ថ្ងៃ អង្គារ ទី ២៦ ខែ កញ្ញា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤,១២៣
Today
ថ្ងៃម្សិលមិញ ៣៣,៧៨៥
ខែនេះ ៨៤៦,៤៦៦
សរុប ៤៧,១០២,១៥៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៦ មករា ឆ្នាំ២០១៥ (អាន: ៣៣២២ ដង)

សោណទណ្ឌសូត្រ



 
សោណទណ្ឌសូត្រ

ព្រះដ៏មានព្រះភាគ ទ្រង់​ពុទ្ធដំណើរ​ទៅ​កាន់​ចារិក ក្នុង​អង្គជនបទ ព្រម​ដោយ​ភិក្ខុសង្ឃ ៥០០ អង្គ។ ព្រះសុគតសាស្ដា ទ្រង់​គង់​នៅ​មាត់​ស្រះបោក្ខរណី ឈ្មោះ​គគ្គរា ជិត​ក្រុង​ចម្ប៉ា ក្នុង​នគរ​ដែល​សម្បូណ៌​ទៅ​ដោយ​ដើម​ចម្ប៉ា មាន​ផ្កាឈើ ៥ ពណ៌។

សោណទណ្ឌព្រាហ្មណ៍ ជាព្រាហ្មណ៍​ល្បីល្បាញ​ដោយ​មន្ត​ដោយ​សិស្ស​និង​ដោយ​ទ្រព្យ​ជាដើម មានសភាព​ដូច​ជាបោក្ខរសាតិព្រាហ្មណ៍​ដែរ គ្រាន់​តែ​សោណទណ្ឌព្រាហ្មណ៍​អាស្រ័យ​នៅ​ក្រុង​ចម្ប៉ា ជា​ព្រះរាជ​ទ្រព្យ​ដែល​ព្រះបាទ​ពិម្ពិសារទ្រង់​ប្រទាន​ជា​រាជរង្វាន់​ដ៏​ប្រសើរ ឯចំណែក​បោក្ខរសាតិព្រាហ្មណ៍ ទទួលរាជរង្វាន់​ដ៏​ប្រសើរ​អំពី​ព្រះបាទ​បសេនទិកោសល ម្យ៉ាង​ទៀត​សោណទណ្ឌព្រាហ្មណ៍​នេះ ចូល​ក្នុងសំណាញ់​ព្រះ​ញាណ​នៃ​ព្រះពុទ្ធអង្គ មានឧបនិស្ស័យ​ត្រឹមដល់​ព្រះ​ត្រៃសរណគមន៍​និង​ថ្វាយ​ទាន​ជាដើមប៉ុណ្ណោះ មិន​បាន​សម្រេច​ដល់​សោតាបត្តិផល​ដូច​បោក្ខរសាតិព្រាហ្មណ៍​ឡើយ។

កាល​ដែល​សោណទណ្ឌព្រាហ្មណ៍ មានបំណងមកគាល់​ព្រះដ៏មានព្រះភាគ សិស្ស​ទាំង​ឡាយ​រាប់រយ​នាក់​របស់​គាត់ បានពោល​ឃាត់​ថា " លោក​អាចារ្យ​មិន​ត្រូវ​ទៅ​រក​ព្រះគោតម​ទេ ត្រូវ​តែ​ព្រះគោតម​មក​រក​លោក​អាចារ្យ​វិញ​ទើប​គួរ " ពួក​សិស្ស​ទាំង​នោះ បាន​ពោល​សរសើរ​សោណទណ្ឌព្រាហ្មណ៍​ដោយ​អាការ ១២ យ៉ាង មានឧភតោសុជាតជាដើម។

សោណទណ្ឌព្រាហ្មណ៍ បាន​ទម្លាយ​វាទៈរបស់​កូន​សិស្ស​ទាំង​នោះ ដោយ​ការ​ពោល​សរសើរ​ព្រះពុទ្ធ​អង្គ ២៩ ប្រការ គឺ

១- ឧភតោសុជាត ទ្រង់​មាន​ជាតិដ៏​ល្អ​ទាំង​ពីរ​ចំណែក
២- ទ្រង់​លះ​បង់​ពពួកញាតិ ១ សែន ៦ ម៉ឺនអង្គ មក​បួស
៣- ទ្រង់​លះ​បង់កំណប់​ទ្រព្យ​ទាំង ៤ ជាដើម មកបួស
៤- ទ្រង់​តាំង​ក្នុង​បឋមវ័យ លះបង់​រាជសម្បត្តិ​មក​បួស
៥- ទ្រង់​ត្រូវ​គេ​ហួងហែង​មិន​ឲ្យ​បួស នៅ​តែ​យាង​មក​បួស
៦- ទ្រង់មាន​រូបសម្បត្តិ និង​ព្រះឆវីដ៏ល្អ​ក្រៃលែង
៧- ទ្រង់​មាន​នូវ​កុសលសីល ជាសីល​ដ៏​ប្រសើរ
៨- ទ្រង់​មាន​ព្រះវាចាសុភាព និង​មាន​ពាក្យ​ពីរោះ
៩- ទ្រង់​ជា​អាចារ្យ​ធំ ជាង​អាចារ្យ​នៃ​ជន​ជាច្រើន
១០- ទ្រង់​អស់​កាមរាគៈ​ហើយ មិន​មាន​ស្រើបស្រាល
១១- ទ្រង់​ជាកម្មវាទី ធ្វើនូវ​លោកុត្តរធម៌ឲ្យ​ជាប្រធាន
១២- ទ្រង់​ចេញ​ចាក​ត្រកូល​ក្សត្រិយ៍​មក​ទ្រង់​ព្រះផ្នួស
១៣- ទ្រង់​ចេញ​ចាក​ត្រកូល​ដ៏ស្ដុកស្ដម្ភ​មក​ទ្រង់​ព្រះផ្នួស
១៤- ទ្រង់​មាន​ពួក​មនុស្ស​ក្នុង​ដែន​ដទៃ​មក​សួរ​ប្រស្នា
១៥- ទ្រង់​មាន​ពួក​ទេវតា​យក​ជា​សរណៈ​ស្មើ​ដោយ​ជីវិត
១៦- ទ្រង់​មាន​ពុទ្ធគុណ​ទាំង ១០ ល្បីសុសសាយ
១៧- ទ្រង់​ប្រកប​ដោយ​មហាបុរិសលក្ខណៈ ៣២ ប្រការ
១៨- ទ្រង់​មាន​ព្រះវាចារាក់ទាក់ ព្រះភក្ត្រស្វាគមន៍
១៩- ទ្រង់មាន​បរិស័ទ​បួនពួក ធ្វើសក្ការៈ គោរពបូជា
២០- ទ្រង់​មានមនុស្ស​និង​ទេវតា​ដ៏ច្រើន​ជ្រះថ្លា
២១- ទ្រង់​គង់​នៅទីណា ពួក​មនុស្ស​មិន​បៀតបៀន​គ្នា
២២- ទ្រង់​ប្រសើរ​ជាង​ពួក​តិរ្ថិយ​ដោយ​វិជ្ជា​និង​ចរណៈ
២៣- ទ្រង់​ជាសរណៈ​ស្មើ​ដោយ​ជីវិតនៃព្រះបាទពិម្ពិសារ
២៤- ទ្រង់​ជា​សរណៈស្មើ​ដោយ​ជីវិត​នៃ​ព្រះបាទ​បសេនទិ
២៥- ទ្រង់​ជា​សរណៈ​ស្មើ​ដោយ​ជីវិត​នៃ​បោក្ខរសាតិ
២៦- ទ្រង់​ត្រូវ​បាន​ព្រះបាទ​ពិម្ពិសារ ធ្វើសក្ការបូជា
២៧- ទ្រង់​ត្រូវ​បាន​ព្រះបាទ​បសេនទិ ធ្វើ​សក្ការបូជា
២៨- ទ្រង់​ត្រូវ​បាន​បោក្ខរសាតិព្រាហ្មណ៍​ធ្វើសក្ការបូជា
២៩- ទ្រង់​ជាភ្ញៀវ​ដែល​ពួក​យើង​ត្រូវ​ធ្វើ​សក្ការបូជា។

ព្រះហេតុនោះ ព្រះសមណគោតម​ដ៏ចម្រើន​នោះ មិន​គួរ​ចូល​មក​ជួប​នឹង​យើង​ទេ តាម​ដែល​ពិត​នោះ យើង​ទេតើ ដែល​គួរ​ចូល​ទៅ​គាល់​ព្រះសមណគោតម​ដ៏ចម្រើន​នោះ​វិញ។ យើង​រៀប​រាប់​គុណ​របស់​ព្រះគោតមដ៏ចម្រើន​បាន​តែ​ប៉ុណ្ណេះ ឯព្រះគោតម​ដ៏ចម្រើន​នោះ មិនមែន​មាន​គុណ​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ ព្រោះថា​ព្រះគោតម​ដ៏ចម្រើន​នោះ មាន​គុណ​ប្រមាណ​ពុំបាន។ អ្នក​ទាំង​ឡាយ យកយើង​ទៅ​ប្រៀបធៀប​ជាមួយ​នឹង​ព្រះសមណគោតម​ដ៏ចម្រើន​នោះ ដូច​ជាយកគ្រាប់​ស្ពៃ​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​ភ្នំ​សុនេរុ ឬ​យក​ស្នាម​ជើង​គោ​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​មហាសមុទ្រ ពុំនោះសោត ដូច​យកតំណក់​ទឹកសន្សើម​ទៅ​ប្រៀប​ធៀប​ជាមួយនឹង​ទឹក​ក្នុងស្រះ​ធំ​ទាំង ៧ ស្រះ ដូច្នោះ​ឯង។

កាល​ដែល​សោណទណ្ឌ​ព្រាហ្មណ៍ ពោល​យ៉ាង​នេះ​ហើយ​ពួក​ព្រាហ្មណ៍​ជាសិស្ស​ទាំង​នោះ បាន​និយាយ​ថា អម្បាល​យ៉ាង​សោណទណ្ឌដ៏ចម្រើន ម្ដេច​គង់​ពោលសរសើរ​គុណ​ព្រះសមណគោតមទៅហើយ ព្រោះហេតុ​នោះ បើទុក​ជា​ព្រះសមណគោតម​ដ៏ចម្រើន​នោះ គង់​នៅ​ទី​ឆ្ងាយ​មួយ​រយយោជន៍​អំពី​ទី​នេះ​ក្ដី កុសបុត្រ​ដែល​មាន​សទ្ធា គួរ​ណាស់​តែ​រកស្បៀង​យក​ទៅ ដើម្បី​នឹង​ចូល​គាត់​ព្រះអង្គ​ឲ្យ​ខាងតែបាន។

ក្រោយ​ពី​បទ​សន្ទនា រវាង​ព្រះដ៏មានព្រះភាគ​និង​សោណទណ្ឌព្រាហ្មណ៍មក បញ្ហា​នៅ​ត្រង់សីលជម្រះបញ្ញា ឯបញ្ញាជម្រះសីល។ សោណទណ្ឌព្រាហ្មណ៍ គាត់​ដឹង​ត្រឹម​តែ​សីល ៥ ប៉ុណ្ណោះ ហើយ​បញ្ញាត្តការចេះដឹង​ក្នុង​ត្រៃវេទ​ថា​ជាបញ្ញា ព្រោះហេតុ​ដូច្នោះទើបព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​សីល​និង​បញ្ញា​ដូចក្នុង​សាមញ្ញផលសូត្រ។ ព្រះអដ្ឋកថា ពន្យល់​អំពី​សីល​ជម្រះបញ្ញា​នៅ​ត្រង់​ថា សីល​ល្អ​របស់​ភិក្ខុបុថុជ្ជនបួស​ពី ៦០ ទៅ ៨០ វស្សា ដល់ពេល​ជិត​នឹង​ធ្វើ​កាយកិរិយា បានប្រហារកិលេស​សម្រេចព្រះអរហន្ត នេះ​ឈ្មោះ​ថា ជម្រះ​បញ្ញា​ដោយ​សីល ដូចព្រះ​មហាសដ្ឋិវស្សត្ថេរ​ជាដើម។ ឯចំណែក​បុគ្គល​ជម្រះសីល​ដោយ​បញ្ញា​ដូច​សន្តតិមហាមាត្រ​ជាដើម គឺ​មិន​បានសង្រួម​ក្នុងសីល​ឡើយ តែព្រោះហេតុ​ដែល​ខ្លួន​ជាបុគ្គល​ត្រាស់​ដឹង​បាន​ដោយឆាប់ ក្នុងគាថា​បួន​បាទ ក៏​បាន​ជម្រះ​សីល​ដោយ​បញ្ញា សម្រេច​ព្រះអរហត្ត​ព្រម​ដោយបដិសម្ភិទា។

ព្រះធម៌​ទេសនា​របស់​ព្រះដ៏មានព្រះភាគ ជាប្រយោជន៍ដល់សោណទណ្ឌព្រាហ្មណ៍​បាន​ឧបនិស្ស័យ សម្រេច​ដល់ព្រះនិព្វាន​ក្នុងកាលតទៅ។

ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១
រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កុម្ភះ ឆ្នាំ២០១៤ (អាន: ៧១៣១ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ៦២៦៩ ដង)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៥២២៦ ដង)
ពលរដ្ឋមានធម៌​ជា​កម្លាំង​ដល់​ប្រទេស​
ផ្សាយ : ០៨ មេសា ឆ្នាំ២០១៧ (អាន: ៣១៥១៦ ដង)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro