30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៩,៤៣១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៧៦,៦១៨
សរុប ៣៨៩,៩៥៩,១០២
អានអត្ថបទ
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៤,១៩៣ ដង)

គ្រាំក្នុងបេះដូង



 
គ្រាំក្នុងបេះដូង

កាល​កូន​កើត​ម៉ែ​ឈឺ​ពិត​មែន តែ​ម៉ែ​អាច​ទ្រាំ​បាន ព្រោះ​ការ​ឈឺចាប់ ព្រោះ​ការ​ឈឺ​ចាប់​របស់​ម៉ែ​នា​ពេល​នោះ មាន​រយៈ​ពេល​ខ្លី ពេល​កូន​ចេញ​ចាក​ផ្ទៃ រួច​ផុត​ទុក្ខ​ផុត​ភ័យ ម៉ែ​ក៏​លែង​ឈឺ​ចាប់ ហើយ​ម៉ែ​សប្បាយ​ចិត្ត នៅ​ពេល​ដែល​ម៉ែ​បាន​ឮ​សម្លេង និង​បាន​ឃើញ​មុខ​កូន។

តែ​ក្នុង​គ្រា​នេះ ម៉ែ​ឈឺ​ជាង​ពេល​ណាៗ​ទាំង​អស់​ឈឺ​ជាង​ពេល​កូន​កើត​ចេញ​ចាក​ផ្ទៃ​រាប់​ម៉ឺន​ដង គឺ​ឈឺ​ក្នុង​បេះ​ដូង ឈឺ​រហូត​ស្ទើរ​តែ​ទ្រាំ​លែង​បាន។ បេះ​ដូង​ម៉ែ​ខ្ទិចខ្ទាំគ្រាំ​អស់​ហើយ ដោយ​សារ​ស្នាដៃ​កូន។

ម៉ែ​ប្រឹង​ចិញ្ចឹម​កូន​ឲ្យ​ធំ​ដឹង​ក្ដី ប្រឹង​ធ្វើ​ការ​ទាំង​យប់​ថ្ងៃ​រកលុយ​ឲ្យ​កូន​រៀន ប្រឹង​ទូន្មាន​ប្រៀន​ប្រដៅ​កូន​ព្រឹក​ល្ងាច តែ​ការ​ប្រឹងប្រែង​របស់​ម៉ែ បែរ​ជាអសារ​បង់​ព្រោះអ្វី​ដែល​កូន​តប​ស្នង​មក​ម៉ែ​វិញ គឺ​មាន​តែ​ភាព​ឈឺចាប់​ហួស​ពណ៌នា ស្ទើរ​តែ​គ្មាន​ជីវិត​រស់​លើ​ផែន​ពសុធា​នេះ​នឹង​គេ។

តើ​ពេល​ណា​ទៅ​ដែល​កូន​ចេះ​គិត? ពេល​ណា​ទៅ​ទើប​កូន​ឲ្យ​តម្លៃ​ដល់​ការ​តស៊ូ​របស់​ម៉ែ? កូនមិន​អាណិត​ដល់​បេះ​ដូង​របស់​ម៉ែ ដែល​គ្រាំគ្រា​ព្រោះ​តែ​កូន​ទេ​ឬ​អ្វី? ក្នុង​លោក​នេះ​កូន​មិន​គិត​មើល​ទៅ ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ល្អ​នឹង​កូន​ដូច​ជា​ម៉ែ? គឺ​ដូច​ជា​គ្មាន​ទេ​នៅ​លើ​ផែន​ដី​នេះ គឺ​មាន​តែ​ម៉ែ​ទេ​ដែលទ្រាំ​ជាមួយ​នឹង​ទង្វើរបស់​កូន​បាន បើ​ទោះ​បី​ជា​កូន​ធ្វើ​បាប​ចិត្ត ឲ្យ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​ម៉ែ​នៅ​តែ​អាច​ទ្រាំ​បាន​ដែរ គឺ​ម៉ែ​ទ្រាំ​ព្រោះ​តែ​ម៉ែ​ស្រឡាញ់​កូន ទ្រាំ​ដើម្បី​ជីវិត​កូន​ទ្រាំដើម្បី​រស់​នៅ​ក្បែរ​កូន។

ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​របស់​ម៉ែ គឺ​វា​ឈឺ​ខ្លាំង​ណាស់​ឈឺ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ កូន​អើយ​អាសូរ​បេះ​ដូង​របស់​ម៉ែ​ផង កូន​ដឹង​ទេ​ថា​ម៉ែ​ស្ទើរ​តែ​ទ្រាំ​តទៅ​មុខលែង​បានហើយ ងាក​ក្រោយ​មើល​មក​ម៉ែ​ផង​ណា​កូន​បើ​កូន​មិន​អាណិត​ខ្លួន​ឯង​ទេ ចូរ​កូន​អាណិត​ម៉ែ​ផង​ណា​កូន ព្រោះ​ជីវិតកូន​គឺ​ជា​ជីវិត​របស់​ម៉ែ បើ​កូន​មាន​បញ្ហា​អ្វី ម៉ែ​ក៏​មាន​បញ្ហា​នោះ​ដូច​គ្នា គឺ​ម៉ែ​គិត​ពី​កូន​គ្រប់​ពេល​វេលា កូន​ឈឺ​ម៉ែ​ក៏​ឈឺ កូន​រង​ទុក្ខ​ម៉ែ​រងទុក្ខ កូនលំបាក​ម៉ែ​ក៏​លំបាក​ ជីវិត​ម៉ែ​មាន​សេចក្ដី​ទុក្ខ​ព្រោះកូន​រហូត គ្មាន​វេលាណាស្រាកស្រាន្ត​ឡើយ ទោះបីជាក្នុងវេលា​ដែល​កូនកំពុង​តែ​សប្បាយ​រីករាយ​ជប់​លៀង​ស៊ីផឹក​ជាមួយ​មិត្ត​ភ័ក្ត្រ ក៏​ម៉ែ​នៅ​តែគ្រាំ​ចិត្ត​ដដែល ព្រោះ​ម៉ែ​បារម្ភ​ពី​កូន​ហេតុ​អ្វី​បាន​ជា ជីវិត​ម៉ែ​គ្មាន​សេចក្ដី​សុខ ម្ដងណា​អ៊ីចឹង? ទោះបីដេកលក់​ក៏​មិន​ស្ងប់​នៅ​តែ​គិត​ពី​កូន​បើក​ភ្នែក​ឡើង​កាល​ណា ក៏​នៅ​តែ​គិត​ពី​កូន... ពាក្យ​ថាកូនៗ គឺ​ដក់​ជាប់​នៅ​ក្នុង​បេះ​ដូង​ម៉ែ​ជានិច្ច គ្មាន​ថ្ងៃ​ណាដែល​ម៉ែ​អាច​ភ្លេច​កូន​ឡើយ ហើយ​ទោះ​បី​ជាកូន​ធ្វើឲ្យ​គ្រាំ​ចិត្ត ក៏​ម៉ែ​នៅ​តែ​មាន​ភក្ដី​ភាព​ចំពោះ​កូន​ដែរ។

ម៉ែ​ល្អ​ចំពោះ​កូន​ប៉ុណ្ណឹង​ហើយ តែ​កូន​នៅ​តែ​មិន​អនុគ្រោះ​ដល់​ដួង​ចិត្ត​របស់​ម៉ែ​សោះ​ឡើយ កូន​នៅ​តែ​តាម​ប្រម៉ាញ់​បាញ់​ប្រហារ បេះ​ដូង​របស់​ម៉ែដោយ​កិរិយា​មារយាទ និង​ទង្វើ​មិន​គប្បី​ផ្សេងៗ ធ្វើ​ឲ្យ​បេះ​ដូង​របស់​ម៉ែ​គ្រាំគ្រាម្ដង​ហើយម្ដង​ទៀត សឹង​តែ​មិន​ស្គាល់​ជាតិ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​សោះ នៅ​ក្នុងជីវិត​ម៉ែ។

កូន​អើយ! មេត្តា​កូន​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​ម៉ែ​ផង កុំ​ឲ្យ​ផ្លូវ​ចិត្ត​របស់​ម៉ែ​គ្រាំគ្រា ក្រៀមស្វិត​ជាង​នេះ​អី​សណ្ដោស​ប្រណី បន្ត​ជីពចរ​ជីវិត​អ្នកម្ដាយ​ថ្លៃ ឲ្យ​រស់​នៅ​បាន​ឃើញ​វង់ភ័ក្ត្រ​របស់​បុត្រ​ចរណៃ តទៅ​ទៀត​ផង​ណា​កូន!!!។

ធម្មជាតិ​នាលោកិយ តែង​មាន​យប់ មានថ្ងៃមានវស្សារ មានប្រាំង មានភ្លៀង មានរាំង ថ្ងៃរះហើយតែង​លិច តែ​សម្រាប់​ធម្មជាតិ​ចិត្ត​របស់​ម៉ែ​គ្មាន​ទេ​ភាព​ភ្លឺស្វាង មាន​តែ​ភាព​ងងឹត​សូន្យ ព្រោះ​កូន​ធ្វើឲ្យ​ម៉ែ​មាន​តែ​សេចក្ដី​ទុក្ខ​សោក រក​សុខ​គ្មាន​សោះ​តែ​ម៉ែ​សុខ​ចិត្ត​គ្រាំ​គ្រា​ក្នុង​ចិត្ត ក៏​ម៉ែ​មិន​គិត​បោះ​បង់​កូន​ចោល​ដែរ... ។

ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ
រៀប​រៀង​ដោយ យុវសមណ ឆិម ប៊ុនឆា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៤,៥០៦ ដង)
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១៨២ ដង)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣៩,៦៣១ ដង)
ព្រះបរម​សារីរិកធាតុនៃ​ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿