ថ្ងៃ សុក្រ ទី ១៦ ខែ វិច្ឆិកា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣០,៩៧៩
Today
ថ្ងៃម្សិលមិញ ២៨៤,៦១៩
ខែនេះ ៣,៨២៨,៩៧៤
សរុប ៨០,១១៥,១៩៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៤ មិថុនា ឆ្នាំ២០១៧ (អាន: ១៣៦៩៥ ដង)

សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា




សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា

សាលាពុទ្ធិក​សិក្សា ​ត្រូវ​បាន​បង្កើតឡើង​​នៅប្រទេសកម្ពុជា ដោយ​ក្តី​បារម្ភផ្នែក​វប្បធម៌ និង​អក្សរ​​សា​ស្ត្រនៃរាជ​ការ​ខ្មែរ និងក្តី​បារម្ភ​របស់រដ្ឋ​ការអាណា​ព្យាបាល​បារាំង​ខ្លាចបាត់​បង់ការ​គ្រប់​គ្រង មក​​​ប្រទេស​ខ្មែរដោយ​សារ​មនោ​គមន៍​វិជ្ជា និងឥទ្ធិពល​នយោបាយសៀមមកលើកុលបុត្រខ្មែរ និងបាន​ក្លាយជា​​ស្ថាប័នដ៏​សំខាន់​សម្រាប់​វប្បធម៌និង​អក្សរសាស្ត្រជាតិខ្មែរ។

ចំពោះព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ យើងនៅ​ចាំបានថា បន្ទាប់ពីបានដណ្តើម​យកខេត្ត អយុធ្យា និងសុខោទ័យ​របស់ខ្មែរ ហើយ​បង្កើតបានជារដ្ឋសៀម នាសតវត្យទី១៣ មក ពួកគេនៅ​បានបន្ត​​ទន្រ្ទានយក​ទឹកដីខ្មែរ ជាបន្តបន្ទាប់រហូត​អាណា​ចក្រខ្មែរមិន​អាចទប់​ទល់បាន។ ចាប់តាំងពីបែក​ក្រុង​អង្គរមក ខ្មែរបានធ្លាក់ទៅក្នុងឪន​ភាពគ្រប់យ៉ាង។ គម្ពីរក្បួន​ខ្នាត និងអ្ន្កប្រាជ្ញរបស់​ខ្មែរត្រូវ​បច្ចាមិត្ត​​បំផ្លាញ ឬរឹបអូស​យកស្ទើរគ្មានសល់។ វិស័យ​អប់រំស្ទើរសូន្យ ហើយមានតែបន្តិច​បន្តួចនៅតាមវត្ត​​អារាម​តែប៉ុណ្ណោះ។ ប្រទេសកម្ពុជាបានក្លាយជាកម្មវត្ថុនៃការដណ្តើមគ្នារវាងយួននិងសៀម។

បន្ទាប់ពីការព្យាយាមយ៉ាងលំបាករបស់​ព្រះបាទអង្គ ឌួង មក ឆ្នាំ១៨៦៣ បារាំងបានយល់ព្រម​ដាក់អាណានិគមន៍លើប្រទេសខ្មែរ (បន្ទាប់ពីបានធ្វើអាណានិគមន៍លើ​វៀតណាម)។ ទោះមាន​បារាំងជា​អាណានិគមន៍ហើយក្តី ក៏ប្រទេសសៀមនៅតែមិន​ដែលបោះបង់គំនិតចង់លេបត្របាក់ទឹក​ដីខ្មែរ ម្តងណាឡើយ។ អតីតកុលសម្ព័ន្ទចិននិរទេសខ្លួនមករស់នៅលើទឹកដីខ្មែរ អម្បូរមួយ​នេះបាន​​ប្រើប្រាស់គ្រប់រូបភាពគឺ ទាំងរូបភាព​កងទ័ពនិងមនោគមន៍វិជ្ជា។

បន្ទាប់ពីប្រទេសកម្ពុជា​បានស្ថិតនៅក្រោមការ​គ្រប់គ្រងរបស់បារាំងមក ខេមរជន ជាពិសេស​ព្រះសង្ឃតែងតែទៅបន្តការសិក្សានៅប្រទេស​សៀមច្រើនឡើងៗ ដែលក្នុងនោះមានទាំងសម្តេច​ព្រះសង្ឃនាយក និល ទៀង អតីតសម្តេចព្រះសង្ឍរាជគណៈមហា​និកាយ និងសម្តេច​ព្រះសគុន្ធា​ធិ​បតី ប៉ាន អតីតសម្តេច​សង្ឃរាជទី១គណៈ​ធម្មយុត្តិកនិកាយផងដែរ។

ប្រការនេះធ្វើឲ្យអាណា​ព្យាបាលបារាំង​មានក្តីបារម្ភខ្លាចខ្មែរទទួលមនោគមន៍វិជ្ជា និងឥទ្ធិពល​​នយោបាយពីសៀម ធ្វើឲ្យពួកគេពិបាកគ្រប់គ្រង ហើយក៏អាននឹងធ្វើ​ឲ្យប្រទេស​ខ្មែរ របូតចេញពីដៃ​របស់ពួកគេផង។

ចំណែករាជការខ្មែរដែល​កាលនោះមានព្រះករុណា ស៊ីសុវត្ថិ ជាប្រមុខនោះ មានក្តីបារម្ភខ្លាំង​ឡើងៗ ដោយឃើញនូវសភាពគ្រោះថ្នាក់នៃអត្តសញ្ញាណវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន រងការគំរាមកំហែងធ្ងន់ធ្ងរទៅៗ ដោយសារកុលបុត្រខ្មែរ ជា​ពិសេសព្រះ​សង្ឃទៅសិក្សាភាសាបាលី​ គម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនា នៅប្រទេសសៀម។ រាជការខ្មែរក៏មានបំណង​ចង់ឲ្យប្រទេស​កម្ពុជាមានឯករាជ្យផ្នែកវប្បធម៌និងអក្សរសាស្ត្រឡើត។

នៅឆ្នាំ១៩០៩ តំណាងរដ្ឋការ​បារាំង, ក្សត្រខ្មែរ​ព្រះបាទ ស៊ីសុវត្ថិ និងសម្តេច​ព្រះសង្ឃរាជ និល​ ទៀង និងកុង្សីយ៍ សេនា​បតីខ្មែរ បានព្រមព្រៀងគ្នា និងត្រូវបង្កើតសាលាបាលីនៅក្នុងប្រទេសកម្ពុជា ហើយគប្បីមានសាលា​នៅនគរវត្ត១ និងនៅវិហារ​ព្រះកែវក្រុងភ្នំពេញ១។

ដោយហេតុនេះ​ទើបសាលាបាលី ឈ្មោះថា បរមពុទ្ធវចនបរិយត្តិបាសាន ជាសាលាបាលីដំបូង​ត្រូវបានបង្កើតនៅនគរវត្ត (ខេត្តសៀមរាប) ដោយព្រះរាជ​ប្រកាស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩០៩ ហើយមានព្រះពុទ្ធវង្ស អ៊ីង ទេពម៉ី ជាចាង​ហ្វាង។ កាលនោះ​ព្រះករុណាបានប្រគល់ព្រះពន្លា​មុខ​នាគមុខនគរវត្តឲ្យបង្រៀនព្រះបរិយត្តិបានពីរឆ្នាំ។

ដោយសារ សាលាបាលីនេះមានទីតាំងនៅឆ្ងាយពីទីក្រុង ជាហេតុនាំឲ្យដំណើរការមិនបានល្អ​ហើយក៏ត្រូវបានបិទទៅវិញនៅថ្ងៃទី៦មិថុនា ឆ្នាំ១៩១១។

ដោយបានរៀនសូត្រនូវបទ​ពិសោធន៍បរាជ័យកន្លងមក ទើបនៅឆ្នាំ១៩១៤ សាលាបាលី១ទៀត​ត្រូវបានបង្កើតឡើង នៅភ្នំពេញ ហើយមានឈ្មោះថា អរម​ពុទ្ធវចនបរិយត្តិមន្ទីរ (បរមពុទ្ធវចនបរិ​យត្តិមន្ទីរ) តាមប្រកាសលេខ៨៥ ចុះថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ១៩១៤ ក្រោមព្រះរាជូបត្ថម្ភនៃព្រះករុណា​ព្រះ​បាទ ស៊ីសុវត្ថិ។ ព្រះករុណា បានប្រទានមន្ទីរព្រះសទ្ធម្ម និងថែវភាគខ្លះនៃវិហារព្រះកែវបរកត ធ្វើជា​កន្លែងសិក្សា​ភាសាបាលីបណ្តោះអាសន្ន។ សាលាបាលីនេះ ដំបូងឡើយមាន៣ថ្នាក់ ហើយបាន​ចាប់ផ្តើមបើកសម្ពោធនៅថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីព្រះករុណា ស៊ីសុវត្ថិ និង តំណាងរដ្ឋការបារាំង។ ស្ថាប័ននេះបង្រៀន​ភាសាបាលី, សំស្រ្កឹត, ឡាតាំងនិងសៀមមកជា​ភាសាខ្មែរ។

រាជការខ្មែរបានចេញសរាចរលេខ​៤ ចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩១៦ ហាមឃាត់ភិក្ខុ សាមណេរ និងគ្រហស្ថខ្មែរកុំឲ្យទៅសិក្សាព្រះត្រៃបិដកនៅប្រទេស​ក្រៅ​ (សំដៅជាពិសេសប្រទេសសៀម) ហើយបានជំរុញឲ្យមកសិក្សានៅសាលាបាលីរបស់ខ្មែរនៅភ្នំពេញវិញ។ ខែ​មេសា​ ឆ្នាំ១៩២២ សាលាបាលីនេះបានក្លាយជាសាលាបាលីជាន់ខ្ពស់។

គ្រឹស្តសករាជ ១៩២៦ សាលា​ផ្សារសួន ជាសាលាបឋមសិក្សាបារាំង-ខ្មែរ ដែលជាសាលា​សម្រាប់កុមារីត្រូវបានរាជការយកធ្វើជាសាលាបាលីជាន់​ខ្ពស់រហូតមកដល់សព្វថ្ងៃ។

តាំងពីសាលានេះកើត​មក មានព្រះសង្ឃជាច្រើនបាន​បញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំ ហើយ​ព្រះសង្ឃជាច្រើនបានទទួលសញ្ញាបត្រ ដែលផ្តល់​នូវគុណភាពយ៉ាងគាប់ប្រសើរជាពេលមុនៗ។ នៅតាមវត្តអារាមនានា បើទោះជាមានវត្តខ្លះត្រូវបានហួងហែងដោយគំនិតបុរាណនិយមជ្រុលក្តី ក៏​​ព្រះសង្ឃភាគច្រើនមានក្តីសោមនស្ស ហើយចៅអធិការតាមវត្តធំៗបានសំណូមពរឲ្យបង្កើតសាលា​បាលីរងនានា​នៅតាមវត្តរបស់ខ្លួន និងឲ្យមានការតែងតាំងព្រះសង្ឃដែលបានរៀនចប់ពីសាលា​បាលីជាន់ខ្ពស់ ទៅបង្ហាត់បង្រៀននៅទីនោះ។ ដោយហេតុនេះ តាមរយៈសាលាបាលីនេះ ទ្រឹស្តី​ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

សាលាបាលី បានក្លាយទៅជាទីប្រជុំអ្នកប្រាជ្ញ​ជាតិខ្មែរដែលបានបង្រៀនទាំងវិជ្ជា ផ្លូវលោក និងផ្លូវធម៌ និងភាសាបាលី, សំស្រ្កឹត, បារាំង, ឡាតាំង,សៀម, ឡាវ។

ពីឆ្នាំ១៩២២ ដល់ ឆ្នាំ ១៩៥៤ សាលានេះ បានស្ថិតនៅ​ក្រោមការគ្រប់គ្រងរបស់សាលាបារាំង​ចុងបូព៌ា ហើយកាលនោះសាលានេះមានតែ៤ថ្នាក់ប៉ុណ្ណោះ។
 

ថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ១៩៤៨ សាលាបាលីជាន់ខ្ពស់នេះ ត្រូវបានរដ្ឋបាលបារាំងប្រគល់មកឲ្យ​រដ្ឋាភិបាលខ្មែរជាអ្នកគ្រប់គ្រងវិញ។

មុនទសវត្ស៍១៩៣០ សាលាពុទ្ធិកបឋមសិក្សា មិន​ទាន់បើកជាផ្លូវការនៅឡើយ លុះឆ្នាំ១៩៣៣ សាលាបាលីរង ត្រូវបានបើកទូទាំងប្រទេស ហើយនៅឆ្នាំ១៩៥៧ បានផ្លាស់ឈ្មោះមកជា សាលា​ពុទ្ធិកបឋមសិក្សា មាន៣៧៤សាលា ហើយនៅក្នុងសម័យសង្គមរាស្ត្រនិយម បាកកើតឡើងដល់​​ទៅ៦៦៧សាលា។ ទោះយ៉ាងណាសាលាបាលីជាន់ខ្ពស់គ្រានោះមានតែមួយគត់នៅឡើយ។
 

តាមព្រះរាជប្រកាសលេខ២៦៥ ន.ស ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ១៩៥៥ បង្គាប់សាលាបាលីជាន់​ខ្ពស់មាននាមថា គ្រឹះស្ថានមធ្យមសិក្សានៃពុទ្ធសាសនា ហើយព្រះរាជ​ប្រកាស លេខ ៣៨៨ ន.ស ចុះថ្ងៃទី៤ កក្កដា ឆ្នាំ១៨៥៥ បានប្រែឈ្មោះទៅជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតវិញ។

ព្រះរាជក្រឹត្យលេខ ២៦៥ ន.ស ចុះថ្ងៃទី១៨ ឧសភា ១៩៥៥ រៀបចំឲ្យមានពុទ្ធិកមធ្យមសិក្សា និងរៀបចំឡើងវិញនូវកម្មវិធីសិក្សាសាជាថ្មី ក្នុងបំណងផ្សព្វផ្សាយមធ្យមសិក្សា និងដើម្បីបណ្តុះ​បណ្តាលសិស្សសម្រាប់ត្រៀមខ្លួនចូលរៀនមហាវិទ្យាល័យពុទ្ធសាសនា។
 

ឆ្នាំ១៩៥៣ សម្តេចព្រះពោធិវ័ង្ស ហួត តាត (ជាមិត្ត​ដ៏ជិតស្និទ្ធបំផុតរបស់សម្តេច ព្រះមហាសង្ឃ​រាជ ជួន ណាត) ក្នុងឋានៈជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ បាននិមន្តទៅធ្វើទស្សនកិច្ចនៅ​ប្រទេសឥណ្ឌា ស្រីលង្កា និងប្រទេសសៀមរយៈពេល១ខែគត់ ដោយមានការគាំទ្រ​ពីរាជការខ្មែរ​សម្តេចនរោត្តម សីហនុ ដើម្បីពិនិត្យមើលការសិក្សាព្រះពុទ្ធសាសនានៅបណ្តាប្រទេសទាំងនោះ។ លុះត្រឡប់មកវិញ ព្រះអង្គបានរាយការណ៍ថ្វាយព្រះប្រមុខរដ្ឋខ្មែរ សីហនុ ដោយប្រៀបធៀបពុទ្ធិក​សិក្សានៅបណ្តាប្រទេស​ទាំងនោះ និងនៅប្រទេសកម្ពុជា។ ព្រះករុណាបានបញ្ជាក្រសួង ធម្មការឲ្យ​ចាត់ការពិនិត្យដោយរួសរាន់។ ក្រសួងនេះ​បាន ចាត់តាំងគណៈកម្មការ១ ដោយមានរដ្ឋមន្ត្រី សម្តេច​ព្រះសង្ឃ នាយកទាំងពីគណៈ និងបញ្ញវ័ន្តមួយចំនួនទៀត ដើម្បីពិនិត្យមើលរបាយការណ៍របស់​សម្តេចព្រះ ពោធិវ័ង្ស ហួត តាត ។ គណៈកម្មការនេះក្រោយមកបានព្រមព្រៀង​គ្នាថា និងបង្កើតពុទ្ធិ​កមហាវិទ្យាល័យមួយដែលមានឈ្មោះថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ រួចបាននាំយក​សេចក្តីព្រមព្រៀងនេះទៅទូលថ្វាយសម្តេច សីហនុ ។​ ដោយសារព្រះអង្គរជាព្រះអគ្គពុទ្ធសាសនូ​បត្ថម្ភស្រាប់ផងនោះ ទ្រង់​មានព្រះទ័យរីករាយក្រៃពេក។

បន្ទាប់ពីគណៈរដ្ឋមន្ត្រី រដ្ឋសភា និងក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បានជំនុំព្រមព្រៀងគ្នារួច​មក​សម្តេចសីហនុ បានយល់ព្រម និងបានចេញព្រះរាជក្រឹត្យលេខ ៨៧៩ ន.ស ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ​១៩៥៤ ឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យនៅកម្ពុជទេស មានឈ្មោះថា ពុទ្ធិកមហាវិទ្យាល័យព្រះសីហ​នុរាជ គឺប្រើព្រះនាមរបស់ព្រះអង្គ។

សាលានេះ មានទីតាំងនៅក្នុងផ្សារសួន​ចាស់ ដែលជាព្រះរាជអំណោយរបស់ព្រះអង្គ នៅជ្រុង​វិធីឧកញ៉ាឈុននិងតិរវិថីស៊ីសុវត្ថិពោលគឺខាងជើងសាលាបាលីជាន់ខ្ពស់។
 

ចាប់ពីពេលនោះមក សាលាបាលីបានប្រសូត​នូវបណ្ឌិតអក្សរសាស្រ្តជាច្រើន។ វិស័យសិក្សា​ព្រះពុទ្ធសាសនាបានស្គាល់នូវវឌ្ឍនភាពយ៉ាងអស្ចារ្យ។ សញ្ញាបត្រមានកិត្តិនាមល្បីល្បាញយ៉ាង​ខ្ទរ​ខ្ទារនៅតាមបណ្តាប្រទេសក្នុងតំបន់។

ថ្ងៃ១៨មីនា ១៩៧០ ឧត្តមសេនីយ៍៍ លន់ នល់, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ និងអ៊ិនតាំ បាន​ដឹកនាំរដ្ឋប្រហារមួយទម្លាក់សម្តេច នរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ ដោយចោទព្រះអង្គ​ថា បានអនុញ្ញាតឲ្យវៀតណាមខាងជើងប្រើប្រាស់ទឹកដីខ្មែរ ធ្វើសង្គ្រាមជាមួយវៀតណាម​ខាងត្បូង​១, អំពើពុករលួយនៃមនុស្សនៅជុំវិញព្រះអង្គ១ និងភាពផ្តាច់ការរបស់ព្រះអង្គ១។
 

ព្រឹត្តិការណ៍នេះ បានរុញច្រាន​ប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមទូទាំងប្រទេស។ វិស័យសិក្សាព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗ​ទៀតបានធ្លាក់ចុះក្នុងឪនភាពជាលំដាប់។

ខែមេសា ឆ្នាំ១៩៧៥ ប្រទេស​កម្ពុជាបានកាន់កាប់ដោយពួកខ្មែរក្រហម ការប្រតិបត្តិព្រះពុទ្ធ​សាសនាត្រូវបានហាមឃាត់, ពុទ្ធិកសិក្សាទាំងថ្នាក់បឋម ថ្នាក់មធ្យម និងថ្នាក់ឧត្តម ត្រូវបានបិទទ្វារ​ទាំងស្រុង។

ថ្ងៃទី៧ មករា ១៩៧៩ ពួកខ្មែរក្រហមត្រូវបានបណ្តេញចេញពីអំណាចដោយកងទ័ពវៀត​ណាម និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ វិស័យព្រះពុទ្ធសាសនាត្រូវបានដំណើរការឡើង​វិញ។



ឆ្នាំ១៩៨៩ លេខាមជ្ឈិមបក្សនៃរដ្ឋកម្ពុជា ប្រកាសលេខ២៩២ ដ.ខមប ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​១៩៨៩ អនុញ្ញាតឲ្យបើកពុទ្ធិកបឋមសិក្សាឡើងវិញ។ ឆ្នាំ១៩៩២ រដ្ឋសភាបានអនុម័តច្បាប់បង្កើត​ក្រសួងធម្មការឡើងវិញ ដើម្បីគ្រប់គ្រង និងដឹកនាំវិស័យសាសនា វិស័យពុទ្ធិកសិក្សានិង​ស្តារឡើង​វិញនូវពុទ្ធសាសនបណ្ឌិត្យ។

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩២ រដ្ឋាភិបាលបានប្រកាសឲ្យក្រសួងធម្មការបង្កើតឡើងវិញនូវពុទ្ធិក​សិក្សាហើយពុទ្ធិកមធ្យមសិក្សាដែលត្រូវបានបង្កើតឡើងវិញនេះ ដំបូងឡើយធ្វើនៅទីក្រុងភ្នំពេញ គឺ​ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ បន្ទាប់ពីនោះមក សាលាពុទ្ធិសិក្សានានា​ត្រូវបានបើកជាបន្តបន្ទាប់ទូ​ទាំងប្រទេសដូចជា នៅខេត្តបាង់ដំបង, ព្រៃវែងនិងកំពង់ចាមជាដើម។
 

សំណើរលេខ ៧៤៣/៩៦ ក.ធ.ស ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៦ សុំបើកពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជឡើងវិញ។ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩៧ ពុទ្ធិកមហាវិទ្យា​ល័យព្រះសីហនុរាជ ត្រូវ​បានអនុញ្ញាតឲ្យបើកឡើងវិញតាមសេចក្តីសម្រេចចុះថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧។

តាមអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០០៦ បានប្តូរពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជ ទៅជា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលក្នុងនោះមានដូចជា ពុទ្ធិកមហា​វិទ្យាល័យទស្សនវិជ្ជា និងសាសនា, ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា, ពុទ្ធិក​មហាវិទ្យាល័យ បាលី-សំស្រ្កឹត និងភាសាបរទេស, ពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ  ជាពិសេសផ្នែក​អក្សរសាស្ត្រ។

សាលាបាលី ឬសាលាពុទ្ធិកសិក្សាទាំងនេះ បានបំពេញតួនាទីយ៉ាងសំខាន់ក្រៃលែងសម្រាប់​ព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់វប្បធម៌ និងអក្សរសាស្ត្រជាតិ ហើយបានបណ្តុះឲ្យមានសមណៈ​និស្សិតថ្នាក់បរិញ្ញាបត្រជាច្រើនអង្គជារៀងរាល់ឆ្នាំ។

ស្ថាប័នដែលជាដៃគូដ៏ប្រសើរបំផុតរបស់សាលាបាលី ឬសាលពុទ្ធិកសិក្សា គឺព្រះរាជបណ្ណា​ល័យ និងមន្ទីរ/វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ស្ថាប័នទាំង៣នេះត្រូវបានគេមើលឃើញថា ជាត្រី​មុម (ជ្រុង៣) សម្រាប់វប្បធម៌និងអក្សរសាស្រ្តជាតិខ្មែរតាំងពីសម័យអាណានិគមន៍បារាំងរៀងមក។

ព្រះរាជបណ្ណាល័យ ត្រូវបានបង្កើតឡើងតាមប្រកាសចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩២៥។ ប៉ុន្តែ​ ដើមឡើយបណ្ណាល័យនេះមានឈ្មោះថា «ខេមរបណ្ណាល័យ» បង្កើតឡើងតាមព្រះរាជប្រកាសចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩២១​ ហើយត្រូវបានប្រគល់ទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរពុទ្ធ​សាសនបណ្ឌិត្យ និងបានប្រែឈ្មោះថា «បណ្ណាល័យនៃពុទ្ធសាសនបណ្ឌិត្យ» តាមរាជប្រកាសចុះ​ថ្ងៃ​ទី១១ ខែកុម្ភៈ១៩៤៣។ ចំណែកមន្ទីពុទ្ធសាសនបណ្ឌិត្យ ឬវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបាន​បង្កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ១៩៣០។

ដកស្រង់ពីឯកសារស្រាវជ្រាវរបស់សាស្ត្រាចារ្យ ស៊ិន សុវណ្ណនិ ទំព័រ២៦

(ដក​ស្រង់ពី​ប្រភព)


ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៤ មិថុនា ឆ្នាំ២០១៧ (អាន: ១៣៦៩៦ ដង)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   បច្ចុប្បន្នដំណើរការផ្សាយរបស់ ៥០០០ឆ្នាំ បានបែងចែកការផ្សាយយ៉ាងទូលំទូលាយ បាន​ដោយអាស្រ័យការឧបត្ថម្ភគាំទ្ររបស់ពុទ្ធបរិស័ទគ្រប់ទីកន្លែង ។ ជាបន្តបន្ទាប់ ៥០០០ឆ្នាំ កំពុងគិតធ្វើគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីបង្កើតប្រភពឯកសារផ្នែកព្រះពុទ្ធសាសនាឲ្យបានច្រើន និងមានគុណភាព ។ អាស្រ័យហេតុនេះ ដោយមាន​សេចក្តីសង្ឃឹម និងការមើលឃើញអំពីសំណាក់ពុទ្ធបរិស័ទ នឹងបន្តជួយគាំទ្រការងារផ្សាយរបស់៥០០០ឆ្នាំ តរៀងទៅ ។ ពុទ្ធបរិស័ទអាចចូលរួមដំណើរការផ្សាយ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមសទ្ធាផងចុះ ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកកិច្ចការមួយចំនួនទៀត ដែលកំពុងកកស្ទះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ វិច្ឆិកា នេះមានដូចជា ៖            វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា     |    ឧបាសក អោក បូរ៉ា     ១០០ ដុល្លា       |    លោកម្ចាស់ ស៊ុម សេន   ១០០ ដុល្លា       |    ឧបាសក ដាក ឃុន និង ឧបាសិកា អុង ផល ព្រមទាំងកូនចៅ     ១០០ ដុល្លា   |    ឧបាសក យិន សុន និង ឧបាសិកា ព្រះ ស៊ិប ព្រមទាំងកូនចៅ     ៥០ ដុល្លា        |    ឧបាសិកា ពៅ រ៉ាវី     ១០០ ដុល្លា       |    លោកម្ចាស់ នូវ បូរ៉ា     ១០០ ដុល្លា       |    Steven May ៣០ដុល្លា   |    Pothai Yun ១០ដុល្លា  |    គង់ កែវពិសី  សម្រាប់ខែ តុលា វិច្ឆិកា ធ្នូ     ១៥ ដុល្លា        |    ឧបាសិកា ស៊ុយ ឆន ២០ម៉ឺនរៀល       |    ពុទ្ធបរិស័ទនៅខេត្តកំពង់ធំ ៥០ដុល្លា       |    ឧបាសក ហួត ហ៊ី ឧបាសិកា ប៉ូ នីន កញ្ញា ហួត គឹមណា កុមារ ហួត ហុហេង  ៥០ដុល្លា       |    ឧបាសិកា លីប៉ូលីន ស៊ីមប៉ូ នៅអាមេរិក ៥០ដុល្លា        |    ឧបាសក ញ៉ែម ហាន និងឧបាសិកា យិន ដានី ១០ដុល្លា        |    ឧបាសក ជឿន ហ៊ុយ ៣០ដុល្លា       |    ឧបាសិកា វីរៈ ម៉ាឡា   ១០ម៉ឺនរៀល       |     ឧបាសិកា សេង ចាន់ធី ២០ដុល្លា       |     ឧបាសិកា អ៊ិន កាន់យ៉ា​  (៧០ដុល្លា ) សម្រាប់ ឆ្នាំ ២០១៨ និង ឆ្នាំ២០១៩         |    គីម លាន ២០ដុល្លា        |    សាន្ត ពិសិដ្ឋ និងភរិយា ៥០ដុល្លា       |    សុខ នីន ៥ដុល្លា      |    ឧបាសក អ៊ិត ប្រាំង ៥០ដុល្លា      |    ឧបាសិកា ជួបនៅវត្តចំបក់មាស ៥ដុល្លា      |    ឧបាសក  ជួបនៅវត្តចំបក់មាស ១០ដុល្លា      |    Mrs. SIM Kagnavy (Sona) and husband and family. ១០០ដុល្លា      |    ឧបាសិកា លឹមសារឹម  និងឧបាសក ឆាង ឌឿម ១០ដុល្លា សៀមរាប      |    ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា      |    ហេង ពិសិដ្ឋ ២៥ដុល្លា      |    Sophors Noy ២០ដុល្លា      |    ឧបាសិកា ឈៀន គឹមធី ១២០ដុល្លា ក្នុងឆ្នាំ២០១៨      |    លោកម្ចាស់ ហ៊ាង ភាព ១០ម៉ឺនរៀល      |    ឡាំ លីម៉េង ១០ដុល្លា       |    ឧបាសិកា គង់ និរន្ត ២០ដុល្លា      |    ឧបាសិកា នូ ចាន់ វាសនា និងមាតាបិតា (១០ម៉ឺនរៀល) និង អ៊ុក ចាន់ធីតា (៥០០០រៀល)      |    ឧបាសិកា គួយ ចាន់មុនី ១០ដុល្លា       |    sio sreymean ១០​ដុល្លា       |    ម៉ៅ ធី ១០ដុល្លា ....  ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨     |          ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨         |      ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង    លោក សុង ណារិទ្ធ    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី    លោក វិទ្ធ គឹមហុង​   លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​    កញ្ញា ទា ភិច​ហួរ     បានជួយទ្រទ្រង់ ៥០០០ឆ្នាំ (១២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ​     ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០         |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨        |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨     |     Sokoun Thim (២៤០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន   (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា   (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសក ឌៀប ថៃវ៉ាន់  (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសិកា Srey Khmer   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក Yin Soun   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ឈិត សម្បូរ   (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          ឧបាសិកា ភួយ នាង   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |          Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |     តាន់ កុសល  ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ  ( ៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ  ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ ( ២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឯក ច័ន្ទ​ដារ៉ារិទ្ធ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ  (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ  (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨       |         Kc Cecilio (៦០ដុល្លា) សម្រាប់ឆ្នាំ ២០១៨        |          ឧបាសក ហេង វីរិន្ទ (១២០ដុល្លា) សម្រាប់ឆ្នាំ ២០១៨       |         ឧបាសិកា លី ស៊ូហ្គិច ព្រមទាំងកូន ចៅ ចៅទួត  (១២០ដុល្លា) សម្រាប់ ៦ខែ ឆ្នាំ២០១៨          |             ក្រុមវេន ពុទ្ធបរិស័ទ មហាសង្គហៈ ជ្រកក្រោមម្លប់ ព្រះសទ្ធម្ម ទ្រទង់៥០០០ឆ្នាំ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨              |           ឌឹម ឧត្តនា (១០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     គឹម លាន​ (៥០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា តាន់ ស៊ុយម៉េង ១០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា យាន គឹមស៊ាត ៥០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ជា ស្រីទូច ២០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ឈុត កន្យា ១០​ដុល្លា  សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ខេង ច័ន្ទលីណា (១០០ដុល្លា ) សម្រាប់ ឆ្នាំ២០១៨  និងឆ្នាំ ២០១៩     |     ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៨       |     ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩  ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...