ថ្ងៃ ច័ន្ទ ទី ០១ ខែ មីនា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,១០៩
Today
ថ្ងៃម្សិលមិញ ២២៤,៧១៧
ខែនេះ ២៥,១០៩
សរុប ១៧៦,២០៥,៨៣៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦៤៨០ ដង)

សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?



ស្តាប់សំឡេង
 
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?

១- ភាព​ជា​មនុស្ស ត្រូវ​មាន​អារម្មណ៍ គឺ​ត្រូវ​មាន​ចិត្ត​ មេត្តា ករុណា ចំពោះ​មនុស្សសត្វ​ទាំង​ឡាយ ដែល​មាន​ខ្លួន​ជាទីស្រឡាញ់ មានមាតា​បិតា ញាតិមិត្ត​បងប្អូន​ជាទីស្រឡាញ់ មិន​គួរ​សម្លាប់​បៀតបៀន​គ្នានិងគ្នា យើង​ជា​មនុស្ស​ត្រូវ​ប្រព្រឹត្ត​ល្អ គឺ​ត្រូវ​វៀរចាក​ការ​សម្លាប់សត្វ​ដទៃ ដែល​មាន​ជីវិត (បាណាតិបាតា វេរមណី)។

២- ការ​កើត​មក​ជា​មនុស្ស ឈ្មោះ​ថា ជាអ្នក​មាន​បញ្ញា​អាច​មាន​គំនិត​គិត​បាន​ល្អ ត្រូវ​ចេះ​ប្រឹងប្រែង​រកស៊ី​ខ្លួន​ឯង មិន​គួរ​ឆក់​ដណ្ដើម​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ មក​បរិភោគ ដូច​ជា​សត្វដែល​ល្ងង់​ខ្លៅ ឆក់​ដណ្ដើម​យក​ចំណី​អាហារ​គ្នា​ស៊ី​នោះ​ទេ ដូច្នេះ​យើង​ជាមនុស្ស​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ គឺ ត្រូវ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​របស់​អ្នក​ដទៃ ដែលម្ចាស់​គេ​មិន​បាន​ឲ្យ (​អទិន្នាទានា វេរមណី)។

៣- ភាព​ជា​មនុស្ស ត្រូវ​ចេះ​ហាម​ឃាត់​ចិត្ត កុំ​ឲ្យ​ត្រេកអរ ផ្លូវ​ភេទ​ចំពោះ​ប្រពន្ធ​កូន​អ្នក​ដទៃ គប្បី​ត្រេកអរ​ផ្លូវ​ភេទ​តែ​នឹងប្រពន្ធ​របស់​ខ្លួន ប៉ុណ្ណោះ គឺ មិនត្រូវ​ប្រព្រឹត្ត​ដូច​ជាសត្វ ដែល​មិន​ចេះ​អប់រំទូន្មាន​ចិត្ត​របស់​ខ្លួន ពេល​ដល់​រដូវ​ការ​ហើយ តែង​ឆក់​ដណ្ដើម​យក​សត្វ​ញី​អំពី​គ្នា ពេល​ខ្លះ រហូត​ដល់​ស្លាប់​ខ្លួន​ទៀត​ដ៏​មាន​ ដូច្នេះ ជាមនុស្ស​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ គឺ វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ចំពោះ​ប្រពន្ធ​កូន​អ្នក​ដទៃ (​កាមេសុមិច្ឆាចារា វេរមណី)។

៤- ភាព​ជា​មនុស្ស ត្រូវ​ចេះ​ពិត​ត្រង់​ដល់​គ្នា​នឹង​គ្នា គឺ​ត្រូវ​និយាយ​តែ​ពាក្យ​ពិត​ចំពោះ​គ្នា​និង​គ្នា មិន​គួរ​ធ្វើ​ដូច​ជាសត្វ​ដែល​មិន​ចេះ​ពិត​ត្រង់​ដល់​អ្នក​ណា​នោះ​ទេ ដូច្នេះ យើង​ជាមនុស្ស​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ គឺ ត្រូវ​វៀរចាក​ការ​និយាយ​ពាក្យ​មិន​ពិត (​មុសាវាទា វេរមណី)។

៥- ភាព​ជា​មនុស្ស ត្រូវ​មាន​សតិមាំមួន បញ្ញាបរិបូរណ៍​ដើម្បី​ប្រព្រឹត្ត​កិច្ចការងារ​បាន​ល្អ ជាការងារ​នាំ​មក​នូវ​សេចក្ដី​សុខស្ងប់​ដល់​ខ្លួន​និង​អ្នក​ដទៃ និង​កសាង​សេចក្ដីសុខ គុណធម៌​ដ៏ប្រសើរ​ដើម្បី​ឲ្យ​ខ្លួន​បានក្លាយ​ជាមនុស្សវិសេស ជាងសង្គម​មនុស្ស និង​ទេវតា​មារព្រហ្ម។ ដូច្នេះ យើង​ជាមនុស្ស ដែល​ជាសត្វ​ចេះ​ដឹង​មិនគួរបរិភោគ​ទឹកស្រវឹង ដែល​ជាហេតុ​ឲ្យខូចស្មារតី និងមានទុក្ខទោសច្រើន​ប្រការ​ដល់​ខ្លួន​នោះ​ទេ គឺ ត្រូវ​វៀរចាក​ការបរិភោគ​ទឹកស្រវឹង គឺ សុរានិងមេរ័យ (សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី) ។

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៣១៦៣ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៦៥៦៥ ដង)
អានិសង្ស​ទាន​ដែល​កូន​ឧទ្ទិស​ជូន​មាតា​បិតា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕