30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៦,៤៣៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៨៣,៤៥៦
សរុប ៣៩០,៥៦៥,៩៤០
អានអត្ថបទ
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៩៣២ ដង)

សីល​សម្បទា



 
សីល​សម្បទា
ដល់ព្រម​ដោយ​ការ​រក្សា​សីល។

ពាក្យ​ថា " សីល " បាន​ដល់​វិធី​សម្រាប់​សិក្សា​ហាត់​ទូន្មាន​នូវ​កាយ​និង​វាចា ឲ្យ​មាន​របៀប​រៀប​រយ​ល្អ ឬ​ថា ជា​ធម៌ប្រតិបត្តិ​ដើម្បី​ការពារ​នូវ​ទោស​មិន​ឲ្យ​កើត​ឡើង​តាម​ផ្លូវ​កាយ និង​ផ្លូវ​វាចា។

សីល ដែល​ចាត់​ចូល​ក្នុង​សីល​សម្បទា នេះ​សំដៅ​យក​និច្ចសីល​ដែល​មាន​សិក្ខា​បទ ៥ គឺ

ក- មិនសម្លាប់​សត្វ ការ​មិន​សម្លាប់​សត្វ​គឺ​ជា​ការ​អនុគ្រោះ​ដល់​សត្វ​លោក​ទាំង​អស់ ឲ្យ​បាន​រស់​នៅ​រហូត​ដល់​អាយុ​កាល ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​តក់​ស្លុត។
សត្វ​លោក​ទាំង​អស់ មាន​អធ្យាស្រ័យ​មិន​ដូច​គ្នា​ទេ តែ​ដូច​គ្នា​មួយ​ចំណុច គឺ​ត្រង់​ដែល​ចង់​បាន​សេចក្ដី​សុខ​ហើយភ័យ​ខ្លាច​សេចក្ដី​ទុក្ខ។ កាល​បាន​ពិចារណា​យ៉ាង​នេះ​រឿយៗ​ហើយ ប្រាជ្ញាស្មារតីក៏​កើត​ឡើង​យល់​ច្បាស់​ថា ការ​សម្លាប់​សត្វ​ជា​អំពើ​គួរ​ឲ្យ​រង្កៀស​យ៉ាង​ក្រៃលែង​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែសោះ ព្រោះសត្វ​លោក​ទាំង​អស់​សុទ្ធ​តែ​ចង់​រស់​នៅ​សុខសាន្ត​ដូច​ជា​យើង​អ៊ីចឹង​ដែរ។

ការ​សម្លាប់​ចាប់​ចង​ទាំង​អស់ គឺ​កើត​ឡើង​អំពីបុគ្គល​ដែល​អត់សីល​ទី១​នេះ​ឯង ដូច្នេះ​គួរ​បាន​ពិចារណា​នូវ​គុណរបស់​អ្នក​មាន​សីល ដែល​អ្នក​មាន​សីល​ទាំងអស់​ សូម្បី​ច្រើន​គ្នា​យ៉ាង​ណាក៏​ដោយ ក៏​មិន​ដែលបៀតបៀន​សត្វ​លោក​ណា​មួយ ឲ្យ​ដល់​នូវ​សេចក្ដី​ទុក្ខ​ឡើយ ហើយ​មិន​ត្រឹម​តែ​មិន​សម្លាប់​មិន​បៀតបៀន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​មេត្តា​ករុណា​ដល់​សត្វ​លោក​ទៀត​ផង ទើប​បាន​ជា​ការ​បូជា​ដល់​អ្នក​មាន​សីល​រមែង​មាន​ផល​ច្រើន នេះ​និយាយ​ចំពោះ​អ្នក​មាន​សីល​ពិត​ប្រាកដ មិន​មែន​គ្រាន់​តែ​យក​ផ្លាក​សីល​មក​ពាក់​ដោយ​មិន​ប្រតិបត្តិ​តាម​នោះ​ទេ។

ការ​មិន​សម្លាប់​សត្វ គឺ​ជា​ការ​អនុគ្រោះ​ខ្លួន​ឯង​ផង អនុគ្រោះ​សត្វ​ដទៃ​ផង​ឲ្យ​មាន​សេចក្ដី​សុខ​តាំង​សង​ខាង និង​ជា​ការ​ដាំពូជ​សេចក្ដី​សុខ​និង​ពូជ​អាយុវែង​ត​ទៅ​ជាតិ​ខាង​មុខ​ផង។
ភ័យ​តែង​កើត​មាន​អំពី​អ្នក​អត់សីល។

ខ- មិនលួច​ទ្រព្យ​អ្នក​ដទៃ អ្នក​ដែល​លួច​ទ្រព្យ​គេ​មាន​ឈ្មោះ​ថា " ចោរ " មក​ពី​មាន​ចោរ​ហ្នឹង​ហើយ​ទើប​មាន​ប៉ូលីស ប្រទេស​ជាតិ​ត្រូវ​ចំនាយ​លុយ​មិន​ស្ទើរ​ទេ​ដើម្បី​បង្កើត​ប៉ូលីស ដូច្នេះ​អ្នក​ធ្វើ​ចោរ​ឈ្មោះ​ថា បំផ្លាញ​ខ្លួន​ឯង​ផង បំផ្លាញ​អ្នក​ដទៃ​ផង និង​ជា​រោគ​នៃ​សង្គម​ទាំង​មូល​ផង។

ការ​លួច​ទ្រព្យ​គេ បើ​ទុក​ជាប៉ូលីស​ចាប់​មិន​បាន​ក៏​ដោយ ក៏​ត្រូវ​ខ្លួន​ឯង​ចាប់​បាន​ដែរ ព្រោះ​គេច​ទៅ​ទី​ណា​ក៏​មិន​អាច​រត់​គេច​ពី​ខ្លួន​ឯង​បាន​ឡើយ។

ប៉ូលីស​ចាប់​បាន គេ​យក​ទៅ​ដាក់​មន្ទីរ​ឃុំឃាំង​មាន​កាល​កំណត់​មិន​យូរ​ប៉ុន្មានឡើយ ហើយ​ថែម​ទាំង​មាន​បាយបរិភោគ​ទៀត​ផង តែ​បើ​ខ្លួន​ឯង​ចាប់​ខ្លួន​ឯងបាន​ហើយ គឺ​រមែង​តែង​តែ​បោះ​ខ្លួន​ឯង​ចូល​ទៅ​ក្នុង​អបាយ​ភូមិ​មាន​នរក​ជាដើម មានសេចក្ដី​ទុក្ខ​ជាអនេក​ព្រោះចោរកម្ម​ដែល​ធ្លាប់​ធ្វើ​ហើយ បាន​ចូល​មក​កាត់​ក្ដី​ឲ្យ​នៅ​ពេល​ទៀប​នឹង​ស្លាប់។

ការ​មិន​លួច​ទ្រព្យ​អ្នក​ដទៃ គឺ​ជា​ការ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​រីករាយ​នឹង​ទ្រព្យ​របស់​គេ ដូច​គ្នា​នឹង​ការ​ដែល​យើង​ស្រឡាញ់​ទ្រព្យ​របស់​យើង​ដែរ ហើយ​ជា​ការ​សន្សំ​ពូជ​មាន​បាន និង​ពូជ​គង់​វង្ស​ទ្រព្យ​សម្បត្តិ​ទៅ​ជាង​ខាង​មុខ​ទៀត។

អ្នក​មាន​សិល​មិន​ធ្វើ​ចោរ​ទេ មាន​តែ​អ្នក​អត់​សីល ឬ​ថា​អ្នក​ដែល​ពាក់​ផ្លាក​សីល​ក្លែងក្លាយ​ប៉ុណ្ណោះ​ដែល​ហ៊ាន​ធ្វើ​អំពើ​បែប​នេះ។

គ- មិនប្រព្រឹត្ត​ខុសក្នុងកាម ការ​មិន​ប្រព្រឹត្ត​អនាចារ​ក្នុងរឿងកាមគុណ គឺ​ការ​មិន​ប្រព្រឹត្ត​ខុស​សីល​ធម៌​លើ​កូន​ប្រពន្ធ​អ្នកដទៃ និង​មិន​ព្រឹត្ត​ក្បត់ចិត្តភរិយា​ឬស្វាមីរបស់ខ្លួន។

សត្វ​តិរច្ឆាន​ដោយ​ច្រើន មិន​មាន​ធម្មសញ្ញា​គឺ​ការ​ពិចារណា​រឿងខុស​ត្រូវ​ទេ តែ​កាម​សញ្ញា​របស់​សត្វ​ទាំង​អស់​នោះ អាច​ថា​កាល​មាន​រដូវច្បាស់លាស់​គ្រាន់​បើ​ដែរ ចំណែក​ភាព​ជា​មនុស្ស​បើ​មិន​កាន់​សីល​ទី៣​នេះ​ទេ ពិត​ជាលំបាក​នឹង​ប្រៀប​ផ្ទឹម​ជា​មួយ​នឹង​សត្វ​តិរច្ឆាន​ដោយ​ពិត។

ក្នុង​ពិភពលោក គេ​ចំនាយ​លុយ​មិនតិចទេ​ដើម្បី​ព្យាបាល​ជំងឺ​កាម​រោគ ជាពិសេស​គឺ​ជំងឺ​សម័យ​ថ្មីដែល​ហៅ​ថា " អេដស៍ "។

អ្នក​ដែល​ប្រព្រឹត្ត​ខុស ក្នុង​សិក្ខា​បទ​ទី៣​នេះ​គឺ​ជា​ភ្នាក់​ងារ​ចម្លង​មេរោគ​អេដស៍​យ៉ាង​គួរ​ឲ្យ​ខ្លាច។

មនុស្ស​យើង​គួរ​តែ​ហ្វឹកហាត់​ចិត្ត ឲ្យ​មាន​សេចក្ដី​សន្ដោស​ក្នុង​រឿង​កាម​គុណ គឺ​ឲ្យ​ចេះ​ត្រេកអរ​តែ​នឹង​ប្ដី​ប្រពន្ធ​របស់​ខ្លួន​ប៉ុណ្ណោះ ដោយ​មិន​បណ្ដែត​បណ្ដោយ​តាម​តែ​ចំណង់ បើ​មិន​ដូច្នោះ​ទេ សូម្បី​គេ​លើក​ពិភព​លោក​នេះ​ឲ្យ​ទាំង​មូល​ក៏មិន​គ្រប់គ្រាន់​ដែរ។

ពាក្យ​ថា " គ្រប់គ្រាន់​ដោយ​ការ​ប្រាថ្នា " នោះមិនមានសោះឡើយ គឺ​ប្រាថ្នា​ច្រើន​ឡើង ការ​ខ្វះខាត​ក៏​កាន់​តែ​ច្រើន​ឡើង​ដែរ តែ " ការ​មិន​ប្រាថ្នា " ប៉ុណ្ណោះ​ទើប​ជា​ការ​គ្រប់គ្រាន់។

ការ​សមាទានសិក្ខាបទ​ទី​៣​នេះ នាំ​ឲ្យ​គ្រួសារ​អ្នកដទៃ​សុខសាន្ត​ផង នាំ​ឲ្យ​មាន​ភាពសុខសប្បាយ​និង​ទុកចិត្ត​គ្នា​ក្នុង​រង្វង់​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផង និង​ជា​ការ​ដាំ​ពូជ​សុខសប្បាយ​ទៅ​ក្នុង​ជាតិ​ខាង​មុខ​ផង។

ឃ- មិន​និយាយ​កុហក ការ​មិន​និយាយ​កុហក​គឺ​ជា​ការ​ឲ្យ​នូវ​ភាព​ពិត​ត្រង់​ដល់​អ្នក​ដទៃ ដោយ​មិន​ឲ្យ​អ្នក​ដទៃ​ភ័ន្ត​ច្រឡំ ដូច​គ្នា​នឹង​ការ​ដែល​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ពោល​ពាក្យ​ពិត​ត្រង់​ចំពោះ​យើង​ដែរ។

ការ​និយាយ​ស្ដី អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ថ្លៃថ្នូរ ឬថោក​ទាប​បាន។
ការ​និយាយ​ពាក្យ​ពិត ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​មាន​ខ្លឹម តែ​ការ​ពោល​ពាក្យ​កុហក​វិញ​ដូច​ជា​ដើម​ឈើ​ដែលប្រហោង​ក្នុង។

អ្នក​ពោល​ពាក្យ​ពិត រមែង​មាន​អ្នក​ជឿ​ស្ដាប់​ទាំង​ក្នុង​លោក​នេះ​និង​ក្នុង​លោក​ខាង​មុខ។

ង- មិនផឹកទឹកស្រវឹង ទឹក​ស្រវឹង​គឺ​ជា​គ្រឿង​ខ្ទាស់​ទៅ​នឹង​សតិស្មារតី។ មនុស្ស​ដែល​បាត់​បង់​ស្មារតី​ធ្វើ​អ្វីៗ​មិន​បាន​ល្អ​ឡើយ។

មនុស្ស​យើង​គ្រប់​គ្នា​ដែល​កើត​មក មាន​ការ​ខ្វះខាត​នូវ​សតិ​ស្មារតី​ស្រាប់​ទៅ​ហើយ បើ​ផឹក​ទឹក​ស្រវឹង​បន្ថែម​ទៀត គឺ​ជា​ការ​បន្ថយ​នូវ​កម្លាំង​ស្មារតី​ឲ្យ​កាន់​តែ​ចុះ​ខ្សោយ​ទៅ ហើយ​នឹង​ធ្វើ​ខ្លួន​ឯង​ឲ្យ​មាន​នូវ​សេចក្ដី​ប្រមាទ​កាន់​តែ​ខ្លាំង​ឡើង។

សេចក្ដី​ប្រមាទ​ មិន​អាច​នាំ​សត្វ​លោក​ឲ្យ​រួចចាក​អំពី​សេចក្ដី​ទុក្ខ​លំបាក​បាន​ឡើយ។

សិក្ខាបទ​ទាំង ៥ ដែល​បាន​រៀបរាប់​មក​ហើយ​នេះ គឺ​ជា​ធម៌​សម្រាប់​វាស់​នូវ​គុណ​ភាព​របស់​មនុស្ស​ បើ​មិន​មាន​នូវ​សីល​៥​នេះ​ទេ ហៅ​ថា "​មនុស្ស" ពិត​ជា​មិន​ពីរោះ​ស្ដាប់​នោះ​ទេ។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៨,១២៨ ដង)
ព្រះអរហន្ត​ក្រោយអំពី​អស់ជិវិតទៅ តើដូចម្តេច
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៥៩៨ ដង)
គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣៤២ ដង)
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,២៤៩ ដង)
បណ្ឌិត​រមែង​ត្រេកអរ​ក្នុងព្រះធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.53
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿