30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៣,៥៧៣
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤៦១,១២៤
សរុប ៣៨៩,៥៤៣,៦០៨
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៦,៤៥៨ ដង)

ការច្រណែនអ្នកដទៃ គឺជាការសម្លាប់ខ្លួនឯង



ស្តាប់សំឡេង
 
 
ហេតុអ្វី​បាន​ជាសត្វ​លោក​យើង ឃើញ​គេ​មាន​សេចក្ដី​សុខមានយស​ជាដើម​ហើយ​ក៏​ច្រណែន​នឹង​អ្នក​ដទៃ​នោះ​ៗ​មក​អំពី​ក្នុង​ចិត្ត​មិន​មាន​មេត្តាគឺ​សេចក្ដី​រាប់អាន មិនមាន​មុទិតា​គឺ​សេចក្ដី​ត្រេកអរ​តាម​នៅពេល​ដែល​អ្នក​ដទៃ​មាន​សេចក្ដីសុខ​ជាដើម គួរពិចារណា​តាមព្រះពុទ្ធដីកា​ថា អ្នកណាៗ ក៏​ធ្លាប់​ជាមាតាបិតា ជាញាតិ របស់​ខ្លួន​ដែរ​ ក្នុងសសង្សាវដ្ដ​កន្លង​មក​ អស់​កាល​ដ៏យូរ​អង្វែង​រាប់ជាតិ​ប្រមាណ​មិនបាន ដូច្នេះហើយ បើ​យើងច្រណែន​ស្អប់​ខ្ពើម​នឹង​អ្នក​ដទៃ ហាក់​ដូច​ជា​ស្អប់​ច្រណែន​នឹង​មាតាបិតាបង្កើត បងប្អូនបង្កើតរបស់​ខ្លួនដូច្នោះ សូម​មេត្តា​ពិចារណា​នូវ​ទោស កំហុស​នៃសេចក្ដី​ច្រណែន​មានច្រើន​ណាស់ ដូចជាៈ

- សេចក្ដី​ច្រណែន អាច​នាំ​ឲ្យ​បែបបាក់​ញាតិមិត្ត
- សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​សាង​កម្មពៀរវេរាដ៏ច្រើន
- សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនវិកលចរិត (ឆ្កួត)
- សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​អស់សតិបញ្ញា
- សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​ចេះ​រមិល​គុណ​អ្នក​ដទៃ
- សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់
- សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនសម្លាប់​គ្នា​នឹង​សម្លាប់​ខ្លួន​ឯង​បាន
- សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ
- សេចក្ដីច្រណែន ​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​ញាតិ​មិត្ត
- សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​កិត្តិយស
- សេចក្ដីច្រណែន មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បានទេ
- សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ទៅ​កាន់​អបាយភូមិ
- សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនកើត​ក្នុង​ត្រកូលថោកទាប
- សេចក្ដីច្រណែន អ្នកដទៃ​ជាចំនុចខ្សោយ​របស់​ខ្លួន
- សេចក្ដីច្រណែន គឺជា អកុសលប្រចាំជីវិត
- សេចក្ដីច្រណែន ធ្វើឲ្យ​វិនាស​ចាកសីលគុណជាដើម
- សេចក្ដីច្រណែន មិនអាច​ឃើញសច្ចធម៌​បាន
- សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនវិនាស​ដូចភិក្ខុទេវទត្ត

មុទិតាជាធម៌សម្លាប់​សេចក្ដីច្រណែនបាន ។

ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀប​រៀង​ដោយ កែវ វិមុត្ត
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៥២ ដង)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៩,៧៧៦ ដង)
ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២៥,១៤៦ ដង)
និយមន័យ​ទូទៅ​នៃ​សុខភាព​ផ្លូវ​ចិត្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៤៥ ដង)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.44
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿