30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦០,៧០៧
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥៣៨,២៥៨
សរុប ៣៨៩,៦២០,៧៤២
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៨,៨៧០ ដង)

ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក



 
ព្រះ​ពុទ្ធ​ឱ​វាទ សម្តែង​ប្រារព្ធ​ចំ​ពោះ​អនា​ថ​បិណ្ឌិក​គ​ហ​បតី
សុត្ត​ន្ត​បិ​ដក អង្គុត្ត​រ​និ​កាយ បញ្ច​ក​និ​បាត ( បិ​. ៤៤ ទំ. ៩៥-៩៨ )

គ្រា​នោះ​ អនា​ថ​បិណ្ឌិក​គ​ហ​បតី ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​អ​នា​ថ​បិណ្ឌិក​គ​ហ​ប​តី អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​យ៉ាង​នេះថា ម្នាល​គ​ហ​ប​តី ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក ។
ធម៌ ៥ យ៉ាង ដូចម្តេច​ខ្លះ ?

ម្នាល​គ​ហ​ប​តី ! (១) អា​យុ​ ជា​ទី​ប្រា​ថ្នា​ ជា​ទី​ត្រក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក,​ ( ២ ) ពណ៌​សម្បុរ ជា​ទី​ប្រា​ថ្នា​ ជា​ទី​ត្រក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក, ( ៣ ) សុខ ជា​ទី​ប្រា​ថ្នា​ ជា​ទី​ត្រក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក, ( ៤ ) យស ជា​ទី​ប្រា​ថ្នា​ ជា​ទី​ត្រក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក, ( ៥ ) ជា​ទី​ប្រា​ថ្នា​ ជា​ទី​ត្រក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក ។

ម្នាល​គ​ហ​ប​តី ! ធម៌​ទាំង ៥ យ៉ាង​នេះ​ឯ ជា​ទី​ប្រា​ថ្នា​ ជា​ទី​ត្រក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក ។ ម្នាល​គ​ហ​ប​តី តថា​គត​មិន​ពោល​នូវ​ការ​បាន​ចំ​ពោះ​ធម៌​ជា​ទី​ប្រា​ថ្នា ជា​ទី​ត្រេក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក​ទាំង ៥ ព្រោះ ការ​បន់​ស្រន់​​ ឬ​ព្រោះ​ការ​ប្រា​ថ្នា​ទេ ។

ម្នាល​គ​ហ​ប​តី បើ​ការ​បាន​ចំ​ពោះ​នូវ​ធម៌​ជា​ទី​ប្រា​ថ្នា ជា​ទី​ត្រេក​អរ ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក​ទាំង ៥ នេះ នឹង​មាន​ហើយ ព្រោះ​ការ​បន់​ស្រន់ ឬ ព្រោះ​ការ​ប្រា​ថ្នា នរ​ណា​មួយ ក្នុង​លោក​នេះ អាច​ញុំាង​នរ​ណា​ឲ្យ​សាប​សូន្យ​បាន ។

ម្នាល​គ​ហ​ប​តី អ​រិយ​សា​វក អ្នក​ប្រា​ថ្នា​នូវ​អា​យុ មិន​គួរ​បន់​ស្រន់​ ឬ​មិន​គួរ​ត្រេក​អរ​នឹង​អា​យុ ឬ​ក៏ព្រោះ​ហេតុ​នៃ​អា​យុ​ឡើយ, ម្នាល​គ​ហ​បតី បដិ​ប​ទា​ប្រ​ព្រឹត្ត​ទៅ ដើម្បី​បាន​នូវ​អា​យុ​វែង ដែល​អ​រិយ​សា​វក​អ្នក​ប្រា​ថ្នា​នូវ​អា​យុ​គប្បី​ប្រ​តិ​បត្តិ ដ្បិត​ថា បដិ​បទា​មាន​កិ​រិយា​ប្រ​ព្រឹត្ត​ទៅ ដើម្បី​បាន​នូវ​អា​យុ​ អ​រិ​យ​សា​វក​នោះ បាន​ប្រ​តិ​បត្តិ​ហើយ ប្រ​ព្រឹត្ត​ទៅ ដើម្បី​បាន​នូវ​អា​យុ ។ អ​រិ​យ​សា​វក​នោះ​ ជា​អ្នក​បាន​អាយុ​ជា​ទិព្ធ ឬ​អាយុ​ជា​របស់​មនុស្ស ។

ម្នាល​គ​ហ​ប​តី អ​រិ​យ​សា​វក អ្នក​ប្រាថ្នា​​ពណ៌​សម្បុរ មិន​គួរ​ដើម្បី​បន់​ស្រន់​ ឬ​ត្រេក​អរ​នឹង​ពណ៌​សម្បុរ ឬ​ក៏​ព្រោះ​ហេតុ​តែ​ពណ៌​សម្បុរ​ទេ ។ ម្នាល​គ​ហ​ប​តី បដិ​ប​ទា​មាន​កិ​រិ​យា​ប្រ​ព្រឹត្ត​ទៅ ដើម្បី​បាន​ពណ៌​សម្បុរ ដែល​អ​រិ​យ​សា​វក​អ្នក​ប្រា​ថ្នា​ពណ៌​សម្បុរ គប្បី​ប្រ​តិ​បត្តិ ដ្បិត​ថា ប​ដិ​ប​ទា​មាន​កិ​រិយាប្រ​ព្រឹត្ត​ទៅ​ដើម្បី​បាន​ពណ៌​សម្បុរ, អ​រិយ​សា​វក​នោះ ប្រ​តិ​បត្តិ​ហើយ​ប្រព្រឹត្ត​ទៅ ដើម្បី​បាន​ពណ៌​សម្បុរ​មែន ។ អ​រិ​យ​សា​វក​នោះ ជា​អ្នក​បាន​ពណ៌​សម្បុរ​ទិព្ធ ឬ​ជា​របស់​មនុស្ស ។

ម្នាល​គ​ហ​ប​តី អ​រិ​យ​សា​វក អ្នក​ប្រាថ្នា​​សេចក្តី​សុខ មិន​គួរ​ដើម្បី​បន់​ស្រន់​ ឬ​ត្រេក​អរ​នឹង​សេចក្តី​សុខ ឬ​ក៏​ហេតុ​តែ​សេចក្តី​សុខ​ទេ ។ ម្នាល​គ​ហ​ប​តី បដិ​ប​ទា​មាន​កិ​រិ​យា​ប្រ​ព្រឹត្ត​ទៅ ដើម្បី​បាន​សេចក្តី​សុខ ដែល​អ​រិ​យ​សា​វក​អ្នក​ប្រា​ថ្នា​សេចក្តី​សុខ គប្បី​ប្រ​តិ​បត្តិ ដ្បិត​ថា ប​ដិ​ប​ទា​មាន​កិ​រិយាប្រ​ព្រឹត្ត​ទៅ​ដើម្បី​បាន​សេចក្តី​សុខ, អ​រិយ​សា​វក​នោះ ប្រ​តិ​បត្តិ​ហើយ​ប្រព្រឹត្ត​ទៅ ដើម្បី​បាន​ពរសេចក្តី​សុខ ។ អ​រិ​យ​សា​វក​នោះ ជា​អ្នក​បាន​សេចក្តី​សុខ​ទិព្ធ ឬ​ជា​របស់​មនុស្ស ។

ម្នាល​គ​ហ​ប​តី អ​រិ​យ​សា​វក អ្នក​ប្រាថ្នា​​យស​សក្កិ មិន​គួរ​ដើម្បី​បន់​ស្រន់​ ឬ​ត្រេក​អរ​នឹង​យស​សក្កិ ឬ​ក៏​ហេតុ​តែ​យស​សក្កិ​ទេ ។ ម្នាល​គ​ហ​ប​តី បដិ​ប​ទា​មានកិ​រិ​យា​ប្រ​ព្រឹត្ត​ទៅ ដើម្បី​​យស​សក្កិ ដែល​អ​រិ​យ​សា​វក​នោះ ប្រ​តិ​បត្តិហើយ​ប្រ​ព្រឹត្ត​ទៅ ដើម្បី​បាន​យស​សក្កិមែន ។ អ​រិ​យ​សា​វក​នោះ ជា​អ្នក​បាន​យស​សក្កិ​ទិព្ធ ឬ​ជា​របស់​មនុស្ស ។

ម្នាល​គ​ហ​ប​តី អ​រិ​យ​សា​វក អ្នក​ប្រាថ្នា​​ស្ថាន​សួគ៌ មិន​គួរ​ដើម្បី​បន់​ស្រន់​ ឬ​ត្រេក​អរ​នឹង​ស្ថាន​សួគ៌ ឬ​ក៏​ហេតុ​តែ​ស្ថាន​សួគ៌​ទេ ។ ម្នាល​គ​ហ​ប​តី បដិ​ប​ទា​មានកិ​រិ​យា​ប្រ​ព្រឹត្ត​ទៅ ដើម្បី​​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ​អ​រិ​យ​សា​វក​អ្នក​ប្រា​ថ្នា​ស្ថាន​សួគ៌ គប្បី​ប្រ​តិ​បត្តិ ដ្បិត​ថា បដិប​ទា​មាន​កិ​រិយា​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​បាន​ស្ថាន​សួគ៌, អ​រិ​យ​សា​វក​នោះ ប្រ​តិ​បត្តិ​ហើយ​ប្រ​ព្រឹត្ត​ទៅ ដើម្បី​បាន​ស្ថាន​សួគ៌មែន ។  អ​រិ​យ​សា​វក​នោះ ជា​អ្នក​បាន​ទៅ​កើត​ស្ថាន​សួគ៌ ។

" អ្នក​ប្រាជ្ញ​ទាំងឡាយ តែង​សរ​សើរ​សេច​ក្តី​មិន​ប្រ​មាទ​ក្នុង​បុញ្ញ​កិ​រិ​យា​វត្ថុ​ទាំង​ឡាយ ព្រោះ​ប្រាថ្នា​នូវ​សេចក្តី​ត្រេក​អរ គឺ​អា​យុ ពណ៌​សម្បុរ យស​សក្កិ កិ​ត្តិ​ស័ព្ទ ស្ថាន​សួគ៌ ត្រកូល​ខ្ពស់​ដ៏​លើស​លប់ ត ៗ ទៅ ។ អ្នក​ប្រាជ្ញ មិនមាន​សេច​ក្តី​ប្រ​មាទ​រមែង​បាន​សម្រេច​ប្រ​យោជន៍​ទាំង​ពីរ គឺ​ប្រ​យោជន៍​ក្នុង​បច្ចុ​ប្បន្ន​នេះ ១  ប្រ​យោជន៍​ក្នុង​ប​រ​លោក ១, អ្នក​មាន​ប្រាជ្ញា​ដែល​​ហៅ​ថា​ បណ្ឌិត ព្រោះ​បាន​នូវ​ប្រ​យោជន៍ " ។

ដកស្រង់​ចេញពីសៀវភៅ  ព្រហ្ម​ច​រិ​យ​ធម៌ 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទ
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៣,៩៤៤ ដង)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ១,៨២១ ដង)
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត)
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៣៩៧ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៣៦,៥៩៥ ដង)
មនុស្ស​ក្នុង​លោក​គ្មាន​ស្រឡាញ់​អ្វី​ឬ​ពេញ​ចិត្ត​អ្វី​ជាង​ខ្លួន​នោះ​ទេ​
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៣,៦១៦ ដង)
ជីវិតមានតម្លៃជាងអ្វីៗ ដែលយើងស្ដាយ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៥៥៩ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.65
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿