30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៧៨,៥៨៥
សរុប ៣៨៥,៤៦៥,២៧៨
អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៦,៦០៣ ដង)

សទ្ធាសម្បទា



 
សទ្ធាសម្បទា
ដល់ព្រមដោយសទ្ធា

ការ​ជឿចំពោះ​បុគ្គល ឬ​វត្ថុ​ទៅ​តាម​តែ​ការ​ដឹង​ការ​ឮ​មិន​ជាក់​ច្បាស់ ហើយ​ចេះ​តែ​ជឿ​ដោយ​ការ​ចូល​ចិត្ត​ស៊ប់ (អធិមោក្ខៈ) ដែល​មិន​មាន​ហេតុ​ផល​គួរ​ជឿ​បាន លោក​មិន​ហៅ​ថា " សទ្ធា " ឡើយ ព្រោះ​ថា " សទ្ធា " នេះ ជា​គុណ​ជាតិ​ល្អ កើត​តែ​នៅ​ក្នុង​ចិត្ត​ល្អ​ដែល​ជា​សោភណចិត្ត​ប៉ុណ្ណោះ មិន​ដែល​កើត​ជា​មួយ​នឹង​អកុសល​ចិត្ត​ទេ។

គប្បី​ស្គាល់​នូវ​សទ្ធា ដោយ​អាការៈ​ដូច្នេះ​គឺ

- កម្មស្សទ្ធា ការ​ជឿ​ទៅ​លើ​កម្ម គឺ​ជឿ​ថា " បាបកម្ម ជា​អំពើ​ញ៉ាំង​សត្វ​លោក​ឲ្យ​ថោក​ទាប កុសល​កម្ម ជា​អំពើ​ញ៉ាំង​សត្វ​លោក​ឲ្យ​ប្រសើរ​ថ្លៃ​ថ្នូរ........" ។

- វិបាកស្សទ្ធា ការ​ជឿ​ទៅ​លើ​ផល គឺ​ជឿ​ថា " សេចក្ដី​វិនាស​ហិន​ហោច និង​សេចក្ដី​ទុក្ខ​គ្រប់​ប្រការ ដែល​ខ្លួន​ត្រូវ​ជួប​ប្រទះ គឺ​ជា​ផល​របស់​កម្ម​អាក្រក់​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ហើយ ចំណែក​សេចក្ដី​សុខ​ចម្រើន​ដែល​ខ្លួន​ត្រូវ​ទទួល​បាន គឺ​ជាផល​របស់​កម្ម​ល្អ​ដែល​ខ្លួន​ធ្លាប់​ធ្វើ ដោយ​មិន​មាន​អ្នក​ណា​ជា​អ្នក​ធ្វើ​ជំនួស​នោះ​ទេ "។

- កម្មស្សកតាសទ្ធា ជឿ​ថា " សត្វ​ទាំង​ឡាយ​មាន​កម្ម​ជា​របស់​ខ្លួន គឺ​ថា​កម្ម​ដែល​សត្វ​លោក​បាន​ធ្វើ​ហើយ ទោះ​បី​ជា​ល្អ​ក្ដី អាក្រក់​ក្ដី តែង​តែ​ជាប់​ទៅ​តាមសត្វ​លោក​នោះ​ជានិច្ច ដូច​ជា​កង់​រទេះ​ដែល​វិល​ទៅ​តាម​ជើង​គោ ឬ​ដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ បើ​ទុក​ជា​ខំ​រត់​គេច ឬ​រាយមន្ត​ការពារ​យ៉ាង​ណា ក៏​មិន​អាច​រួច​ផុត​អំពី​អំណាច​កម្ម​បាន​ឡើយ "។

- តថាគត​ពោធិសទ្ធា ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះតថាគត គឺ​ជឿ​ថា " ព្រះមានព្រះភាគ​នោះ ព្រះអង្គ​ជា​អរហន្ត ជា​សម្មាសម្ពុទ្ធ បរិបូណ៌​ដោយ​វិជ្ជានិងចរណៈ​មាន​ព្រះដំណើរ​ល្អ ជ្រាប​ច្បាស់​នូវ​លោក ឥត​មាន​បុគ្គល​ដទៃ​ស្មើ ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន ជា​គ្រូ​នៃទេវតា​និង​មនុស្ស​ទាំង​ឡាយ ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត " មួយ​អន្លើ​ដោយ​ការ​ជឿ​គុណ​ព្រះធម៌ និង​គុណព្រះសង្ឃ​ផង។

ការ​ជឿ​ដែល​ចាត់​ចូល​ក្នុង សទ្ធា​សម្បទា​នេះ គឺ​សំដៅ​ដល់​ការ​ជឿ​ក្នុង​រឿង​ដែល​មាន​ហេតុ​ផល ស្រប​ទៅ​តាម​ធម្មជាតិ​ដែល​មាន​ពិតៗ មិនមែន​ជារឿង​ភ្ញាក់​ផ្អើល​នោះ​ឡើយ។

ការ​គោរព​ជឿ​វត្ថុស័ក្តិសិទ្ធិ​ដទៃៗ ក្រៅ​អំពី​ប្រការ​ដែល​រៀបរាប់​មក​ខាង​លើ មិនមែន​ជា​សទ្ធាដែល​គួរ​បណ្ដុះនោះ​ទេ ហើយ​បើកំពុង​តែ​មាន​ក្នុង​ចិត្ត​គំនិត​គួរ​តែ​ប្រញាប់​លះ​បង់​ចោល​ទើប​ប្រពៃ ព្រោះ​ការ​ជឿ​នោះ នាំ​ឲ្យ​ខាត​បង់​ទាំង​ពេលវេលា វិនាស​ទាំង​សម្មាទិដ្ឋិនិង​ជា​ឧបនិស្ស័យ​នៃ​មិច្ឆាទិដ្ឋិតទៅ​ទៀត​ផង។

បរិស័ទ​របស់​ព្រះសម្មាសម្ពុទ្ធ ត្រូវ​តែ​ជា​អ្នក​មាន​ហេតុ​ផល មិន​មែន​ចេះ​តែ​ភ្ញាក់ផ្អើល​តាម​តែ​គេចាក់ ដូច​ជា​គោ​ដែល​មិន​ធ្លាប់​ចូល​នឹម​នោះ​ទេ។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១០,៦៥២ ដង)
ឈ្នះ​និង​សុខ (រឿងក្នុងគ្រួសារ)
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៤,៥៦៦ ដង)
ធម៌​ ១០​យ៉ាង ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៣៧៧ ដង)
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៨,៦៧០ ដង)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៣១,១៥៨ ដង)
មិត្ត​ល្អ​ជាព្រហ្មចរិយធម៌​ទាំង​មូល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿