30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៥,៧៩៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១៣,៧២៧
សរុប ៣៨៥,៥០០,៤២០
អានអត្ថបទ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១១,៥០៧ ដង)

គួររៀនកម្មដ្ឋាន​ក្នុងសំណាក់​ពុទ្ធឱរសទាំងអ្នកបានឈាន



 
គួររៀនកម្មដ្ឋាន​ក្នុងសំណាក់​ពុទ្ធឱរសទាំងអ្នកបានឈាន

មួយ​ទៀត កុលបុត្រ​អ្នក​មាន​សីល​បរិសុទ្ធ និង​កាត់​បលិពោធ​បាន​ហើយ​យ៉ាង​នោះ កាល​នឹង​រៀន​កម្មដ្ឋាន​នេះ គួរ​រៀន​ក្នុង​សំណាក់​ពុទ្ធ​បុត្រ អ្នក​ឲ្យ​ចតុត្ថជ្ឈាន​កើត​ឡើង​ដោយ​កម្មដ្ឋាន​នេះ​ឯង​ហើយ​ចម្រើន​វិបស្សនា បានសម្រេច​ភាព​ជា​ព្រះអរហន្ត។ កាល​មិនបាន​ព្រះខីណាស្រព​នោះ គួរ​រៀន​ក្នុងសំណាក់​ព្រះអនាគាមី កាល​មិន​បាន​សូម្បី​ព្រះអនាគាមី​នោះ ក៏​គួរ​រៀន​ក្នុង​សំណាក់​ព្រះសកទាគាមី។ កាល​មិន​បាន​សូម្បី​ព្រះសកទាគាមី​នោះ ក៏​គួរ​រៀន​ក្នុងសំណាក់​ព្រះសោតាបន្ន កាល​មិន​បាន​សូម្បីព្រះសោតាបន្ន​នោះ​ក៏​គួរ​រៀន​ក្នុងសំណាក់​របស់​លោក​អ្នក​បានចតុត្ថជ្ឈាន ដែល​មាន​អានាបានៈ​ជា​អារម្មណ៍, កាល​មិន​បាន​លោក​អ្នក​បាន​ចតុត្ថជ្ឈាន​សូម្បី​នោះ ក៏​គួរ​រៀន​ក្នុង​សំណាក់​របស់​ព្រះវិនិច្ឆយាចារ្យ អ្នក​មិន​វង្វេង​ទាំង​ក្នុង​បាលី​និង​អដ្ឋកថា។ មែន​ពិត ព្រះអរិយបុគ្គល​ទាំង​ឡាយ មាន​ព្រះអរហន្ត​ជាដើម រមែង​ប្រាប់​ចំពោះ​មគ្គ​ដែល​ខ្លួន​បាន​សម្រេច​ហើយ​ប៉ុណ្ណោះ។ ចំណែក​ព្រះវិនិច្ឆយាចារ្យ​នេះ ជា​អ្នកមិន​វង្វេង កំណត់​អារម្មណ៍​ជាទីសប្បាយ និង​មិន​សប្បាយ ក្នុង​អារម្មណ៍​ទាំង​ពួង​ហើយ​ទើប​ប្រាប់​ឲ្យ ដូច​ជា​អ្នកនាំ​ទៅ​កាន់​ផ្លូវ​ដំរី​ធំ​ក្នុង​ព្រៃ​ស្បាត​ដូច្នោះ។ (ចាកអដ្ឋកថា សមន្តប្បាសាទិកា)

ក្នុង​គម្ពីរ​សារត្ថទីបនីដីកា៖

កុលបុត្រ​អ្នកប្រាថ្នា​នឹង​រៀន​កម្មដ្ឋាន​ណា គប្បី​រៀន​កម្មដ្ឋាន​ក្នុង​សំណាក់​ព្រះខីណាស្រព អ្នក​ញ៉ាំង​ឈាន​ពួក ៤ ឬ​បាន​ឈាន​ពួក ៥ ឲ្យ​កើត​ឡើង ដោយ​អំណាច​កម្មដ្ឋាន​នោះ​នុ៎ះ​ឯង​ហើយ​ចម្រើន​វិបស្សនា មាន​ឈានជាបទដ្ឋាន សម្រេច​ការ​អស់​ទៅ​នៃ​អាសវៈ ព្រោះ​ហេតុ​នោះ លោក​អាចារ្យ​ទើប​ពោល​ថា គប្បី​រៀន​យក​អំពី​សំណាក់​ពុទ្ធបុត្ត អ្នក​ញ៉ាំងចតុត្ថជ្ឈាន​ឲ្យ​កើត​ឡើង​ហើយ ដោយ​កម្ម​ដ្ឋាន​នេះ​ឯង ហើយ​ចម្រើន​វិបស្សនា បានសម្រេច អរហត្តផល។ ពាក្យថា ព្រះអរិយបុគ្គល​ទាំង​ឡាយ មានព្រះ​អរហន្តជាដើម លោកអាចារ្យ​ផ្ដើម​ទុក​ដើម្បី​នឹង​សម្ដែងថា លោក​ជាពហុស្សូត​នេះ​ឯង អាច​ល្អ​ជាង​ព្រះខីណាស្រព​ខ្លះ ក្នុង​ការ​ឲ្យ​កម្មដ្ឋាន​នេះ។ ពាក្យ​ថា ដូច​អ្នកនាំ​ទៅ​កាន់​ផ្លូវ​ដំរី​ធំ សេចក្ដី​ថា​ប្រៀប​ដូច​សម្ដែង​វិថី​នៃ​កម្មដ្ឋាន និង​ធ្វើ​ឲ្យ​ដូច​ជា​ផ្លូវ​ដំរីធំ។ ពាក្យ​ថា កំណត់​អារម្មណ៍​ជាទីសប្បាយ និង​មិន​សប្បាយ សេចក្ដីថា លោក​អាចារ្យ​រមែង​ប្រាប់​កម្មដ្ឋាន​ដល់​កុល​បុត្រ​ណា ក៏​កំណត់​សេចក្ដី​សមគួរ​ដែល​ជាឧបការៈ និង​មិន​ជាឧបការៈដល់​កុលបុត្រ​នោះ​ទាំង​ដោយ​ប្រការ​ទាំង​ពួង។

ឥឡូវ​នេះ លោក​អាចារ្យ​សម្ដែង​បំព្រួម​សេចក្ដី​នេះ​ថា កុលបុត្រ​ចូល​ទៅ​កាន់​សំណាក់​អាចារ្យ​អ្នក​ឲ្យ​កម្មដ្ឋាន មិន​គប្បី​ពាក់​ស្បែក​ជើង ដោយ​ជើង​ដែល​លាង និង​លាប​ប្រេង បាំងឆត្រ ប្រើ​អ្នកកាន់​គ្រឿង​ប្រើប្រាស់ និង​ភេសជ្ជៈ មាន​ធុង​ប្រេង និង​ទឹកឃ្មុំ ទឹក​អំពៅ​ជាដើម មាន​អន្តេវាសិកហែហម​ជុំវិញ​ដើរ​ទៅ។ តែ​គប្បី​បំពេញ​គមិកវត្ត​ហើយ ហើយ​កាន់បាត្រ និង​ចីវរ​របស់​ខ្លួន ដោយ​ខ្លួន​ឯង ចូល​ទៅ​កាន់​វត្ត​ណាៗ ក្នុង​ចន្លោះ​ផ្លូវក្នុង​ទី​គ្រប់​កន្លែង ក៏​បំពេញ​វត្ត​នោះៗ តាម​សមគួរ គឺ​អាគន្តុកវត្ត​ក្នុង​វេលា​ចូល​ទៅកាន់​វត្ត គមិកវត្តក្នុង​វេលា​ចេញអំពីវត្ត គប្បីជា​អ្នក​មាន​បរិក្ខារ​ស្រាល​ព្រម មាន​ការ​ប្រព្រឹត្ត​ដុស​ខាត់​យ៉ាង​ក្រៃលែង ទើប​ពោល​ថា ជាអ្នក​មាន​ការ​ប្រព្រឹត្ត​ស្រាល ដល់​ព្រម​ដោយ​វិន័យ​និង​អាចារៈ។

ក៏​កាល​ទៅយ៉ាង​នេះហើយ កាល​ចូល​ទៅ​កាន់​វត្ត​នោះ គប្បី​ឲ្យ​ធ្វើ​ឈើ​ស្ទន់​ឲ្យ​ជាកប្បិយៈ ក្នុង​ចន្លោះ​នោះ គឺ​យក​ទៅ​ហើយ ទើប​ចូល​ទៅ តែ​មិន​គប្បី​ឈប់​សម្រាក​បន្តិច ហើយ​ដើរ​ទៅ​កាន់​បរិវេណ​ដទៃ​ដោយ​គិត​ថា យើង​នឹង​ធ្វើ​ការ​លាង​ជើង លាប​ជើង​ជាដើម​ទៅ​កាន់​សំណាក់​អាចារ្យ។

ព្រោះហេតុ​អ្វី?

ព្រោះ​បើ​ក្នុង​ទី​នោះ គប្បី​មាន​ភិក្ខុ​ទាំង​ឡាយ​ជា​វិសភាគ​របស់​អាចារ្យ​នោះ ភិក្ខុ​ទាំង​នោះ​សួរ​ដល់​ហេតុ​ដែល​មក​នៅ​ហើយ បើ​លោក​មក​នៅ​សំណាក់​អាចារ្យ​នោះ នឹង​គប្បី​ញ៉ាំង​វិប្បដិសារៈ ឲ្យ​កើត​ឡើង ដែល​ជា​ហេតុ​ឲ្យ​លោក​គប្បី​វិល​ត្រឡប់​ចេញ​ទៅ​អំពី​ទី​នោះ​វិញ​បាន ព្រោះ​ហេតុ​នោះ គប្បី​សួរ​រក​ទី​នៅ​របស់​លោក​អាចារ្យ​ហើយ​ត្រូវ​ចូល​ទៅ​ក្នុង​ទីនោះ​ឯង។

ពាក្យ​ថា អាចារ្យ​ដែល​មាន​ប្រការ​ដូច​ពោល​ហើយ បាន​ដល់​អាចារ្យ​ជាកល្យាណ​មិត្ត តាំង​នៅ​ក្នុង​សេចក្ដី​ចម្រើន ស្វែង​រក​តែ​ប្រយោជន៍ (​តាំង​នៅ) ដោយ​ចំណែក​មួយ ប្រកប​ដោយ​គុណ មានសទ្ធា​ជាដើម មាន​ប្រការ​ដូច​ដែល​បាន​ពោល​ទុក​ហើយ ដោយ​ន័យ​ជាដើម​យ៉ាង​នេះ​ថា៖

បិយោ គរុ ភាវនីយោ វត្តា ច វចនក្ខមោ
គម្ភីរញ្ច កថំ កត្តា នោ ចដ្ឋានេ និយោជយេ

ភិក្ខុ​ជាអ្នក (ធ្វើខ្លួន) ឲ្យ​ជាទី​ស្រឡាញ់ ១ គួរ​គោរព ១ គួរសរសើរ ១ ឧស្សាហ៍ប្រៀនប្រដៅ ១ អត់ធន់ចំពោះ​ពាក្យ​សម្ដី ១ ជា​អ្នក​និយាយ​ពាក្យ​ជ្រាលជ្រៅ ១ ទាំង​មិន​ដឹង​នាំ​ក្នុង​ហេតុដែល​មិន​គួរ ១។

ក្នុង​ពាក្យថា អ្នក​មាន​ចិត្ត​ដែល​ខ្លួន​ឲ្យ​ត្រេកអរ​ហើយ ដោយ​វត្តបដិបត្តិ​នេះ មានវិនិច្ឆ័យដូច្នេះ បើ​អាចារ្យ​ជាភិក្ខុខ្ចីជាង កុំគប្បី​ត្រេកអរ​សាមីចិកម្ម មានការ​ទទួល​បាត្រ​និង​ចីវរ​ជាដើម, បើអាចារ្យ​ជាភិក្ខុ​ចាស់​ជាង គប្បី​ទៅ​ថ្វាយ​បង្គំ​អាចារ្យ។ កាល​លោក​ប្រាប់​ថា ចូល​ដាក់បាត្រ​និង​ចីវរ​ចុះ​អាវុសោ ទើប​ដាក់​ចុះ កាល​លោក​ប្រាប់​ថា ចូល​ផឹកទឹក​ចុះ បើ​ប្រាថ្នា​គប្បី​ផឹក កាល​លោក​ពោល​ថា ចូរលាង​ជើង​ចុះ មិន​គួរ​លាង​ជើង​ភ្លាម​ទេ ព្រោះ​បើ​ទឹក​ដែល​លោក​នាំ (ដង) មក ក៏​គប្បី​ជា​ការ​មិន​សមគួរ, តែ​បើ​លោក​ពោល​ថា លាង​ជើង​ចុះ​អាវុសោ ខ្ញុំ​មិន​បាន​នាំ​មក​ទេ (​អ្នក​ដទៃ​នាំ​មក) ក៏​គួរ​អង្គុយ​លាង​ជើង​បាន ក្នុង​ឱកាស​ទីកំបាំង ដែល​អាចារ្យ​មិន​ឃើញ ឬ​ក្នុង​ទី​ចំណែក​ម្ខាង​សូម្បី​នៃ​វិហារ​កណ្ដាល​វាល។ បើ​អាចារ្យ​នៃ​កែវ​ប្រេង​មក​ឲ្យ គប្បី​ក្រោក​ឡើង ប្រើ​ដៃ​ទាំង​ពីរ​ទទួល​ដោយ​គោរព, ព្រោះ​បើ​មិន​ទទួល​កែវ​ប្រេង​នោះ​ទេ អាចារ្យ​ក៏​នឹង​គប្បី​គិត​តប​ការ​ដទៃ​បាន​ថា ភិក្ខុ​រូប​នេះ​ធ្វើ​ការ​ប្រើប្រាស់​រួម​គ្នា​មិន​ល្អ​ចាប់​ដើម​តាំង​ពី​នេះ​ឯង, តែ​កាល​បាន​ទទួល​ហើយ​ក៏​មិន​គួរ​លាប​ជើង​មុន​ទេ ព្រោះបើប្រេង​នោះ ជាទឹក​ប្រេង​សម្រាប់​រឹតខ្លួន​របស់​អាចារ្យ​សោត ក៏​នឹង​គប្បី​ជាការ​មិន​សមគួរ ព្រោះដូច្នោះគប្បី​លាប​ក្បាល​មុន​ហើយ​ទើប​លាប​អវយវៈដទៃ មាន​កជាដើម កាល​លោក​ប្រាប់​ថា អាវុសោ​ប្រេង​នោះ​នេះ​ជាប្រេង​សម្រាប់​ប្រើ​បាន​គ្រប់​យ៉ាង លាប​ជើង​ក៏​បាន​ដូច្នេះ ចាំលាប​ជាង រួចស្រេច​ហើយ​គប្បី​ប្រាប់​ថា "ខ្ញុំ​នឹង​រក្សា​ប្រេង​នេះ លោកម្ចាស់" កាលអាចារ្យ​ទទួល​យក​ទៅ​គប្បី​ប្រគេន​លោកចុះ។

មិន​គួរ​និយាយ​ថា លោកម្ចាស់​មេត្តា​ប្រាប់​កម្មដ្ឋាន​ដល់​ខ្ញុំ​ចុះ តាំង​ពីថ្ងៃ​នេះ​ទៅ។ រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី ២ ទៅ បើ​អាចារ្យ​មានឧបដ្ឋាកជាប្រចាំ ក៏គប្បី​សូម​នឹង​ឧបដ្ឋាក​នោះ​ហើយ​ធ្វើ​វត្ត​ខ្លះ។ បើ​សូម​ហើយ​លោក​មិន​ព្រម​ឲ្យ កាល​បាន​ឱកាស​ចាំ​ធ្វើ​វត្ត កាល​នឹង​ធ្វើ​ក៏​គួរ​បង្អោន​ប្រគេន​ឈើស្ទន់​ទាំង ៣ ខ្នាត គឺខ្នាតតូច កណ្ដាល និងធំ។ ទឹក​លុបមុខ ទឹកស្រង់ ក៏​គួរ​ចាត់ចែង​ប្រគេន​ទាំង​ពីរ​យ៉ាង​គឺ​ទឹកក្ដៅ​និង​ទឹក​ត្រជាក់។ តាំង​ពីពេល​នោះ​តទៅ លោកអាចារ្យ​ប្រើ​យ៉ាង​ណារហូត ៣ ថ្ងៃ ក៏​ត្រូវ​ចូល​ទៅ​តម្កល់​ប្រគេន​យ៉ាង​នោះ​ឯង រហូត​អស់​កាល​ជានិច្ច។ កាល​លោក​មិន​ធ្វើការ​ចំពោះ​យ៉ាង​ណា ប្រើប្រាស់​តាម​តែ​បាន ក៏​គប្បី​បង្អោន​ប្រគេន​ដែល​រក​បាន​ចុះ។ នឹង​ពោល​ឲ្យ​ច្រើន​ទៅ​ធ្វើ​អ្វី វត្ត​ដ៏ប្រពៃ​ដែល​ព្រះមានព្រះភាគទ្រង់​បញ្ញត្តទុក​ក្នុង​វត្ត​ក្ខន្ធកៈ​នោះ​ណា មាន​ជាដើម​ថា "ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជាអន្តេវាសិក ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ក្នុង​អាចារ្យ។ ឯការ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ក្នុង​អាចារ្យ​នោះ ដូច្នេះ គឺ​អន្តេវាសិកត្រូវ​ក្រោក​អំពី​ព្រឹក ហើយ​ដោះ​ស្បែក​ជើង ធ្វើ​សំពត់​ឧត្ដរាសង្គឆៀង​ស្មា​ម្ខាង ហើយ​ប្រគេន​ឈើ​ស្ទន់ ប្រគេន​ទឹក​សម្រាប់​លាង​មុខ ក្រាលអាសវៈ​ទុក បើ​បបរ​មាន អន្តេវាសិក​ត្រូវ​លាង​ភាជន៍ ហើយ​បង្អោន​បបរ​ទៅ​ប្រគេន កាល​បើ​អាចារ្យហុត​បបរ​រួច​ហើយ អន្តេវាសិក​ត្រូវ​ប្រគេន​ទឹក ត្រូវ​ធ្វើ​វត្ត​ទាំង​នោះ​ចុះ។ គប្បី​ឃើញ​ថា​កុល​បុត្រ អ្នក​បដិបត្តិ​ដោយ​ន័យ​តាម​ដែល​ពោល​មក​នេះ រមែង​ញ៉ាំង​ចិត្ត​របស់​លោក​អាចារ្យ​ឲ្យ​ត្រេកអរ​ដោយ​វត្តបដិបត្តិ។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៤០៩ ដង)
បានប្រាក់ខែ តែជីវិត​ត្រូវ​អស់ ៣០ ថ្ងៃ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៤៤,៨៥៥ ដង)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៨៤ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៨,២១៩ ដង)
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៩៩ ដង)
បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧១,៣២៧ ដង)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿