30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៥,៨៤៥
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៩២,៦២១
សរុប ៣៩០,៤៧៥,១០៥
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៥,៦៧៨ ដង)

ផ្លូវដ៏ប្រសើរសម្រាប់ជីវិត



 
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត

ក្នុងការដើរ​ផ្លូវវាសំខាន់ខ្លាំងណាស់ សម្រាប់​មនុស្ស​លោកដែលប្រាថ្នា​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍ ទាំងបច្ចុប្បន្ន ដើម្បីទុក​ផល​ទៅដល់​អនាគត​នេះហើយ ជា​សេច​ក្ដីប្រាថ្នាគ្រប់ៗគ្នា។

ចំពោះ​អ្នកដើរផ្លូវ រមែងមានគ្រោះ​ថ្នាក់​ជាច្រើន ដែល​យើង​នឹក​មិន​ដល់ ស្មាន​មិន​ត្រូវ​ ទាំង​នេះ​តើ​មក​ពីមូលហេតុ​អ្វី? យើង​មិន​សូវ​ជា​បា​នគិត​ប៉ុន្មាន​ទេ ដោយ​សារ​​តែ​យើង​គិត​ថា​វា​ស្រួល ឬ​មួយ​ក៏​មាន​សេចក្ដី​ប្រមាទ​ការ​ភ្លេច​ស្មារតី​​ធ្វេសប្រហែស។ ដូច្នេះ​ហើយ​បាន​ជា​ត្រូវ​ជួប​នូវ​ឧបសគ្គ ជាច្រើន​ដែល​រាប់​មិន​អស់ ក្នុងការ​ដើរ​ទៀត​សោត​រមែង​ជួបនូវរឿងរ៉ាវ​ជាច្រើន​រាប់​មិន​អស់ ទាំង​នេះ​ហើយ​គ្មាននរណា​ហ៊ានធានារ៉ាប់រង​នូវជីវិត របស់​យើងបានឡើយ។ បើសិន​ជាធានាវិញ បានត្រឹមតែមួយភាគតូច​តែប៉ុណ្ណោះ​តែសូមចាំថា ជីវិត​យើងរមែង​ជួបនូវ​វិប្បដិសារៈ​អស់មួយជីវិត តើ​យើងធ្លាប់បាន​សាកល្បង​ហើយឬនៅ ចំពោះការ​ដើររបៀបនេះ ទុកជាបានដើរក្ដី មិនទាន់បានដើរក្ដី សូម​ចាំថា​មានកន្លែងមួយ ដែលយើង​ទាំងអស់គ្នា​ត្រូវសាក​ល្បងមើល​សិន ព្រោះអ្វី​បានជាយើង​ត្រូវ​សាក​វា​មើល ដោយសារ​កន្លែង​នេះ មានគេនិយាយថា បើ​សិនជានរជន​ណាបានដើរ តាមផ្លូវ​នេះ​ហើយ រមែង​ជួបនូវ​លាភ​ដ៏ប្រសើរ​លើសលប់ ម្យ៉ាង​ទៀត បើ​សិនជា​យើងបាន ដើរ​តាមមាគ៌ានេះ​ហើយ រមែង​មាន​ការ​ធានារ៉ាប់រងគ្រប់បែប យ៉ាងចំពោះជីវិត​យើង។

មិនដឹង​ថា​ផ្លូវ​នោះ​ជាផ្លូវ​អ្វីឡើយ ប៉ុន្តែ​គ្រាន់តែ​បានដឹង​ថា​ផ្លូវ​នោះ​មាន​គេ​បាន​ដើរ​ពីមុន​ខ្លះហើយ ចំពោះ​អ្នកដែល​បាន​ដើរ​តាម​មាគ៌ា​នោះ រមែង​ទទួល​បាន​ថា មានសុវត្ថិភាព​ខ្លាំង​ណាស់ នឹង​បានជោគជ័យ​គ្រប់បែប​យ៉ាង​ទៀត​ផង។ បើអញ្ចឹង​យើង​ដើរ​សាកលោមើល៍ ក្រែង​បាន​ដូច​គេ និយាយ​តៗគ្នា​ថា​ល្អ ប៉ុន្តែ​ផ្លូវ​នោះ​មិនដឹង​ទៅ​រក​ទីកន្លែង​ណា​ទេ? បើ​តាម​ខ្ញុំ​គិត​មើល បែប​មិន​សូវ​ពិបាក​រក​មើល​ទេ ដោយសារ​កន្លែង​នោះ​មាន​អ្នក​ចាំណែនាំ ចំពោះ​មនុស្ស​ណា​ដែល​ប្រាថ្នា​នឹង​ដើរ​ស្រាប់​ទៅហើយ។ តើ​នេះ​ពិតមែនឬ បើអញ្ចឹង​យើងទៅតែម្ដង​ទៅ​កុំឲ្យហួសពេល។ តែសូមប្រាប់ថា​កន្លែង​ដែល​ត្រូវ​ទៅ យើង​ជាអ្នកប្រាថ្នា មានការ​ទ្រាំ​ចំពោះភាព​លំបាក​គ្រប់យ៉ាង បាន​អាច​ដើរ​ទៅដល់​ទីតាំង យើងត្រូវ​ដើរ​តាម​ដំណាក់​កាល​របស់​វា ក្នុង​ការ​ដើរ​តាមដំណាក់ការ​នោះ គឺ​មាន​តែ ៨ ចំណុច​ប៉ុណ្ណោះ សម្មាទិដ្ឋិ បញ្ញា​បាន​យល់​ឃើញត្រឹមត្រូវ គឺ​បានស្គាល់​ច្បាស់​នូវ​សេចក្ដីចម្រើន ហេតុ​នៃ​សេចក្ដី​វិនាស ស្គាល់​ធម៌​ដែលគួរលះ និងធម៌​ដែល​គួរ​ចម្រើន​ដើម្បី​ជាប្រយោជន៍។ សម្មាសង្កប្បោ ការ​ត្រិះរិះ​ត្រឹមត្រូវ​បាន​គិតគូរ​ត្រិះរិះ​ក្នុងរឿង ដែល​មិននាំឲ្យ​ជាប់ជំពាក់ គិតត្រូវ​ក្នុងរឿង ដែលមិន​នាំ​ឲ្យ​កើត​ការ​គុំកួន ចងអាឃាត​ព្យាបាទ​អ្នកដទៃ គិតក្នុងរឿង ដែល​មិន​ឲ្យ​កើត​ការ​បៀត បៀន​ធ្វើទុកក្នុងចិត្ត​ចំពោះ​អ្នក​ដទៃ។ សម្មាវាចា និយាយត្រឹមត្រូវ គឺ​និយាយ​ពាក្យ​ពិត ពាក្យ​មាន​ប្រយោជន៍ មិនបៀតបៀន​អ្នកដទៃ មិន​ឲ្យ​អ្នក​ដទៃ​រងទុក្ខ និយាយពាក្យ​នាំឲ្យ​មានការព្រមព្រៀង​គ្នា និយាយ​ពាក្យ​ពីរោះ​ទន់ភ្លន់។ សម្មាកម្មន្តោ ធ្វើការងារត្រឹមត្រូវ គឺ​មិន​ទៅ សម្លាប់ជីវិត​របស់​អ្នក​ដទៃ មិនធ្វើការងារលួច​ប្លន់ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិនប្រព្រឹត្ត​ខុស​ក្នុងកាម​ទាំងឡាយ។ សម្មាអាជីវោ ការចិញ្ចឹម​ជីវិត​ត្រឹមត្រូវ គឺចិញ្ចឹម​ជីវិត​ដោយ​វៀរចាក​ទោស​កម្មផ្សេងៗ ក្នុងផ្លូវលោក​ផ្លូវធម៌។

បើពោលដល់ការរកស៊ី​ចិញ្ចឹមជីវិតវិញ គឺត្រូវ​វៀរចាក​អំពើ ឬក៏ជំនួញខុស​ទាំង ៥ យ៉ាងគឺ

១. សត្ថវណិជ្ជា ជួញដូរគ្រឿងសាស្ត្រាវុធ
២. សត្តវណិជ្ជា ជួញដូរមនុស្ស
៣. មំសវណិជ្ជា ជួញដូរសត្វដែលគេត្រូវសម្លាប់
៤. មជ្ជវណិជ្ជា ជួញដូរគ្រឿងស្រវឹង
៥. វិសវណិជ្ជា ជួញដូរគ្រឿងពុល​សម្លាប់សត្វ។

សម្មាវាយាមោ ព្យាយាមត្រូវ គឺព្យាយាម​អប់រំចិត្ត​ក្នុងគោលធម៌ទាំង ៤ យ៉ាងគឺៈ

១​. សំវរប្បធាន ព្យាយាម​ប្រយ័ត្ន មិនឲ្យបាបកើតឡើង
២. បហានប្បធាន ព្យាយាម​លះបាប ដែលកើតឡើងហើយ មិនឲ្យកើតមានទៅទៀតបាន
៣. ភាវនាបធាន ព្យាយាម​ញ៉ាំងកុសលឲ្យ​កើតឡើងក្នុងសន្ដាន
៤. អនុរក្ខនាបធាន ព្យាយាម​រក្សាកុសលធម៌ ដែលធ្លាប់​បានធ្វើ​ហើយកាល​ពីមុន មិនឲ្យ​សាបសូន្យ​ទៅវិញ

សម្មាសតិ រឭកត្រឹមត្រូវ គឺរឭកក្នុងសតិប្បដ្ឋាន ៤ យ៉ាងគឺ

១. កាយានុបស្សនាតិប្បដ្ឋាន រឭករឿយៗដល់​កាយឲ្យ​ឃើញ​ថា គ្រាន់​តែជាកាយ​ប៉ុណ្ណោះ
២. វេទនានុបស្សនាសតិប្បដ្ឋាន រឭករឿយៗ​ដល់​វេទនា​ឲ្យឃើញ​ថា គ្រាន់តែ​ជាវេទនាប៉ុណ្ណោះ
៣. ចិត្តានុបស្សនាសតិប្បដ្ឋាន រឭក​រឿយៗ​ដល់​ចិត្តឲ្យ​ឃើញ​ថា​គ្រាន់តែ​ជាចិត្តប៉ុណ្ណោះ។
៤. ធម្មានុបស្សនាសតិប្បដ្ឋាន រឭករឿយៗ​ដល់ធម៌ ឲ្យឃើញថា​គ្រាន់តែជាធម៌​ប៉ុណ្ណោះ។

សម្មាសមាធិ តម្កល់ចិត្តត្រូវ គឺចិត្ត​ដែល​តាំង​មាំ​ល្អ ក្នុងកុសល​ធម៌​មិនប្រព្រឹត្ត​ទៅ​ក្នុង​នីវរណធម៌។

ផ្លូវ​ទាំង ៨ ប្រការ​នេះ ឈ្មោះ​ថា អរិយមគ្គ ព្រោះជាផ្លូវ​ដ៏ប្រសើរ ជាផ្លូវ​ត្រង់ ផ្លូវ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មនុស្ស សត្វ​ទូទៅ ម្យ៉ាង​ទៀត​ជាផ្លូវ​មិន​មានភ័យ ព្រោះកម្ចាត់​បង់នូវ​កិលេស​ជាគ្រឿង​ឲ្យភ័យ​ដល់សត្វ​លោកជាផ្លូវ​ដ៏ត្រជាក់ ព្រោះរម្ងាប់​បង់នូវ​កិលេស ដែល​ជាគ្រឿងកុត​រោល​ឲ្យ​កើតក្រហាយ។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៥៧៤ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៤៤៩ ដង)
បូជនីយដ្ឋាននៃដែនលង្កាទ្វីប
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៦៤០ ដង)
ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៩,៥៩៦ ដង)
បុណ្យ​ត្រេក​អរក្នុង​ផ្នួស​ត្រឹម​៧​ថ្ងៃ​
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២១,៦១៩ ដង)
កូន​ត្រូវ​​ជា​មនុស្ស​ល្អ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២១ (អាន: ៣៣,៦១៧ ដង)
មានសម្បត្តិ​តែ​ក្រ​បុណ្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿