30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦២,៥៥៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១២,២៧៣
សរុប ៣៨៣,៦៩៨,៩៦៦
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១២,៧៥៣ ដង)

មានមេត្តាគឺមានសុជីវធម៌



ស្តាប់សំឡេង
 
មេត្តាចិត្ត មាននៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា ធ្វើ​ឲ្យ​បុគ្គលនោះ​ចេះ​ចែក​រំលែកនូវ​សេចក្ដីសុខ​ដល់​ជន​ទាំង​ឡាយ​ទាំង​ពួង​ចេះ​មាន​សុជីវធម៌​ក្នុង​ការ​រស់​នៅ ចេះ​គោរព​កោត​ក្រែង​ដល់​ជន​ដទៃ​ចេះ​ដឹង​ទោស​កំហុស​របស់​ខ្លួន ។ សូមមេត្តា គឺ​ជាការ​សំណូម​ពរ​ដូច​តទៅ ៖

- សូមមេត្តា គោរពគ្នា​ទៅ​វិញ​ទៅ​មក​ផង
- សូមមេត្តា កុំ​បង្ខំ​គេ​ធ្វើ​ឲ្យ​គេ​កើត​ទុក្ខ
- សូមមេត្តា កុំ​បើក​បរយានយន្ត​ឲ្យ​លឿន​ហួស​ទំនង​ពេក
- សូមមេត្តាកុំប្រើ​សម្លេង​ទូរស័ព្ទ​ឬ​និយាយ​ឮ​ពេក​នាំ​ឲ្យ​រំខានដល់​អ្នក​ដទៃ
- សូមមេត្តាកុំបើក​សម្លេង​ម៉ាញ៉េទូរទស្សន៍​ជាដើម​ឮពេក នាំ​ឲ្យ​រំខាន​ដល់អ្នក​ដទៃ
- សូមមេត្តា លាង​ដៃ​ឲ្យ​ស្អាត​ជាមុន​សិន​ចាំ​បរិភោគ​អាហារ
- សូមមេត្តា កុំ​ជជែក​គ្នា​ច្រើន​ពេក ពេល​បរិភោគ​អាហារ
- សូមមេត្តា ​ចេះ​ដោះ​ទ្រនាប់​ជើង​ក្នុង​ទី​កន្លែង​ដែល​គួរ​ដោះ​ ដូច​ជា​ឡើង​ទីលាន​ព្រះចេតិយ៍ ព្រះពោធិព្រឹក្ស ព្រះវិហារជាដើម
- សូមមេត្តា ចេះដោះមួក​ពេល​ចូល​ក្នុង​វត្ត​ជាដើម​ផង
- សូមមេត្តា ​កុំ​ខាក​ស្ដោះ​ដាក់​លើ​កន្លែង​ដែល​ស្អាត​ធ្វើ​ឲ្យ​គេ​ខ្ពើម​រអើម
- សូមមេត្តា កុំ​ប្រើ​គ្រឿង​សាស្ត្រាវុធ​ផ្សេងៗ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែលប្រកប​ដោយ​សេចក្ដី​ក្រេវ​ក្រោធ
- សូមមេត្តា ដឹងគុណ​ចំពោះ​អ្នក​មាន​គុណ​ផង
- សូមមេត្តា កុំ​ធ្វើ​ឲ្យ​អ្នក​មាន​គុណ​កើត​ទុក្ខ
- សូមមេត្តា ​កុំ​ចេះ​តែ​តិះដៀល​មនុស្ស​ល្អ
- សូមមេត្តា ​កុំច្រណែន​គេ ព្រោះ​វា​គ្មាន​ប្រយោជន៍
- សូមមេត្តា ចេះ​មើល​កំហុស​របស់​ខ្លួន​ឯង​ផង
- សូមមេត្តា គិត​ឃើញ​អំពើ​ល្អ​របស់​អ្នក​ដទៃ​ផង
- សូមមេត្តា ​ចេះ​គោរព​ពេល​វេលា​ឲ្យ​បាន​ទៀតទាត់​ផង
- សូមមេត្តា ចេះសម្អាត​ទីកន្លែង​រួម​ផង
- សូមមេត្តា ​ចេះ​រក្សាសម្បត្តិ​ជាតិ​ផង
- សូមមេត្តា ​ចេះ​ទទួល​រាក់ទាក់​ភ្ញៀវ​ដែល​មក​ដល់​ផ្ទះ​ផង
- សូមមេត្តា ចេះ​ដាក់បាត្រ​ព្រះសង្ឃ​នៅ​មុខ​ផ្ទះ​នៃ​ខ្លួន​ផង
- សូមមេត្តា កុំសម្លាប់​សត្វ​ព្រោះ​នាំ​ឲ្យ​ខ្លួន​មាន​អាយុ​ខ្លី
- សូមមេត្តា កុំ​លួច​ទ្រព្យ​គេ​ព្រោះ​នាំ​ឲ្យ​ខ្លួន​ក្រីក្រ​ជាដើម
- សូមមេត្តាកុំប្រព្រឹត្ត​ខុស​ក្នុង​កាម​ព្រោះ​នាំ​ឲ្យ​ខ្លួន​មាន​ឈ្មោះ​មិន​ល្អ មិន​មាន​សេចក្ដី​សុខ​ក្នុង​គ្រួសារ
- សូមមេត្តា កុំ​និយាយ​កុហក​គេ នាំ​ឲ្យ​គេ​ស្អប់
- សូមមេត្តា កុំផឹក​ទឹកស្រវឹង​ពព្រោះនាំ​ឲ្យ​ខ្លួន​វង្វេង​អស់​ស្មារតី
- សូមមេត្តា កុំសេព​គ្រឿង​ញៀន​ព្រោះវា​នាំ​ឲ្យ​ខូច​ខ្លួន
- សូមមេត្តា កុំលេងល្បែង​ភ្នាល់​ព្រោះ​នាំ​ឲ្យ​ខ្លួន​ក្ដៅ​ក្រហាយ
- សូមមេត្តា ​កុំ​សេពគប់​មិត្ត​អាក្រក់​វានាំ​ឲ្យ​ខ្លួន​អាក្រក់​ដែរ
- សូមមេត្តា កុំដើរ​លេង​យប់ជ្រៅ​ពេក ព្រោះ​នាំ​ឲ្យ​គេ​ចោទប្រកាន់​ក្នុងរឿង​មិន​ល្អ
- សូមមេត្តា កុំខ្ចី​ប្រាក់​គេ​ច្រើន​ពេក ប្រសិន​បើ​មិន​មាន​អ្វីសំរាប់​សងគេ​ទេ ព្រោះ​នាំ​ឲ្យ​ខ្លួន​កើត​ទុក្ខ
- សូមមេត្តា ចេះគោរព​ពាក្យសន្យារបស់​ខ្លួន​ផង
- សូមមេត្តា ​កុំស្រឡាញ់​លុយ ជាងស្រឡាញ់​ញាតិមិត្ត
- សូមមេត្តា កុំស្រឡាញ់លុយ ជាង​ស្រឡាញ់សេចក្ដីល្អ
- សូមមេត្តា កុំធ្វើ​ជាមនុស្ស​ចេះ​តែរករឿង​គេច្រើន​ពេក
- សូមមេត្តា ​​កុំគិត​ថា​មា​នតែ​ខ្លួន​ទេ​ដែល​ចេះ​ដឹង​នោះ
- សូមមេត្តា កុំធ្វើ​ជា​មនុស្ស​ចង់​តែ​ឈ្នះ​គេ​ឲ្យ​សោះ
- សូមមេត្តា លះ​បង់​នូវ​អំនួត​របស់​ខ្លួន​ចេញ​ផង
- សូមមេត្តា ចេះ​ធ្វើបុណ្យ​ឧទ្ទិសកុសល​ដល់​បុព្វការីជន​ផង
- សូមមេត្តា ធ្វើ​បុណ្យ​ដោយ​គោរព​ផង
- សូមមេត្តា ​គិត​ថា​មនុស្ស​យើង​មាន​អាយុ​ខ្លី​ណាស់​មិន​គួរ​ធ្វើ​អំពើ​បាបឡើយ
- សូមមេត្តា គិត​ថា​មនុស្ស​អាក្រក់​ដែល​ជួប​យើង​ហើយ​ជាមេរៀន​ខន្តី​របស់​យើង
- សូមមេត្តា ធ្វើ​ជាម្ដាយ​ឪពុក​ល្អ​របស់​កូនប្រុស​ស្រី
- សូមមេត្តា ធ្វើ​ជាកូនប្រុស​ស្រី​ល្អ​របស់​ម្ដាយឪពុក
- សូមមេត្តា ធ្វើ​ជាស្វាមី​ល្អ​របស់​ភរិយា
- សូមមេត្តា ​ធ្វើ​ជា​ភរិយា​ល្អ​របស់​ស្វាមី
- សូមមេត្តា ធ្វើ​ជា​គ្រូ​ល្អ​របស់​សិស្ស
- សូមមេត្តា ធ្វើ​ជា​សិស្ស​ល្អ​របស់​គ្រូ
- សូមមេត្តា ធ្វើ​ជា​មិត្ត​ល្អ​របស់​មិត្ត
- សូមមេត្តា ធ្វើ​ជា​ពុទ្ធបរិស័ទ​ល្អ​របស់​ព្រះពុទ្ធជាម្ចាស់
- សូមមេត្តា ធ្វើជាមនុស្ស​ល្អ​សម្រាប់​សង្គម
- សូមមេត្តា អាច​សៀវភៅ​ធម៌​ឲ្យ​បាន​ច្រើន​ផង
- សូមមេត្តា ឃើញ​នូវ​លោកធម៌ ថា​ជា​របស់​មិន​ទៀត
- សូមមេត្តា លះបង់​នូវឧបាទាន​ដើម្បី​ផុត​ចាកទុក្ខ។

ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀប​រៀង​ដោយ កែវ វិមុត្ត
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៧៧៩ ដង)
នរណា​ក៏​អាច​ទៅ​កើត​ក្នុង​ឋាន​សួគ៌​បាន​ដែរ!
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៥,៩៣៥ ដង)
អនុត្តរិយៈ​ ​ធម្មជាត​ដ៏​ប្រសើរ​​ ៦​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿