30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៥,៧១៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៣,៦៤៧
សរុប ៣៨៥,៦៤០,៣៤០
អានអត្ថបទ
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៤៩,៧៧២ ដង)

សង្ខព្រាហ្មណ៍ចរិយា



ស្តាប់សំឡេង
 
សង្ខព្រាហ្មណ៍ចរិយា

កាលដែលតថាគតកើតជាព្រាហ្មណ៍ឈ្មោះសង្ខៈ មានប្រាថ្នាដើម្បីឆ្លងមហាសមុទ្រសម្តៅទៅកាន់កំពង់ ( តម្ពលិត្តិ ) ។ កាលនោះ តថាគតបានឃើញព្រះបច្ចេកពុទ្ធដែលត្រាស់ដឹងឯង ទ្រង់ឈ្នះមារ កំពុងនិមន្តទៅកាន់ផ្លូវលំបាក លើផែនដីរដិបរដុបដ៏ក្តៅ ត្រង់ផ្លូវជួបគ្នានោះ ។ លុះតថាគត ឃើញព្រះបច្ចេកពុទ្ធ ត្រង់ផ្លូវជួបគ្នានោះ ក៏គិតនូវសេចក្តីនេះថា ស្រែបុណ្យនេះរមែងសម្រេចដល់សត្វអ្នកប្រាថ្នានូវបុណ្យ ប្រៀបដូចបុរសអ្នកភ្ជួរឃើញស្រែឬសួនច្បារធំ  មិនព្រោះពូជក្នុងស្រែនោះទេ បុរសនោះឈ្មោះថា ជាអ្នកមិនត្រុវការដោយស្រូវ យ៉ាងណាមិញ ។

តថាគតជាអ្នកចង់បានបុណ្យ បើឃើញស្រែបុណ្យដ៏ប្រសើរថ្លៃថ្លាហើយ មិនធ្វើសក្ការទេ តថាគតឈ្មោះថា ជាអ្នកមិនត្រូវការដោយបុណ្យយ៉ាងនោះឯង ។ ម៉្យាងទៀត ប្រៀបដូចអាមាត្យ មានប្រាថ្នាជាធំក្នុងក្រសួងត្រា ( ហើយបណ្តេញ ) ពួកជនក្នុងវាំងរបស់ស្តេច មិនឲ្យទ្រព្យនិងស្រូវដល់ជនទាំងនោះ អាមាត្យនោះរមែងសាបសូន្យចាកត្រាយ៉ាងណាមិញ តថាគតជាអ្នកប្រាថ្នាបុណ្យ បានឃើញទក្ខិណេយ្យបុគ្គលដ៏ធំទូលាយ ហើយមិនឲ្យទានដល់ ទក្ខិណេយ្យបុគ្គលនោះ តថាគតរមែងសាបសូន្យចាកបុណ្យ ក៏យ៉ាងនោះដែរ ។

តថាគតលុះគិតឃើញយ៉ាងនេះហើយ ក៏ដោះស្បែកជើងថ្វាយបង្គំព្រះបាទានៃព្រះបច្ចេកពុទ្ធនោះ រួចប្រគេនឆត្រនិងស្បែកជើង ។ ហេតុនោះបានជាតថាគត ចម្រើនដោយសេចក្តី សុខ ដល់នូវសេចក្តីសុខ ដោយរយគុណ ម៉្យាងទៀត តថាគតកាលបំពេញទាន ក៏បានឲ្យទានដល់ព្រះពុទ្ធយ៉ាងនេះឯង ។

ដកស្រង់ចេញពីសៀវភៅ  បារមីកថា ពុទ្ធបទាន
រៀបរៀងដោយៈ   មុនីកោសល្យ នៅ ហៃឡុង
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៧២ ដង)
ការងារ​ក្នុង​រង្វង់​គ្រួសារ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១០,៩៥១ ដង)
ពុទ្ធកាល (កាលរបស់ព្រះសម្មាសម្ពុទ្ធ)
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១៨,១១២ ដង)
គុណ​របស់​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៧៨,២២២ ដង)
ពុទ្ធគយា (កន្លែងព្រះពុទ្ធបានត្រាស់ដឹង)
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦,៣២៩ ដង)
សត្រូវជិតនិងឆ្ងាយរបស់មេត្តា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥១០ ដង)
អាត្មា​អញ​តែង​មាន​មរណៈ​គឺ​សេចក្ដី​ស្លាប់​ទៅ​វិញ​ជា​ធម្មតា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿