ថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,៧៦៥
Today
ថ្ងៃម្សិលមិញ ១១១,៧៩៣
ខែនេះ ៣,២៥៩,៤៥៥
សរុប ១៤៨,១៩៩,០៣៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០២០ (អាន: ១៨០៤៥ ដង)

សតិប្បដ្ឋានមាន ៤



 
សតិប្បដ្ឋានមាន ៤

១- កាយានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវកាយ។
២- វេទនានុបស្សនាសតិប្បដ្ឋាន ការ​តម្កល់​ស្មារតី ពិចារណានូវវេទនា។
៣- ចិត្តានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវចិត្ត។
៤- ធម្មានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវធម៌។

នៅក្នុងសម្មោហវិនោទនីអដ្ឋកថា សតិប្បដ្ឋាន​វិភង្គលោកមានការសម្ដែង​ជាសំនួរ សួរថា ព្រោះហេតុអ្វី ទើបព្រះដ៏មានព្រះភាគ​ជាម្ចាស់​ត្រាស់សតិប្បដ្ឋាន​ទុក ៤ ប៉ុណ្ណោះ ដោយមិនខ្វះ​មិនលើស? ឆ្លើយ​ថា ព្រោះ​ដើម្បី​នឹងឲ្យជាប្រយោជន៍​ដ៏សមគួរ​ដល់វេនេយ្យសត្វ។ ពិតមែន​ហើយ សត្វទាំងឡាយ​ណាដែលជាប្រភេទ​នៃតណ្ហាចរិក និង​ទិដ្ឋិចរិក ឬ សមយាហនិក និង​វិបស្សនាយានិកប្រព្រឹត្ត​ទៅ ២ យ៉ាង​ដោយ​អំណាច​នៃមន្ទបុគ្គល និង​តិក្ខបុគ្គល (គឺ​ទន់ខ្សោយ និងចាស់ក្លា) កាយានុបស្សនា​សតិប្បដ្ឋាន​ដែលជាឱឡារិក (គ្រោតគ្រាត) ជាផ្លូវ​នៃ​សេចក្ដីបរិសុទ្ធ របស់បុគ្គល​អ្នកមានតណ្ហា​ចរិក​យ៉ាង​ទន់ខ្សោយ។ វេទនានុបស្សនាសតិប្បដ្ឋានដែលសុខុមជាសេចក្ដីបរិសុទ្ធ​របស់​បុគ្គល​អ្នក​មានតណ្ហា​យ៉ាង​ចាស់​ក្លា។

ចិត្តានុបស្សនាសតិប្បដ្ឋាន ដែលមានអារម្មណ៍​ញែក​ចែក​ទៅមិនច្រើនពេក ជាផ្លូវ​នៃសេចក្ដី​បរិសុទ្ធ​របស់បុគ្គល​អ្នកមានទិដ្ឋិ​ចរិក​យ៉ាងទន់។ ធម្មានុបស្សនាសតិប្បដ្ឋាន​ដែលមានអារម្មណ៍ញែកចែកជាច្រើន ជាផ្លូវ​នៃសេចក្ដីបរិសុទ្ធ​របស់​បុគ្គល​អ្នកមានទិដ្ឋិចរិកយ៉ាងចាស់ក្លា។
ម្យ៉ាង​វិញទៀត សតិប្បដ្ឋានទី ១ ដែលមាននិមិត្ត​ដែលបុគ្គល​គប្បីសម្រេច​បាន ដោយមិនលំបាក​ជាផ្លូវនៃសេចក្ដីបរិសុទ្ធរបស់​បុគ្គល ជាអ្នកសមថយានិកយ៉ាងទន់ សតិប្បដ្ឋានទី ២ ជាផ្លូវនៃសេចក្ដីបរិសុទ្ធ​របស់បុគ្គល​អ្នកសមថយានិកយ៉ាងចាស់ក្លា ព្រោះមិនកើត​ក្នុងអារម្មណ៍​ដែលគ្រោតគ្រាត។ សតិប្បដ្ឋាន​ទី ៣ មានអារម្មណ៍ដែលញែកចេញមិនច្រើនពេក ជាផ្លូវ​នៃសេចក្ដី​បរិសុទ្ធ​របស់បុគ្គល​អ្នកជាវិបស្សនាយានិកយ៉ាងទន់។ សតិប្បដ្ឋានទី ៤ មានអារម្មណ៍ដែលញែកចេញ​ច្រើនក្រៃលែង ជាផ្លូវនៃសេចក្ដីបរិសុទ្ធ របស់បុគ្គល​អ្នកជាវិបស្សនាយានិក​យ៉ាងចាស់ក្លា។ ព្រោះ​ហេតុ​នោះព្រះមានព្រះភាគ​ជាម្ចាស់​ត្រាស់​សតិបដ្ឋាន​ទុក ៤ ដោយមិនខ្វះ​មិនលើស​ដោយប្រការ​ដូច្នេះឯង។ សតិប្បដ្ឋាន​ទាំង ៤ នេះព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់សម្ដែង​ចែកចេញជា ១១ បព្វៈ ប្រែថា វគ្គ ឃ្លា ថ្នាក់ សន្លាក់សង្កាត់ ទៅតាម​ពាក្យលំនាំ​សេចក្ដី​នៃព្រះធម៌។

ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៨១៧ ដង)
អាត្មា​អញ​តែង​មាន​មរណៈ​គឺ​សេចក្ដី​ស្លាប់​ទៅ​វិញ​ជា​ធម្មតា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨០៧១ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
ផ្សាយ : ២០ ឧសភា ឆ្នាំ២០១៦ (អាន: ១៦២៨ ដង)
ទស្សនាខ្សែវីដេអូអំពីប្រវត្តិបុណ្យវិសាខបូជា (បែបអត្ថាធិប្បាយ)
ផ្សាយ : ១៥ កក្តដា ឆ្នាំ២០២០ (អាន: ៧៧១៥០ ដង)
ទុក្ខកើតមកអំពីការប្រឆាំងនឹងសេចក្ដីពិត
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៩៤៨៧ ដង)
ការ​ឆ្លាត​ក្នុង​ពិធី​បដិបត្តិ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕