ថ្ងៃ អង្គារ ទី ២០ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤១,១៦៩
Today
ថ្ងៃម្សិលមិញ ១៥៧,៧៩៥
ខែនេះ ៤,៦៩៩,៤២៤
សរុប ១៨៨,៥៣៥,៦៣៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦៨៣ ដង)

ជីវិត​គោចាស់



ស្តាប់សំឡេង
 
ជីវិត​គោចាស់

គ្រប់​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ មាន​ទ្រង់​ទ្រាយ​សណ្ឋាន​យ៉ាង​ណាក៏ដោយ សុទ្ធ​តែ​ស្រឡាញ់​ការ​រស់​នៅ ទើប​បាន​ជាខិតខំ​បំពេញ​កិច្ចការងារ​ផ្សេងៗ ទាំង​តាម​ផ្លូវ​សុចរិត​ក៏​មាន និង​តាម​ផ្លូវ​ទុច្ចរិត​ក៏​មាន ដោយ​វត្ថុ​បំណង​ចង់​ឲ្យ​ខ្លួន​ឯង​បាន​សុខ និង​មាន​សេចក្ដី​ថ្លៃថ្នូរ មាន​អ្នក​ផង​រាប់​អាន និង​ទទួល​ស្គាល់​ថា​ជា​មនុស្ស​គ្រាន់​បើ។

ប៉ុន្តែ​សេចក្ដី​សម្រេច ភាព​ប្រសើរ មិន​មែន​បាន​មក ដោយ​ការ​ប្រាថ្នា ហើយខ្វះខាត​សតិបញ្ញា និង​ការព្យាយាមនោះទេ បើ​មិន​មាន​ការ​សិក្សា​អប់រំ​ហើយ ទោះបី​រស់​នៅ​អស់​រយ​នៃ​ឆ្នាំ ឬ​ថា​ខំ​បរិភោគ​នូវ​អាហារ​ដែល​មាន​រស់​ជាតិ​ដើម្បី​បំប៉ន​សុខភាព​យ៉ាងណា ក៏​គ្មានតម្លៃអ្វី​ដែរ គឺ​ចម្រើន​តែ​សាច់​ឈាម ហើយ​សាច់​ឈាម​នុ៎ះ​ទៀត​សោត ទីបំផុត​បាន​ត្រឹម​តែ​ជា​ចំណី​របស់​ដង្កូវ និង​ដី ទឹក ភ្លើង ខ្យល់​ ទៅវិញដោយ​ឥត​មាន​សេស​សល់​ឡើយ។

សាច់​ឈាម​របស់​សប្បុរស​ទាំង​ឡាយ ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដូច​គ្នា​ដែរ ប៉ុន្តែ​មុន​ពេល​ដែល​សាច់​ឈាម​នោះ​វិនាស​ទៅ លោក​បាន​ប្រើប្រាស់​វា​ដោយ​ល្អ ធ្វើ​ឲ្យ​រូបកាយ​របស់​លោក ក្លាយ​ទៅ​ជា​ទី​អាស្រ័យ​នៃ​ប្រាជ្ញាស្មារតី និង​គុណធម៌​ផ្សេងៗ​ទៀតដោយ​ច្រើន។

ព្រះសម្មាសម្ពុទ្ធ​តែង​បាន​តិះដៀល​នូវ​ភាព​អវិជ្ជា ឬ​ការ​មិន​ចេះ​មិន​ដឹង​ជារឿយៗ ដូច​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់សម្ដែង​នៅ​ក្នុង​គម្ពីរ​ខុទ្ទកនិកាយ ធម្មបទគាថា ជរាវគ្គ ថា

អប្បស្សុតាយំ បុរិសោ ពលិពទ្ទោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ។

បុរស​អ្នក​មិន​មាន​ការ​ចេះ​ដឹង​នេះ តែង​ចាស់​ (ឥតអំពើ) ដូច​ជា​គោ​បំរើ សាច់​របស់​វាតែង​ចម្រើន​ឡើង តែ​ប្រាជ្ញា​របស់​វា​មិន​ចម្រើន​ឡើយ។

ម្យ៉ាង​ទៀត បើ​ចំពោះ​អ្នក​បួស​វិញ មិន​មែន​បាន​ឈ្មោះ​ថា​ជា​ព្រះថេរៈ​ដោយ​គ្រាន់​តែ​បួស​យូរ ឬ​ដោយ​គ្រាន់​តែ​មាន​សក់​ស្កូវ​លើ​ក្បាល​ឡើយ ដូច​មាន​និទាន​សង្ខេប​ថា

ក្នុង​សម័យ​មួយមាន​ព្រះថេរៈ​មួយ​ព្រះអង្គ ព្រះនាម​ថា លកុណ្ដកភទ្ទិយៈ លោក​មាន​រាង​តូច ហើយ​តឿ។ ថ្ងៃ​មួយ​លោក​បាន​ចូល​គាល់​ព្រះសាស្ដា ក្រាប​ថ្វាយ​បង្គំ​គាល់​បម្រើ​សម​គួរ​ហើយ​ក៏​ចេញ​ទៅ ខណៈ​នោះ ភិក្ខុ​នៅ​ព្រៃ​ជាវត្តប្រមាណ​៣០​រូប ឃើញ​លោក​ហើយ ក៏​បាន​ចូល​គាត់​ព្រះសាស្ដា ព្រះពុទ្ធ​អង្គ​ត្រាស់​សួរ​ពួក​ភិក្ខុ​នៅ​ព្រៃ​ថា ពួក​អ្នកឃើញ​ព្រះថេរៈ​មួយរូប​ដែល​ទើប​តែ​ចេញ​ទៅ​ថ្មីៗ​ទេ?

ពួក​ភិក្ខុ​ឆ្លើយថា មិន​ឃើញ​ទេ ឃើញ​តែ​សាមណេរ​មួយរូប​ព្រះអង្គ។

ព្រះសាស្ដា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ នុ៎ះ​មិនមែន​ជា​សាមណេរ​ទេ នុ៎ះ​ជាព្រះថេរៈ។

ពួក​ភិក្ខុ​ពោល​ថា រូបរាង​តូច​ណាស់​ព្រះអង្គ ម្ដេច​នឹង​ជា​ព្រះថេរៈ​កើត។

ព្រះសាស្ដា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ហៅ​ថេរៈ ព្រោះហេតុ​តែ​ជា​មនុស្ស​ចាស់ ឬ​ព្រោះហេតុ​តែ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ទេ ចំណែក​អ្នក​ណា​ចាក់​ធ្លុះ​សច្ចធម៌​ទាំង​ឡាយ​ហើយ តាំង​នៅ​ក្នុង​ភាវៈ​ជា​អ្នក​មិន​បៀតបៀន​សត្វ​ដទៃ អ្នក​នេះ​ហើយ​ឈ្មោះ​ថា​ជា​ថេរៈ ហើយ​ទ្រង់​ត្រាស់​គាថា​បន្ត​ទៀត​ថា

បុគ្គល​មិន​ឈ្មោះ​ថា​ជា​ថេរៈ ព្រោះ​ហេតុ​តែមាន​សក់ស្កូវ​លើ​ក្បាល​ទេ អ្នក​មាន​វ័យ​ចាស់​ជរា​ហើយ​នោះ តថាគត​ហៅ​ថា​ចាស់​ទទេ ចំណែក​អ្នក​ណា​មាន សច្ចៈ ធម្មៈ អហិង្សា សញ្ញមៈ និង​ទមៈ ជា​អ្នក​មិន​មាន​មន្ទិល​ខ្ជាក់​ចោល​ហើយ មានប្រាជ្ញា តថាគត​ហៅ​ថា ជា​ព្រះថេរៈ។

បុគ្គល​ល្ងង់​ខ្លៅ តែង​មាន​ខ្លួន​ឯង​ជាសត្រូវ ចំនែក​បុគ្គល​អ្នក​មានប្រាជ្ញា ទើប​មាន​ខ្លួន​ឯង​ជាទីពឹង។

សូម​មនុស្ស​គ្រប់​គ្នា កុំចាស់​ដូច​ជា​គោ​ចាស់ សូម​បាន​ចាស់​ក្នុង​នាម​ជា​មនុស្ស​ចាស់។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ ធ្នូ ឆ្នាំ២០១៩ (អាន: ៦៧៥៤ ដង)
ការច្រណែនអ្នកដទៃ គឺជាការសម្លាប់ខ្លួនឯង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨២៥៤ ដង)
នៅពេលដែលខឹងក្រោធជាមួយនឹងអ្នកដទៃ (ជំនួយសតិ)
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២១៧៧ ដង)
យោបល់​ឲ្យ​កើត​អធិវាសនក្ខន្តី
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣៤៨១ ដង)
ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕