30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៣,១៣៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០១,០៦៩
សរុប ៣៨៥,៥៨៧,៧៦២
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៧៣ ដង)

បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត



 
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត

សត្វ​ទាំង​លាយ​ឯណា​មួយ ជាអ្នកប្រកប​ដោយ​កុសលកម្មបថ ១០ មាន​ការ​វៀរ​ចាក​ការ​សម្លាប់សត្វ​ជា​ដើម, សត្វ​ទាំង​ឡាយ​នោះ ឈ្មោះ​ថា បណ្ឌិត។

ម្យ៉ាង​ទៀត ព្រះពុទ្ធ​ ព្រះបច្ចេកពុទ្ធ ព្រះមហាសាវ័ក ៨០ ព្រះសាវក​របស់​ព្រះតថាគត​ទាំង​ឡាយ​ដទៃ​ទៀត និង​គ្រូសុនេត្រ និងអកិត្តិតាបស​ជាដើម ក្នុង​អតីតកាល គប្បី​ជ្រាប​ថា "​បណ្ឌិត" ។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មាន​ព្រះពុទ្ធ​ជាដើម ទាំង​អស់​នោះ លោក​ហៅ​ថា "​ជាបណ្ឌិត" ព្រោះ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ប្រយោជន៍​ទាំង​ឡាយ​ដោយ​បញ្ញាគតិ។ ព្រោះ​ហេតុ​នោះ ទើបព្រះ​អដ្ឋកថាចារ្យ លោក​ពោល​ថា "​ជន​ទាំង​ឡាយ​ណា​ទៅ អធិប្បាយ​ថា "ធ្វើ​ដំណើរទៅ​ក្នុងប្រយោជន៍​ទាំង​ឡាយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន និង​សម្បរាយិកភព ដោយ​បញ្ញា​គតិ ព្រោះ​ហេតុ​នោះ ជន​ទាំង​ឡាយ​នោះ ទើប​ឈ្មោះ​ថា បណ្ឌិត"។ សូម្បី​ក្នុង​គម្ពីរ​សទ្ទនីតិលោកក៏​ពោល​ទុក​ថា " បឌិ ធាតុ ប្រព្រឹត្ត​ទៅ​ក្នុង​កិរិយា​ទៅ, បញ្ញា​ឯណា រមែង​ទៅ គឺ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ប្រយោជន៍​ទាំង​ឡាយ​សូម្បី​ដ៏​ល្អិត​សុខុម គឺ​ដឹង​នូវ​អាការៈសូម្បី​មាន​ការ​បៀតបៀន​ជាដើម​នូវ​អរិយសច្ច​ទាំង​ឡាយ មានសេចក្ដី​ទុក្ខ​ជាដើម ហេតុ​នោះ បញ្ញា​នោះ ទើប​ឈ្មោះ​ថា បណ្ឌា បុគ្គល​ណា​ទៅ​គឺ​ធ្វើ​ដំណើរ​ទៅ បាន​ដល់ ប្រព្រឹត្ត​ទៅ​ដោយ​បញ្ញា ដែល​មាន​ឈ្មោះថា បណ្ឌា ហេតុ​នោះ បុគ្គល​នោះ ទើប​ឈ្មោះ​ថា បណ្ឌិត, ម្យ៉ាង​ទៀត បុគ្គល​ឯណា​ទៅ គឺ​ធ្វើ​ដំណើរ​ទៅដោយ​ញាណ​គតិ​ព្រោះហេតុ​នោះ បុគ្គល​នោះ ទើប​ឈ្មោះ​ថា "បណ្ឌិត"។


ចំណែក​លក្ខណៈ​របស់​បណ្ឌិត គប្បី​ជ្រាបដោយ​អំណាច​នៃ​សុចរិត​ទាំង​ឡាយ មានការ​គិត​នូវ​រឿង​ដែល​គិត​ល្អ​ជាដើម​ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ទុក ក្នុង​ពាល​បណ្ឌិត​សូត្រ​យ៉ាង​ដូច្នេះ​ថា "​ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​ជា​បណ្ឌិត មាន​ហេតុ​ជាគ្រឿង​ចំណាំ​ថា​ជា​បណ្ឌិត (បណ្ឌិត​លក្ខណ) មាន​ហេតុ​ជា​គ្រឿង​សម្គាល់​ថា​ជា​បណ្ឌិត (​បណ្ឌិតនិមិត្ត) មានចរិត​ជាបណ្ឌិត (បណ្ឌិតាបទាន) ៣​ យ៉ាងនេះ។ ហេតុ​ ៣ យ៉ាង​ តើ​អ្វី​ខ្លះ? ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​ជា​បណ្ឌិត​ក្នុង​លោក​នេះ ជាអ្នកគិត​ គំនិត​ល្អ (សុចិន្តិតចិន្តី) ១ និយាយ​សម្ដី​ល្អ (សុភាសិតភាសី) ១ ធ្វើអំពើ​ល្អ (សុកតកម្មការី) ១" ដូច្នេះ។ក៏​ពាក្យ​ថា សុចិន្តិតចិន្តី ដូច្នេះ ជាដើម បណ្ឌិត​គប្បី​ប្រកប​ដោយ​អំណាចនៃ​សុចរិត មាន​មនោសុចរិត​ជាដើម ដូច្នេះ​ឯង។

ន័យ​ដទៃ​ទៀត ជន​ទាំង​ឡាយ​ឯណា រមែង​បាន​ទទួល​នូវ​ប្រយោជន៍​ទាំង​ឡាយ ២ គឺ​ប្រតិបត្តិ​ដើម្បី​បាន​ទទួល​នូវ​ប្រយោជន៍​ទាំង ២ នោះ, ជន​ទាំង​ឡាយ​នោះ ឈ្មោះ​ថា បណ្ឌិត​ព្រោះ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ទុកហើយ ក្នុង​ឧភោអត្ថសូត្រ ក្នុង​កោសលសំយុត្ត យ៉ាង​ដូច្នេះ​ថា៖

" ធីរជន លោក​ហៅ​ថា "​បណ្ឌិត" ព្រោះ​ទាញ​យក​ប្រយោជន៍ (​ទាំង ២) បាន គឺ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​ប្រយោជន៍​ក្នុង​សម្បរាយិកភព"។

ជន​ទាំង​ឡាយ​ឯណា កាត់​ចោល​នូវ​ប្រយោជន៍​ទាំង​ ២ យ៉ាង កាន់​យក​នូវ​ហេតុ​មិន​មែន​ជាប្រយោជន៍ទាំង ២ យ៉ាង​ ជន​ទាំង​ឡាយ​នោះ ឈ្មោះ​ថា ពាល។ មែន​ពិត ជន​ទាំង​ឡាយ​នោះ លោក​ហៅ​ថា "​ពាល" ក៏​ព្រោះ​កាន់​យក​នូវ​ហេតុ​ដែល​មិន​មែន​ជា​ប្រយោជន៍ទាំង​ឡាយ ២ ប្រការ និង​លោក​ហៅ​ថា "ពាល" ក៏​ព្រោះ​កាត់​ផ្ដាច់ចោល​នូវ​ប្រយោជន៍​ទាំង​ឡាយ ២​ ប្រការ។ កិរិយាស័ព្ទ​ថា "​លន្តិ" នោះ​ ចាត់​ចូល​ក្នុង​ពួក​ធាតុ​មាន ភូ ធាតុ ជាដើម ដោយ​ការ​បង្គាប់​ថា "លា ធាតុ មាន​ ទ្វិ ស័ព្ទ ជា​បទ​ប្រៀប​ធៀប ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថថា កាន់​យក"។ កិរិយាស័ព្ទថា "​លនន្តិ" នោះ ចាត់​ចូល​ក្នុង​ពួក​ធាតុ មាន កឹ ធាតុ ជា​ដើម​ដោយ​ការ​បង្គាប់​ថា "លុ ធាតុ មាន ទ្វិ ស័ព្ទ ជាបទ​ប្រៀបធៀប​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថថា កាត់ចោល" ដូច្នេះ។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ១២,៣២២ ដង)
អដ្ឋង្គិកមគ្គជាផ្លូវនាំទៅកាន់ទីរំលត់ទុក្ខ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ៣,៦២៨ ដង)
សេចក្តីនៃពាក្យថា អភិធម្មត្ថសង្គហៈ 
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩២៣ ដង)
មនុស្ស​ដែល​ស្រឡាញ់​យើង​ពិត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,៤៩៩ ដង)
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៩០៨ ដង)
អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧៧៦ ដង)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿