30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២,៧០៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៦៣,៣២៧
សរុប ៣៨៩,៦៤៥,៨១១
អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៨,១៥៩ ដង)

សឧបាទិសេសនិព្វានធាតុ



 
សឧបាទិសេសនិព្វានធាតុ
និព្វានធាតុដែលនៅ​សល់​វិបាកខន្ធនិង​កម្មជ្ជរូប

ព្រះមានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អរហន្ត​ខីណាស្រព មានព្រហ្មចរិយៈ​ប្រព្រឹត្ត​រួច​ហើយ មាន​សោឡសកិច្ច​បាន​ធ្វើ​ស្រេច​ហើយ​មាន​ភារៈ​ដាក់​ចុះ​ហើយ មាន​ប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ ដោយ​លំដាប់ មាន​សំយោជនៈ ក្នុង​ភព​អស់​ហើយ ផុត​ស្រឡះ​ហើយ ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ ប៉ុន្តែ​ឥន្ទ្រិយ​ទាំង​៥ របស់​ព្រះអរហន្ត​ខីណាស្រព​នោះ តាំង​នៅ​ដដែល អរហន្ត​ខីណាស្រព​នោះ​នៅសោយ​អារម្មណ៍ ដែល​ពេញ​ចិត្ត នឹង​មិន​ពេញ​ចិត្ត​ដោយ​សុខ នឹង​ទុក្ខ ព្រោះ​ឥន្ទ្រិយ​ទាំង ៥ នោះ​មិនមាន​សេចក្ដីថ្នាំងថ្នាក់​ទេ។ ការ​អស់​រាគៈ អស់​ទោសៈ អស់​មោហៈ របស់​ព្រះអរហន្ត​នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា សឧបាទិសេសនិព្វានធាតុ"។

ពាក្យ​ថា ស + ឧបាទិ + សេស + និព្វាន + ធាតុ។

ឧបាទិ ជាសភាវធម៌ដែលត្រូវបានឧបាទានមាន​កាម​ជាដើម​ចាប់​ប្រកាន់​ទុក​យ៉ាងមាំ។
ឧបាទិ ជាឈ្មោះ​នៃ​បញ្ចក្ខន្ធ។
ឧបាទិសេស សំដៅ​យកបញ្ចក្ខន្ធ​ដែល​នៅ​សល់​ក្រៅ​ពី​កិលេស។
សឧបាទិសេសនិព្វាន គឺសំដៅ​យកនិព្វាន​ដែល​ប្រព្រឹត្ត​ទៅ​ជា​មួយនឹង ឧបាទិសេស នោះ​ឯង។

សឧបាទិសេសនិព្វាន នេះ សំដៅ​ដល់​និព្វាន​ដែល​រំលត់​កិលេស ក្នុង​សន្ដាន​នៃ​ព្រះអរិយៈ​ទាំង​ឡាយ ដែល​លោក​បាន​សម្រេច​ក្នុង​ពេល​ដែល​អរហត្តមគ្គ​កើត​ឡើង ហើយប្រហារ​កិលេស​ឲ្យ​អស់​ដោយ​ឥត​មាន​សេសសល់។

កាល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ដឹង​ ក្រោមម្លប់​ព្រះពោធិព្រឹក្ស​នោះ ព្រះអង្គ​ទ្រង់​សម្រេច​នូវ សឧបាទិសេសនិព្វាន នេះឯង។ កិលេស​និង​ធម៌​ ( ដែល​បាន​ដល់​ ចិត្ត និង​ចេតសិក​ដទៃៗ ) ដែល​កើត​រួមនឹង​កិលេស​នោះ​ក៏​រលត់​អស់ នឹង​មិន​កើត​ទៀត​ឡើយ ប៉ុន្តែ​នៅ​មាន​ខន្ធ គឺ​ចិត្ត​ចេតសិក និង​រូប​កើត​រលត់​បន្ត​គ្នា​គ្រប់​ពេល តែ​ថា​មិន​មាន​កិលេស​ជា​គ្រឿង​ក្ដៅ​ជាគ្រឿង​ដោត​ក្រង ជាគ្រឿង​កង្វល់ ជាគ្រឿង​រំខាន ជាគ្រឿង​ដុត ជាគ្រឿង​ចំណាក់ ជាគ្រឿងជល់​ ជាគ្រឿង​រុកកួន....... សន្ដាន​ចិត្ត​ទៀត​ឡើយ។

សព្វ​ថ្ងៃ​នេះ បើ​ទុក​ជា​គ្មាន​អ្នក​ណា​ប្រាប់ ក៏​យើង​អាច​ដឹង​បាន​ថា សត្វ​លោក​កំពុង​តែ​រស់​នៅ​ក្នុង​កំដៅ ហើយ​កំដៅ​នេះ​កាន់​តែមាន​កំណើន​ជាង​មុនខ្លាំង​ឡើងៗ។

នេះ​ក៏​គ្មាន​ព្រោះ​អ្វី​ដទៃ​ទេ គឺ​ព្រោះ​តែ​ភ្លើង​គឺ​រាគៈ ភ្លើង​គឺ​ទោសៈ ភ្លើង​គឺ​មោហៈ ​នៅក្នុង​ចិត្ត​វិញ្ញាណ​របស់​សត្វ​លោក ចេះ​តែ​មាន​ចំហេះ​ខ្លាំង​ឡើងៗដោយ​ហេតុ​ថា មនុស្ស​លោក​កាន់​តែ​ឆ្លាត​ចេះ​វិធី​ផ្គុំ​ភ្លើង​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង តែ​ខ្វះ​ខាត​នូវ​វិធី​ពន្លត់។


ព្រះនិព្វាន គឺ​ជា​សភាវធម៌​ដែល​នៅ​ឆ្ងាយ​សម្រាប់​សត្វ​លោក ដែល​ជ្រោកជ្រាក​ដោយ​កិលេស​ហើយ​ដែល​មិន​បាន​សិក្សា​អំពី​ធម្មជាតិ តែ​ព្រះនិព្វាន​ឈ្មោះ​ថា​នៅ​ជិត​សត្វ​លោក អ្នក​អប់រំ​ចម្រើន​បញ្ញា​ដឹង​លក្ខណៈ​របស់​ធម្មជាតិ​ទាំង​អស់ ដែល​សុទ្ធ​តែ​ជា​សង្ខារធម៌​តាំង​នៅ​ក្នុង​ភាព​មិន​ទាំង ជាទុក្ខ និង​ជា​អនត្តា។ កាល​បើ​បាន​ដឹង​នូវ​ទោស​របស់​សង្ខារហើយចិត្ត​រមែង​គ្រាក​ចេញ​អំពី​ឆន្ទរាគៈ ក្នុង​របស់​ទាំង​ពួង​កាល​បើ​ចិត្ត​ស្ងប់​ហើយ គួប​ផ្សំ​នឹង​ការ​ចង្អុល​បង្ហាញ​ទិស​របស់​ព្រះសម្មាសម្ពុទ្ធ គឺ​ការ​ស្ដាប់​ធម៌​របស់​ព្រះអង្គបញ្ញា​ដែល​ធ្លាប់​សន្សំ​មក​អស់​កាល​ជា​អង្វែង ក៏​មាន​កម្លាំង​រហូត​បានក្លាយ​ជា​បញ្ញាពលៈ អាច​បង្អោន​ទៅ​រកព្រះនិព្វាន​បាន។

កាល​ដែល​សត្វ​លោក នាំ​គ្នា​ស្ទាប​អង្អែល​នូវ​បញ្ចកាមគុណ បង្កើន​នូវ​សេចក្ដី​ត្រេកអរ​ដោយ​ឆន្ទរាគៈ​គឺ​ជា​ការ​ដើរ​ឃ្វាង​ផ្លូវ​ទៅ​កាន់​និព្វាន ហើយ​កាន់​តែ​ឆ្ងាយ​ទៅៗ ធ្លាក់​ចូល​ទៅ​ក្នុង​ផ្លូវ​កន្ដារ ឈ្មោះ​ថា​សង្សារវដ្ដ​ដែល​ឥត​មាន​ទី​បញ្ចប់ តែ​ថា​សត្វ​លោក​មាន​សតិស្មារតី ផ្ដើម​ឃើញ​ទោស​របស់កាម​គុណ​គ្រប់ប្រការរៀន​លះ​បង់​នូវ​ការ​ស្រឡាញ់ ស្អប់ គាប់ ទាស់ ដោយ​ឃើញ​ថា អ្វីៗ​ទាំង​អស់​ដែល​បាន​ជួប​ប្រទះ សុទ្ធ​តែ​តាំង​នៅ​ក្នុង​ត្រៃលក្ខណ៍ ពេល​នោះ ព្រះនិព្វាន​ឈ្មោះ​ថា​នៅជិត ព្រោះ​ព្រះនិព្វាន សំដៅ​ត្រង់​ការ​ដែល​រំលត់​កិលេស​គ្រប់​ប្រការ ព្រម​ជាមួយ​បញ្ញា​មានកម្លាំង​នោះ​ឯង។

ក្នុង​សកលលោក បាន​ក្លាយ​ទៅ​ជា​របស់​មាន​ចំហេះ មានកំដៅ ទាំង​មនុស្ស ទាំង​សត្វ ទាំង​សកលធាតុ ព្រោះអ្វី? ព្រោះ​មនុស្ស​ក្នុងពិភពលោក​នាំ​គ្នា​ស្ទាប​អង្អែល​នូវ​បញ្ចកាមគុណ នាំ​គ្នា​បម្រើ​សេចក្ដី​សប្បាយ​បោកប្រាស់​ប្រកប​ដោយ​ចិត្ត សឹង​ពោរពេញ​ទៅ​ដោយ​រាគៈ ទោសៈ មោហៈ លើស​ជាង​សម័យ​មុន​ ១ ជា១០ ឬ ១ ជា ២០។ ដរាប​ណា​សត្វ​លោក​នៅ​មានគំនិត​យល់​ខុស នៅ​តែ​គ្មាន​សម្មាទិដ្ឋិ​ដូច្នេះ ភាព​ត្រជាក់​ត្រជុំ​នៃ​ព្រះនិព្វាន មិន​អាច​កើត​មាន​បាន​ឡើយ។

ក្នុង​បច្ចុប្បន្ន មនុស្ស​បាន​តែ​នាំ​គ្នា​ជ្រួលច្របល់ ពពាក់ពពូន ជំពាក់​ជំពិនលើ​ទង្វើ​ដុត​បំផ្លាញ​ខ្លួន​ឯង គឺ​នាំ​គ្នា​ថ្ងូរ នាំ​គ្នា​ជូរចត់​ក្នុង​ជីវិត​រៀងៗ​ខ្លួន តែ​គ្មាន​នឹក​ស្រម័យ​ដល់​ព្រះនិព្វាន​ឡើយ ដោយ​សេចក្ដី​ថា​សកល​សត្វ មិន​បាន​ទទួល​អ្វី​ពី​ព្រះនិព្វាន​សូម្បី​បន្តិច​បន្តួច​ឡើយ ទោះ​ជា​ព្រះនិព្វាន​មាន​នៅ​គ្រប់​ទី​កន្លែង​គ្រប់​ពេល​វេលា​យ៉ាង​ណាក៏​ដោយ។

គំហើញ​ដ៏​ឆោត​ល្ងង់​របស់​សត្វ​ទាំង​ឡាយ បាន​បង្កើត​ឲ្យ​គេ​នូវ​គំនិត​ថា របស់ផ្សេងៗ​ដែល​ជាគ្រឿង​បម្រើសេចក្ដី​សប្បាយ​របស់​ខ្លួន ឬ​ដែល​ខ្លួន​យក​មក​ប្រើ​ដើម្បីបម្រើ​សេចក្ដី​សប្បាយ​នោះ គឺ​ជា​គំនិត​ដែល​ត្រឹម​ត្រូវ តែ​គំនិត​សច្ចធម៌​វិញ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​ថា​សត្វ​លោក​ទេតើ ដែល​យក​ខ្លួន​ឯង​ទៅ​បម្រើ​របស់​ទាំង​នោះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បម្រើ​តណ្ហា​របស់​ខ្លួន​ឯង។

សេចក្ដី​សុខ ដែល​កើត​ឡើង​ដោយ​អំណាច​តណ្ហា​ទាំង​អស់ សុទ្ធ​តែ​មានការ​ប្រែប្រួល​និង​បញ្ចប់​ទៅ​វិញ​ដោយ​សេចក្ដី​សោក​សង្រេង តែសេចក្ដីសុខ​ដែល​កើត​ឡើង​ជាមួយ​នឹង​ការ​លះ​បង់ រួមជាមួយ​ការ​អាឡះអាល័យ​ស្ដាយ​ក្រោយ ដូច្នេះ​ការ​អប់រំចម្រើន​បញ្ញា​ដើម្បី​លះ​បង់​នូវ​តណ្ហា ទើប​ជា​បដិបទា​ទៅ​រក​សេចក្ដី​សុខ​ពោល​គឺ​ព្រះនិព្វាន​មែន។

សេចក្ដី​សុខ​ក្នុង​កាមគុណ គឺ​ជា​សេចក្ដី​សុខ​ដែល​ញាប់ញ័រ​ទៅ​ដោយ​លោកធម៌ តែ​សេចក្ដី​សុខ​ក្នុង​ព្រះនិព្វាន​គឺ​ជា​សេចក្ដី​សុខ ដែល​ខ្យល់​លោកធម៌​បក់ត្រូវ​មិន​កម្រើក​ញាប់ញ័រ​ឡើយ ដូច​ជាព្រះអរហន្ត​ទាំង​ឡាយ ក្នុង​កាល​ដែល​លោក​មាន​ព្រះជន្ម​នៅ​ឡើយ​មិន​អាចមាន​ធម្មជាតិ​ញ៉ាំង​សន្ដាន​ចិត្ត​លោក ឲ្យ​ភ័យ​ខ្លាច តក់ស្លុត​បាន​ឡើយ ព្រោះ​សេចក្ដី​ភ័យ​តក់ស្លុត​សេចក្ដី​សោក​គ្រប់​ប្រការ ត្រូវ​បាន​ដាវ​គឺ​អរហត្តមគ្គ​កាត់​ផ្ដាច់​អស់​ទៅ​ហើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៦៥២ ដង)
បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.32
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿