ថ្ងៃ ពុធ ទី ១៩ ខែ មិថុនា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៧,០១៥
Today
ថ្ងៃម្សិលមិញ ១០៣,៥៩៧
ខែនេះ ១,៩៧៧,៣៩៤
សរុប ១០៣,៤៩៩,៩២៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៣ មេសា ឆ្នាំ២០១៩ (អាន: ២១១១៨ ដង)

មេត្តាព្រហ្មវិហារ



ស្តាប់សំឡេង
 
មេត្តាព្រហ្មវិហារ

កាល​បើ​ព្រះយោគាវចរកុលបុត្រ មានប្រាថ្នា​ដើម្បី​ចម្រើន​នូវ​មេត្តាព្រហ្មវិហារ គប្បី​ចូល​ទៅកាន់​ទី​ដែល​ស្ងាត់​ចាក​អារម្មណ៍ផ្សេងៗ អង្គុយ​នៅ​ឲ្យ​ស្រួល ពិចារណានូវ​ទោស​ក្នុង​សេចក្ដី​ប្រទុស្ដ (ទោស) និងអានិសង្ស​ក្នុង​សេចក្ដី​អំណត់ (ខន្តី) ជាមុន។

ទោស​ក្នុង​សេចក្ដី​ប្រទុស្ដ​ដូចម្ដេច​ខ្លះ? អានិសង្ស​ក្នុងសេចក្ដីអំណត់ ដូចម្ដេច​ខ្លះ? ហេតុអ្វី​ទើប​ត្រូវ​ពិចារណា​ជាមុន?

ទោស​ក្នុងសេចក្ដី​ប្រទុស្ដ​នោះលោក​ពោល​ទុក​ថា "បើបុគ្គល​ណាដែល​ទោស​គ្របសង្កត់​ហើយ បុគ្គល​នោះ​អាច​ហ៊ានសម្លាប់​សត្វ​ជាដើម​បាន" ឯអានិសង្ស​ក្នុងសេចក្ដី​អំណត់​នោះ ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ទុក​ដូច្នេះ​ជាដើម​ថា "ខន្តី គឺសេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម" បានជាត្រូវ​ពិចារណា​ជាមុន ព្រោះថា​កម្មដ្ឋាន​នេះ​ព្រះយោគីត្រូវចម្រើន​ដើម្បី​នឹងលះបង់​នូវទោសៈ ហើយ​នឹងបាននូវខន្តី​ប៉ុណ្ណោះ បើ​មិន​បានពិចារណា​ឲ្យ​ឃើញជាមុន​ហើយ ក៏​មិន​អាច​ដើម្បីនឹងលះបង់នូវ​ទោស​ដែល​មិន​ឃើញ ហើយ​បាននូវ​អានិសង្ស​ដែល​មិន​ដឹង​នោះ​ឡើយ។

កាល​ដែល​ព្រះយោគី​ប្រារព្ធ​នឹងចម្រើន​មុនដំបូង កុំអាល​ចម្រើន​ក្នុងបុគ្គល​ដែល​ជាទោស ៤ ពួក​គឺ បុគ្គល​មិន​ជាទីស្រឡាញ់ ១ សម្លាញ់ដែលជាទី​ស្រឡាញ់​ក្រៃពេក ១ បុគ្គល​ដែល​ជាកណ្ដាល ១ បុគ្គល​ដែល​មាន​ពៀរដល់​គ្នា ១ មិនតែប៉ុណ្ណោះ​សោត សូម្បីបុគ្គល​ដែលមិនមែន​ជាខេត្ត ២ ពួកគឺ បុគ្គល​ដែល​មាន​ភេទ​ខុស​គ្នា ១ បុគ្គល​ដែល​ធ្វើមរណកាល​កន្លង​ហើយ ១ ក៏មិនគប្បី​ចម្រើន​មេត្តា​ព្រហ្មវិហារ​ទៅរក​ជាដំបូងឡើយ។

បុគ្គល​ទាំងនោះ មានទោសដល់មេត្តា​ព្រហ្មវិហារដូចម្ដេច ទើបលោកហាម​មិនឲ្យ​ចម្រើន​ជាដំបូង?

បុគ្គល​ទាំងនោះមានទោស​ដូច្នេះ​គឺ បុគ្គល​ដែលមិនជាទី​ស្រឡាញ់​លំបាក​នឹង​ទាញ​មក​តម្កល់​ទុក​ឲ្យ​ជាទីស្រឡាញ់, សម្លាញ់​ដែល​ជាទីស្រឡាញ់​ពេកក្រៃ លំបាក​នឹង​ទាញ​មក​តម្កល់​ទុក​ឲ្យ​ជាកណ្ដាល បុគ្គល​ដែល​ជាកណ្ដាល លំបាក​នឹង​ទាញ​មក​តម្កល់​ទុក​ឲ្យ​ជាទីគោរព និង​ជាទីស្រឡាញ់ បុគ្គល​ដែល​មាន​ពៀរ​ដល់គ្នា បើចម្រើន​មេត្តាព្រហ្មវិហារទៅរក​នឹង​កើត​សេចក្ដី​ក្រោធ បុគ្គល​ដែល​មានភេទ​ខុសគ្នានឹងកើត​សេចក្ដី​តម្រេក បុគ្គល​ដែល​ធ្វើមរណកាល​កន្លង​ទៅហើយ​នឹងមិនដល់​នូវ​អប្បនានិង​ឧបចារៈ ហេតុ​នោះ ទើបលោក​ហាម​មិនឲ្យ​ចម្រើន​មេត្តា​ទៅរក​ជាដំបូង។

បើដូច្នោះ​ត្រូវ​ឲ្យ​ចម្រើន​ចំពោះ​បុគ្គល​ដូចម្ដេច​ជាមុន?
ត្រូវ​ឲ្យ​ចម្រើន​ចំពោះ​ខ្លួន​ព្រះវយោគីជាមុន គឺ​ត្រូវ​ចម្រើន​ឲ្យ​រឿយៗថា " អហំ សុខិតោ ហោមិ និទ្ទុក្ខោ សូមឲ្យ​អញ​បាន​ដល់​នូវ​សេចក្ដីសុខ កុំមានទុក្ខឡើយ" ឬនឹង​ចម្រើន​ថា "អវេរោ អព្យា បជ្ឈោ អនីឃោ សុខី អត្តានំ បរិហរាមិ សូមឲ្យ​អញ​ជាបុគ្គល​គ្មានពៀរ គ្មានទុក្ខ គ្មានទោស ឲ្យមាន​តែសេចក្ដីសុខ សូមរក្សាខ្លួនឲ្យបានយ៉ាង​នេះ​ជាដរាប​ទៅ" ដូច្នេះ​ក៏បាន។

បើព្រះយោគី ចម្រើន​នូវមេត្តា​ព្រហ្មវិហារចំពោះខ្លួន​យ៉ាង​នេះ​ជារឿយៗ​ហើយ អប្បនាចិត្ត​នៅមិនទាន់​កើត​ឡើង ក៏គប្បី​តម្កល់​ទុក​នូវ​ខ្លួន​ឲ្យ​ជាបន្ទាល់ ហើយទាញ​យក​សត្វ​ទាំង​ឡាយដទៃ​មកប្រៀបថា "អញ​ប្រាថ្នា​នូវសេចក្ដីសុខ ខ្ពើមរអើមទុក្ខ ប្រាថ្នាចង់រស់ មិនចង់ស្លាប់យ៉ាងណា សត្វ​ទាំងឡាយ​ដទៃ ក៏ប្រាថ្នា​នូវ​សេចក្ដីសុខ ខ្ពើមរអើម​ទុក្ខ ប្រាថ្នាចង់រស់ មិនចង់ស្លាប់​យ៉ាង​នេះដែរ" រួចហើយ​ត្រូវចម្រើន​មេត្តា​ចំពោះ​បុគ្គល​ដែល​គួរ​គោរព មានអាចារ្យ និងឧបជ្ឈាយ៍ ជាដើម​ឲ្យរឿយៗ​ថា "ឯស សប្បុរិសោ សុខិតោ ហោតុ និទ្ទុក្ខោ សូមឲ្យ​លោកជាសប្បុរស​នុ៎ះ បានដល់នូវសេចក្ដី​សុខ កុំបីមានទុក្ខឡើយ"។

ដោយអំណាច​ដែលព្រះយោគី ចម្រើននូវ​មេត្តា​ព្រហ្មវិហារ ចំពោះបុគ្គល​មានសភាព​យ៉ាង​នេះ អប្បនាចិត្ត​ក៏នឹង​កើត​ឡើងដោយ​ពិត តែបើ​មិន​ទាន់​ដល់​នូវ​សេចក្ដី​ត្រេកអរ​ដោយ​ព្យាយាម​ប៉ុណ្ណេះ​គប្បី​ចម្រើន​ចំពោះ​បុគ្គល​ជាទីស្រឡាញ់ បុគ្គល​ដែល​ជាកណ្ដាល បុគ្គល​ដែលមានពៀរដល់គ្នា​តទៅ​ទៀត ចម្រើន​ក្នុងកោដ្ឋាសនីមួយៗ ធ្វើចិត្ត​ឲ្យ​គួរដល់​កម្ម ទាញយកបុគ្គលដែលជាទីស្រឡាញ់មកដាក់​ត្រង់​កន្លែង​បុគ្គល​ដែលជាកណ្ដាលៗ មក​ដាក់ត្រង់​កន្លែងបុគ្គល​ដែលមានពៀរ​ដល់គ្នាតទៅទៀត ចម្រើន​ក្នុងកោដ្ឋាសនីមួយៗ ធ្វើចិត្ត​ឲ្យ​គួរដល់កម្ម ទាញយកបុគ្គល​ដែលជាទីស្រឡាញ់ មកដាក់ត្រង់កន្លែង​បុគ្គលដែល​ជាកណ្ដាលៗ មកដាក់​ត្រង់កន្លែង​បុគ្គល​ដែលមានពៀរ​ដល់គ្នា បន្ទោបង់នូវបដិឃក្នុងបុគ្គល​ដែលមានពៀរដល់គ្នា លំដាប់មកទៀត គប្បីចម្រើន​ឲ្យរឿយៗ ញ៉ាំងចិត្ត​ឲ្យប្រព្រឹត្ត​ទៅស្មើ ជាសីមសម្ភេទ (សីមា, ដែន) ក្នុងជនទាំង ៤ ពួកគឺ ខ្លួនព្រះយោគី ១ បុគ្គលដែលជាទីស្រឡាញ់ ១ បុគ្គលដែលជាកណ្ដាល ១ បុគ្គល​ដែលមានពៀរដល់​គ្នា ១ មិនឲ្យមានធ្ងន់ស្រាលជាងគ្នា សីមសម្ភទនេះ​ហើយ​ដែល​លោក​ហៅ​ថា​និមិត្ត​ក្នុងកម្មដ្ឋាន​នេះ ព្រោះ​ថា ក្នុងព្រហ្មវិហារទាំង ៤ មិនមានឧគ្គហនិមិត្ត និងបដិភាគនិមិត្ត​ដូចក្នុងកសិណទាំង ១០ ជាដើម​ឡើយ មានតែ​សមថនិមិត្ត ដែលប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃសីមសម្ភេទ​ប៉ុណ្ណោះ។

បើព្រះយោគីសេពនូវនិមិត្ត​នោះ​ដោយច្រើន ចម្រើន​ឲ្យរឿយៗ ឡើងទៅ ក៏នឹងបានដល់​នូវ​អប្បនាឈាន​ដោយងាយ​មិន​មានលំបាក​ឡើយ តែក្នុងកម្មដ្ឋាន​នេះ ឲ្យ​សម្រេច​បាន​តែត្រឹម​តតិយជ្ឈាន​ក្នុង​ចតុក្កន័យ ឬចតុត្ថជ្ឈាន​ក្នុង​បញ្ចកន័យ​ប៉ុណ្ណោះ តែបើ​ព្រះយោគីផ្សាយមេត្តា​ព្រហ្មវិហារ ដោយអំណាច​នៃឈាននីមួយៗ ចំពោះសត្វ​ដែលនៅក្នុងទិ ១ ទិស ២ ដរាបដល់​គ្រប់​ទិស​ទាំង​១០ ជាអនាធិសោផរណា ដោយអាការ ៥ ជាឱធិសោផរណា ដោយ អាការ ៧ ជាទិសាផរណាដោយអាការ ១០ ក៏នឹងបាននូវអានិសង្ស ១១ យ៉ាង មានដេក​នៅជាសុខ​ជាដើម មាន​ទៅកើតនៅក្នុងស្ថានព្រហ្មលោក ជាទីបំផុត។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២១ មេសា ឆ្នាំ២០១៩ (អាន: ៦២៦៨ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០១៧ (អាន: ២៦៩៤៩ ដង)
អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣
ផ្សាយ : ០៥ សីហា ឆ្នាំ២០១៨ (អាន: ២២០០១ ដង)
អាត្មា​អញ​តែង​មាន​ព្យាធិ គឺ​ជម្ងឺ​តម្កាត់​ជា​ធម្មតា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មិថុនា នេះមានដូចជា ៖           ឧបាសក ម៉ៅ សុខ ៥៤ដុល្លា       |    ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា       |    ឧបាសក ឆាង ឌឿម និង ឧបាសិកា លឹម សារឹម    |    ស៊ីម ប៉ូឡូ និង ភរិយា ព្រមទាំងបុត្រ ២០ដុល្លា ​     |    ឧបាសិកាស៊ីវ ហ៊ាង ២០ដុល្លា     |    ឡាំ លីម៉េង ១០ដុល្លា   |    ឧបាសិកា ទុយ មុំ ព្រៃវែង ៥០ដុល្លា ប្រចាំឆ្នាំ២០១៩   |    ប្អូន ស៊ុត វាសនា, ប្អូន ចន កែវ , ប្អូន  ឌៀប សុផាន នៅកូរ៉េ ៥០ដុល្លា ឧបាសក សៅ គីមសាន្ត ២០ដុល្លា   |    ឧបាសិកា ត្រាវ ដារ៉ាត់  ១០ម៉ឺន    |    ឧបាសិកា ត្រាវ ដារ៉ែន ១០ម៉ឺន    |    ឧបាសិកា សែម សុវណ្ណី ៤ម៉ឺន   |    ឧបាសិកា ម្ចាស់រោងពុម្ព គីម​ឡុង ៥០ដុល្លា.... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |         ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​ សម្រាប់ប្រចាំឆ្នាំ២០១៩      (១០០ដុល្លា)      |              ឧបាសក ចន្ទ ដារ៉ារិទ្ធ សម្រាប់ប្រចាំឆ្នាំ២០១៩ សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា) ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ សម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា)។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...