ថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៣,៨១៥
Today
ថ្ងៃម្សិលមិញ ៩៩,៦៨៥
ខែនេះ ១,២១៣,៥៩៣
សរុប ៥០,៩៩៨,២៨២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៦៩៤ ដង)

មិត្តមានសន្ដានល្អ



ស្តាប់សំឡេង
 
ម្នាលគហបតិបុត្ត មនុស្ស ៤ ពួក​នេះ អ្នកត្រូវ​ដឹង​ថា ជាមិត្តមានសន្ដាន​ល្អ គឺ មិត្ត​​មាន​​ឧបការៈ អ្នកត្រូវដឹង​ថាជាមិត្ត​មានសន្ដានល្អ ១ មិត្តរួម​សុខ​ទុក្ខ អ្នក​​ត្រូវ​ដឹង​​ថា ជា​មិត្ត​មាន​សន្ដានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹង​ថាជាមិត្ត​មាន​សន្ដាន​​​ល្អ ១ មិត្ត​​​មាន​​សេច​ក្ដី​​ឈឺឆ្អាល អ្នក​ត្រូវ​​ដឹង​ថា ជា​មិត្ត​មាន​សន្ដាន​ល្អ ១ ។

ម្នាល​​​គហ​បតិ​បុត្ត មិត្ត​មាន​ឧបការៈ ជា​មិត្ត​មានសន្ដាន​ល្អ អ្នកត្រូវ​ដឹង​ដោយ​ស្ថាន ៤ យ៉ាង​គឺ រក្សា​មិត្ត​ដែល​ធ្វេសប្រហែល ១ រក្សា​សម្បត្តិ​របស់​មិត្ត​ដែល​ធ្វេសប្រហែស ១ ជាទីពឹង​ពំនាក់​នៃមិត្ត​ដែលមានសេចក្ដីភិតភ័យ ១ កាលបើ​កិច្ច​ដែល​ត្រូវ​ធ្វើ​កើតឡើងហើយ តែង​ជួយ​ផ្ដល់​ភោគៈជាទ្វិគុណ​ជាងទ្រព្យ​ដែលមិត្ត​ត្រូវការ​នោះ ១ ។ ម្នាល​គហបតិបុត្ត មិត្តមានឧបការៈ ជាមិត្ត​មានសន្ដាន​ល្អ អ្នកត្រូវ​ដឹង​ដោយ​ស្ថាន ៤ យ៉ាង​នេះ​ឯង។

ម្នាល​គហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមាន​សន្ដាន​ល្អ អ្នកត្រូវ​ដឹង​ដោយ​ស្ថាន ៤ យ៉ាងគឺ ប្រាប់​នូវ​អាថ៌កំបាំង​របស់​ខ្លួន​ដល់​មិត្ត ១ ជួយ​បិទបាំង​នូវ​អាថ៌កំបាំង​របស់មិត្ត ១ មិនបោះបង់​គ្នាក្នុងគ្រាមាន​វិបត្តិ ១ សូម្បី​ជីវិត​ក៏ហ៊ាន​លះបង់​ដើម្បី​ប្រយោជន៍​ដល់​មិត្ត (ស៊ូប្ដូរ​ជីវិត) ១។ ម្នាល​គហបតិបុត្ត​មិត្ត​រួមសុខទុក្ខ ជាមិត្ត​មានសន្ដាន​ល្អ អ្នកត្រូវដឹង​ដោយ​ស្ថាន ៤ យ៉ាង​នេះ​ឯង។

ម្នាល​គហបតិបុត្ត មិត្តប្រាប់​ប្រយោជន៍ ជាមិត្ត​មាន​សន្ដាន​ល្អ អ្នក​ត្រូវ​ដឹង​ដោយស្ថាន ៤ យ៉ាង គឺ ហាម​មិត្តឲ្យ​ឃ្លាត​ចាក​អំពើ​អាក្រក់ ១ ដឹក​នាំ​ឲ្យ​មិត្តតម្កល់​នៅ​តែ​ក្នុងអំពើ​ល្អ ១ ឲ្យបាន​ស្ដាប់​ពាក្យ​ដែលមិនធ្លាប់​បានស្ដាប់ ១ ប្រាប់​ផ្លូវ​ឋានសួគ៌ ១។ ម្នាលគហបតិបុត្ត មិត្ត​ប្រាប់ប្រយោជន៍ ជាមិត្ត​មានសន្ដានល្អ អ្នក​ត្រូវដឹង​ដោយស្ថាន ៤ យ៉ាង​នេះឯង។

ម្នាល​គហបតិបុត្ត មិត្ត​មានសេចក្ដី​ឈឺឆ្អាល ជាមិត្តមាន​សន្ដាន​ល្អ អ្នក​ត្រូវដឹង​ដោយស្ថាន ៤ យ៉ាង​គឺ ជួយ​ព្រួយ​ចិត្ត​ពីព្រោះ​មិត្ត​បាន​សេចក្ដី​វិនាស ១ ជួយ​ត្រេកអរ ព្រោះ​មិត្តបាន​សេចក្ដីចម្រើន ១ ទទឹងទាស់​នឹង​មនុស្ស​ដែល​ពោល​ទោស​មិត្ត ១ សរសើរ​តែមនុស្ស​ដែល​ពណ៌នាគុណមិត្ត ១។ ម្នាល​គហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្ត​មានសន្ដាន​ល្អ អ្នកត្រូវដឹង​ដោយស្ថាន ៤ យ៉ាង​នេះ​ឯង។

ព្រះមានព្រះភាគ ទ្រង់​បានសម្ដែង​សេចក្ដីនេះ លុះ​ព្រះសុគត​ជាសាស្ដា​ត្រាស់​សេចក្ដី​នេះ​ហើយ ទើប​ទ្រង់​សម្ដែង​ពាក្យ​ជាគាថា​ព័ន្ធ តទៅទៀតថា (ជាសេចក្ដី​ប្រែ) មិត្ត​ដែល​មានឧបការៈ សម្លាញ់​ដែលរួម​សុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែល​មាន​សេចក្ដីឈឺឆ្អាល។ បណ្ឌិត​ស្គាល់​ជាក់នូវ​បុគ្គល​ទាំង ៤ ពួកនុ៎ះ​ថាជា​មិត្ត​មែនទែន​ហើយគប្បី​ចូលទៅអង្គុយ​ជិតស្និទ្ធស្នា ដូចជា​មាតា​និង​បុត្ត​ដែល​កើត​ពីទ្រូង។ អ្នកប្រាជ្ញ​បរិបូរណ៌ដោយសីល តែង​រុងរឿងដូច​ជាភ្លើង​ដែល​ភ្លឺ​ដូច្នោះឯង កាលបុគ្គល​សន្សំទ្រព្យ រមែង​ធ្វើទ្រព្យ​ឲ្យជាគំនរ​ដូចជាឃ្មុំដូច្នោះ​ឯង។

ភោគៈ​ទាំងឡាយ​តែង​ដល់នូវការ​ពូន​ជាគំនរ ដូចជាដំបូក​ដែល​កណ្ដៀរ​ពូនដូច្នោះ​ឯង។ គ្រហស្ថក្នុងត្រកូល បាន​សន្សំ​ភោគៈ​ទាំងឡាយ​យ៉ាង​នេះ​ហើយ ទើប​អាង (តាំងខ្លួន)។ កុលបុត្ត​ដែល​ចែកភោគៈទាំងឡាយ​ជា ៤ ចំណែក​គឺ បរិភោគ​ទាំងឡាយ ១ ចំណែក​ប្រកប​ការងារ​ពីរ​ចំណែក ទាំងតម្កល់​ទុកនូវ​ចំណែក​ទី ៤ ដោយក្រែង​មានអន្តរាយ​ទាំងឡាយ (ទៅខាងមុខ)  កុលបុត្រ​នោះឈ្មោះ​ថា ចង​បាច់មិត្ត​ទាំងឡាយ​បាន។


ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០១៤ (អាន: ២៩៥១ ដង)
អប្បមានធម៌ជាផ្លូវព្រះនិព្វាន
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៥ (អាន: ១៩៤១ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥ (អាន: ១៤៧៨៤ ដង)
តើមនុស្សកើតមកពីណាមុនដំបូងបង្អស់?
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៧ (អាន: ៥៥៥៣ ដង)
អនុគ្រោះ​នូវ​មិត្ត​ដោយ​ស្ថាន​ ៥ យ៉ាង
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០១៣ (អាន: ៧៣៥៨ ដង)
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៣ (អាន: ៨៤៦០ ដង)
មិន​មាន​អ្វី​នៅ​នា​និព្វាន
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro