30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៩,៣៤៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧៧,១៥០
សរុប ៣៨៥,៤៦៣,៨៤៣
អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១២,៨២៤ ដង)

ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ



ស្តាប់សំឡេង
 
ថ្នាំរក្សា​ចិត្ត

កូនជា​ទីស្រឡាញ់
ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ   គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ  ប៉ុន្តែ​គ្រប់​គ្នា​ក៏​
រមែង​មាន​ទុក្ខ​ជាប់​តាម  មានទុក្ខ​ខ្លាំង​  មានទុក្ខ​តិច  ចេះ​តែ​មានជា​ធម្មតា  ទាំង​ដែល​
គ្រប់គ្នាមិន​ប្រាថ្នា​នោះឯង  ។

ទុក្ខ​មាន  ២  យ៉ាង​គឺ  ទុក្ខ​ផ្លូវ​កាយ  និង​ទុក្ខ​ផ្លូវ​ចិត្ត  ។  ទុក្ខ​ផ្លូវ​កាយ​រម្ងាប់​បាន​
ដោយអាហារ​  គ្រឿង​ស្លៀកពាក់  ទី​នៅ​អាស្រ័យ​  និង​ថ្នាំ​កេរោគ  ឯទុក្ខ​ផ្លូវ​ចិត្ត​វិញត្រូវ
រក្សា​ដោយព្រះធម៌  ។

ព្រះធម៌​ជា​ថ្នាំ​កែ​រោគ​ផ្លូវ​ចិត្ត  ជាថ្នាំ​កម្លាំង​ជំនួយ​ឲ្យ​ចិត្ត​មាន​កម្លាំង  មាន​សុខ​ភាព​ល្អ  និង​ជាទី​ពឹង​ផ្លូវ​ចិត្ត  ។  មនុស្ស​យើង​កាល​ដែល​មាន​រោគ​ផ្លូវ​កាយ  បាន​អាហារ​បាន​ថ្នាំ​ជាដើម​មក​បរិភោគ​ថែរក្សា  ក៏​ស្ងប់​រម្ងាប់​ទៅ​នូវ​រោគ​ផ្លូវ​កាយ​នោះ   ឯចំណែក​រោគ​ផ្លូវ​ចិត្ត​វិញ  គឺ​ចាំ​បាច់​ត្រូវ​តែយកព្រះ​ធម៌​មក​ថែរក្សា​ទើបបាន  សេចក្តី​នោះ​កូន​ត្រូវ​តែ​យល់ឲ្យបាន​ច្បាស់  ។

មនុស្ស​ណា​ដែល​មិន​ឃើញ​ការពិត​ដូច្នេះ  មនុស្ស​នោះ  នៅ​ពេល​មានទុក្ខ​ផ្លូវ​ចិត្ត​កើតឡើង  ក៏​រមែង​ជាទុក្ខ​ដោយ​ប្រាសចាក​ទីពឹង  សោក​សៅ  ពោល​រៀប​រាប់  ឬ​ក៏
ស្រែកឡូឡា​បន្ទោស​នេះ​បន្ទោសនោះ  ។

ចំណែកមនុស្ស​ដែលមានបញ្ញា   ដឹង​ទុក្ខ​ផ្លូវចិត្ត​ថា  ជារោគ  រមែង​ស្តាប់​ធម៌
រៀនធម៌  ពិចារណា​ធម៌  និង​បដិបត្តិ​តាម​ធម៌  ដើម្បី​រក្សា​រោគ​​ចិត្តឲ្យដូចជាការ​រក្សា​រោគ
​ផ្លូវ​កាយ​ដែរ  ម៉្លោះ​ហើយ  ក៏ជា​អ្នក​មាន​ព្រះធម៌​ជាទីពឹង សូម្បី​ជួបប្រទះជាមួយ​នឹង​ទុក្ខ ​ក៏អាច​កម្ចាត់​ទុក្ខ​ក្នុង​ចិត្តបាន  និង​អាច​រក​សេចក្តីសុខ​បាន​ក្នុង​ជីវិត  ដែល​ជាសុខ​ប្រាស
ចាកទោស​ទៀត​ផង  ។

ការព្យាបាល​រោគ​ផ្លូវ​កាយមិន​រើស​វ័យ  ថា​ក្មេង  ឬចាស់​ឡើយ  ឲ្យតែ​មាន​ជម្ងឺ​គឺត្រូវ​តែព្យាបាល  យ៉ាងណា​ការរក្សា​ចិត្ត​ដោយព្រះធម៌​ក៏​យ៉ាងនេះ​ដែរ  ។

មនុស្ស​យើង​មាន  លោភៈ  ទោសៈ  និងមោហៈ ជា​តោគ​ប្រចាំ​ចិត្ត​នាំឲ្យ​ប្រព្រឹត្ត​បាប  ដូច្នេះ​កូនត្រូវ​តែ​មាននូវ ​ថ្នាំ​គឺព្រះធម៌​ឲ្យជាប្រចាំផង​ដែរ  ទោះ​ជាកូន​ឋិត​នៅ​ក្នុង​
វ័យ​ណា​ក៏​​ដោយ  ។  កូន​ត្រូវ​តែរក្សា​ចិត្ត​ឲ្យជាប្រចាំ  រហូត​ទាល់​តែ​ជាសះស្បើយ ​អស់
ទុក្ខ  អស់​កង្វល់​ពីសន្តាន  ។  ចូរ​កូន​ហ្វឹក​ហាត់​ ​ឲ្យមាន​ការយល់​ដឹង​ច្បាស់ពី​ព្រះធម៌ ​ទីបំផុត​កូន​នឹងដឹង​ថា  ព្រះធម៌​នោះ​ល្អយ៉ាងណា  ។

ដកស្រង់​ចេញ​ពី​សៀវ​ភៅ  ពាក្យ​ពេចន៍​ម៉ែ​
រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត​ ប៊ុត​  សាវង្ស
វាយអត្តបទ​​ដោយ  សូត្រ  តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៩៩ ដង)
បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៣២ ដង)
ហេតុ ៥ យ៉ាង​ ដែល​មានចំណង់​ចង់​បាន​បុត្រ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,២៥៩ ដង)
មនុស្ស​យើង​តែង​តែ​ទាស់​ចិត្ត​ចំពោះ​សេចក្តី​ពិត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៥៣៨ ដង)
សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១២៤ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 7.9
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿