10
ថ្ងៃ សុក្រ ទី ០៥ ខែ មីនា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,៣៥៥
Today
ថ្ងៃម្សិលមិញ ១៥៧,២១៧
ខែនេះ ៧៥៨,៩៤៩
សរុប ១៧៦,៩៣៩,៦៧៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦២៨ ដង)

សង្គហធម៌របស់បុត្រធីតា



 
សង្គហធម៌របស់បុត្រធីតា

ក្នុងព្រះពុទ្ធសាសនា ដើម្បី​ឲ្យ​បានជាអ្នក​មាន​កតញ្ញូកតវេទីតាធម៌​ចំពោះ​មាតាបិតា បុត្រធីតា​ត្រូវតបស្នង​សងគុណ​មាតាបិតា​វិញ ដោយសង្គហធម៌ ៥ យ៉ាង និង សម្បទា ៤ យ៉ាង។

សង្គហធម៌ ៥ យ៉ាង គឺ៖

១- ភតោ នេសំ ភរិស្សាមិ បុត្រធីតា គប្បី​ចិញ្ចឹម​ថែរក្សាមាតាបិតា​វិញ ដោយផ្គត់ផ្គង់ ទំនុកបំរុងនូវបច្ច័យ​ទាំងឡាយ ៤ មានជូន​សំលៀកបំពាក់ បាយទឹក នំចំណី ត្រីសាច់ សំពត់អាវសាវ ស្បៃ កន្ទេល​ខ្នល់ខ្នើយ ពូកគ្រែ ព្រែព្រំ មុងភួយ​សម្រាប់​បិទបាំង រាងកាយ និងថ្នាំកែរោគ...។

២- កិច្ចំ នេសំ ករិស្សមិ បុត្រធីតា គប្បីជួយធ្វើការងារ​មាតាបិតា បើសិន​ជាលោកមានធុរៈ​ពឹងពាក់​យើង។ ធម្មតា​កូនតែងមានកិច្ចការ​ផ្ទាល់ខ្លួន​ច្រើនណាស់ ប៉ុន្តែបើសិន​ជាលោក​ទាំងពីរមានធុរៈ​ត្រូវ​ពឹងពាក់​នោះ កូនត្រូវ​បញ្ឈប់ការងារ​ខ្លួនសិន​ទោះបីរវល់​យ៉ាងណាក៏ដោយ មិនត្រូវធ្វើព្រងើយ​កន្ដើយ ឬធ្វើ​មិនដឹងមិនឮ​នោះ​ទេ។

៣- កុលវំសំ ឋបេស្សាមិ បុត្រធីតា គប្បីថែរក្សា វង្សត្រកូល​ឲ្យ​បាន​ល្អ ត្រូវ​ការពារ​កេរ្តិ៍ឈ្មោះ​មាតាបិតា​របស់​ខ្លួន និងតំកើងវង្សត្រកូល​ឲ្យមានកេរ្តិ៍ឈ្មោះ ពិរោះ ក្រអូបសុះសាយ​ក្នុងសង្គម ព្រម​ទាំងរៀប​ចំឥរិយាបថ អាកប្បកិរិយា ឬកពា មារយាទ ឲ្យបានថ្លៃថ្នូរ ត្រូវដឹង​ស្គាល់ឋានៈរៀមច្បង ខ្ពស់ទាប​របស់​មនុស្ស​កុំឲ្យ​ត្រូវដូចបូរាណ​ពោល​ថា "​ដឹង​ឆ្ងើយត្បិតដង កូនសោតរែងឆ្គង ត្បិតមេបា"។ បុត្រធីតា​ត្រូវមានសីលធម៌ សុជីវធម៌​ជានិច្ច ហើយប្រព្រឹត្ត​តែអំពើ​ដែលមានប្រយោជន៍​ដល់ខ្លួន និង សង្គម។

៤- ទាយជ្ជំ បដិបជ្ជាមិ បុត្រធីតា គប្បីគោរព​ប្រតិបត្តិ​មាតាបិតា​ឲ្យ​បាន​ល្អ ដោយត្រៃបណាម គឺ ការគោរព​ប្រណិប័តន៍​ដោយទ្វារ​ទាំង បី ជាពិសេស​ពេលដែលគាត់មានវ័យ​ចាស់ជរា។ មិនត្រូវធ្វើមុខ ក្រញូវ ចងចិញ្ចើម ពោលពាក្យ​ទ្រគ្រោះបោះបាក ឬ មានកាយវិការ ច្រងេងច្រងាង ច្រឡោងខាម ពាក្យសំដី រម៉ាំងរមោក បញ្ជួសបន្សោក តបតពាក្យសំដី ឲ្យមាតាបិតា​ចុកណែន​ដើមទ្រូងស្រក់ទឹកភ្នែក។

៥- ទក្ខិណំ អនុប្បទស្សាមិ បុត្រធីតា គប្បី​ដឹង​ថា ពេល​មាតាបិតា ធ្វើមរណកាល​ទៅកាន់លោកខាងមុខ យើងជាកូនត្រូវធ្វើបុណ្យ​ឈាបនកិច្ច ព្រមទាំងធ្វើបុណ្យឲ្យបានញឹកញាប់ ហើយជារឿយៗ ដើម្បីឧទ្ទិសកុសល​ជូន​ចំពោះ​លោកទាំងពីរ គឺមាតាបិតាព្រមទាំងញាតិកាទាំងប្រាំពីរសន្ដាន។

សម្បទាធម៌ ៤ យ៉ាងគឺៈ

១- សទ្ធាសម្បទា ដល់ព្រម​ដោយសទ្ធា។ ប្រសិនបើមាតាបិតា ជាអ្នក​គ្មានសទ្ធា ជឿលើកម្មផលទេ បុត្រធីតា គប្បី​ដឹកនាំគាត់ទាំងពីរនាក់ ឲ្យ​មាន​សទ្ធាជ្រះថ្លា​ឡើង។

២- សីលសម្បទា ដល់ព្រម​ដោយសីល។ ប្រសិន​បើមាតាបិតា ជាអ្នកទ្រូស្ដសីល មានការសម្លាប់សត្វជាដើម បុត្រធីតា គប្បី​ពន្យល់ណែនាំលោក​ទាំងទ្វេ​ឲ្យ​រក្សាសីលឡើង។

៣- ចាគសម្បទា ដល់​ព្រមដោយការលះ។ ប្រសិនបើ​មាតាបិតា​ជាមនុស្សកំណាញ់ស្វិតស្វាញ មិនចេះ​ចំណាយធនធានធ្វើទាន​ទេ បុត្រធីតាគប្បី​ពន្យល់ណែនាំ​ កុំឲ្យ​គាត់​លុះ​ក្រោម​អំណាច​មច្ឆរិយៈ​ធ្វើ​ជាទាសករ​នៃទ្រព្យសម្បត្តិ ឲ្យគាត់ចេះបរិច្ចាគ​ធនធាន​ធ្វើជាទានឡើង។

៤- បញ្ញាសម្បទា ដល់ព្រមដោយបញ្ញា។ ប្រសិនបើ​មាតាបិតា ជាអ្នកមិនចូលចិត្ត​ស្ដាប់ធម៌ទេសនា ឬ សិក្សារៀនសូត្រ​ធម៌អាថ៌ ចំរើនមេត្តា​ភាវនា​ទេនោះ បុត្រធីតា គប្បីពន្យល់ណែនាំ​គាត់ឲ្យ​ចេះស្ដាប់ធម៌ សិក្សា​អត្ថន័យ​របស់ព្រះធម៌ ហើយតាំងចិត្តចំរើន​នូវកម្មដ្ឋាន ដើម្បី​ឲ្យ​កើតបញ្ញា​ចាក់ធ្លុះ​ឡើង។

កុលបុត្រ​កុលធីតា កាលបើ​បានអនុវត្ត​នូវសង្គហធម៌​ទាំង ៥ យ៉ាង និង សម្បទា ៤ យ៉ាង ដូចបានពោល​មក​ខាង​លើ​ដោយ​ម៉ត់ចត់​មិនធ្វេសប្រហែស ចំពោះ​លោក​អ្នក​ដ៏មានគុណ គឺ មាតាបិតា​និង​មាន​ឈ្មោះ​ថាបានបំពេញ បូជាទាន ឬ បដិការទាន ព្រម​ទាំងមានឈ្មោះ​ថា កតញ្ញូកតវេទីបុគ្គល ផង។

ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀប​រៀង​ដោយ ឈុន គឹមអៀត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៦០៦៦ ដង)
ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០៤៧៣ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥៣៦៤ ដង)
អនុ​ភាពនៃ​ការ​អនុមោទនា​បុណ្យ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់៥០០០ឆ្នាំសម្រាប់ឆ្នាំ២០២១ ABA 000 185 807
   សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...            សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...    សូមជួយ​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​សម្រាប់ឆ្នាំ២០២១ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987      ។ ឧ​បាសក ស្រុង ចាន់ណា 081 815 000 | 012 887 987 ។                      សូមអរព្រះគុណ និង សូមអរគុណ ។...