ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១,៤៣៣
ថ្ងៃម្សិលមិញ ២៧,៧៦៩
ខែនេះ ១,២៣០,២០៥
សរុប ៤៥,៥១៥,៩៧០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ២០៧២៨ ដង)

មរណានុស្សតិ



ស្តាប់សំឡេង
 
មរណានុស្សតិ

កាលបើ​ព្រះយោគាវចរកុលបុត្រ មានប្រាថ្នា​ដើម្បី​ចម្រើន​នូវ​មរណានុស្សតិកម្មដ្ឋាន គប្បីចូលទៅកាន់​ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗហើយ ធ្វើទុក​ក្នុង​ចិត្តដោយ​ឧបាយ​ថា "មរណំ ភវិស្សតិ ជីវិតិន្ទ្រិយំ ឧបច្ឆិជ្ជិស្សតិៈ សេចក្ដីស្លាប់​គង់​តែ​នឹង​មាន ជីវិតិន្ទ្រីយ៍ មុខ​ជានឹង​ដាច់បង់ទៅ" ឬ​ថា "មរណំ មរណំ ស្លាប់ៗ" ដូច្នេះ​ក៏បាន។ បើធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​យ៉ាង​នេះ​ហើយ នីវរណធម៌ទាំង ៥ មិនទាន់​ទ្រោម​ទៅ ស្មារតីមិនទាន់​តាំងនៅ កម្មដ្ឋាន​ក៏មិន​ទាន់​ដល់​នូវឧបចារៈ ត្រូវឲ្យ​រឭក​ដល់សេចក្ដី​ស្លាប់​ដោយអាការ ៨ យ៉ាងតទៅទៀត។

អាការទាំង ៨ យ៉ាងនោះ​ដូចម្ដេច?

អាការ​ទាំង ៨ យ៉ាងនោះ​ដូច្នេះ គឺ

១- វធកបច្ចុប្បដ្ឋានតោ ត្រូវរឭកថា "សេចក្ដី​ស្លាប់​តាំង​ឡើងប្រាកដ ដូច​ជាសត្រូវ​ងារដាវ​ផ្គងដាក់​លើក"។

២- សម្បត្តិវបត្តិតោ ត្រូវរឭក​ថា "ធម្មតា​សម្បត្តិក្នុងលោកសុទ្ធ​តែកន្លង​នូវវិបត្តិ​ទៅពុំបាន"។

៣- ឧបសំហរណតោ ត្រូវរឭកដល់សេចក្ដី​ស្លាប់​របស់ខ្លួន​ប្រៀបដោយ​សេចក្ដីស្លាប់​របស់​អ្នក​ដទៃ។

៤- កាយពហុសាធារណតោ ត្រូវរឭកថា "កាយ​នេះទូទៅ​ដល់​អន្តរាយច្រើនប្រការ មានត្រកូលនៃសត្វ​ដង្កូវ ៨០ ជាដើម"។

៥- អាយុទុព្វលតោ ត្រូវរឭក​ថា "​អាយុនេះ​មានកម្លាំង​ថយពន់ពេក ព្រោះថា ជីវិតរបស់សត្វ​ទាំងឡាយ​ជាប់នៅដោយខ្យល់ អស្សាសៈ បស្សាសៈ ជាដើម"។

៦- អនិមិត្តតោ ត្រូវរឭកថា "សេចក្ដី​ស្លាប់​មិន​មានកំណត់​ព្រោះថា ជីវិត​ជាដើម​របស់​សត្វ​ទាំង​ឡាយ​រក​កំណត់​មិន​បាន"។

ជីវិតំ ព្យាធិ កាលោ ច ទេហនិក្ខេបនំ គតិ
បញ្ចេតេ ជីវលោកស្មឹ អនិមិត្តា ន នាយរេ។

ធម៌ ៥ យ៉ាងនេះ​គឺ ជីវិត ១ ព្យាធិ ១ កាល ១ ទេហនិក្ខេបនៈ (ស្ថាន​ទីដាក់ចរាងកាយ) ១ គតិ ១ របស់​សត្វ​ទាំងឡាយក្នុងជីវលោក មិនមាននិមិត្ត ដឹងមិនបាន។

ក្នុងធម៌ ៥ យ៉ាងនោះ ជីវិត​ឈ្មោះ​ថាមិនមានមិនិត្ត ព្រោះមិនមានកំណត់ថា នឹងគប្បី​រស់​នៅ​ត្រឹមប៉ុណ្ណោះ មិនរស់​នៅតពីនេះទៅ (ដូច្នេះជាដើម) ព្រោះថាសត្វ​ទាំងឡាយ រមែងស្លាប់​តាំងពីក្នុងកាល​នៅជាកលលៈក៏មាន ក្នុងកាលដែល​នៅជាអម្ពុទៈ ជាបេសិ ជាឃនៈ នៅក្នុងគភ៌បាន ១ ខែ បាន ២ ខែ បាន ៣ ខែ បាន ៤ ខែ បាន ៥ ខែ បាន ១០ ខែក៏មាន ក្នុងសម័យ​ដែលចេញចាកផ្ទៃ​ក៏មាន អំពីនោះក៏ស្លាប់​ខាងក្នុង ១០០ ឆ្នាំក៏មាន ខាងក្រៅ (លើសពី) ១០០ ឆ្នាំ​ក៏មាន​ដូចគ្នា។

សូម្បី​ព្យាធិ ឈ្មោះ​ថាមិនមាន​និមិត្ត ព្រោះមិនមាន​កំណត់​ថា សត្វ​ទាំងឡាយ​នឹងស្លាប់​ដោយព្យាធិ​នេះ​ប៉ុណ្ណោះ មិនស្លាប់​ដោយព្យាធិដទៃ ព្រោះថា​សត្វ​ទាំងឡាយស្លាប់​ដោយរោគភ្នែក​ក៏មាន ដោយរោគ​ក្រៅនេះ​មានរោគ​ត្រចៀក​ជាដើម​យ៉ាងណា​មួយក៏​មាន។

សូម្បី​កាល ក៏​ឈ្មោះ​ថាមិនមាននិមិត្ត ព្រោះមិនមានកំណត់យ៉ាង​នេះ​ថា នឹងត្រូវស្លាប់​ក្នុងកាល​នេះ​ប៉ុណ្ណោះ មិនស្លាប់​ក្នុងកាល​ដទៃ ព្រោះថា​សត្វ​ទាំងឡាយ​រមែងស្លាប់​ក្នុង​ពេល​ព្រឹក​ក៏​មាន ក្នុង​ពេល​ដទៃ​មានពេលថ្ងៃ​ត្រង់ជាដើម ពេលណាមួយ​ក៏​មាន។

សូម្បី​ទេហនិក្ខេបនៈ ក៏ឈ្មោះ​ថាមិនមាន​និមិត្ត ព្រោះ​មិន​មានកំណត់​យ៉ាង​នេះ​ថា កាល​សត្វ​ទាំងឡាយស្លាប់ រាងកាយ​នឹងត្រូវ​ដាក់​នៅទីនេះ​ប៉ុណ្ណោះ មិនមែនដាក់​នៅទីដទៃ ព្រោះ​ថារាងកាយ​របស់បុគ្គល​ទាំងឡាយ​អ្នកកើត​ក្នុងស្រុក (មកស្លាប់) ដាក់​នៅ​ក្រៅស្រុក​ក៏​មាន រាងកាយ​របស់បុគ្គល​ទាំងឡាយ​អ្នកកើត​ក្រៅស្រុក​ (មកស្លាប់) ដាក់​នៅ​ក្នុងស្រុក​ក៏មាន ដោយ​ន័យ​ជាមួយ​គ្នា​នោះ បណ្ឌិត​គប្បី (ពណ៌នា)ឲ្យទូលំទូលាយ​ទៅច្រើន​ប្រការ ជាដើម​ថា "​រាងកាយ​របស់បុគ្គល​ទាំងឡាយអ្នក​កើត​លើ​គោក (ទៅ​ស្លាប់) ដាក់​នៅ​ក្នុង​ទឹក ឬ​ថា​រាងកាយ​របស់​បុគ្គល​ទាំងឡាយ​អ្នក​កើត​ក្នុង​ទឹក​ (មក​ស្លាប់) ដាក់​នៅលើ​គោក"។

សូម្បីគតិ ក៏ឈ្មោះ​ថា​មិនមាន​និមិត្ត ព្រោះ​មិនមាន​កំណត់​យ៉ាង​នេះ​ថា សត្វ​អ្នក​ចុតិ​អំពីគតិ​នេះ នឹងត្រូវ (ទៅ) កើត​ក្នុងគតិ​នេះព្រោះថាសត្វទាំងឡាយ​អ្នក​ចុតិ​អំពីទេវតា (មក) កើត​ក្នុងពួក​មនុស្ស​ក៏មាន អ្នក​ចុតិ​អំពី​មនុស្ស​លោក (ទៅ) កើត​ក្នុង​លោកដទៃ មាន​ទេវលោក​ជាដើម​ទីណាមួយក៏មាន ព្រោះយ៉ាង​នេះ (សត្វ) លោកទើបវិល​វល់​ទៅ​ក្នុងគតិ ៥ ដូចគោដែល​គេ​ទឹម​ក្នុង​យន្ត (គឺបើកវិលជុំវិញ) ដើរ​វិល​នៅដូច្នោះ។

៧- អទ្ធានបរិច្ឆេទតោ ត្រូវរឭក​ថា "​ជីវិត​របស់​មនុស្ស​ក្នុងកាល​ឥឡូវនេះ កំណត់​យ៉ាងយូរ​បំផុត​ត្រឹម​មួយរយឆ្នាំ បើ​លើស​ក៏បន្តិចបន្តួច"។ (កំណត់​នេះតាមជំនាន់អាយុ​ខេយ្យ​មួយរយឆ្នាំ)។

៨- ខណបរិត្តតោ ត្រូវរឭក​ថា "ជីវិត​របស់​សត្វ​ទាំងឡាយ បើ​ពោល​តាម​បរមត្ថ តូចពេកណាស់ ប្រព្រឹត្ត​ទៅ​បាន​តែត្រឹម ១ ខណចិត្ត​ប៉ុណ្ណោះ​ឯង"។

បណ្ដា​អាការទាំង ៨ យ៉ាងនេះ​ត្រង់​អាការ​ទី ៣ ដែល​ថា ត្រូវរឭក​ដល់​សេចក្ដី​ស្លាប់​របស់​ខ្លួន ប្រៀប​ដោយសេចក្ដី​ស្លាប់​របស់​អ្នក​ដទៃ​នោះ ត្រូវប្រៀប​ដោយសេចក្ដី​ស្លាប់​របស់​បុគ្គល ៧ ពួកគឺ

១- យសមហត្តតោ ប្រៀប​ដោយ​សេចក្ដីស្លាប់​របស់បុគ្គល​ដែលមាន​យស​បរិវារច្រើន មានស្ដេច​មហាសម្មតិរាជ និងស្ដេច​មន្ធាតុ ជាដើម។

២- បញ្ញមហត្តតោ ប្រៀបដោយសេចក្ដីស្លាប់​របស់បុគ្គល​ដែល​មានបុណ្យ​ច្រើន មានជោតិយសេដ្ឋី និងជដិលសេដ្ឋី​ជាដើម។

៣- ថាមមហត្តតោ ប្រៀបដោយសេចក្ដី​ស្លាប់​របស់បុគ្គល​ដែលមានកម្លាំង​ច្រើន មានស្ដេច​វាសុទេព និងពល​ទេពជាដើម។

៤- ឥទ្ធិមហត្តតោ ប្រៀបដោយសេចក្ដី​ស្លាប់​របស់បុគ្គល​ដែល​មានឫទ្ធិច្រើន ដូចព្រះមោគ្គល្លានត្ថេរ។

៥- បញ្ញាមហត្តតោ ប្រៀបដោយ​សេចក្ដីស្លាប់​របស់បុគ្គល​ដែលមានប្រាជ្ញា​ច្រើន ដូចព្រះសារីបុត្តត្ថេរ។

៦- បច្ចេកពុទ្ធតោ ប្រៀបដោយ​បរិនិព្វាន​របស់​ព្រះបច្ចេកពុទ្ធ

៧- សម្មាសម្ពុទ្ធតោ ប្រៀប​ដោយ​បរិនិព្វានរបស់​ព្រះសម្មាសម្ពុទ្ធ។

ត្រូវប្រៀប​ដូចម្ដេច​សេចក្ដី​ស្លាប់​របស់​បុគ្គល​ទាំង ៧ ពួក​នេះ?

ត្រូវប្រៀបធៀប​ថា "អម្បាលដូច​ជាបុគ្គល​ដែល​ថ្កើងថ្កាន​ដល់ម្លោះ គង់កន្លង​មិនផុត​ពី​សេចក្ដីស្លាប់ ចំណង់​បើ​អាត្មា​អញ ជាបុគ្គល​ថោកថយ​ដល់ម្ល៉េះ ដូច​ម្ដេច​នឹងកន្លង​ឲ្យ​ផុត​អំពី​សេចក្ដីស្លាប់​ទៅបាន"។

កាល​បើ​ព្រះយោគី រឭក​ដល់សេចក្ដីស្លាប់​ដោយអាការ​ទាំង ៨ យ៉ាង អាការណាមួយ​ហើយ ដោយ​អំណាច​ដែល​ធ្វើទុកក្នុងចិត្ត​រឿយៗ ចិត្ត​ក៏​សេពនូវភាវនាច្រើន ស្មារតី​ក៏តម្កល់​នៅ មានសេចក្ដី​ស្លាប់​ជាអារម្មណ៍ នីវរណធម៌ ក៏​ទ្រោម​ទៅ អង្គឈានសោតក៏កើត​ប្រាកដ​ឡើង តែក្នុងមរណានុស្សតិកម្មដ្ឋាននេះ មានអំណាច​ឲ្យ​សម្រេចបាន​តែ​ត្រឹម​ឧបចារជ្ឈាន​ប៉ុណ្ណោះ មិន​អាច​ឲ្យ​សម្រេច​ដល់​អប្បនាឈាន​បាន​ឡើយ។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ១១៨៣ ដង)
បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ដោយ​ហេតុ​ដូចម្តេច ?
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៧៦៨១ ដង)
សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ដោយ​សារ​អាហារ
ផ្សាយ : ០១ សីហា ឆ្នាំ២០១៦ (អាន: ៨០៣៣ ដង)
បញ្ញា​សំខាន់​បំផុត​សម្រាប់​ជីវិត
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro