អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៧០៨ ដង)
បើពិតជាស្រឡាញ់ខ្លួន
|
បើពិតជាស្រឡាញ់ខ្លួន
- ជីវិត គឺ ការរស់នៅពោរពេញទៅដោយសេចក្ដីលំបាក និងឧបសគ្គ ក្នុងការចិញ្ចឹមជីវិតនេះឲ្យប្រព្រឹត្តទៅបាន។ - ការចិញ្ចឹមជីវិតនេះ ឲ្យប្រព្រឹត្តទៅយ៉ាងណាទើបឈ្មោះថាស្រឡាញ់ខ្លួន? - ជីវិតនេះ ទោះបីខំប្រឹងប្រែង ចិញ្ចឹមដោយបាយទឹកនំចំណី ឬរក្សា ដោយការព្យាបាលយ៉ាងណា ក៏នៅតែចាស់ នៅតែឈឺហើយមុខតែនឹងស្លាប់ជាប្រាកដ នៅពេលខាងមុខ។ បើជីវិតនេះរង់ចាំតែថ្ងៃស្លាប់ដូច្នោះ តើយើងគប្បីធ្វើយ៉ាងណាក្នុងការដែលបានកើតមកហើយនេះ? មួយចិញ្ចឹមជីវិតប្រកបដោយធម៌ កុំប្រព្រឹត្តបាបដើម្បីជីវិតនេះ ព្រោះថាវាគង់តែនឹងអស់ទៅ ប្រែប្រួលទៅ ព្រោះជារបស់ដែលសង្ខារតាក់តែងឡើង តែការចេះដឹងយ៉ាងនេះពុំមែនចេះដឹងឯងៗនោះទេ បើមិនបានអាស្រ័យសប្បុរសដែលជាអ្នកដឹងនូវធម៌ដ៏ប្រសើរ បានស្ដាប់ធម៌របស់សប្បុរសទើបអាចជួយខ្លួន ឲ្យចិញ្ចឹមជីវិតបានល្អផង រួចអំពីអំពើបាបផង ដោយតាំងនៅក្នុងសីល គឺបានសុខទាំងក្នុងលោកនេះ និងលោកខាងមុខ។ ពីរគប្បីញ៉ាំងប្រយោជន៍ទាំងឡាយ ឲ្យបានសំរេចដោយអាស្រ័យការសន្សំនូវសេចក្ដីល្អ ដោយមានកាយនេះជាក្បូន ព្រោះថាកាយនេះក្ដី ទ្រព្យក្ដី មិនទៅតាមពពួកជនក្នុងបរលោក។ ដូច្នេះ សីលក្ដី ទានក្ដី កាលសង្គ្រោះក្ដី គប្បីចំរើន "គឺធ្វើឲ្យច្រើន"។ បើស្រឡាញ់ខ្លួន កុំពួនធ្វើបាប។ អត្ថបទរៀបរៀងដោយ ឧបាសិកា ជូ-ស៊ូហៀង ដោយ៥០០០ឆ្នាំ |
អត្ថបទអ្នកអាចអានបន្ត