30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦០,៤៧១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៨,៤០៥
សរុប ៣៨៥,៦២៥,០៩៨
អានអត្ថបទ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៤,៩៧៥ ដង)

ការក្រែង​ចិត្ត



ស្តាប់សំឡេង
 
ការក្រែង​ចិត្ត

កូន​ជាទី​ស្រឡាញ់,
កាល​បើ​កូន​នឹង​ធ្វើ​អ្វី​  មិន​ថា​នឹង​ធ្វើ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឯង ឬ​នឹង​ធ្វើ​នៅ​ទី​ដទៃ​ណា​ ៗ  បើ​ការ​ងារ​ដែល​នឹង​ធ្វើ​នោះអាច​ប៉ះ​ពាល់​ដល់​អ្នកជិត​ខាង ធ្វើឲ្យ​រំខាន​គេ  ឬក្តៅ​ក្រហាយ​ចិត្ត  កូន​ត្រូវ​ប្រយ័ត្ន​ឲ្យណាស់ ។ កូន​កុំ​ធ្វើ​អ្វី ៗ​តាម​ចិត្ត​ចង់  ឬ​ប្រកាន់​សិទ្ធិ​ថា ធ្វើ​បាន​នោះ​ឡើយ កូនត្រូវ​ចេះត្រែង​ចិត្ត​អ្នកដទៃ​ផង  ដូចជា​នៅ​ផ្ទះ​ជាប់​គ្នា  នៅ​បន្ទប់​ជាប់​គ្នា  ឬ​នៅ​បន្ទប់​ជាមួយ គ្នាជាដើម  ។  ការ​ក្រែង​ចិត្ត​គ្នា​នេះ​ល្អណាស់  នាំ​មិនឲ្យឈ្លោះគ្នា  មិន
ទាស់​ចិត្ត​គ្នា​ទទេ ៗ  ។  កូន​សាង​មិត្ត​ល្អ​ជាង​សាងសត្រូវ  សាង​សត្រូវ​មិនល្អទេ  កូន​កុំ​ចេះ​គិត​ថា  អ្នកណា​ស្អប់​ ៗ ទៅ ទាំងកូន​ខ្លួន​ឯងក៏​កុំ​ចូល​ចិត្ត​ស្អប់​អ្នក​ដទៃឡើយ  ។

បើ​ចាំ​បាច់​កូន​នឹង​ធ្វើ​អ្វី  កូនត្រូវ​ប្រាប់​ឲ្យគេ​ដឹង​ជាមុន​ ឬ​រឹត​តែ​ល្អ​ណាស់​ទៅ​ទៀត នោះ​  គឺ​កូន​សូម​អនុញ្ញាត​ពីគេ ។  រឿង​នេះ​មិន​ខូច​ខាត​អ្វី​ឡើយ  ការ​ដែល​កូន​ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ​នោះ   គេ​ក៏​នឹង​ក្រែង​ចិត្ត​កូន​វិញ​ដែរ  ហើយ​គេ​សប្បាយ​ចិត្ត​នឹង​អនុញ្ញាត ​ហើយ​គេអាច​ទ្រាំ​បាន​ក្នុង​កិច្ច​ការ​ដែល​កូន​ធ្វើ​នោះ  គី​មិន​ក្តៅ​ក្រហាយ​ចិត្ត​ដោយ​គិត  ថា​កូន​រំខាន​គេ​ឡើយ  ។

សូម​ឲ្យកូន​យក​ចិត្ត​គេ​មក​ដាក់​ចិត្ត​កូន  មាន​ខ្លួន​ឯង​ជាឧបមា  ចិត្ត​យើង​ចិត្តគេ  កុំ​ធ្វើ​អ្វី ៗ តាម​តែចិត្ត​ខ្លួនឯង​ឲ្យសោះ  ។  សូម​ឲ្យ​កូន​ចាំ​ទុក​ថា  ការ​ក្រែង​ចិត្ត​ជាសម្បត្តិ​របស់​មនុស្ស​ល្អ  ជាក្រមួន​ស្នេហ៍  ជាមារយាទ​ក្នុងសង្គម​និង​ជា​សុជីវធម៌​ធ្វើ​មិនឲ្យ​ទាស់ចិត្ត​អ្នក​ដទៃ​ផង  ។

លើក​តួ​យ៉ាង​ដូច​ជា  នៅក្នុងបន្ទប់​ប្រជុំ  ឬកន្លែង​សម្តែង​ធម៌​ទេសនា  អ្នក​ដទៃ​គេ​តាំង​ចិត្ត​ស្តាប់​  តែ​យើង​គិត​តែជជែក  ធ្វើ​ឲ្យ​អ្នក​ដទៃ​រំខាន​ត្រចៀក ។  យើង​ប្រកប​អាជីព​ ឬ​ជួស​ជុល​អ្វី ដែល​នាំ​គេ​ក្តៅ​ក្រហាយ​ចិត្ត  ដូចនេះ​យើង​ត្រូវ​ក្រែង​ចិត្ត  ត្រូវ​ប្រាប់​គេខ្លះ​ផង  យក​ចិត្ត​គេ​ផង  បើ​នឹង​ត្រូវ​ធ្វើ​យូរ ក៏​ត្រូវ​ក្រែង​ចិត្ត​ឲ្យខ្លាំង  យ៉ាងនេះ​នឹងមិន​មាន​
រឿងអ្វី​ច្រើនទេ  ។

កូនកុំគិត​បែប​អ្នល​លែង​ថា  " មាន​រឿង​ក៏មាន "  ការ​គិត​បែប​នេះ  ជា​ការគិត​របស់​មនុស្ស​ឃើញ​តែ​ពីបាន  គិត​តែ​ពីខ្លូនឯង  មិនគិត​ដល់​ចិត្ត​ថ្លើម​អ្នក​ដទៃផង ។ ចូរ​
កូន​កុំគិត​យ៉ាងនេះ​ឡើយ  វាជា​រភង​ដែល​គួរ​ឲ្យ​អៀនខ្មាស​ណាស់  ។

ដកស្រង់​ចេញ​ពី​សៀវ​ភៅ  ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ធម្មា​ចារ្យ​ ប៊ុត​  សាវង្ស
វាយ​អត្តបទ​ដោយ  សូត្រ  តុលា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៩,១៣៣ ដង)
ចម្រើន​តែសាច់ បញ្ញា​រេចរឹល
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ៣៤,៦៧៩ ដង)
ដឹងខ្លួនថាល្ងង់ គង់បានជាបណ្ឌិត
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៥,០០៥ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៨,២២១ ដង)
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៣៤៣ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.46
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿