ថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤២,៣៨៧
Today
ថ្ងៃម្សិលមិញ ១១១,៧៩៣
ខែនេះ ៣,២៥៤,០៧៧
សរុប ១៤៨,១៩៣,៦៦០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦១៣៩៦ ដង)

អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ



ស្តាប់សំឡេង
 
 អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ

សទ្ធា​សេចក្ដីជឿបុណ្យ ជឿបាប ជឿកម្ម ជឿផលរបស់កម្ម ថាអ្នកណាធ្វើ អ្នកនោះទទួល​បានសទ្ធា​មុតមាំ​ប្រកប​ដោយ​បញ្ញា មិនភ្ញាក់ផ្អើល​ជាមួយនឹងមង្គល​ផ្សេងៗ ដែលគេ​និយាយ​តៗគ្នាថា យ៉ាង​នេះយ៉ាង​នោះ ប៉ុន្តែ​យើង​ជាអ្នក​ស្ដាំក្នុង​ការ​ជឿ សូមឲ្យ​ជឿ​មានហេតុផល​ផង ដើម្បី​ងាយ​ស្រួល​មិន​មានទោស​ជាដើម។

មនុស្ស​យើង​ភាគច្រើន តែងតែ​ជឿដោយគ្មានហេតុ​ផល សូម្បី​តែបុគ្គល​ភាគខ្លះ​ឮគេនិយាយរឿង ថាអ្នកនេះពូកែ បុគ្គលនោះ​អស្ចារ្យ​ក្នុងលោក​មិន​ទាន់​ទាំង​បាន​ឃើញ​ផង ស្រាប់​តែ​ជឿ​ទៅហើយ មានមួយចំនួន​ទៀត ក្នុងការជឿ​នោះមានអ្នក​ខ្លះ​ត្រូវបានចាញ់បោក​គេក៏មានដែរ ទាំងនេះ​មិនអាចបន្ទោស​បានឡើយ ដោយសារ​ពួកគាត់​មិនបានសិក្សា។

ហើយរឿង​នេះទៀតសោត មិនមែនមានតែបច្ចុប្បន្ន​នេះទេ គឺ មានតាំងតែពីយូយាណាស់មកហើយ ក្នុងកាលដែលព្រះដ៏មានព្រះភាគ ព្រះអង្គគង់​មានព្រះជន្មនៅឡើយ មានពេល​ខ្លះបរិស័ទ​មិនជឿព្រះអង្គក៏ មានដែរ ដូចជារឿងនាចិញ្ចាមកថា នាងមានផ្ទៃពោះ​ជាមួយ​ព្រះអង្គ ពួកបរិស័ទ​ដែលជាអ្នកស្ដាប់​ធម៌ក្នុងវត្តជេតពន មានការផ្អើលឆោឡោ អ្នក ខ្លះ​ថា ព្រះអង្គ​ប្រព្រឹត្ត​នូវអំពើ​ហ្នឹងមែន។

តែក្នុងអ្នកដែលជឿនាងចិញ្ចា ពេលនោះ​សុទ្ធ​តែពួកបុថុជ្ជន ទាំងនេះហើយ បានជាយើង​មិនងាយទាញឲ្យ​គេជឿ​យើង បានដោយងាយៗ​នោះ​ទេ ប៉ុន្តែ​ចំពោះ​ព្រះអរិយបុគ្គលវិញ រមែងមិនមាន​ការកក្រើក ចំពោះ​ព្រះអង្គ​ឡើយ ក្នុងការប្រព្រឹត្ត​អំពើ​មិន​ល្អ ដូច​ជា​នាងចិញ្ចា​បាននិយាយ​ពេលនោះ ទីបំផុត​នាងក៏ត្រូវព្រះធរណី​ស្រូបបាត់​ទៅ ដោយអំណាច​កម្មរបស់​នាង ដែលបានធ្វើចំពោះព្រះអង្គ។

ក្នុងការនិយាយខាងលើ មិនបានថា​ឲ្យតែបុថុជ្ជន​សុទ្ធតែអញ្ចឹង​ទាំងអស់​នោះ​ទេ តែចង់និយាយ​វិស័យ​ជាបុថុជ្ជន ដូចជាយើងទាំងអស់គ្នាមិនសូវជាមានបញ្ញា មុននឹងជឿ​អ្វីៗត្រូវពិចារណា​ឲ្យ​បានគ្រប់ជ្រុងជ្រោយ​សិនដើម្បីការពារ​មិនឲ្យ​មានការសោកស្ដាយ​ជាខាងក្រោយ។

ដូចមានរឿងនិទាន​មួយ ក្នុងសម័យ​ពុទ្ធកាល​នាយសុមនមាលាការ​តែងតែទំនុកបម្រុង​ព្រះបាទពិម្ពិសារ ដោយផ្កាម្លិះ ៨ នាឡិរាល់ៗព្រឹកហើយ​បានប្រាក់ ៨ កហាបណៈរាល់ៗ​ថ្ងៃផងដែរ។

ថ្ងៃមួយ​សុមនមាលាការ បានជួប​នឹងព្រះសម្មាសម្ពុទ្ធតាមផ្លូវបាន​គិតថា យើង​បានអ្វីបូជាព្រះអង្គហ្ន៎។ កាលបើ​មិនមានវត្ថុ អ្វីក្រៅអំពីផ្កាម្លិះក៏គិត​បូជា​ដោយផ្កាម្លិះ ចំពោះ​ព្រះដ៏មានព្រះភាគ​បានគិត​ទៀត​ថា ផ្កា​នេះ​សម្រាប់ថ្វាយ​ដល់ព្រះរាជា គឺតែងតែ​ទំនុក​បម្រុង​រាល់ថ្ងៃ កាល​ណា​បើមិន​មានផ្កាថ្វាយ​ទេនោះ យើងនឹង​ត្រូវ​ទទួល​ទោស ប៉ុន្តែ​ទោះជាយ៉ាងណា ក៏ដោយត្រូវសម្លាប់ ឬត្រូវដើម្បី​ប្រយោជន៍សុខដ៏​ក្រៃលែង។ សុមនមាលាការ​គិតដល់​ថ្នាក់ព្រម​លះបង់ជីវិត ចំពោះ​ព្រះតថាគត មានចិត្ត​មិនប្រែប្រួលពីសេចក្ដី​ជ្រះថ្លា ថែមទាំង​មានបីតិសោមនស្ស រីករាយ​ខ្លាំងក្លាជាមហាកុសលចិត្តទី ១ បាន​កើតឡើង ហើយក៏បានបូជាផ្កាថ្វាយ​ចំពោះ​ព្រះបរមសាស្ដា​ក្នុងពេលនោះឯង។

សេចក្ដីអស្ចារ្យ​បានកើតឡើង ដោយផ្កា​ដែលសុមនមាលាការបានថ្វាយ​ទៅនោះ បានអណ្ដែតតាមព្រះដ៏មានព្រះភាគ ដែលកំពុងតែយាងចូលក្រុងដើម្បី​បិណ្ឌបាតនោះឯង។ ផ្កាបាំងដូចជាវាំងនន ពីឆ្វេងផង ពីស្ដាំផង ពីក្រោយផង និងពីលើផង មហាជនច្រើន អ៊ូអរក្រៃលែងស្រីក សាធុ ការ​ក្នុងពេលនោះ ព្រះរាជា​មិនត្រឹមតែ​មិនយកទោស​ប៉ុណ្ណោះ ថែម ទាំងប្រទានរង្វាន់​យ៉ាងច្រើន ដល់នាយសុមនមាលាការ​ជាការបូជាគុណ ទៀតផង។ ព្រះបរមសាស្ដា ព្រះអង្គទ្រង់​ត្រាស់ចំពោះ​ព្រះអានន្ទត្ថេរក្នុង កាលនោះថា ម្នាលអានន្ទ អ្នកកុំ​គប្បី​កំណត់​ថា កម្មមានប្រមាណ​តិចតួច​ដែល សុមនមាលាការនេះ​បានធ្វើហើយ​នោះ ព្រោះសុមនមាលាការ​បាន​លះបង់​នូវជីវិត ធ្វើការ​បូជាចំពោះ​តថាគត គេញ៉ាំង​ចិត្តឲ្យជ្រះថ្លា ក្នុងការ​បូជាបែបនេះ នឹង​មិនទៅកាន់ទុគ្គតិ រហូតអស់​មួយសែនកប្ប។

ពេលនោះព្រះអង្គ​បានត្រាស់​ព្យាករណ៍ដូច្នេះថា នាយសុមនមាលាការ នឹងតាំង​នៅក្នុងកំណើត​ទេវតា និងមនុស្ស​ទាំងឡាយ រមែងមិនទៅកាន់​ទុគ្គតិអស់សែនកប្បនេះ ជាផល​នៃកម្មនោះ ក្រោយ​មកគេនឹង​បានត្រាស់ជាព្រះបច្ចេកពុទ្ធ​មានព្រះនាមថា សុមនៈ។ ក្នុងពេល​ដែលព្រះបរមសាស្ដា​ស្ដេច​យាងទៅដល់វេឡុវ័ន មហាវិហារ ហើយទ្រង់​យាងចូលទៅកាន់ព្រះគន្ធកុដិ ផ្កាម្លិះទាំងនោះ​បានធ្លាក់​ចុះ​នៅត្រង់​ខ្លោងទ្វារនាព្រះគន្ធកុដិនោះឯង។

ក្នុងវេលាល្ងាចថ្ងៃនោះ ភិក្ខុ​ទាំងឡាយ​បានសន្ទនាគ្នា និងពោលសរសើរ​គុណរបស់សុមនមាលាការ ព្រះបរមសាស្ដា​ទ្រង់យាងចេញ​អំពីព្រះគន្ធកុដិមក ទ្រង់ត្រាស់នឹង​ភិក្ខុ​ទាំងឡាយនោះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មានតែសោមនស្សរីករាយប៉ុណ្ណោះ នៅពេលដែលឃើញ​នូវអំពើ​ដែលខ្លួន​បានធ្វើនោះ កម្មនោះ​ឯងដែលបុគ្គលគួរធ្វើ។ ព្រះអង្គ​ទ្រង់សម្ដែងគាថា

តញ្ច កម្មំ កតំ សាធុ     យំ កត្វា នានុតប្បតិ
យស្ស បតីតោ សុមនោ     វិបាកំ បដិសេវតិ។

បុគ្គល​ធ្វើកម្មណាហើយ រមែងមិនក្ដៅ​ក្រហាយ ឬ​ដល់​នូវសេចក្ដី​ពេញចិត្ត មានចិត្តល្អ ទទួលផល​នៃកម្មណា កម្មដែលគេធ្វើហើយនោះឯងឈ្មោះថា ជាកម្មល្អ។

ចំណែក​នាងដែល​ជាភរិយា គ្រាន់តែ​បានឮ​ស្វាយមីរបស់ខ្លួន បានថ្វាយផ្កា ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ស្រាប់តែមានការភ័យខ្លាច ដោយសារ​តែផ្កានោះ ធ្លាប់​តែ​យកទៅថ្វាយ​ចំពោះព្រះរាជា ក៏លែងទទួលស្គាល់​សុមនមាការ ថាជាប្ដីនាងទៀតហើយ។ ព្រោះខ្លាចព្រះរាជា​សម្លាប់ចោល​ជាមួយនឹងប្ដីនាង ទើបធ្វើដូច្នោះ ទីបំផុត​បានឮដំដឹងទៅដល់ថព្រះរាជា ទើបព្រះរាជា​ដាក់ទោស​ភរិយា​របស់សុមនមាលាការ និរទេសចេញ​ពីនគរ ចំណែក​សុមនមាលាការរស់​នៅក្នុងទីដ៏សមគួរអស់កាលជាអង្វែង។

សរុបសេចក្ដីមក ទុកជាយ៉ាងណាក៏ដោយ​សូមឲ្យការ​ប្រព្រឹត្ត​របស់យើងរាល់ថ្ងៃ​ប្រកបដោយបញ្ញា ទើប​មិនកំព្រា​បុណ្យ​ឡើយ ទីបំផុត​ចំពោះ​បុគ្គលណា ដែល​មានសទ្ធា​តាំងមាំហើយនោះ រមែងដូច​ជាសុមនមាលាការមិនខាន។ សទ្ធា ទុតិយា បុរិសស្ស ហោតិ សទ្ធាជាគូកន​គម្រប់ពីររបស់​បុរស សទ្ធា សាធុ បតិដ្ឋិតា សទ្ធាតាំងខ្ជាប់​ខ្ជួន​ហើយ រមែង​ញ៉ាំង​ប្រយោជន៍​ឲ្យសម្រេចបាន។ សទ្ធាធ វិត្តំ បុរិសស្ស សេដ្ឋំ សទ្ធាជាទ្រព្យ​ដ៏ប្រសើររបស់ក្នុងលោកនេះ។ សទ្ធា ពន្ធតិ បាថេយ្យំ សទ្ធារមែងប្រមូលទុក​នូវស្បៀង គឺកុសល។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥០៧៩ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕