រាំ​តែ​បាន​ទ្រព្យ​សម្បត្តិ​នោះ​មក ជួន​កាល​គ្រាន់​តែ​ចង់​ទៅ​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ ក៏​ហ៊ាន​ហា​មាត់​សុំ​លុយ​ពី​ម៉ែ​ឪ​ដែរ ដូច​ជា​មិន​ចេះ​អៀន​មាត់​ទាល់​តែ​សោះ។ គ្រា​ខ្លះ កាល​បើ​ឪពុក​ម្ដាយ​មិន​បាន​ឲ្យ​គ្រប់ចំនួន​ដែល​គេ​ត្រូវ​ការ គេ​ក៏​សំដែង​នូវ​អាកប្បកិរិយា​មិន​ពេញ​ចិត្ត ធ្វើ​ឫកពា​មិន​គួរ​ឲ្យ​ស្រឡាញ់​ទាល់​តែ​សោះ កូន​របៀប​នេះ ពិត​ជា​រំខាន​មែន។

អ្នក​លេង​ល្បែង​ស៊ីសង​ដោយ​ច្រើន ក៏​ចាយ​វាយ​មិន​សូវ​ចេះ​គិត​ដែរ ព្រោះ​គេ​គិត​ថា " ឲ្យ​តែ​អញ​លេង​ភ្នាល់​ទៀត​គង់​តែ​ឈ្នះ​មិន​ខាន"។

អ្នក​មាន​មិត្ត​ភក្តិ ឬ​បងប្អូន​នៅ​បរទេស​មួយ​ចំនួន​ក៏​ដូច​គ្នា​ដែរ ការងារ​ធ្លាប់​ធ្វើ​ខ្លួន​ឯង​កើតក៏​ស្រាប់​តែ​លែង​ចេះ​ធ្វើ ហ៊ាន​យក​លុយ​ដែល​មិត្ត​ភក្តិ ឬ​បងប្អូន​ផ្ញើមក​នោះ ទៅ​ជួល​អ្នក​បម្រើ​ឲ្យ​ធ្វើ​ជំនួស​វិញ ឬ​ក៏​ចំនាយ​ក្នុង​រឿង​មិន​បាន​ការ​ផ្សេងៗទៀត ដោយ​គិត​អាង​ថា "ឲ្យ​តែ​ខ្វះ​លុយ អញ​នឹង​សុំ​គេ​ទៀត" ។ ត្រូវ​ចាំ​សុភាសិត​មួយថា​ "​អ្នក​សុំ​រមែង​ទាល់ចិត្ត​អ្នក​ឲ្យ ការ​សុំ​នោះ​ហើយ​នាំ​ឲ្យ​បែក​មិត្ត អ្នក​សុំ​គ្មាន​នរណា​ចង់​ដើរ​ជិត ជាតិ​ជា​បណ្ឌិត​ត្រូវ​គិត​ហើយ​ចាំ​សុំ"។

ចំពោះ​លោក​អ្នក ដែល​មាន​មិត្តភក្តិ ឬ​បងប្អូន​នៅ​បរទេស​ដែរ តែ​បើ​មិន​មាន​គំនិត​ដូច​បុគ្គល​ខាង​លើ​នេះ​ទេ សូម​កុំ​ទាន់​អាល​ខឹង​នឹង​អ្នក​សរសរ​ធ្វើ​អី គ្រាន់តែ​តាំង​ចិត្ត​ថា " អញ​នឹង​មិន​ធ្វើ​ដូច​គេ " ប៉ុណ្ណេះ​ទៅ ជា​ការ​ប្រពៃ​ណាស់​ទៅ​ហើយ។

តាម​ពិត​ទ្រព្យ​ដែល​អ្នក​ដទៃ មាន​សន្ដានចិត្ត​ជួយ​ផ្ដល់​ឲ្យ​មក​ មិន​មែន​ថា​មិន​ឲ្យ​ទទួល​នោះ​ទេ បើ​មាន​ការ​ចាំបាច់​ហើយ​គប្បី​តែ​ទទួលល​ចុះ​ប៉ុន្តែ​ត្រូវ​ចេះ​ដឹង​ប្រមាណ​ក្នុង​ការ​ទទួល​ផង កាល​បើ​ទទួល​ហើយ រឹតតែ​ត្រូវ​ចំណាយ​ឲ្យ​បាន​ល្អ​ជាង​ទ្រព្យ ដែល​យើង​រកបាន​ដោយ​ខ្លួន​ឯង​ទៅ​ទៀត ព្រោះ​ទ្រព្យ​ដែល​យើង​រក​បាន​ដោយ​ខ្លួន​ឯង​ បើ​យើង​ប្រមាទ​ក្នុង​ការ​ចាយ​ខ្លះ ក៏​មិន​សូវ​មាន​អ្នក​ណា​តិះដៀល​ដែរ តែ​ទ្រព្យ​ដែល​គេ​ផ្ដល់​ឲ្យ​មក បើ​ចាត់​ចែង​មិន​បាន​ល្អ​ទេ ម្ចាស់​ទ្រព្យ​គេ​នឹង​អាច​ពោលតិះដៀល​យើង​ថា " ជា​មនុស្ស​ធ្ងន់ ខំលើក​យ៉ាង​ណាក៏​មិនរួច​ដែរ "។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០១២ (អាន: ១២៩៦១ ដង)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន្ត១៦ប្រការ)
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០១៧ (អាន: ១២២៧០ ដង)
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
ផ្សាយ : ១២ តុលា ឆ្នាំ២០១៥ (អាន: ៤៨៤៣ ដង)
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៤២១៩ ដង)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
ផ្សាយ : ០៥ កក្តដា ឆ្នាំ២០១៥ (អាន: ១៤៩៨០ ដង)
គោលសំខាន់ក្នុងសង្គាលកសូត្រ
ផ្សាយ : ១៣ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៨០៦៧ ដង)
ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro