ថ្ងៃ ច័ន្ទ ទី ២៥ ខែ មីនា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៤,២១៩
Today
ថ្ងៃម្សិលមិញ ៩៦,២៦៥
ខែនេះ ២,៥៣៨,៨៦៧
សរុប ៩៦,៤០៣,៩០៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៦៥៦៨ ដង)

សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ



ស្តាប់សំឡេង
 
សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ

ព្រះមានព្រះភាគអង្គ​ណា ជា​ព្រះសយម្ភូ ឥត​មាន​គ្រូ​អាចារ្យ បាន​ត្រាស់​ដឹង​សច្ចធម៌​ដោយ​ព្រះអង្គ​ឯង ក្នុង​ធម៌​ទាំង​ឡាយ​ដែល​មិន​ធ្លាប់ឮ​ក្នុង​កាល​មុន​ផង ក្នុង​ធម៌​ទាំង​ឡាយ​ដែល​មិន​ធ្លាប់​ឮ​ក្នុង​កាល​មុន​ផង ទ្រង់​ដល់​នូវ​សព្វញ្ញុតញ្ញាណ ក្នុង​សច្ចៈ​នោះ​ផង ទ្រង់​ដល់​នូវ​ភាវៈ​ស្ទាត់​ក្នុង​ពលៈ​ទាំង​ឡាយ​ផង ព្រះមានព្រះភាគ​អង្គ​នោះ ឈ្មោះ​ថា ពុទ្ធ។

ទ្រង់​ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គ​ត្រាស់​ដឹង​សច្ចៈ​ទាំង​ឡាយ។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះហេតុ​ព្រះអង្គ​ញ៉ាំង​ពួត​សត្វ​ឲ្យ​ត្រាស់​ដឹង។

ព្រះពុទ្ធ​អង្គ​នោះ ទ្រង់​ជាព្រះសាស្ដា ទ្រង់​ប្រៀនប្រដៅ​សព្វសត្វ​ដោយ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ប្រយោជន៍​ក្នុង​លោក​ខាង​មុខ និង​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ គឺ​ព្រះនិព្វាន តាមសមគួរ។ ទ្រង់​ត្រាស់​ចំពោះ​ការ​សេព​គប់​មិត្ត​ថា៖


"​បុគ្គល​គប់​រកបុគ្គល​ណាៗ ជាសប្បុរស ឬ​ជា​អសប្បុរស មានសីល ឬ​មិន​មាន​សីល រមែង​លុះ​នូវ​អំណាច​នៃ​បុគ្គល​នោះ​ៗ​ឯង។ បុគ្គល​ធ្វើ​បុគ្គល​បែប​ណា​ឲ្យ​ជាមិត្ត​ផង សេពគប់​បុគ្គល​បែប​ណា​ផង បុគ្គល​នោះ រមែង​ប្រាកដ​ដូច​បុគ្គល​នោះ​ដែរ​ព្រោះថាការ​នៅ​រួម​គ្នា បុគ្គល​នោះ រមែង​ប្រាកដ​ដូច​បុគ្គល​នោះ​ដែរ ព្រោះថា​ការ​នៅរួម​គ្នា រមែង​ប្រាកដ​ដូច្នោះ។ អាចារ្យ​ដែល​កូន​សិស្ស​ពាល់​ត្រូវ​ហើយ រមែង​ប្រឡាក់​កូន​សិស្ស​ដែល​មិន​ទាន់​ប្រឡាក់ កាល​កូន​សិស្ស​ពាល់​ត្រូវ​អាចារ្យ​ដទៃ រមែង​ប្រឡាក់​ដូច​ព្រួញ​លាប​ថ្នាំ​ពិស ប្រឡាក់​បំពង់​ព្រួញ​ដូច្នោះ អ្នកប្រាជ្ញ​មិន​ត្រូវ​មានសម្លាញ់​ដ៏លាមក ព្រោះ​ខ្លាច​អំពី​ការ​ប្រឡាក់។ ជន​ណា​ខ្ជាប់​ត្រីស្អុយ​ដោយ​ស្បូវ​ភ្លាំង ស្បូវភ្លាំងរបស់​ជន​នោះ ទៅ​ជា​មាន​ក្លិន​ស្អុយ​ផ្សាយ​ទៅ យ៉ាង​ណា​មិញ ការ​សេព​គប់​នឹង​បុគ្គល​ពោល ក៏​យ៉ាង​នោះ​ដែរ។ ជន​ណា​ខ្ជប់​ខ្លឹមក្រស្នា​ដោយ​ស្លឹក​ឈើ ស្លឹកឈើ​របស់​ជន​នោះ ទៅ​ជា​មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ យ៉ាង​ណាមិញ ការ​សេពគប់​អ្នក​ជា​ប្រាជ្ញ ក៏​យ៉ាង​នោះ​ដែរ។ ព្រោះហេតុ​នោះ បណ្ឌិត​កាល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ខ្លួន​ដែល​ប្រែប្រួល​បាន ដូច​ជាកញ្ចប់​នៃ​ស្លឹក​ឈើ មិនត្រូវ​សេពគប់អសប្បុរស​ទេ ត្រូវ​សេពគប់​តែ​ពួកសប្បុរស។ ព្រោះ​ថា ពួក​អសប្បុរស​តែង​នាំ​ទៅ​កាន់​នរក ពួក​សប្បុរស​តែង​ឲ្យ​ដល់​សុគតិ"។

ក្នុងសម្បទា ៨ យ៉ាង ទ្រង់​ត្រាស់​នូវ​គោលធម៌​សម្រាប់​ប្រតិបត្តិ​ដើម្បី​សេចក្ដីចម្រើន និងប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ផង​ដើម្បី​សេចក្ដី​សុខ​ក្នុងលោកខាង​មុខ​ផង ក្នុងនោះ​ក៏​មាននូវភាព​ជាអ្នក​មាន​មិត្ត​ល្អ (លក្យាណមិត្តតា) មួយ​ផង​ដែរ។

"​បុគ្គល​អ្នក​ប្រឹងប្រែង មានវិធានការ មិនបណ្ដែតបណ្ដោយ​ក្នុងការងារ​ទាំងឡាយ តែង​ចិញ្ចឹម​ជីវិត​ស្មើ រក្សាទ្រព្យ​ដែល​ខ្លួន​រក​បាន​មក មាន​សទ្ធា បរិបូរណ៍​ដោយ​សីល​ឈ្លាស​ក្នុងសំដី លះ​ចោល​សេចក្ដី​កំណាញ់ ជម្រះ​នូវ​ផ្លូវ​សម្រាប់​ទៅ​កាន់​លោក​ខាង​មុខ ឲ្យ​មាន​សួស្ដី​ជានិច្ច ធម៌​ទាំង ៨ យ៉ាង​នេះ នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក​ទាំង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ព្រះនាម​ថាសច្ចៈ ទ្រង់​សម្ដែង​ហើយ​ដល់​កុលបុត្ត​អ្នក​មាន​សទ្ធានៅ​គ្រប់គ្រង​ផ្ទះ មួយ​ទៀត​ការបរិច្ចាគ និង​បុណ្យ​ដ៏វិសេស​នេះ តែង​ចម្រើន​ដល់​ពួក​គ្រហស្ថ ដើម្បី​សេចក្ដីចម្រើន និង​ប្រយោជន៍​ក្នុង​បច្ចុប្បន្នផង ដើម្បី​សេចក្ដី​សុខ​ក្នុង​លោក​ខាង​មុខ​ផង យ៉ាង​នេះ។

ភាព​ជា​អ្នក​មាន​មិត្តល្អ នេះ​ ពិត​ជា​នាំ​ឲ្យ​បាន​សម្រេច​នូវ​ប្រយោជន៍​ទាំង ៣ ព្រោះ​បាន​ការ​ណែនាំ​ល្អ។ បើ​យើង​សេពគប់​ខុស គឺ​សេពគប់​បាប​មិត្ត បាន​ការ​ណែនាំ​ខុស រមែងសាបសូន្យ​ចាកប្រយោជន៍។ ដូច​ជា​មហាធនសេដ្ឋី​បុត្រ៖

ក្នុងអដ្ឋកថាធម្មបទ មានសម្ដែង​ថា មហាធនសេដ្ឋី​បុត្រ​មានទ្រព្យ ១៦០ កោដិ តែ​មិន​បាន​ណែនាំ​ល្អមាតាបិតា សេពគប់មិត្ត​មិនល្អ មិនប្រព្រឹត្ត​ព្រហ្មចរិយធម៌។ មាតាបិតា​របស់​គេ​គិត​ថា "​ក្នុងត្រកូល​របស់​យើង មានគំនរ​ភោគៈ​ជាច្រើន យើង​នឹង​ប្រគល់​គំនរ​ភោគៈនោះ​ទុក​ក្នុង​ដៃ​បុត្រ​របស់យើង ធ្វើ​ឲ្យ​ប្រើប្រាស់​យ៉ាង​សប្បាយ កិច្ច​ដោយ​ការងារ​យ៉ាង​ដទៃ​មិន​ត្រូវ​មាន" ដូច្នេះ​ហើយ​ទើប​គេ​ឲ្យ​សិក្សាសិល្បៈ​ត្រឹម​តែ​ការ​រាំ ច្រៀង និង​ប្រគំ​តែម្យ៉ាង។ ខាង​ក្រោយ​មក​មាតាបិតា​ក៏​បាន​ស្លាប់​ទៅ។ បុត្រ​សេដ្ឋី​នោះ សេព​គប់​ជាមួយ​មិត្ត​មិន​ល្អ​ដែល​ជាបាបមិត្ត បាន​ញ៉ាំង​ទ្រព្យ​សូម្បី ១៦០ កោដិ នោះ​ឲ្យ​សាបសូន្យ​ហើយ គេ​នាំភរិយា​ទៅ​នៅ​អាស្រ័យ​ជញ្ជាំង​ផ្ទះ​របស់​ជន​ដទៃ កាន់​បំណែក​អម្បែង ត្រាច់​ទៅ​សូម​ទាន។

គ្រា​នោះ ព្រះ​សាស្ដា​ទត​ព្រះនេត្រ​ឃើញ​គេ​ឈរ​ទៀប​ទ្វារ​រោង​ឆាន់ ធ្លាប់​ទទួល​ភោជន​ដែល​សល់​អំពី​ភិក្ខុ​កំលោះ និង​សាមណេរឲ្យ ក្នុង​ថ្ងៃ​មួយ​ទើប​ទ្រង់​ធ្វើ​ការ​ញញឹម​ព្រះឱស្ឋ។

លំដាប់​នោះ ព្រះអានន្ទត្ថេរ ទទួលដល់​ហេតុ​ដែល​ទ្រង់​ញញឹម​ចំពោះ​ព្រះអង្គ។ ព្រះសាស្ដាកាល​នឹង​ត្រាស់​ប្រាប់​ហេតុ​ដែល​ទ្រង់​ញញឹម ទើប​ត្រាស់​ថា "​ម្នាល​អានន្ទ អ្នក​ចូល​មើល​បុត្រសេដ្ឋី​អ្នក​មាន​ទ្រព្យ​ច្រើន​នេះ ញ៉ាំង​ទ្រព្យ ១៦០ កោដិ ឲ្យ​អស់​ទៅ នាំភរិយា​ត្រាច់​សូម​ទាន​នៅ​ក្នុង​នគរ​នេះ​ឯង ក៏​បើ​បុត្រសេដ្ឋី​មិនញ៉ាំង​ទ្រព្យ​ឲ្យ​អស់ទៅ​ទេ នឹង​ប្រកប​ការងារ​ក្នុងបឋមវ័យ​ក៏​នឹង​បាន​សម្រេច​អរហត្ត ក្នុងនគរនេះឯង។ ក៏​បើ​នឹង​ចេញ​បួស​ក៏​នឹង​បាន​សម្រេច​អរហត្ត សូម្បី​ភរិយា​របស់​គេ​ក៏​នឹង​តាំង​នៅ​ក្នុង​អនាគាមិផល។ បើ​មិន​ញ៉ាំង​ទ្រព្យ​ឲ្យ​អស់​ទៅ​ទេ នឹង​ប្រកប​ការងារ​ក្នុង​មជ្ឈឹមវ័យ នឹង​បាន​ជាសេដ្ឋី​ទី២ ចេញបួស​នឹង​បាន​អនាគាមី សូម្បភរិយារបស់​គេ ក៏​នឹង​តាំង​នៅ​ក្នុង​សកទាគាមិផល។ បើ​មិន​ញ៉ាំង​ទ្រព្យ​ឲ្យ​អស់​ទៅ​ទេ ប្រកប​ការងារ​ក្នុង​បច្ឆិមវ័យ នឹង​បាន​ជាសេដ្ឋី​ទី៣ សូម្បី​ចេញ​បួស ក៏​នឹង​បាន​ជាសកទាគាមី សូម្បី​ភរិយារបស់គេ ក៏​នឹង​តាំង​នៅ​ក្នុង​សោតា​បត្តិផល។ តែឥឡូវ​នេះ បុត្រ​សេដ្ឋី​នោះ សាបសូន្យ​ហើយចាកភោគៈ​ជារបស់​គ្រហស្ថ ទាំងសាបសូន្យ​ហើយចាក​សាមញ្ញ​ផល។ ក៏​ឯ​គ្រាសាបសូន្យ​ហើយ ទើប​ដូច​ជាសត្វ​ក្រៀល​ក្នុង​ភក់ស្ងួត ដូច្នោះ។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៣៣២២៨ ដង)
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន
ផ្សាយ : ៣០ មេសា ឆ្នាំ២០១២ (អាន: ១៣១៩៦ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០១៧ (អាន: ១២៩២២ ដង)
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
ផ្សាយ : ១៥ សីហា ឆ្នាំ២០១៧ (អាន: ៦១១៦ ដង)
បាន​ទុក្ខ ឬសុខ ក៏​ព្រោះ​ចិត្ត
ផ្សាយ : ២៩ មេសា ឆ្នាំ២០១៨ (អាន: ១២៨៨ ដង)
សារៈសំខាន់នៃថ្ងៃវិសាខបូជា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ វិច្ឆិកា នេះមានដូចជា ៖           ឧបាសក ម៉ៅ សុខ     ៥៤ដុល្លា    |     ស៊ីម ប៉ូឡូ និង ភរិយា ព្រមទាំងបុត្រ   ២០ដុល្លា   |     ឧបាសិកា នូ ចាន់វាសនា  (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |     ឧបាសក ប៉ែន សំខាន់ និងភរិយា ព្រមទាំងបុត្រ (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |          ឧបាសក ជឹង ចាយហេង និងឧបាសិកា ណៃ ឡាង  (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |     តាន់ កុសល និង ជឹង ហ្គិចគៀង  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |     សុខ សុភ័ក្រ និង ជឹង ហ្គិចរ៉ុង  (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ស៊ុត វាសនា, ចន កែវ  និង ឌៀប សុផាន      ៥០ដុល្លា     |      លោក យិន ស៊ីថា និងភរិយា កូនចៅ ២ម៉ឺនរៀល   |     លោកស្រី យឹម សារ៉ា និងស្វាមី កូនចៅ ២ម៉ឺនរៀល   |     លោក ប្រុក សុវណ្ណរ័ត្ន និង ភរិយា ៣ម៉ឺនរៀល   |     កញ្ញា យិន លីយ៉ា ១ម៉ឺនរៀល  |     លោកយាយ ហុក អាង និងកូនចៅ ចៅតួត ១ម៉ឺនរៀល    |     លោកស្រី ចៅ យ៉ា និងកូន ១០០០០   |          ឧបាសិកា សែម សុវណ្ណី  ១០ដុល្លា   |          ឧបាសិកា គីម លាន     ១០ដុល្លា .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...