ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,៩៥៧
Today
ថ្ងៃម្សិលមិញ ៣០,៧៦១
ខែនេះ ១,០២១,០០២
សរុប ៩៨,០១៦,២១៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ កុម្ភះ ឆ្នាំ២០១៥ (អាន: ១៣៨៧ ដង)

ទានក្នុងសប្បុរិយបញ្ញត្តិធម៌



 
ទានក្នុងសប្បុរិយបញ្ញត្តិធម៌

សប្បុរិសបញ្ញត្តិធម៌ មានន័យ​ថា ធម៌​ដែល​សប្បុរស​ ប្រកាស​ឲ្យ​មនុស្សលោក​ដឹង ឬ ធម៌​ដែល​សប្បុរស​បញ្ញត្តិ ទុក​មក​ក្នុង​លោក។

សប្បុរិសបញ្ញត្តិ​ធម៌​មាន ៣ យ៉ាង​គឺ៖

១- ទាន ការ​បរិច្ចាគ,
២- បព្វជ្ជា ការ​បួស​ជាភិក្ខុ សាមណេរ,
៣- មាតាបិតុឧបដ្ឋាន ការ​បំរើ​មាតាបិតា។

ពាក្យ​ថា សប្បុរស បាន​ដល់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ មាន​ព្រះពុទ្ធ​ជាដើម។ ប៉ុន្តែ​ធម៌ ៣ យ៉ាង​ខាង​លើ​នេះ ពុំ​មែនជាពុទ្ធបញ្ញត្តិ​ទេ ជាបញ្ញត្តិ​របស់​អ្នក​ប្រាជ្ញ​បុរាណាចារ្យ​ទាំង​ឡាយ ជាយូរយា​ណាស់​មក​ហើយ។ លុះ​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ ទ្រង់​យល់​ឃើញ​ថា ធម៌​នេះ​ល្អ ទើប​ទ្រង់​ដាក់​ចូល ក្នុង​សាសនា​របស់​ព្រះអង្គ ដោយ​ឥត​មាន​កែប្រែ​សូម្បី​បន្តិចបន្តួច។ ព្រះពុទ្ធអង្គ​ទ្រង់​ធ្វើ​យ៉ាង​នេះ ក៏​ព្រោះព្រះអង្គ​ទ្រង់​រក្សាទុក​នូវ​ធម៌បរមបុរាណនៃសប្បុរស​ទាំង​ឡាយ ក្នុង​អតីតកាល​ដើម្បីឲ្យសមដល់​កិត្តិយល របស់​ព្រះអង្គ​ជាអ្នក​ស្វែង​រក​ត្រូវ មិនមែន​ស្វែង​រក​កេរ្តិ៍ ឈ្មោះ​ឡើយ។

សប្បុរិសបញ្ញត្តិធម៌ មានប្រយោជន៍​ដល់​សង្គម​មនុស្ស ជា​ច្រើន​ណាស់ បើ​យើង​ស្គាល់​ន័យ ស្គាល់​បំណង​ពិត​របស់​ធម៌​នេះ ហើយ​នាំ​គ្នា​គោរព​ប្រតិបត្តិ​ឲ្យ​បាន​ត្រូវ​គ្រប់ទាំង ៣ យ៉ាង។

ន័យ​របស់ ទាន ពុំ​មែន​ដៅយក​ត្រឹម​បាដិបុគ្គលិកទាន​ឬ សង្ឃទាន មាន​ដាក់​បាត្រ វេរដារបង្សុកូល... ប៉ុណ្ណោះ​ទេ គឺ​ដៅ​យក​ការ​រួមរស់​ដ៏​មាន​សីលធម៌​ក្នុងសង្គម មានការ​លះបង់​នូវ​ទ្រព្យសម្បត្តិ សាងសាធារណ​ប្រយោជន៍​ឲ្យ​សង្គម មានការ​សង់​ស្ពាន​សាលារៀន មន្ទីរពេទ្យ វត្តអារាម មជ្ឈមណ្ឌលវិបស្សនា...។

ន័យរបស់ បព្វជ្ជា មិនមែន​ដៅ​យក​ត្រឹម​តែ​ការ​បួស ភិក្ខុ​សាមណេរ​ប៉ុណ្ណោះ​ទេ គឺ​ដៅ​យកការ​លែង​បៀតបៀន​គ្នា ដោយប្រើ​កម្លាំង​យសសក្តិ វណ្ណៈ ផៅពង្ស ពិសេសគឺ​មនុស្ស​ម្នាក់ៗ ត្រូវរៀបចំខ្លួន​ឲ្យ​មាន​សីលធម៌ សម្រាប់​ក្រុមគ្រួសារ​ឲ្យ​មាន​មនុស្សធម៌​សម្រាប់​មនុស្ស​ជាតិ​ក្នុងពិភពលោក។

ន័យ​របស់ មាតាបិតុឧបដ្ឋាន មិនមែន​ដៅ​យក​តែ​ការ​បំរើ​មាតាបិតា​ទេ គឺ​ដៅ​យក​ការ​បំរើ​បុព្វបុរស​ទាំងអស់ នៃ​ពិភព​លោក​ព្រោះ​ពិភពលោក​កើត​មាន​វត្ថុ​ផ្សេងៗ សម្រាប់​ឲ្យ​បច្ឆាជន រស់​នៅ​បាន​សុខសប្បាយ​ក្នុង​បច្ចុប្បន្ន​នេះ ដោយ​ស្នាដៃ​របស់​លោក។

ន័យ​របស់ទាន ទូលំទូលាយ​ណាស់​តាម​ការ​សង្កេត​ពិចារណា​កន្លង​មក​នេះ។ ផ្ទុយ​ទៅវិញ ចិត្ត​របស់​មនុស្ស​គ្រប់​ជាន់​ថ្នាក់​រមែង​ចង្អៀតក្នុងការ​ធ្វើ​ទាន ព្រោះ​ចិត្ត​របស់​គេ​លុះ​ក្រោម​អំណាចរបស់​មច្ឆរិយៈ (សេចក្ដី​កំណាញ់) ច្រើន​ជាង​ក្រោម​អំណាច​របស់​សទ្ធា។ ដូច​នេះ​ហើយ បាន​ជា​មាន​ពុទ្ធភាសិត​មួយ​ពោល​ថា៖

ទានញ្ច យុទ្ធញ្ច សមានមាហុ
អប្បាបិ សន្តា ពហុកេ ជិនន្តិ
អប្បម្បិ ចេ សន្ទហានោ ទនាតិ
តេនេវ សោ សុខី បរត្ថ។

ប្រែថាៈ អ្នក​ប្រាជ្ញ​ទាំង​ឡាយ ពោល​ថា ការ​ឲ្យ​ទាន និងការ​ច្បាំង​ជា​របស់​ស្មើគ្នា អ្នក​ច្បាំង​ប្រថុយ​លះបង់ជីវិត សូម្បី​មាន​គ្នា​តិច ក៏​អាច​ឈ្នះ​សត្រូវ​មានគ្នាច្រើន, អ្នក​ឲ្យ​ទាន​សូម្បី​តែ​មាន​ទ្រព្យ​សម្បត្តិ​តិចតួច តែ​មាន​សទ្ធា​ក៏​អាច​ឲ្យទាន​បាន សេចក្ដី​សុខ​នឹង​មាន​ក្នុង​លោក​ខាង​មុខ ដោយ​ផល​នៃ​ចេតនាទាន។

សេចក្ដី​នេះ អធិប្បាយ​ថា ជាធម្មតា បុគ្គល​ដែល​ខ្លាច​អស់​ទ្រព្យ​សម្បត្តិ​រមែង​ឲ្យ​ទាន​មិន​កើត អ្នក​ខ្លាច​ស្លាប់​ក៏​ច្បាំង​មិន​កើត។ បុគ្គល​កាត់​ក្ដីអាល័យ ក្នុងជីវិត​របស់​ខ្លួន​បាន ទើប​អាច​ទៅ​ជាអ្នក​ច្បាំង​បាន បុគ្គល​កាត់​អាល័យ​ក្នុង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនបាន ទើប​អាច​ទៅ​ជា​អ្នក​ធ្វើ​ទាន​បាន។

ដូច្នេះ ទើប​អ្នក​ប្រាជ្ញ​លោក​ពោល​ថាការ​ធ្វើ​ចំបាំង និង​ ការ​ធ្វើ​ទានមានទំហំ​ប៉ុនគ្នា។


អ្នកច្បាំង​សូម្បីពួក​ខ្លួន​មាន​គ្នាតិច មានអាវុធតិច តែហ៊ាន​ប្រថុយ​លះ​បង់​ជីវិត ដើម្បី​បុព្វហេតុ​អ្វី​មួយ អ្នកចំបាំង​ដែលមានសេចក្ដីក្លាហាន​បែប​នេះ ត្រូវ​តែ​មាន​ជ័យ​ជំនះ​ក្នុងចំបាំងរបស់​គេ។

អ្នកធ្វើ​ទាន សូម្បី​ខ្លួន​មានទ្រព្យ​សម្បត្តិ​តែបន្តិចបន្តួច​តែ​មាន​ចិត្ត​ចង់​ឲ្យ​ទាន មានសទ្ធាខ្លាំងក្លា មានឥន្ទ្រិយ៍​ធម៌ ប្រកប​ព្រមដោយកម្លាំងមាំមួន គេត្រូវ​តែ​ឲ្យ​ទាន​បាន ហើយគេ​នឹង​បាន​សេចក្ដីសុខចម្រើន ក្នុងលោកខាងមុខ។

ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀប​រៀង​ដោយ ឈុន គឹមអៀត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០១៣ (អាន: ៧៩០៧ ដង)
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៦៨៦៩ ដង)
ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៨១៦៧ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
ផ្សាយ : ២២ ឧសភា ឆ្នាំ២០១៤ (អាន: ៥២០៩ ដង)
ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
ផ្សាយ : ២៦ កញ្ញា ឆ្នាំ២០១៦ (អាន: ២៧៨៧៥ ដង)
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៤ (អាន: ១០៧៧៦ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ វិច្ឆិកា នេះមានដូចជា ៖           ឧបាសក ម៉ៅ សុខ     ៥៤ដុល្លា    |     ស៊ីម ប៉ូឡូ និង ភរិយា ព្រមទាំងបុត្រ   ២០ដុល្លា   |     សាន្ត ពិសិដ្ឋ  និង ភរិយា ព្រមទាំងបុត្រ      ៥០ដុល្លា           |      ឧបាសិកា ស្រ៊ី សុខា (អាជីវករផ្សាថ្មី)     ១០៣ដុល្លា            |     ឡាំ លីម៉េង     ១០ដុល្លា            |     គីម លាន     ១០ដុល្លា            |     សែម សុវណ្ណី     ១០ដុល្លា         |        ម៉ារី កែវមុណ្ណី      ៥០ដុល្លា           |      nuo kinne      ២ដុល្លា            |      lim heng      ១៥ដុល្លា           mov sokheng      ៣០ដុល្លា        |          oeur lena     ៥ដុល្លា            |      lach sotheavy      ១២០ដុល្លា           |      yang samnang     ១០ដុល្លា            |     នាដ្យ     ៧០ដុល្លា            |     ស៊ីសៅ គីមសាន្ត     ២០ដុល្លា            |     ស៊ុត វាសនា, ចន កែវ ,ឌៀប សុផាន     ៥០ដុល្លា            |      ភក្តី  10000៛ ,ស្រីខេង 10000៛ ,អំស្រីយ៉ូន 5000៛ ផ្កាឈូកស 100000៛        |           ឈៀវពន្លឺ     ១០០ដុល្លា            |      ក្រុមឧបាសិកា ស្រ៊ុន កែវ ១៦ម៉ឺន  |      ឧបាសិកា សុខ សាឡី ៨ម៉ឺន  |      ឧបាសិកា អាត់ សុវណ្ណ ២ម៉ឺន  |      ឧបាសក សុខ ហេងមាន ១ម៉ឺន          |      ឧបាសិកា កែវ សារិទ្ធ      ១០ដុល្លា            |      ឧបាសក ឆែម សាវឿន     ២៥ដុល្លា .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...