ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ សីហា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១,២៤៧
ថ្ងៃម្សិលមិញ ១៨,២៩៥
ខែនេះ ៣២៦,៣៣២
សរុប ៤៥,៩៣២,៥៩១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៤១១៤ ដង)

បញ្ញាសម្បទា



ស្តាប់សំឡេង
 
បញ្ញាសម្បទា
ដល់ព្រម​ដោយ​បញ្ញា

ពាក្យ​ថា " បញ្ញា " មាន​បទ​វិគ្រោះ​ថា " បជានាតីតិ > បញ្ញា = ឈ្មោះ​ថា បញ្ញា ព្រោះ​អត្ថថា សេចក្ដី​ដឹង​ទូទៅ " សំដៅ​ដល់​ការ​ដឹង​នូវ​សេចក្ដីពិត​តាម​ធម្មជាតិ គឺ​រមែង​ដឹង​ទូទៅ​នូវ​អរិយសច្ចៈ​ទាំង​ឡាយ​ដោយ​មានន័យ​ថា នេះ​ជា​ទុក្ខ នេះ​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ​ជាដើម។

បញ្ញា គឺ​ជា​ធម្មជាតិ​ដែល​ដឹង​បាន នូវ​សង្ខារធម៌​ទាំង​ឡាយ ដែលស្ថិត​នៅ​ក្នុង​ភាព​ជា អនិច្ចំ ( មិនទៀង ) ទុក្ខំ ( ជាទុក្ខ ) និងជា អនត្តា( មិនមែនខ្លួន ) ។

បញ្ញា កាល​កើត​ឡើង​ហើយ រមែង​វិនិច្ឆ័យ បាន​ថា​ អ្វីពិត អ្វី​មិន​ពិត អ្វី​ល្អ អ្វី​អាក្រក់ អ្វី​ត្រូវ អ្វី​ខុស អ្វី​គួរ​ អ្វី​មិន​គួរ អ្វី​ជា​គុណ អ្វី​ជា​ទោស និង​អ្វី​ជា​ ប្រយោជន៍ អ្វី​មិន​មែន​ជា​ប្រយោជន៍ជាដើម។

បញ្ញា រមែង​ដឹង​នូវ​ហេតុ​ផល​នៃ​ធម្មជាតិ គឺ​ដឹង​ថា ហេតុ​យ៉ាង​ណា​ផល​ក៏​យ៉ាង​​នោះបើ​ហេតុ​មិន​មាន ទោះ​បី​បង្ខំ​ក៏​មិន​អាច​កើត​ឡើង​បាន។ កាល​បាន​ដឹង​យ៉ាង​នេះ ចិត្ត​រមែង​ផុត​ស្រឡះ​ចាក​ការ​កង្វល់ព្រោះ​យល់​ច្បាស់​ថា អ្វី​ដែល​កើត​ឡើង​ចំពោះ​ជីវិត​សុទ្ធ​តែ​សម​ហេតុ​ផល​ទាំង​អស់។

បញ្ញាសម្បទា ដែល​ជា​គុណ​សម្បត្តិ​របស់ព្រះអរិយសាវ័ក គឺ​ដឹង​ការ​កើត និង​ការ​សូន្យ​ទៅ​នៃ​សង្ខារ​ធម៌ ដឹង​គិតធម្មតា​របស់​លោក​និង​ជីវិត ដែល​មាន​ការ​កើត​ចាស់​ឈឺ​ស្លាប់។ អ្វីៗ​ដែល​កើត​ឡើង​រមែង​មាន​ការ​វិនាស​ទៅ​វិញ​រលត់​ទៅវិញ​ជា​ធម្មតា ហើយ​រំលត់​នូវ​សេចក្ដី​ប្រកាន់ ដោយ​ការ​ដឹង​ច្បាស់​ថា សង្ខារ​ធម៌​ទាំង​ពួង​មិន​គួរ​ប្រកាន់​ថា ជារបស់​ស្ថិតស្ថេរ​មាំ​មួន ( យំកិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មន្តិ = ធម្មជាតិ​ណា​មាន​ការ​កើត​ឡើង​ជាធម្មតា ធម្មជាតិ​នោះ​ទាំង​អស់ រមែង​រលត់​ទៅវិញជាធម្មតា ) ។

ការ​បើ​មិន​មាន​បញ្ញា​យល់​ដឹង​អំពី​លោក និងជីវិត​តាម​សេចក្ដី​ពិត ពោល​គឺ​មិន​បាន​ឃើញ​នូវ​សភាវធម៌​ដែល​មាន​ការ​កើត​ឡើង​និង​រលត់​ទៅ មិន​បានកំណត់​ដឹង​នូវ​សភាព​ធម្មតា​របស់​សង្ខារ​ធម៌ ទាំង​ឡាយ​ទេ ហើយ​ថែម​ទាំង​មិន​បាន​សិក្សា​ឲ្យ​យល់​ដឹង​អំពី​អ្វី​​ដែល​ជា​សេចក្ដី​សុខ​ប្រាសចាក​ទោស ប្រាស​ចាក​កង្វល់​ប្រាស​ចាក​ការ​ហួងហែង​ទេ ប្រាកដ​ជា​នឹង​ឲ្យ​តំលៃ​តែ​ទៅ​លើ​កាមគុណ​ប៉ុណ្ណោះ ថា​ជា​សេចក្ដី​សុខស្រួល​ក៏​កំពូល។

បញ្ញា ដែល​នឹង​អាច​កើត​ឡើង​បាន មិន​មែន​កើត​ឡើង​ដោយ​ឯងៗ ឬ​ក៏​ដោយ​អាស្រ័យ​ការ​អង្វរ​ករ​សុំ​អំពី​អ្នក​ដទៃ​នោះ​ឡើយ។

ហេតុ​នាំ​ឲ្យ​កើត​បញ្ញា​៣​យ៉ាង

ក- សុតមយបញ្ញា បញ្ញា​កើត​ឡើង​ដោយ​សារ​ការ​ស្ដាប់​ឬ​រៀនសូត្រ​ពី​អ្នក​ដទៃ។
សុតៈ (​ការ​ស្ដាប់) គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​របស់​បញ្ញ ឯ​ចំណែក​បញ្ញា​ឲ្យ​សេចក្ដីសម្រេច​ដល់​សុតៈ​ពោល​គឺ​បញ្ញា​ជា​ផល​របស់​សុតៈ​នោះ​ឯង។

ព្រះមានព្រះភាគ ទ្រង់​ត្រាស់​នូវ​អានិសង្ស​នៃ​ការស្ដាប់​ធម៌​មាន​៥​យ៉ាង​គឺ

(១)- អស្សុតំ សុណាតិ អ្នក​ស្ដាប់​តែង​បាន​ស្ដាប់​រឿង​មិន​ទាន់​បាន​ស្ដាប់។
(២)- សុតំ បរិយោទបេតិ រឿង​ណា​ដែល​ធ្លាប់​ស្ដាប់​ហើយ តែ​មិន​ទាន់​ចូលចិត្ត​ច្បាស់​នឹង​ចូលចិត្ត​ច្បាស់​ឡើង​បាន។
(៣)- កង្ខំ វិហនតិ កម្ចាត់​បង់​នូវ​សេចក្ដី​សង្ស័យ​ចេញ​បាន។
(៤)- ទិដ្ឋឹ ឧជុំ ករោតិ រមែង​ធ្វើ​សេចក្ដី​យល់​ឃើញ​ឲ្យ​ត្រង់។
(៥)- ចិត្ត​មស្ស បសីទតិ ចិត្ត​អ្នក​ស្ដាប់​រមែង​ជ្រះថ្លា។

ខ- ចិន្តា​មយបញ្ញា បញ្ញា​កើត​ឡើង​ដោយ​ការ​គិត​ពិចារណា។
កាល​បាន​ឮ​បាន​ដឹង​អ្វី​ហើយ ស្រាប់​តែ​ប្រកាន់​ជឿ​ភ្លាម ដោយ​មិន​មាន​ការ​គិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ពិត​ជា​មិន​ប្រពៃ​ឡើយ ព្រោះ​អាច​ថា​នឹងខុស​ចាក​ការ​ពិត​បាន។

សម័យ​មួយ ពួក​កាលាមក្សត្រ​ទាំង​ឡាយ​បាន​ស្ដាប់​នូវ​វាទៈ​នៃ​សាសនា​ផ្សេងៗ ដែល​សុទ្ធ​តែអះអាង​ថា​ខ្លួន​បរិសុទ្ធ ពួក​កាលាមក្សត្រ​ទាំង​ឡាយ​នោះ​មិន​ដឹង​ថា​ត្រូវ​ជឿ​វាទៈ​នៃ​សាសនា​ណា ទើប​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ.......។

ព្រះសម្ពុទ្ធ ទ្រង់​ត្រាស់​នឹង​កាលាមក្សត្រ​ទាំង​ឡាយ​ថា

" ម្នាល​កាលាមក្សត្រ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​ចូល​មក

- អ្នក​កុំ​ប្រកាន់​ដោយ​គ្រាន់​តែ​ឮ​តាម​គ្នា
- កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា
- កុំ​ប្រកាន់​ថា​បាន​ឮ​ដូច្នេះ
- កុំ​ប្រកាន់​ដោយ​អាង​ក្បួនតម្រា
- កុំ​ប្រកាន់​តាម​ហេតុ​ដែល​ត្រិះរិះ
- កុំ​ប្រកាន់​ដោយ​កាត់​ដំរួយ​ផ្សែផ្សំ
- កុំ​ប្រកាន់​ដោយ​គ្រាន់​តែ​ត្រិះរិះនូវ​អាការៈ
- កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញចិត្ត តាម​ការ​ពិនិត្យ​សម​នឹង​សេចក្ដី​យល់​ឃើញ
- កុំ​ប្រកាន់​ដោយ​យល់​ថា​មាន​សភាព​គួរ ( ជឿ ) 
- កុំ​ប្រកាន់​ដោយ​គិត​ថា សមណៈ ( នេះ ) ជា​គ្រូរបស់​យើង

ម្នាល​កាលាមក្សត្រ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ​ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​នេះ​ជាអកុសល ធម៌​ទាំង​នេះ​ប្រកប​ដោយ​ទោស ធម៌​ទាំង​នេះ​អ្នក​ប្រាជ្ញ​តិះដៀល ធម៌​ទាំង​នេះ​បុគ្គល​បាន​សមាទាន​ពេញលេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជាប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ។ ម្នាល​កាលាមក្សត្រ​ទាំង​ឡាយ ក្នុង​កាល​នោះ អ្នក​ទាំង​ឡាយ​ត្រូវ​លះ​បង់​ចោល​ចេញ "។

ក្នុង​ពុទ្ធភាសិត​ខាង​លើ​នេះ បាន​បង្អុល​បង្ហាញ​ឲ្យ​សត្វ​លោក​មាន​ការ​គិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​សម្រេច​ចិត្ត​ជឿ​ទៅ​លើ​រឿង​អ្វី​មួយ ដាច់​ខាត​កុំ​ជឿ​ដោយ​គ្មាន​ការ​គិត​ពិចារណា​ឲ្យ​សោះ។

គ- ភាវនាមយបញ្ញា បញ្ញា​សម្រេច​ដោយ​ការ​ចម្រើន​ភាវនា សំដៅ​ដល់​ការ​អប់រំ​ចម្រើន​ វិបស្សនា។

ដើម្បី​ឲ្យ​បញ្ញា​កាន់​តែ​មាន​កម្លាំង ត្រូវ​តែ​មាន​ការអប់រំ​ចម្រើន សតិប្បដ្ឋាន​វិបស្សនា​ដោយ​អត់ធន់ ក្នុង​ការ​ប្រាថ្នា​ចង់​បាន​នូវ​ផល​ច្រើនៗ ប៉ុន្តែ​អានិសង្ស​ដែល​ទទួល​បាន​គួរ​ជាទី​គាប់ចិត្ត​នោះ គឺ​ការ​មាន​សតិនិងបញ្ញា​ដែលចម្រើន​ឡើង ឃើញ​ច្បាស់​នូវ​សង្ខារ​ធម៌​នោះ​ឯង។

អ្នក​អប់រំ​ចម្រើន​វិបស្សនា ត្រូវ​តែ​ជា​អ្នក​ត្រង់​ចំពោះ​ខ្លួន​ឯង គឺ​ដឹង​ថា​នៅ​មានកិលេស​គ្រប​សង្កត់​ញាំញី​ចិត្ត​រាល់​ថ្ងៃ ហើយ​ក៏​មិន​ប្រាថ្នាឲ្យ​កិលេស​នោះ​អស់​ទៅ​ដោយ​មិន​មាន​ការ​សិក្សារ​រលឹក​ដឹង​នោះ​ឡើយ។

គ្រប់​បុថុជ្ជន​ទាំង​អស់ មិន​អាច​ក្លាយ​ទៅ​ជាព្រះអរហន្ត​ភ្លាម​ៗ​បាន​ឡើយ ទាល់​តែ​មាន​ការ​រំលត់​នូវ​លោភៈ​ដែល​កើត​រួម​ជា​មួយ​នឹង​សក្កាយទិដ្ឋិ ដែល​ប្រកាន់​នូវ​សភាវធម៌​កើត​រួម​គ្នា ថា​ជា​តួ​ខ្លួន ជាសត្វ ជាបុគ្គល​ឲ្យ​អស់​ជាសមុច្ឆេទ​សិន ទើប​កិលេស​ដែល​នៅ​សល់​ដទៃ​ៗទៀត នឹង​រំលត់​ដាច់​អស់​ទៅ​ជា​សមុច្ឆេទ បន្តបន្ទាប់​តាម​លំដាប់​បាន។

ប្រសិន​បើ​មិន​អប់រំ​ចម្រើន​បញ្ញា រហូត​ដល់​បាន​ឃើញ​ថា ការ​ឃើញ ការឮ...... ការ​ដឹងរឿង​រ៉ាវ​ផ្សេងៗ ត្រឹម​តែ​ជា​សភាវធម៌ មិនមែន​ជាតួខ្លួន សត្វ​បុគ្គល ដែល​កើត​ឡើង​ព្រោះបច្ច័យ ហើយ​ក៏រលត់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​ដូច្នេះ​ទេ ពិត​ជា​មិន​អាច​រំលត់​នូវ​កិលេស​ទាំង​ឡាយ​ដូច​ជា​ការ​ស្រឡាញ់ ស្អប់ គាប់ ទាស់ ជាដើម​បាន​ឡើយ។

ផ្លូវ​ប្រតិបត្តិ​ដ៏​ជាក់លាក់ ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង ដើម្បី​ឲ្យ​សត្វ​លោក​ប្រតិបត្តិឲ្យ​រួច​ផុត​ទុក្ខ​នោះ មាន​តែ​១គត់ គឺ​អរិយមគ្គ​ដែល​ប្រកប​ដោយ​អង្គ​៨​ប្រការ​គឺ

(១)- សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ឃើញ​ត្រូវ បាន​ដល់​បញ្ញាចេតសិក។
(២)- សម្មាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ត្រូវ បាន​ដល់​វិតក្កចេតសិក។
(៣)- សម្មាវាចា សំដី​ត្រូវ បាន​ដល់ សម្មាវាចាចេតសិក។
(៤)- សម្មាកម្មន្តៈ ការងារ​ត្រូវ បាន​ដល់ សម្មាកម្មន្តចេតសិក។
(៥)- សម្មាអាជីវៈ កិរិយា​ចិញ្ចឹម​ជីវិត​ត្រូវ បាន​ដល់​សម្មាអាជីវចេតសិក។
(៦)- សម្មាវាយាមៈ សេចក្ដី​ព្យាយាម​ត្រូវ​ បាន​ដល់​វីរិយចេតសិក។
(៧)- សម្មាសតិ សេចក្ដី​រំលឹក​ត្រូវ បាន​ដល់​សតិចេតសិក។
(៨)- សម្មាសមាធិ កិរិយា​តម្កល់​ចិត្ត​ឲ្យ​នឹង​ត្រូវ​បាន​ដល់​ឯកគ្គតាចេតសិក។

មុន​ពេល​ដែល​លោកុត្តរចិត្ត កើត​ឡើង​ចេតសិក​ជាអង្គ​មគ្គ​៥ (​វៀរវិរតិចេតសិក​៣ ព្រោះ​វិរតិចេតសិក​៣​នេះ កើត​ព្រម​គ្នា​ទាំង​៣​បាន​តែ​នៅ​ក្នុងលោកុត្តរចិត្ត​ប៉ុណ្ណោះ) រមែង​កើត​ឡើង​ធ្វើ​ចិត្ត​រួម​គ្នា​ក្នុង​ខណៈ​ដែល​សតិរលឹក​ដឹង​លក្ខណៈ នៃ​សភាវធម៌​ដែល​ជានាម​ធម៌ ឬ​រូប​ធម៌​យ៉ាង​ណា​មួយ តាម​ភ្នែក តាម​ត្រចៀក តាមច្រមុះ តាម​អណ្ដាត តាម​កាយ ឬ​តាមចិត្ត ហើយបញ្ញា​ចេតសិក​ដែល​កើត​រួម​នឹង​សម្មាសតិ​ក្នុង​ខណៈ​នោះ ក៏​ផ្ដើម​សង្កេត​ពិចារណា ដឹង​លក្ខណៈ​នៃ​នាមធម៌ ឬ​រូបធម៌​នោះ​ៗ​បន្តិចម្ដងៗ​សន្សឹមៗ ជារឿយ​ៗ​ទៅ​រហូត​បាន​ដឹង​ច្បាស់ ថា​ជា​នាមធម៌ ឬរូប​ធម៌​តាម​សេចក្ដី​ពិត។

ការ​ចម្រើន​សតិប្បដ្ឋាន​វិបស្សនា ដែល​ជាការ​អប់រំចម្រើន​បញ្ញា ដើម្បី​ឲ្យ​ដឹង​ច្បាស់​នូវ​អរិយសច្ច​ធម៌​នោះ នាំ​ឲ្យ​កើត​បរិញ្ញា៣​គឺ

ញាតបរិញ្ញា បញ្ញា​ដែល​ប្រចក្ស​លក្ខណៈ​នៃ​នាម​ធម៌​នឹង​រូប​ធម៌​ដោយ​ប្រាកដ​ច្បាស់​ថា មិន​មែន​ជាតួខ្លួន​ ដោយ​នាម​រូប​បរិច្ឆេទ​ញាណ​ជាដើម​ទៅ។

តីរណបរិញ្ញា គឺ​បញ្ញាដែល​កំណត់​ដឹងនូវ​នាម​រូប​ថា មិន​ទៀង ជាទុក្ខ ជារោគ ជាពក ជាព្រួញ​ជាសេចក្ដីលំបាក ជាអាពាធ....... ជាគ្រឿង​កើត​ឡើង ជាគ្រឿង​ដល់​នូវ​ការ​វិនាស... ដោយ​ឧទយព្វយញ្ញាណ។

បហាន​បរិញ្ញា គឺ​ការ​ពិចារណា​នូវ​សេចក្ដីរលត់​ទៅ​នៃ​នាមធម៌​និងរូបធម៌ រហូត​ដឹង​ច្បាស់​នូវ​ការ​រលត់​ទៅ​នៃ​នាម​ធម៌​និង​រូបធម៌ដោយ​ភង្គញាណ ដោយ​បញ្ញា​ដែល​ដឹង​ជុំ​វិញ​ទូទៅ​កាន់​តែ​ចម្រើន​ឡើង ក៏​ផ្ដើម​លះ​បង់​នូវ​សេចក្ដី​ត្រេកអរ ក្នុង​នាម​ធម៌​និង​រូបធម៌ ព្រោះ​ឃើញ​ទោស​នៃ​នាម​រូប​កាន់​តែច្បាស់​ឡើងៗជាបហានបរិញ្ញា ជាដើម​ទៅ​រហូត​ដល់​មគ្គញាណ។

នៅ​ក្នុង​បដិច្ចសមុប្បាទ ព្រះមានព្រះភាគ​ទ្រង់ត្រាស់​សំដែង​អំពី​ឫសគល់​នៃ​សង្សារវដ្ដ គឺ​អវិជ្ជា។

អវិជ្ជា គឺ​ជា​មេ​នៃ​សង្ខារ​ធម៌​ទាំង​ពួង ហើយ​សង្ខារ​ធម៌​គ្រប់​ប្រការ​ដែល​កើត​ឡើង​ទាំង​អស់ សុទ្ធ​តែ​ជាទុក្ខ ព្រោះ​តាំង​នៅ​ក្នុង​សភាព​មិន​ទៀង មាន​ការ​ប្រែប្រួល វិនាស​ទៅវិញ​ដោយ​ឥត​មាន​សេសសល់ តែ​ថា បើ​អវិជ្ជា​នៅ​មាន សង្ខារធម៌​គ្រប់​ប្រការ​តែង​តែ​កើត​រលត់ៗ ក្នុង​សង្សារវត្ដ​ឥត​មាន​ទីបញ្ចប់​ឡើយ។

ធម្មជាតិ​ដែល​អាច​កម្ចាត់​បង់​នូវ​អវិជ្ជា​បាន គឺ​មាន​តែ​វិជ្ជា​ប៉ុណ្ណោះ អង្គ​ធម៌​បាន​ដល់​បញ្ញាចេតសិក។ ដូច្នេះ ក្រៅពី​ការអប់រំ​ចម្រើន​នូវ​បញ្ញា​ហើយ មិន​មាន​វិធី​ផ្សេង​ដទៃ​ណា​ដើម្បី​កម្ចាត់​បង់ នូវ​មោហៈ អវិជ្ជា​បាន​ឡើយ។

បញ្ញា បានផ្ដល់​ឲ្យ​នូវ​ភាព​ត្រឹម​ត្រូវ​ដល់​គុណសម្បត្តិ​ដទៃៗ​ច្រើន​ទៀត។
បញ្ញា បាន​ធ្វើ​ឲ្យ​សទ្ធា ជាសទ្ធា​ដែល​ត្រឹម​ត្រូវ​ទៅ​តាម​សេចក្ដី​ពិត មិន​ភ្លាំងភ្លាត់​ទៅ​ជា​រឿង​ភ្ញាក់​ផ្អើល​ផ្សេងៗ។

បញ្ញា ធ្វើ​ឲ្យ​សីល ជាសីល​ដែល​ជាទី​ត្រេកអរ​របស់​ព្រះអរិយៈ​ទាំងឡាយ មិនក្លាយ​ទៅ​ជា​សីលព្វតបរាមាស។

បញ្ញា គឺ​ជាគុណ​សម្បត្តិ​ដ៏សំខាន់​បំផុតរបស់ព្រះអរិយសាវ័ក​ទាំង​ឡាយ និង​ជាទិសដៅ​នៃ​ការ​ហ្វឹកហាត់​អប់រំខ្លួន​របស់​ព្រះអរិយសាវ័ក​ជា​បន្តទៅ រហូត​ដល់​អស់​ទៅ​នៃ​អវិជ្ជា ដោយ​ឥត​មាន​សេសសល់។

បញ្ញា គឺ​ជាភ្នែក​ដ៏មានសិរី​អាច​ឆ្លុះ​មើល​ឃើញ​នូវ​បក្ខពួក​របស់សត្រូវ គឺកិលេស​គ្រប់ប្រការ​បាន និង​ជាអាវុធ​ក៏ប្រសើរ​អាចកាប់​ប្រហារ​នូវ​មេខ្លោង​របស់បក្ខពួកសត្រូវ គឺអវិជ្ជា​ឲ្យ​អស់​ទៅ​បាន។

ដូច្នេះ បញ្ញា ទើប​ជាគុណ​ជាតិ​ដ៏​ប្រសើរ​ដែល​អ្នក​ប្រាថ្នា​សុខត្រូវ​តែអប់រំ​ចម្រើន ផ្ដើម​ឡើង​ដោយ​ការ​មាន​សទ្ធា និងការស្ដាប់​ជាដើម។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣៦៨២៤ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០១៦ (អាន: ៦៨០០២ ដង)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០១៦ (អាន: ១១៤៦៤ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៩៣២៩ ដង)
កាល​បើ​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​បាន​ជញ្ជូន​ភាជន៍​ណា​ចេញ​ផុត
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៦០៤១ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro