10
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,៦៥៩
Today
ថ្ងៃម្សិលមិញ ៨៦,៦១៥
ខែនេះ ៨៥០,០៤៤
សរុប ១១៣,២៩៧,៧២៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៧២៥០ ដង)

សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ



ស្តាប់សំឡេង
 
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ខន្ធសំយុត្ត អន្តវគ្គ បិដកលេខ ៣៤ ទំព័រ ១+៧+៨

(១)- ក្រុង​សាវត្ថី ។បេ។ ក្នុង​ទី​នោះ​ឯង ។បេ។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អន្តៈ (ចំណែក) នេះ​មាន​ ៤ យ៉ាង។ អន្តៈ ៤យ៉ាង តើ​ដូចម្ដេច។ គឺ

១- អន្តៈ គឺ សកាយ
២- អន្តៈ គឺ​ ហេតុ​ឲ្យ​កើត​ឡើង​នៃ​សកាយ
៣- អន្តៈ គឺ សេចក្ដី​រលត់​នៃ​សកាយ
៤- អន្តៈ គឺ បដិបទាជា​ដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​នៃ​សកាយ។

(២)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​អន្តៈ​គឺ​សកាយតើ​ដូចម្ដេច។
គប្បី​ឆ្លើយ​ថា ឧបាទានក្ខន្ធ​ទាំង​៥ ។ ឧបាទានក្ខន្ធ​ទាំង​៥​តើ​ដូចម្ដេច។ គឺ

១- រូបូបាទានក្ខន្ធ = រូប + ឧបាទានក្ខន្ធ
២- វេទនូបាទានក្ខន្ធ = វេទនា + ឧបាទានក្ខន្ធ
៣- សញ្ញូបាទានក្ខន្ធ = សញ្ញា + ឧបាទានក្ខន្ធ
៤- សង្ខារូបាទានក្ខន្ធ = សង្ខារ + ឧបាទានក្ខន្ធ
៥- វិញ្ញាណណូបាទានក្ខន្ធ = វិញ្ញាណ + ឧបាទានក្ខន្ធ

(៣)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​អន្តៈ គឺ​ហេតុ​ឲ្យ​កើត​ឡើង​នៃសកាយ តើ​ដូចម្ដេច។ តណ្ហា​ដែល​តាក់​តែង​នូវ​ភព​ថ្មី​ប្រកប​ដោយ​សេចក្ដី​រីករាយ និង​ត្រេកអរ មានសេចក្ដី​រីករាយ​ក្នុង​អារម្មណ៍នោះៗ។ តណ្ហា​នោះ តើ​ដូចម្ដេច ។ គឺ

១- កាមតណ្ហា
២- ភវតណ្ហា
៣- វិភវតណ្ហា

ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា អន្តៈ គឺ​ហេតុ​ឲ្យ​កើត​ឡើង​នៃ​សកាយ។

(៤)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​អន្តៈ គឺ​ សេចក្ដី​រលត់​នៃ​សកាយ តើ​ដូចម្ដេច។ សេចក្ដី​វិនាស និង សេចក្ដី​រលត់​មិន​មាន​សេសសល់​នៃ​តណ្ហានោះ កិរិយា​លះ​បង់ កិរិយា​រលាស់​ចោល​នូវ​តណ្ហានោះ កិរិយា​រួច​ចាក​តណ្ហានោះ សេចក្ដី​មិន​អាល័យ​តណ្ហា​នោះ​ឯណា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នោះ​ហៅ​ថា អន្តៈ គឺ​សេចក្ដី​រលត់​នៃ​សកាយ។

(៥)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​អន្តៈ គឺ​បដិបទា​ជាដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​នៃ​សកាយ តើ​ដូចម្ដេច។ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ នេះ​ឯង។ តើ​ដូចម្ដេច​ខ្លះ។ គឺ សេចក្ដី​យល់​ត្រូវ១ សេចក្ដី​ត្រិះរិះ​ត្រូវ១ ការ​និយាយ​ត្រូវ១ ការងារ​ត្រូវ១ ការចិញ្ចឹម​ជីវិត​ត្រូវ១ ការព្យាយាម​ត្រូវ១ សេចក្ដី​រលឹកត្រូវ១ ការ​តម្កល់​ចិត្ត​ត្រូវ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា អន្តៈ គឺ​បដិបទា ជាដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​នៃ​សកាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ជា​អន្តៈ(ចំណែក)​ទាំង ៤យ៉ាង។

(៦)- ក្រុងសាវត្ថី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នឹង​សម្ដែង​នូវ​ទុក្ខ​ផង នូវ​ហេតុ​ឲ្យ​កើត​ឡើង​នៃ​ទុក្ខ​ផង នូវ​សេចក្ដី​រលត់​នៃ​ទុក្ខ​ផង នូវ​បដិបទា​ជា​ដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​នៃ​ទុក្ខ​ផង ដល់​អ្នក​ទាំង​ឡាយ ចូរ​ស្ដាប់​ចុះ។
(៧)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ទុក្ខ តើ​ដូចម្ដេច។ គប្បី​ឆ្លើយ​ថា ឧបាទានក្ខន្ធ​ទាំង ៥ គឺ ជាទុក្ខ។ នេះ​ហៅ​ថា ទុក្ខ។

(៨)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ហេតុ​ឲ្យ​កើត​ឡើង​នៃ​ទុក្ខ​តើ​ដូចម្ដេច។ តណ្ហា​ណា ដែល​តាក់តែង​នូវ​ភព​ថ្មី ប្រកប​ដោយ​សេចក្ដី​រីករាយ និង សេចក្ដី​ត្រេកអរ មាន​សេចក្ដី​រីករាយ ក្នុង​អារម្មណ៍នោះៗ។ តណ្ហា​នោះ តើ​ដូចម្ដេច គឺ​ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថាហេតុ​ឲ្យ​កើត​ឡើង​នៃ​ទុក្ខ។

(៩)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​សេចក្ដី​រលត់​នៃ​ទុក្ខ​កើត​ដូចម្ដេច។ សេចក្ដីវិនាស និង​សេចក្ដី​រលត់​មិន​មាន​សល់​នៃ​តណ្ហា​នោះ កិរិយា​រលាស់​ចោល​នូវ​តណ្ហា​នោះ កិរិយា​រួចចាក​តណ្ហា​នោះ សេចក្ដី​មិន​អាល័យ​ក្នុង​តណ្ហានោះ ឯណា។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា សេចក្ដី​រលត់​នៃ​ទុក្ខ។

(១០)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បដិបទា​ជាដំណើរ​ទៅ​កាន់​សេចក្ដី​រលត់​ទុក្ខ តើ​ដូចម្ដេច។ គឺ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ប្រការ នោះ​ឯង។

(១៦)- ក្រុងសាវត្ថី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នឹង​សម្ដែង​នូវ​ធម៌​ដែល​បុគ្គល​គប្បី​កំណត់ដឹង​ផង នូវ​បុគ្គល​អ្នក​កំណត់​ដឹង​ផង អ្នក​ទាំង​ឡាយ ចូល​ស្ដាប់​នូវ​សេចក្ដី​នោះ​ចុះ។

(១៧)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ធម៌​ដែល​បុគ្គល​គប្បីកំណត់​ដឹង តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រូប​ជាធម៌​ដែល​បុគ្គល​ដើម្បី​កំណត់​ដឹង។ វេទនា សញ្ញា សង្ខារ​ទាំង​ឡាយ​ វិញ្ញាណ គឺ​ជាធម៌​ដែល​បុគ្គល​កំណត់​ដឹង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ធម៌​ដែល​បុគ្គល​គប្បី​កំណត់​ដឹង។

(១៨)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​កាល​កំណត់​ដឹង តើ​ដូចម្ដេច ការ​អស់​ទៅ​នៃ រាគៈ ការ​អស់​ទៅ​នៃ ទោសៈ ការ​អស់​ទៅ​នៃ​មោហៈ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ការកំណត់​ដឹង។

(១៩)- ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​អ្នក​កំណត់​ដឹង​តើដូចម្ដេច។ គប្បី​ឆ្លើយ​ថា ព្រះអរហន្ត។ គឺ លោក​មាន​អាយុ​ណា មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​អ្នកកំណត់​ដឹង។
ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា៖

សន្ទហានោ អរហតំ ធម្មំ និព្វាន បត្តិយា
សុស្សូសំ លភតេ បញ្ញំ អប្បមត្តោ វិចក្ខណោ។

បុគ្គល​ជឿ​ធម៌​របស់​ព្រះអរហន្ត​ទាំង​ឡាយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ដល់​ព្រះនិព្វាន បុគ្គល​មានប្រាជ្ញា​ពិចារណា​មិនប្រមាទ កាល​ស្ដាប់​ដោយ​សេចក្ដី​គោរព រមែង​បាននូវ​ប្រាជ្ញា។

ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្តា
រៀប​រៀង​ដោយ វ៉ាង ស៊ីណា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ៧០៤០ ដង)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៤០០ ដង)
សទ្ធា​និង​បញ្ញា​ជា​គូគុណ​ធម៌
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤៨៥៨ ដង)
ពិចារណា​ដល់​ភាព​សៅហ្មង​នៃ​បុគ្គល​ក្រោធ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥២១១ ដង)
កុសលប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៤
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ តុលា នេះមានដូចជា ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា     |        ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា   |        ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ     ១០០ដុល្លា             |          ឧបាសិកា កែវ សៀន ប៉ូ ៥០ដុល្លា     |        ប្អូន ស៊ុត វាសនា ,  ចន កែវ , ឌៀប សុផាន នៅកូរ៉េ ៦០ដុល្លា     |        Rath Karanineath ៥០ដុល្លា     |        Chrea Chanthyny ៥ដុល្លា     |        Muth Vireak ១០ដុល្លា     |        Tha Chanthy ៥ដុល្លា     |        Tong Sokha ១០ដុល្លា     |        Heng Sothea ២០ដុល្លា     |        Am Chandara ៥ដុល្លា     |        Sun Tithvisoth ១០ដុល្លា     |        Pen Panha ៥ដុល្លា     |        You Satha ៥ដុល្លា     |        លោក​ ឆេង​ វុត្ថា នៅបារាំង ១០០ដុល្លា     |        Yin Lisa ១៦ដុល្លា     |        មាម ចំណាន ២០ដុល្លា     |        ក្រុម ឧបាសិកា ស្រ៊ុន កែវ ១២ម៉ឺនរៀល     |        ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ ៦ម៉ឺនរៀល     |        ឧបាសិកា អាត់ សុវណ្ណ ១៥០០០រៀល     |        ឧបាសក សុខ ហេងមាន និងញាតិ ១៥០០០រៀល     |        ឧបាសក ឡាំ លីម៉េង ១០ដុល្លា .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |         ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​ សម្រាប់ប្រចាំឆ្នាំ២០១៩      (១០០ដុល្លា)      |              ឧបាសក ចន្ទ ដារ៉ារិទ្ធ សម្រាប់ប្រចាំឆ្នាំ២០១៩ សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា)    |              ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ សម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា)    |              ឧបាសិកា ទុយ មុំ ព្រៃវែង សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា)     |              ឧបាសក ថន សុខាឬទ្ធិ  (២៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |              ឧបាសក ជឿន ហ៊ុយ  (៣៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ  (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |              ឧបាសិកា ដួង វ៉ាន់  (២៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                 ឧបាសិកា សួន ចិន្តា  (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩      |              ប្អូនប្រុស លីម ហេង (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |              ឧបាសិកា ឌឿ ស៊ីឌីម និងស្វាមី ព្រមទាំងបុត្រ (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |                ឧបាសិកា សឹម គឹមដានី  (១៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩         |              ប្អូនប្រុស ហ៊យ ឈុនឡុង (៥០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |              ឧបាសិកា ស៊ីណា ស៊ីន ឧបាសក ស៊ីន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                    ឧបាសិកា ជុន ណៃអីុម និង ឧបាសក តែ ហៅ ព្រមទាំងកូនចៅ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |           ឧបាសក ឌៀប ឆៃវ៉ាន់ ៦០ដុល្លា កន្លះឆ្នាំ២០១៩  (៦០ដុល្លា)    |           ឧបាសិកា វីរៈ ម៉ាឡា  (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩              |           ឧបាសិកា តាន់ ស៊ុយម៉េង(១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩         |           ឧបាសិកា យាន គឹមស៊ាត(២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |           ឧបាសិកា ជា ស្រីទូច(២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |           ឧបាសិកា​ឈុត កន្យា (១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |           កឹម សៀកសុវណ្ណី (១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |           ឧបាសក គិត វណ្ឌី (៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី ៦០ដុល្លា សម្រាប់ឆ្នាំ ២០១៩ |        ឧបាសក ហុីន​ តារា​ និង ឧបាសិកា ជា​ ចន្ថា​ និងកូន​ ហុីន​ លាងហេង​  ហុីន​ លាងហ៊ុយ​១២០ដុល្លា សម្រាប់ឆ្នាំ ២០១៩ |        ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា ៧៥ដុល្លា សម្រាប់ឆ្នាំ ២០១៩  ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...