ថ្ងៃ ពុធ ទី ២៥ ខែ មេសា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,០១៧
Today
ថ្ងៃម្សិលមិញ ៥៧,៦៤៣
ខែនេះ ១,៥៥៦,៧៦១
សរុប ៦២,៤៤៦,៣៣១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ១២៣២៩ ដង)

ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង



ស្តាប់សំឡេង
 
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង

ទី១- ត្រូវ​តែ​ដឹង​ខ្លួន​ឯង​ថា ជាអ្នក​ជំពាក់​ហើយត្រូវ​ដើរ​តួរ​ជាអ្នក​សង​ជានិច្ច គឺ​ត្រូវ​ចិញ្ចឹម​មាតាបិតា ដែល​គាត់បានចិញ្ចឹម​យើងម​ក តាំង​តែ​ពីតូច​រហូត​ដល់​ធំ​ប៉ុណ្នឹង​មិន​មែន​អស់​ស្រូវ​អង្ករ​តិច​បាវ​​ទេ មិន​មែន​អស់​ប្រាក់​តិច​លាន​ទេ ដូច្នេះ​ចំពោះ​អ្នក​ម្ដាយ​លោក​ឪពុក ដែល​គាត់​បាន​ចិញ្ចឹម​យើង​មក​នេះ មិនមែន​ទា​បំណុល ទាថ្លៃ​ក្នុង​ការ​ដែល​ចិញ្ចឹម​យើង​នោះ​ទេ ប៉ុន្តែ​រឿង​នេះ​យើង​ត្រូវ​ដឹង​ថា មាតាបិតា​គាត់​មាន​សេចក្ដី​ទុក្ខ​លំបាក​ដោយ​សារ​យើង​ច្រើន​ណាស់ គាត់​ទាំង​ទ្វេ​សុខចិត្ត​អត់សីល សុខចិត្ត​អត់​បាន​ធ្វើ​ទាន គ្មាន​ពេល​ទៅវត្ត គ្មាន​ពេល​ស្ដាប់​ព្រះធម៌​ គ្មាន​ឱកាស​ដើម្បី​អប់រំ​ទូន្មាន​ចិត្ត​ឡើយ។

មាតាបិតា​អត់ឃ្លាន ក្រលំបាក សុខចិត្ត​ស៊ីឈ្នួល​អ្នក​ដទៃ នៅ​ក្រោម​កំដៅ​ថ្ងៃ ហាលខ្យល់​ព្យុះ ភ្លៀងផ្គរ ក្ដៅ​ពេក ត្រជាក់​ពេក រងារ​ពេក ឃ្លាន​ពេក ស្រេកពេក មាតាបិតា​សុខចិត្ត​ខាំ​ធ្មេញ​សង្កត់​ចិត្ត សម្រក់​ទឹកភ្នែក ទទួល​រ៉ាប់រង​នូវ​ការ​លំបាក​សព្វ​បែបយ៉ាង ទាំង​អស់​ដើម្បី​កូន!


រឿង​អី​គ្រាន់​តែ​យើង​ដឹង​គុណ គ្រាន់​តែ​សង​គុណ​គ្រាន់​តែ​តប​គុណ​យើង​ធ្វើ​មិន​បាន តាម​ពិត​ការ​ធ្វើ​បដិការ​គុណ​ចំពោះ​គាត់ មិនមែន​ស៊ីសង​រួច​គ្នា​បាន​ទេ មិនមែន​ដូច​ពាក្យ​ខ្មែរ​ពោល​ថា (​បួស​ជាសាមណេរ​សងគុណម្ដាយ បួស​ជាភិក្ខុ​សងគុណ​ឪពុក) (ម្ដាយ​មាន​គុណ ១២ ឪពុក​មាន​គុណ២១) នោះ​ឡើយ មិនមែន​អ្នក​ណា​មួយ អាច​ពោល​រៀបរាប់​នូវ​គុណ​របស់​មាតាបិតា​ថា ប៉ុណ្ណេះប៉ុណ្ណោះ​បាន​ឡើយ លោក​ប្រៀប​ថា​សូម្បី​យក​ភ្នំ​សុមេរុ​ធ្វើ​ដៃ​ខ្មៅ ឬ​ប៊ិចយក​មក​សរសេរ​លើ​ផែន​ដី ដើម្បី​ពណ៌នា​គុណ​មាតាបិតា រហូត​ដល់​រិចរិលភ្នំ​អស់​យ៉ាង​ណា ក៏​មិន​អាច​ពណ៌នា​គុណ​មាតាបិតា​អស់​បាន​ដែរ សេចក្ដី​នេះ គួរ​តែ​កូន​ប្រុសស្រីទាំង​ឡាយ ខំ​គោរព​បូជាបីបាច់​ថែរក្សា​ចិញ្ចឹម​គាត់ នេះ​ឯង​ហើយ​ដែល​ជាការ​សងបំណុល​ចាស់ កូនប្រុស​ស្រី​ទាំង​ឡាយ សម្លឹង​ដោយ​ល្អ​ចុះ គាត់​ចិញ្ចឹម​យើង​តាំង​ពីតូច​រហូត​ដល់​ធំ គាត់​បំពេញ​តួនាទី​របស់​គាត់​ហាម​កូន មិន​ឲ្យ​កូន​ធ្វើ​បាប​ឲ្យ​កូន​តាំង​នៅ​ក្នុង​សេចក្ដី​ល្អ ឲ្យ​កូន​សិក្សា​ទាំង​ផ្លូវ​បាប​ឲ្យ​កូន​តាំង​នៅ​ក្នុង​សេចក្ដី​ល្អ ឲ្យ​កូន​សិក្សា​ទាំង​ផ្លូវ​លោក​ទាំង​ផ្លូវ​ធម៌ រៀប​ចំ​កូន​ឲ្យ​គូស្វាមី​ភរិយា​រួច​ហើយ បន្ថែម​ជាងនេះ​ទៅទៀត គឺ​គាត់​ចែក​ទ្រព្យ​សម្បត្តិ​តាម​មាន តាម​បាន​ដល់​កូន​ប្រុសស្រី សួរ​ថា តើ​មាតាបិតា​គាត់​ធ្វើ​អំពើ​ល្អ​យ៉ាង​នេះ​ចំពោះ​កូន តើ​មាន​បាន​អ្វីអំពី​កូន​ទេ ក្រៅអំពី​ការ​ទទួល​សេចក្ដី​លំបាក មិន​ទាន់​បាន​ប៉ុន្មាន​ផងគាត់​ឈឺ គាត់​ស្លាប់​ចោល​យើងហើយ។ ដូច្នេះ កុំ​ឲ្យ​គាត់​ស្លាប់​ទៅ​បិទ​ភ្នែក​មិន​ជិត យើង​ត្រូវ​តែ​ដឹង​នូវ​កត្តញ្ញូតាធម៌​របស់​មាតាបិតា​ឲ្យ​បាន​ច្រើន។

ទី២- បាន​ទ្រព្យ​សម្បត្តិ​មកវិញ​ហើយ ត្រូវ​ដឹង​ថា​ខ្លួន​ជាអ្នក​ខ្វះខាត ជាអ្នក​ក្រលំបាក​កម្លេះហើយ ត្រូវ​តែ​បុលបំណុល​ថ្មី​គឺ​ចិញ្ចឹម​បុត្រ​ធីតា​ទាំង​ឡាយ ការ​សង្គ្រោះ​ដល់​បុត្រ និងភរិយា ព្រះភគវាព្រះអង្គ​ទ្រង់​សម្ដែង​ក្នុង​មង្គល​សូត្រ​ថា មាតាបិតុឧប្បដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ ប្រែថា កិរិយា​បម្រើ​នូវ​មាតាមួយ កិរិយា​បម្រើ​នូវ​បិតា​មួយ សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយាមួយ ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូកច្របល់​មួយ ទាំង​បួន​នេះ​គឺ​ជា​មង្គល​ដ៏ឧត្ដម។ ចំពោះ​ការ​ចិញ្ចឹម​បុត្ត​ធីតា​នេះ មាតាបិតា​នេះ ក៏គួរ យល់​ផង​ដែរថា​យើង​បង្កើត​កូន​បាន​មែន តែ​យើង​មិន​អាច​បង្កើត​អធ្យាស្រ័យ ឧបនិស្ស័យរបស់​កូន​បាន​ទេ ការ​សន្សំ​ឧបនិស្ស័យ​ល្អ ឬ​អាក្រក់ កូន​កើត​មក​ជាអ្នក​មិន​ស្ដាប់​បង្គាប់​មាតាបិតា នេះ​ជា​រឿង​ឧបនិស្ស័យ ដែល​បាន​សន្សំ​មក​រៀងៗ​ខ្លួន មាតាបិតា​មិនតិច​នាក់​ទេ កើត​ទុក្ខ​លំបាក ព្រោះ​តែ​កូន​ខូច​មិន​ស្ដាប់​បង្គាប់​ខ្លួន​ឯង ទាំង​ដែល​ខ្លួន​ឯង​ខ្វះ​ការ​អប់រំ​ទូន្មាន​បន្ទំ​ឧបនិស្ស័យ​ល្អ​ផង ហើយ​នឹង​មិន​បាន​យល់​ចូល​ចិត្ត​អំពី​កម្ម និង​វិបាក​របស់​កម្ម​នៃ​សត្វ​ទាំង​ឡាយ​ផង មួយថ្ងៃៗ​របស់​តែ​កើត​ទុក្ខ​ដុត​រោល តែ​ចិត្ត​របស់​ខ្លួន​ឯង​ឥតស្រាកស្រាន ពេល​ដែល​មាតាបិតា បាន​យល់​ឧបនិស្ស័យ​របស់​សត្វ​ទាំង​ឡាយ បាន​ច្បាស់​លាស់​ហើយ មាតាបិតា​ធូរ​មួយ​កម្រិត​ធំ​ដែរ ព្រោះបើ​កូន​មិន​អាច​ទទួល​បាន​ទេ កូន​អាច​ស្ដាប់​បាន​ទេ នោះ​ជា​រឿង​របស់​កូន មិនមែន​ជាទោស​របស់​មាតាបិតា​ទេ ដូច​ប្រៀប​ក្នុង​ព្រះធម៌​ថា ព្រះសម្មាសម្ពុទ្ធ ប្រៀប​បី​ដូច​ជា​អ្នក​ចង្អុល​ផ្លូវ​ដល់​មនុស្ស​អ្នក​វង្វេង​ផ្លូវ បើ​មនុស្ស​​មិនមែន​ជា​ទោស​របស់​ព្រះ​សម្មាសម្ពុទ្ធ​ទេ ហើយ​ក៏​មិនមែន​ជា​ទោស​របស់​ផ្លូវ​ដែរ គឺ​ជា​ទោស​របស់​បុគ្គល​អ្នក​ដើរ​តាម​នោះ​ឯង ឬ ដូច​ជា​មនុស្ស​ម្នាក់​កំពុង​ដើរ​ហាលវាយ​ក្រោម​កំដៅ​ថ្ងៃ​ បែក​ញើស ប្រឡាក់​ក្អែល អស់​កម្លាំង​ស្រេក​ទឹក ស្រាប់​តែ​មាន​បុគ្គល​ម្នាក់​ចង្អុល​ប្រាប់​ថា នុ៎ះហ្ន៎! ស្រះទឹក មានទឹក​ថ្លាអាច​ផឹក​ក៏​បាន ហើយ​មាន​ដើម​ឈើ​បែកមែកសាខា មានម្លប់​ត្រឈឹងត្រឈៃ​មនុស្ស​ម្នាក់​ដែល​កំពុង​រង​ទុក្ខ​លំបាក ស្រាប់​តែ​ពោល​ប្រាប់​ដល់​មនុស្ស​វិញថា ខ្ញុំ​មិនខ្ចី​ទៅ​ស្រះ​នោះ​ទេ! ទោះ​មនុស្ស​នោះ មិន​បាន​ទៅ​តាម​ការ​ប្រាប់​របស់​នោះ​ក៏​ដោយ​ក៏​មិន​មែន​ជាទោស​របស់​អ្នក​ប្រាប់​ទេ គឺ​ជាទោស​របស់​មនុស្ស​អ្នក​មិនដើរ​តាម​នោះ​ឯង យ៉ាង​ណា​មិញ ចំពោះ​មាតាបិតា​ក៏​ដូច​គ្នា យើង​មិន​មែន​អប់រំកូន​ឯណា តាមពិត​មាតាបិតា​ព្យាយាម​ខ្លាំង​ក្លា​ណាស់​ចំពោះ​គុណ ចង់​ឲ្យ​កូន​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ សម្រាប់​គ្រួសារ​សម្រាប់​ប្រទេស​ជាតិ រហូត​មាតាបិតា​ខ្លះ ណែនាំ​អប់រំ​ដោយ​ខ្លួ​នឯង​មិន​បាន សុខចិត្ត​យក​កូន​ទៅ​វត្ត​ឲ្យ​ព្រះសង្ឃ​ប្រទាន​ឱវាទ​អប់រំ​ទូន្មាន​ជំនួស​ខ្លួន ព្រោះ​ហេតុដូច្នេះ បាន​ជា​ព្រះពុទ្ធសាសនា​ទៅ​ជា​ថ្នាល​បណ្ដុះ​ធនធាន​មនុស្ស។

ទី៣- បាន​ទ្រព្យ​មក​ហើយ យើង​ត្រូវ​តែ​ដឹង​ថា រូប​រាងកាយ​យើង​បប្រៀប​ដូច​ជា​ជ្រោះ មាត់​យើង​ប្រៀប​ដូច​ជាមាត់ជ្រោះ ពោល​គឺ​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ការ​ចិញ្ចឹម​ជីវិត​នេះ ពោ​លគឺ​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ការ​ចិញ្ចឹម​ជីវិត​នេះ គឺ​ជាទុក្ខមួយ​ដែរ ព្រោះការ​ស្វែង​រក​អាហារ មាន​ការ​សម្ដែង​នៅ​ក្នុង​គម្ពីរព្រះអភិធម្ម​ថា សង្វេគ​វត្ថុ​មាន ៨ ប្រការ ទី១ ជាតិ​ទុក្ខ ទី២ ជរាទុក្ខ ទី៣ ព្យាធិ​ទុក្ខ ទី៤ មរណទុក្ខ ទី៥ អបាយិកទុក្ខ ទី៦ អតីតវដ្ដមូលកទុក្ខ ទី៧ អនាគតវដ្ដមូលកទុក្ខ និង​ទី៨ ទុក្ខ​ព្រោះ​ការ​ស្វែង​រក​អាហារ។ ដឹង​ថា​ការ​ស្វែង​រក​អាហារ​ជាទុក្ខ​ហើយ ប៉ុន្តែ​កុំ​ឲ្យ​ទុក្ខ​ជាន់​លើ​ទុក្ខ ទុក្ខ​ត្រួត​គ្នា បាន​សេចក្ដី​ថា ការ​ស្វែង​រក​ទុក្ខ​ហើយ តែ​បើ​ស្វែង​រក​ដោយ​សុចរិត​ទៀង​ត្រង់ នោះ​គឺ​ជាទុក្ខ​មាន​តែ​មួយ ព្រោះ​ការ​ស្វែង​រក​តែ​ប៉ុណ្ណោះ តែ​បើ​ស្វែង​រក​ដោយ​ទុចរិត​វិញ ទុក្ខ​ទាំង​ការ​ស្វែង​រក និង​ទុក្ខ​ព្រោះ​បាន​ទ្រព្យ​ដោយ​សារ​តែ​ទុចរិតកម្ម​ផ្សេងៗមាន​សេចក្ដី ទុក្ខ​ទាំង​បច្ចុប្បន្ន និង​បរលោក​ដូច្នេះ​ត្រូវ​ចិញ្ចឹម​ជីវិត ដោយ​មាន​ធម៌​ គឺ​ប្រាសចាក​នូវ​បញ្ចវេរា​ផ្សេងៗ ចៀស​ឲ្យ​ផុត​អំពី​អបាយមុខ​ផ្សេងៗ ព្រោះថាជីវិត បាន​មក​ដោយ​ប្រយោជន៍​ណា ចូរ​ញ៉ាំង​ប្រយោជន៍​នោះ​ឲ្យ​បាន​សម្រេច​ចុះ ដូច​ព្រះអង្គ​ទ្រង់​សម្ដែង​ចំពោះព្រហ្មណ៍ម្នាក់​ថាៈ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​មក​ដើម្បី​ប្រយោជន៍​ណា អ្នក​ចូល​ញ៉ាំង​ប្រយោជន៍​នោះ​ឲ្យ​បាន​សម្រេច​ចុះ។ ដូច​ជីវិត​របស់​យើង​អ៊ីចឹង តើ​កើត​មក​ដើម្បី​អ្វី? មិនមែន​កើត​មក​ដើម្បី​ស្លាប់​ទេ គឺ​កើត​មក​ដើម្បី​រស់ ដើម្បី​ប្រព្រឹត្ត​នៅ​សេចក្ដី​ល្អ ហើយ​ដើម្បី​មើលងាយ​អ្នក​ដទៃ ច្រណែន​ឈ្នានីស​អ្នក​ដទៃ អាឃាតព្យាបាទ គំនុំគំគួន​អ្នក​ដទៃទេ គឺ​ស្វែង​រក​ទីពឹង​សម្រាប់​ខ្លួន​ឯង កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ឲ្យ​សោះ កុំ​ធ្វើ​ខ្លួន​ឯងដូច​ជា​ឈើ​ស្អុយ បណ្ដែត​ទឹក​តាម​ទន្លេគង្គា។

ទី៤- បានទ្រព្យ​មក​ហើយ យើង​ត្រូវ​ដឹង​ក្នុង​ចិត្ត​ច្បាស់​លាស់​ថា​ក្នុង​លោក​នេះ តែង​តែ​មាន​ចោរ ដូច្នេះ​កុំ​ឲ្យ​ចោរ​លួច​ទាន់ គឺ​យើង​កប់​ទុក្ខ​ជា​កំណប់​ទ្រព្យ ចោរ​មាន​ពីរ​យ៉ាង គឺ​ចោរ​ខាង​ក្នុង១ ចោរ​ខាង​ក្រៅ១ ភ័យ​ខ្លាច​ចោរ​លួច​ក្នុង​ទី​នេះ គឺ​ចោរ​ខាង​ក្នុង ពោល​គឺសំដៅដល់​លោភៈ សេចក្ដី​ជាប់​ជំពាក់​មច្ឆរិយៈ​សេចក្ដី​កំណាញ់​ដូច្នេះ ការ​ចាយវាយ​ទ្រព្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទី៤​នេះ​គឺ​កប់កំណប់ ទុក គឺ​បុញ្ញនិធិកំណប់​បុណ្យ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា ហេតុ​ផល​ក្នុង​អនាគតកាល​ដែល​មនុស្ស​សត្វ​ទាំង​ឡាយ ស្លាប់​បាត់​បង់ជីវិត​ទៅមិន​អាច​នាំ​យក​នូវ​អ្វីៗ ទៅ​បាន ទាល់​តែ​សោះ​មាន​តែ​កម្ម និង​វិបាក​របស់​កម្ម​តែ​ប៉ុណ្ណោះ​សត្វ​ធ្វើ​ល្អ​ឈ្មោះ​ថា បាន​កម្ម​ល្អ​សត្វ​ធ្វើ​អាក្រក់​ឈ្មោះ​ថា បាន​កម្មអាក្រក់​ទៅ​ជាមួយ​ កម្ម គឺ​ជាមរតករបស់​សត្វ​ទាំង​ឡាយ។ ដូច្នេះ​ក្នុង​សេចក្ដី​នេះ ខ្ញុំ​ព្រះករុណា អាត្មាភាព​បញ្ជាក់​អំពី​អារក្ខសម្បទា ដែល​ដល់​ព្រម​ដោយ​ការ​បាន​នូវ​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ចេះ​ចាយវាយ​ទ្រព្យ​សម្បត្តិ​នោះ ឲ្យ​បាន​ត្រឹម​ត្រូវ​ទៀត​ផង គឺ​ទី១ សងបំណុល​ចាស់ ទី២ បុលបំណុលថ្មី ទី៣ បោះទៅក្នុងជ្រោះ ទី៤​កប់ទៅក្នុង​ដី។

ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន
ដោយ​៥០០០​ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៤ (អាន: ៤២៦៣ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​
ផ្សាយ : ០៤ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣៧៣១២ ដង)
គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មេសា នេះមានដូចជា ៖           វេជ្ជបណ្ឌិត ម៉ៅ សុខ           ៥៤ដុល្លា      |      ឧបាសក ជឿន ហ៊ុយ     ៣០ ដុល្លា   |       Somphors Noy     ២០ ដុល្លា   |            ឧបាសិកា មួយ មួយ     ២០ ដុល្លា   |        ឧបាសិកា ជ័យភាព និង ឧបាសិកា សុភ័ក្រ     ១២.៥ ដុល្លា   |       Piseth Heng      ២៥ ដុល្លា       |       ឧបាសក អឿ សំភី     ១០ ដុល្លា    |          ឧបាសិកា សាម៉ន ម៉ានីល     ២០ ដុល្លា   |          ឧបាសក នូ គឹមហ៊ន និងក្រុមគ្រួសារ     ៤០ ដុល្លា   |          ឧបាសក ខុន សុខា     ១០ ដុល្លា    |      ឧបាសក គង់ សីហា     ២០ ដុល្លា    |        ឧបាសក សាន្ត ពិសិដ្ឋ     ៥០ ដុល្លា   |          Mao Akana        ៣ ដុល្លា        |          ក្រុម ឧបាសិកា ស្រ៊ុន កែវ         ៦ម៉ឺនរៀល      |      ឧបាសិកា សុខ សាឡី            ៦ម៉ឺនរៀល        |      ឧបាសិកា ហេង ស៊ីវហ៊ុយ          ៦ម៉ឺនរៀល     |      ឧបាសិកា  វ៉ាន់        ១៥០០០រៀល     |       ឧបាសក  សុខ ហេងមាន       ១៥០០០រៀល      |      ឧបាសក  កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ   ៦០០ដុល្លា   |      ឧបាសិកា  ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ      ១២០ដុល្លា   |      ឧបាសិកា  ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ      ១០០ដុល្លា   |      ឧបាសិកា  ទេព ណាន ព្រមទាំងក្រុមគ្រួសារ      ២០ដុល្លា    |      ខុន សុខា​​​    ១០ដុល្លា   |       ឧបាសក ខ្លាំង សុផល  ១០ដុល្លា     |       ឧបាសិកា លឹម សំអាត     ១០ដុល្លា     |       ឧបាសក សុង ហេង       ៣០ដុល្លា  |       Frederick Savun     ៥០ដុល្លា​      |       Sokhunthea Pere   ១១៦.៩០ដុល្លា        |       ឧបាសក ឆុន សុបាន់     ២០​ដុល្លា       |       ជ្រីន សំណាង   ២៥ដុល្លា       |       ឧបាសក ណយ ស៊ីណំ ឧបាសិកា ពៅ សំណាង ព្រមទាំងកូន និងកូន​ប្រសារ     ១០ដុល្លា        |       លោក អ៊ូ ឡេងឈាង និង អ្នកស្រី ថេង នន ព្រមទាំងកូនចៅ       ១០០ដុល្លា       |   ឧបាសក ឆែម សារឿន       ១០ដុល្លា ..........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ     |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ     |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង           |    លោក សុង ណារិទ្ធ           |    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី        |    លោក វិទ្ធ គឹមហុង​       |    លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា        |    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង        |    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន        |    លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​        |    កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន         |    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​         |    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​         |    លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ        |    កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​       |    កញ្ញា ទា ភិច​ហួរ    |    ឧបាសិកា តាន់ ស៊ីវឡេង     |    ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា     |    លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ      |     Sokoun Thim     |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា      |    លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី     |    ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន      |    កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា    |    ឧបាសិកា ទេព សុគីម     |     ឧបាសក ឌៀប ថៃវ៉ាន់      |    ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun       |    ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី       |    ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ      |    ឧបាសក ឈិត សម្បូរ      |    ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ      |     ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ       |    ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ     |    បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ     |    ឧបាសិកា ជូ ឆេងហោ     |    ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី      |    ឧបាសិកា ភួយ នាង     |    ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី     |     Mrs. Vann Sophea    |    លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច    |    ឧបាសិកា មុត មាណវី     |    ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    តាន់ កុសល  ជឹង ហ្គិចគាង    |    ចាយ ហេង & ណៃ ឡាង     |    សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង                ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...