30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣២,៥១៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៨៩,៧០៦
សរុប ៣៨៩,៩៧២,១៩០
អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១០,៨៦៨ ដង)

ពណ៌នា​បញ្ហា​ព្យាករណ៍



ស្តាប់សំឡេង
 
ពណ៌នា​បញ្ហា​ព្យាករណ៍

នរជនណា ប្រកប​ដោយ​សជាតិបញ្ញា តាំង​នៅ​ស៊ប់ ក្នុង​សីល ចម្រើន​សមាធិចិត្ត និង វិបស្សនាបញ្ញា​ឈ្មោះ​ថា ជាអ្នក​ឃើញ​ភ័យ ក្នុង​វដ្ដសំសារ អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កិលេស អ្នក​មាន​បញ្ញា​ជាគ្រឿង​រក្សា​នូវ​ខ្លួន, នរជន​នោះ គប្បី​​កាប់​ឆ្ការ​នូវ​ព្រៃ​ស្នាប់ គឺ​តណ្ហា​នោះ​បាន។

ហេតុ​នោះ​ បាន​ជា​ព្រះភគវ័ត ទ្រង់​ត្រាស់​ព្រះ​គាថា​នេះ។

សួរ​ថា ៖ ហេតុ​អ្វី? បាន​ជា​ព្រះភគវ័ន ទ្រង់​ត្រាស់​ព្រះ​គាថា​នេះ។

ឆ្លើយ​ថា ៖ បាន​ឮ​មក​ថា ក្នុង​ចំណែក​នៃ​រាត្រី (មាន) ​ទេវបុត្រ​មួយ​រូប​ (មាន​នាម និង គោត្រ មិន​ប្រាកដ) បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ព្រះអង្គ​គង់​នៅ​ក្នុង​ទី​ក្រុង​សាវត្ថី ហើយ​ក្រាប​ទូល​សួរ​នូវ​បញ្ហា​នេះ ដើម្បី​ដក​ឡើង​នូវ​សេចក្ដី​សង្ស័យ របស់​ខ្លួន​ដូច្នេះ​ថា

បពិត្រ​ព្រះគោតម ពួកសត្វ មាន​គ្រឿង​ចាក់​ស្រែះ គឺ តណ្ហា រឹត​ឆ្វាក់​ឲ្យ​ជាប់ជំពាក់ ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ព្រោះ​ហេតុ​នោះ ខ្ញុំ​សូម​ទូល​សួរ​ព្រះអង្គ តើ​បុគ្គល​ណា​អាច​កាប់​ឆ្ការ នូវ​គ្រឿង​ចាក់ស្រែះ​នេះ​បាន។

គឺ​ជា​ឈ្មោះ​នៃ​តណ្ហា មាន​បណ្ដាញ​ដូច​ជា​សំណាញ់។ មែនពិត តណ្ហា​នោះ ឈ្មោះ​ថា ជដា ព្រោះ​ដូច​ជា​បណ្ដាញ ពោល​គឺ​បណ្ដាញ​នៃ​មែក​រុក្ខជាតិ​ទាំង​ឡាយ មាន​ឫស្សី​ជាដើម ព្រោះអត្ថថា ចាក់ស្រែះ ព្រោះកិរិយា​កើត​ឡើង​រឿយៗ ក្នុង​អារម្មណ៍ទាំង​ឡាយ មាន​រូបារម្មណ៍ជាដើម​ដោយ​អំណាច​នៃ​ការ​កើត​ឡើង​ ទាំង​ខាង​ក្រោម​ ទាំង​ខាង​លើ។

ក៏​តណ្ហានេះ​ហ្នឹង​ឯង ទេវបុត្រ​ពោល​ថា "​រឹត​ឆ្វាក់​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ" ព្រោះ​កើត​ឡើង ទាំង​ក្នុង​បរិក្ខារ របស់​ខ្លួន និង​ បរិក្ខារ​របស់​អ្នក​ដទៃ ទាំង​ក្នុង​អត្តភាព របស់​ខ្លួន និង អត្តភាព​អ្នក​ដទៃ ទាំងក្នុង​អាយតនៈ​ខាង​ក្នុង និង​អាយតនៈ​ខាង​ក្រៅ។ ពួក​សត្វ ត្រូវ​បណ្ដេញ​គឺ​តណ្ហា ដែល​កើត​ឡើង​ដូច្នេះ​នោះ ចាក់​ស្រែះ​ហើយ។ អធិប្បាយ​ថា ពួក​សត្វ​ពោល​គឺ​ពពួក​នៃ​សត្វ​នេះ​ទាំង​អស់​គ្នា ត្រូវ​បណ្ដេញ​ចេញ​គឺ​តណ្ហា​នោះ​ចាក់ស្រែះ គឺ​រួបរឹត ដេរ​ឆ្វាក់​ហើយ ប្រៀប​ដូច​ជា​ពួក​រុក្ខជាតិ មាន​ឫស្សី​ជាដើម ត្រួប​ពួក​ស្នាប់បន្លា​ឫស្សី​ជាដើម ចាក់ស្រែះ រួបរឹត ដេរឆ្វាក់ដូច្នោះ។ ក៏ពួក​សត្វ ត្រូវ​បណ្ដាញ គឺ​តណ្ហា​ចាក់ស្រែះ យ៉ាង​នេះ​ហើយ​ព្រោះ​ហេតុ​ណា បពិត្រ​ព្រោះគោតម ព្រោះហេតុ​នោះ ទើប​ខ្ញុំ​ទូល​សួរ​ព្រោះអង្គ។ ពាក្យ​ថា "​តំ តំ គោតម" សេចក្ដី​ថា ព្រោះហេតុ​នោះ ទើប​ខ្ញុំ​ទូលសួរ​ព្រះអង្គ។ ពាក្យ​ថា "​កោ ឥមំ វិជដយេ ជដំ" គឺ​ទេវបុត្រ ទូល​សួរ​ថា អ្នកណា​គប្បី​កាប់​ឆ្ការ គឺ​ថា អ្នក​ណា​អាច​ដើម្បី​នឹង​កាប់​ឆ្ការ នូវ​បណ្ដាញ គឺតណ្ហា​នេះ ដែល​ចាក់​ស្រែះ​នូវ​ត្រៃ​លោកធាតុ​ហើយ ឋិត​នៅ​យ៉ាង​នេះ​បាន។

ចំណែកព្រះមានព្រះភាគ ព្រះអង្គ​មានកិរិយា​ប្រព្រឹត្តិ ដោយ​ព្រះញាណ​មិន​មាន​ទើស​ទាក់ ក្នុង​ធម៌​ទាំង​ពួង ព្រះអង្គជាទេវតា​របស់​ពួក​ទេវតា ជាទេវតា​លើស​ជាង​ពួក​ទេវតា ជា​ព្រះឥន្ទ្រ លើស​ជាង​ពួក​ព្រះឥន្ទ្រ ជាព្រះព្រហ្ម លើស​ជាង​ពួក​ព្រហ្ម ទ្រង់​ក្លៀវក្លា ក្នុង​ចតុវេសរជ្ជញាណ ព្រះអង្គ​មាន​កម្លាំង​ ១០ មាន​ព្រះញាណ គ្មានធម្មជាតដទៃ មក​រារាំង​បាន ព្រះអង្គ​មានចក្ខុជុំវិញ ត្រូវ​ទេវបុត្រ​ទូល​សួរ ដូច្នេះ​ហើយ​កាល​នឹង​ទ្រង់​ដោះ​ស្រាយ នូវ​សេចក្ដី​នេះ ដល់​ទេវបុត្រ​នោះ ទើប​ទ្រង់​ត្រាស់​ព្រះគាថា​នេះ​ថា

នរជន មាន​ប្រាជ្ជា មាន​តាំង​មាំ ក្នុងសីលហើយ ចម្រើន នូវ​សមាធិចិត្ត និង វិបស្សនាបញ្ញា ជាអ្នក​មានព្យាយាម ដុត​កំដៅ​កិលេស ប្រកប​ដោយ​បារិហារិយប្បញ្ញា ជាអ្នក​ឃើញភ័យ ក្នុង​សង្សារ បុគ្គល​នោះ ទើប​កាប់​ឆ្ការ​នូវ​តណ្ហា​ជាគ្រឿង​ចាក់ស្រែះ​នេះ​បាន។

ក្នុង​កាល​ឥឡូវ​នេះ ខ្ញុំ​ឈ្មោះ​ពុទ្ធឃោសាចារ្យ កាល​ពណ៌​នានូវ​សេចក្ដី​ដែល​ផ្សេង ដោយ​គុណ មានសីល​គុណ​ជាដើម នៃ​ព្រះគាថា ដែល​ព្រះមានព្រះភាគ ព្រះអង្គ​ស្វែង​រក​នូវ​គុណដ៏ធំ សម្ដែង​ហើយ​នេះ តាម​សម​គួរ​ដល់​សេចក្ដី​ពិត​នឹង​សម្ដែង​នូវ​ឧបាយ ជាហេតុ​បាន​នូវ​ព្រះនិព្វាន គឺ​វិសុទ្ធិ​ដែល​អាស្រ័យន័យ​នៃ​ទេសនា របស់​ព្រះមហាថេរទាំង​ឡាយ លោក​មានប្រក្រតី​នៅ ក្នុងមហាវិហារ ជាសេចក្ដី​វិនិច្ឆ័យ ដ៏​បរិសុទ្ធ​ល្អ ជាគ្រឿង​ធ្វើ នូវ​សេចក្ដី​រីករាយ ដល់​ពួក​កុលបុត្រ ជាព្រះយោគី ក្នុងសាសនា​នេះ ដែល​ប្រាថ្នា​សេចក្ដី​បរិសុទ្ធ បាន​បួស ក្នុង​សាសនា​នៃ​ព្រះជិនស្រី ដែល​គេ​បាន​ដោយ​លំបាក​ហើយ​មិន​ដឹង​នូវ​ផ្លូវ​ត្រង់​ជាផ្លូវ​ក៏​ក្សេម ដែល​សង្គ្រោះ​ដោយ​គុណ​មាន​សីលគុណ​ជាដើម តាម​សម​គួរ​ដល់​សេចក្ដី​ពិត​ដើម្បី​សេចក្ដី​បរិសុទ្ធ សូម្បី​ព្យាយាម​ក៏​ដោយ ក៏​មិន​បាន​សម្រេច​នូវ​សេចក្ដី​បរិសុទ្ធ​បាន​ឡើយ បពិត្រ​លោក​អ្នក​សប្បុរស​ទាំង​ឡាយ! កាល​ខ្ញុំ​សម្ដែង នូវ​វិសុទ្ធិមគ្គ ដោយ​គោរព លោក​អ្នក​ទាំង​អស់​គ្នា ជាអ្នក​ប្រាថ្នា នូវ​សេចក្ដី​បរិសុទ្ធិ​សូម​ប្រុង​ចាំ​ស្ដាប់ នូវ​វិសុទ្ធិមគ្គ​នោះ ដោយ​គោរព​ចុះ។

បទ​ថា "​វិសុទ្ធិ" ក្នុង​ពាក្យថា ខ្ញុំ​នឹង​ពោល​នូវ​វិសុទ្ធមគ្គ​នោះ បណ្ឌិតគប្បី​ជ្រាបព្រះនិព្វាន​ដ៏​បរិសុទ្ធ ដោយ​ចំណែក​មួយ ប្រាស​ចាក​មន្ទិល​គ្រប់​យ៉ាង ផ្លូវ​នៃ​សេចក្ដី​បរិសុទ្ធិ​នោះ ឈ្មោះ​ថា វិសុទ្ធិមគ្គ, ឧបាយ​ជាគ្រឿង​សំរេច​នូវ​ព្រះនិព្វាន ព្រះភគវ័ត ត្រាស់​ហៅ​ថា "​មគ្គ" អធិប្បាយ​ថា "​ខ្ញុំ​នឹង​សម្ដែង​វិសុទ្ធិមគ្គ​នោះ"។ ក៏​វិសុទ្ធិមគ្គ​នេះ​នោះ គឺ​ព្រះភគវ័ត​ទ្រង់​ត្រាស់​សម្ដែង ដោយ​អំណាច​នៃ​គុណ​តែ​វិបស្សនា​ប៉ុណ្ណោះ ក្នុង​ព្រះបាលី​ខ្លះ។ សមដូច​ជា​ព្រះអង្គ​ត្រាស់​ថា

ក្នុង​កាល​ណា បុគ្គលឃើញ​ដោយ​បញ្ញា ថា "​សង្ខារ​ទាំង​ឡាយ​ទាំង​ពួង មិន​ទៀត" ដូច្នេះ ក្នុង​កាល​ណោះ បុគ្គល រមែង​នឿយ​ណាយ ក្នុង​សេចក្ដី​ទុក្ខ នេះ​ជាផ្លូវ​នៃ​សេចក្ដី​បរិសុទ្ធិ។

ដកស្រង់ចេញពីសៀវភៅ វិសុទ្ធិមគ្គប្រែ ភាគទី១
រៀប​រៀង​ដោយ ភិក្ខុវិនយធរោ មហា យិន-នឿន
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៦៦៩ ដង)
ការងារ​ដើម្បី​ប្រទេសជាតិ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២០,២៨៨ ដង)
កូនអើយ​អាសូរ​ទឹកភ្នែកម៉ែ​ផង
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៦,៣៧០ ដង)
ចង់​រួច​ពី​គ្រោះ​ថ្នាក់ ត្រូវ​ប្រុងប្រយ័ត្ននុយ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,៣១៣ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿