30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៩,៣៤៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤៧,២៨១
សរុប ៣៨៥,៦៣៣,៩៧៤
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៩,៨១៦ ដង)

បុណ្យរមែងចម្រើនដល់អ្នកឲ្យ



 
បុណ្យរមែងចម្រើនដល់អ្នកឲ្យ
ចន្ទីសូត្រ (ស្រង់ចាកបិ. ៤៤ ទំព័រ ៦៧ ដល់ ៧១ )

សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបដ្ឋាន ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រានោះ នាង​ចន្ទីរាជកុមារីមានរថ ៥០០ និងកុមារី ៥០០ ហែ​ហម​ចូល​ទៅ​គាល់​ព្រះដ៏​មាន​ព្រះ​ភាគ​ លុះ​​ចូល​​ទៅ​ដល់​ថ្វាយ​បង្គំ ព្រះដ៏មាន​ព្រះភាគហើយ ប្រថាប់ក្នុងទីដ៏សមគួរ ។

លុះនាងចន្ទីរាជ​កុមារីប្រថាប់​ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន រាជកុមារឈ្មោះ ចុន្ទៈជាបងខ្ញុំព្រះអង្គនោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ហើយវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន  បុគ្គលនោះលុះបែកធ្លាយរាងកាយស្លាប់ទៅ ហើយទៅកើតក្នុងសុគតិ មិនកើតក្នុងទុគ្គតិទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមសួរព្រះមានព្រះភាគថា បុគ្គលជ្រះថ្លាក្នុងព្រះសាស្តាមានសភាពដូចម្តេច ? លុះបែកធ្លាយរាងកាយស្លាប់ទៅបានកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ។ ជ្រះថ្លាក្នុងព្រះធម៌មានសភាពដូចម្តេច ? លុះបែកធ្លាយរាងកាយស្លាប់ទៅបានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ។ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច ? លុះបែកធ្លាយរាងកាយស្លាប់ទៅបានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ។ បំពេញសីលមានសភាពដូចម្តេច ? លុះបែករាងកាយស្លាប់ទៅបានកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ម្នាលនាងចន្ទីរាប់តាំងពីពួកសត្វឥតជើងក្តី មានជើង ២ ក្តី មានជៀង ៤ ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី នេវសញ្ញានាសញ្ញាក្តី ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធប្រាកដជាប្រសើរជាង ពួកសត្វទាំងនោះ ។


ម្នាលនាងចន្ទី ពួកបុគ្គលណាជ្រះថ្លាក្នុងព្រះពុទ្ធ បុគ្គលនោះឈ្មោះថា ជ្រះថ្លាក្នុងបុគ្គលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលជ្រះថ្លាក្នុងបុគ្គលដ៏ប្រសើរ ។ ម្នាលនាងចន្ទីពួគសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំងប៉ុន្មាន វិរាគធម៌ គឺជាធម៌ញុំាងសេចក្តីស្រវឹងទ្រុឌទ្រោមនាំចេញនូវសេចក្តីស្រេកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈអស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមានគ្រឿងចាក់ដោតប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ ។

ម្នាលនាងចន្ទីពួកបុគ្គលណា ជ្រះថ្លាក្នុងវិរាគធម៌ពួកបុគ្គលនោះឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើររមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ។ ម្នាលនាងចន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវ័ករបស់តថាគត បើរាប់ជាគូមាន ៤ បើរាប់រៀងជាបុគ្គលមាន ៨ សង្ឃទាំងនោះជាសង្ឃសាវ័កនៃព្រះមានព្រះភាគ ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលបុគ្គលឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទានដែលបុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកប្រាកដជាប្រសើរជាង សង្ឃឬគណៈទាំងនោះ ។

ម្នាលនាងចន្ទី ពួកបុគ្គលណាជ្រះថ្លាក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើររមែងមានដល់ពួកបុគ្គល អ្នកជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ។

ម្នាលនាងចន្ទី សីលដែលព្រះអរិយៈទាំងអម្បាលមាណជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលដែលអ្នកជាវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ដល់តណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិនេះ ប្រាកដជាប្រសើរជាងសីលទាំងនោះ ។

ម្នាលនាងចន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងសីលដែលព្រះអរិយ់សរសើរ ពួកបុគ្គលទាំងនោះឈ្មោះថា បានបំពេញក្នុងសីលដ៏ប្រសើរ ។

បុណ្យដ៏ប្រសើររមែងចម្រើន អាយុដ៏ប្រសើរផង សម្បុរកាយដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សេចក្តីសុខដ៏ប្រសើរផង រមែងចម្រើនដល់ជនទាំងឡាយដែលដឹងច្បាស់នូវធម៌ដ៏ប្រសើរ ដែលជ្រះថ្លាក្នុងវត្តដ៏ប្រសើរ ដែលជ្រះថ្លាក្នុងព្រះពុទ្ធជាបុគ្គលដ៏ប្រសើរ លើសលប់ជាទក្ខិណេយ្យបុគ្គលរកអ្នកឯណាមួយ ឲ្យស្មើនឹងព្រះអង្គគ្មាន ដែលជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ជាធម៌រម្ងាប់បង់នូវរាគាទិកិលេស ជាធម៌នាំមកនូវសេចក្តីសុខដល់អ្នកប្រតិបត្តិ ដែលជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរជាស្រែបុណ្យ រកស្រែបុណ្យឯទៀត ឲ្យក្រៃលែងជាងគ្មាន ដែលជាអ្នកឲ្យនូវទាន់ដល់បុគ្គលដ៏ប្រសើរ ។

បុគ្គលអ្នកមានប្រាជ្ញា ដែលមានចិត្តតម្កល់ទុកក្នុងធម៌ដ៏ប្រសើរហើយ ដែលជាអ្នកឲ្យនូវទានដល់បុគ្គលដ៏ប្រសើរ តែងនឹងបានទៅហើយជាទេវតា ឬមនុស្សក៏រមែងបាននូវភាវៈជាអ្នកប្រសើរហើយរីករាយសប្បាយ ។

ដកស្រង់ចេញពីសៀវភៅ  បុញ្ញបទីប 
រៀបរៀងដោយៈ   ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៦៩ ដង)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៧៤០ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៦,៩៩៤ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿